ការចាប់ផ្ដើមថ្ងៃថ្មីជាមួយចិត្តចងគំគួនរបស់ក្មេងតូចអាយុ18ឆ្នាំ Park Jimin. ភាពឆ្លាតវៃ ភាពក្លាហាន គេពិតជាហ៊ាន ដែលលះបង់ការរៀនមកចូលខ្លួនក្នុងភ្លើងគំនុំដែលដុតក្នុងចិត្តគេមកជិត10ឆ្នាំមកនេះ។
ការចាប់ផ្ដើមជាថ្មី Jimin តាំងចិត្តយ៉ាងមុតមាំដើម្បីចូលខ្លួនទៅក្បែរសត្រូវរបស់ខ្លួនដើម្បីវៃបំបាក់ដោយភាពវៃឆ្លាតរបស់គេ។ ការសម្រេចចិត្តដោយកំហឹងJimin ហ៊ានឈានជើងដើរចូលក្នុងក្រុមហ៊ុន Min Group យ៉ាងខ្លាំងហានបំផុត។ ហើយពិតជារឿងដ៏សំណាងមួយដែលគេដាក់ពាក្យអាចចូលធ្វើការបាន នៅសល់តែទៅសម្ភាសការងារតែប៉ុណ្ណោះ។
រាងតូចស្ដើង បបូរមាត់សិចសុីទាក់ទាញ មានមន្តស្នេហ៍ សក់ខ្មៅរលោង ផ្ទៃមុខសរមដ្ឋខៃ កែវភ្នែកមុតស្រួច ទម្រង់មុខសាកសមជាមួយគ្រប់យ៉ាងនៅលើរាងកាយគេ ។ Jimin តែងខ្លួនយ៉ាងសុីវីល័យ ស្លៀកខោររឹបរាងពណ៌ខ្មៅ អាវសរស្ដើងទ្រនុយយ៉ាងហំហួន ប្រលេសឡេវខាងលើបង្ហាញសាច់ដើមទ្រូងសខ្ចី ដោយមានអាវវែងពណ៌ប្រផេះគ្របពីលើយ៉ាងសមសួន។
Jimin បោះជំហ៊ានចូលក្នុងក្រុមហ៊ុនយ៉ាងជឿជាក់ដៃមានកាន់ជាមួយសឺមីឯកសារដែលគេយកមកដាក់ពាក្យស្នើរសុំធ្វើការនៅក្នុងក្រុមហ៊ុននេះ។
" អត់ទោស ! ខ្ញុំមកដាក់ពាក្យធ្វើការ តើការិយាល័យដាក់ពាក្យនៅខាងណាដែរ ? " Jimin ដើរចូលសម្ដៅមករកនារីជាបុគ្គលិកដែលអង្គុយរងចាំទទួលភ្ញៀវក្នុងក្រុមហ៊ុនសួររកពីទីកន្លែងដែលគេត្រូវទៅបន្ត
" ការិយាល័យដាក់ពាក្យនៅជាន់ទី3 លោកឡើងទៅតាមជណ្ដើរយន្តខាងឆ្វេងទៅគឺដល់ហើយ "girl
" បាទ! អគុណណាស់ " Jimin ញញឹមយ៉ាងស្រស់ដាក់នារីបុគ្គលិករហូតធ្វើឲ្យនាងភ្លាំងភ្លឹកនិងស្នាមញញឹមផ្អែមល្ហែមរបស់គេដល់គាំងខ្លួនស្ញេញនិយាយមិនចេញ។ Jimin ថាចប់ក៏ប្រញ៉ាប់ដើរទៅតាមដែលនាងប្រាប់គេឡើងរហូតមកដល់ជាន់ទី3ក៏បានឃើញថាមានមនុស្សច្រើនគួរសុំដែលកំពុងរងចាំការពាក្យធ្វើការងរនេះ។
" ហេតុអីក៏មានមនុស្សច្រើនម្លេះ? ទៅរួចដែរទេនៀក " Jimin រអ៊ូឡើងតិចៗមុនពេលមកដល់គេក៏ជឿជាក់ថាគេអាចធ្វើបានតែបើមកហើយឃើញមានមនុស្សច្រើនលើសការគិតបែបនេះខ្លាចថាគេត្រូវចាញ់តាំងពីចាប់ផ្ដើមដំបូង។ ណាមួយគេមានតែបទពីសោធន៍ការងារក្នុងក្រុមហ៊ុនប៉ាគេគឺនៅមិនទាន់យកជាការបាននៅឡើយ បើយកមកនិយាយក្នុងការងារបែបនេះគឺគេដូចជាមនុស្សដែលគ្មានបទពិសោធន៍ទាល់តែសោះចឹង។