_______Morning
ពេលព្រឹកព្រលឹម ព្រះអាទិត្យក៏ចាប់ផ្ដើមរះចាប់ផ្ដើមថ្ងៃថ្មីម្តងទៀត។ ពេលព្រឹកដ៏អស្ចារ្យ ថ្ងៃដែលមានក្ដីបំផុតគឺពេលបើកភ្នែកឡើងមកមានមនុស្សដែលខ្លួនស្រលាញ់អោបជាប់ក្នុងដើមទ្រូង...
" សឺត!!! ក្មេងល្ងង់អើយ ពិតជាត្រមក់ពិតៗ " Yoongi ដេកសង្ងំអោបថើបរាងតូចក្នុងដៃមិនងើបទៅណា នេះគឺម៉ោង10 ព្រឹកទៅហើយគេជ្រើសរើសការមិនក្រោកមុនក្មេងត្រមក់សុខចិត្តដេកចាំរាងតូចក្រោកសិន នាយដូចមនុស្សចាស់ដែលរអូ៊ពេលឃើញរាងតូចល្អិតត្រមក់មិនក្រោកបែបនេះ
" អ្ហឹម !!! " Jimin ក្រហឹមក្នុងបំពង់ក.ខណៈដែលទទួលអារម្មណ៍ដឹងមានអ្នករំខានដំណេក ដោយសារដៃរាងក្រាស់នៅមិនស្ងៀមស្ទាបអង្អែលគេចុះឡើងៗឡើងសព្វទាំងខ្លួនទៅហើយ
" អ្ហឺយ!!!!!!! ចៅ..ចៅហ្វាយ "រាងតូចភ្ញាក់ក្រញាងខ្លួនរហ័សបើកភ្នែកមកធំដូចត្រូវខ្មោចលងពេលដែលត្រូវគេច្របាច់សាច់គូទខ្លួនខ្លាំងហើយបើកភ្នែកឡើងមកឃើញរាងក្រាស់បែបនេះគេកាន់តែភ្ញាក់ នៅមិនទាន់ទម្លាប់ណាមួយគេមកដេកអោបស្ទាបបែបនេះអ្នកណាមិនភ័យ
" ហេតុអីអូនស្រែកឮដល់ថ្នាក់នេះ ? "
" ចៅហ្វាយ..." Jimin ពេបមាត់ហៅរាងក្រាស់
" យ៉ាងម៉េច? ហៅ...ចង់បានអ្វីពិសេសហ្អេស៎? យប់មិញហៅបងសម្លាញ់ពេញៗមាត់ហើយព្រឹកឡើងមកហៅចៅហ្វាយ?" Yoongi បានចិត្តគ្រាន់តែគេហៅបន្តិចក៏ខិតមុខទៅរកជិតៗសឹងតែថើបរាងតូចទៅហើយ
" ឆាប់ខិតចេញទៅ" Jimin អឹមអៀនមិនហ៊ានសម្លឹងមុខនាយក្រាស់ចំគេព្យាយមគេចពីក្រសែភ្នែកព្រាននារីរបស់ Yoongi មិនឲ្យមើលព្រោះឲ្យតែមើលដឹងតែអៀនក្រហមមុខខ្មាស់គេទៀតមិនខាន
" អូននៅឈឺទៀតទេ ??" Yoongi មិនចាប់អារម្មណ៍ដែលគេដេញបែរជាមកសួរបែបនេះឲ្យ Jimim រឹងអណ្ដាតក្រហមមុខសម្លក់នាយវិញ
" ....." Jimin មិនតបជំនួសដោយកែវភ្នែកកាចសម្លក់នាយបញ្ជាក់ថាគេមិនចង់ឲ្យសួរនាំ
" Ok! ឃ្លានឬនៅចាំបងទៅធ្វើអីឲ្យញាំ" រាងក្រាស់បែរអង្គុយបែរខ្នងរៀបនិងចុះពីគ្រែគេសួររាងតូចហើយក៏ងើបឈរអស់កម្ពស់