" Min អូនកំពុងធ្វើអី ? មកដល់យូរឬនៅ ?" Yoongi ដើរចេញពីបន្ទប់ទឹកមិនបានមកដល់កន្លែងដែលរាងតូចកំពុងនៅតែនាយក៏ដឹងថារាងតូចបានមកដល់ ព្រោះមុននេះនាយបានឮសម្លេងគោះទ្វាគ្រាន់តែមិនបានតបតែប៉ុណ្ណោះ។ Yoongi ដើរចេញមកមានតែកន្សែងរុំចង្កេះដើរវាងទៅម្ខាងទៅយកកន្សែងមួយទៀតមិនទាន់បានដើរមករក Jimin.ឯ Jiminនេះវិញគ្រាន់តែឮសម្លេងនាយសួរភ្លាមក៏ភ័យសឹងតែអស់ព្រលឹងពីខ្លួនទើបប្រញ៉ាប់ចុចបិទកុំព្រួទ័រឲ្យដូចដើមវិញមិនទាំងបានដឹងថាបានផ្ញើឯកសាទៅបានដែរទេ ។ គេប្រញ៉ាប់ចុចបិទនិងមិនឲ្យ Yoongi ដឹងទៀតថាមានការចម្លងឯកសាផ្ញើរទៅកាន់នណាម្នាក់
" ទើបតែមកដល់នេះទេ " Jimin និយាយបណ្ដើរភ្នែកខំសម្លឹងទៅរាងក្រាស់ឯដៃក៏រហ័សរៀបចំទុកដាក់របស់របរដូចដើមវិញ ។ រៀបចំហើយស្អាតអស់ទើប Jimin ក្រោកចេញពីតុធ្វើការរបស់រាងក្រាស់មក ស្របពេល Yoongi ដើរមកដល់ដូចគ្នា
" មិញនេះបងមិនបានឆ្លើយដែលអូនហៅ ព្រោះគិតថាទ្វាមិនចាក់គន្លឹះអូនអាចចូលមកបាន " Yoongi និយាយដោយដាក់ខ្លួនអង្គុយលើពូកនិងមានកូនកន្សែងកំពុងជូតសក់នាយ
" អឺម..!!! តែហេតុអីបងឲ្យគេទៅទទួលអូនមិនប្រាប់មុនបែបនេះ?" Jimin លេបទឹកមាត់សម្រួលអារម្មណ៍ធ្វើធម្មតាដើរទៅរករាងក្រាស់នៅលើគ្រែ
" បងភ្លេចទៅ ! "
" ម៉ោះ!! ចាំអូនជូតសក់ឲ្យ " Jimin ញញឹមយកកន្សែងពីដៃ Yoongi ហើយដើរឡើងពូកអង្គុយពីក្រោយរាងក្រាស់ជូតសក់ឲ្យគេថ្នមៗ
" ហ្អឹម !! បងចង់ឲ្យអូនមកនៅជាមួយបងបែបនេះ រាល់ថ្ងៃ រាល់យប់ណាស់" នាយហាក់មានអារម្មណ៍ត្រជាក់ចិត្តបានច្រើនព្រោះមានរាងតូចនៅក្បែរចាំមើលថែបែបនេះគឺមានអារម្មណ៍ថាធូរស្រាលបាត់នឿយហត់មានថាមពលច្រើនជាងមុនឆ្ងាយណាស់។ មូលហេតុដែលឲ្យកូនចៅទៅទទួលយករាងតូចមកនេះក៏ព្រោះតែនាយនឿយហត់និងរឿងការងារក៏គិតចង់បានមនុស្សពិសេសមកនៅក្បែរថែទាំងបែបនេះហើយ
" ឲ្យអូនទម្លាប់ខ្លួនបន្តិចសិនទៅ ពេលគិតថាអាចនៅបានពេលណាអូននឹងមកនៅជាមួយបងប្រាកដណាស់ "