Pt20✨: អ្នកណាគេនឹងប៉ា?

1K 59 0
                                    

Pt20

     នាពេលព្រឹកថ្ងៃបន្ទាប់បានមកដល់ ពួកគេទាំងអស់ងេីបពីប្រលឹមមិនចាំយូរ ក៏បាននាំគ្នាទៅលុបលាងមុខនៅឯកន្លែងទឹកហូរមួយ ព្រេាះអ្នកដែលនាំមក2នាក់នេាះប្រាប់ថាមានទឹកហូរ រួចក៏ជូនពួកគេទៅតែម្តង។ បន្ទាប់ពីលុបលាងមុខមាត់រួចរាល់អស់ពួកគេក៏ត្រឡប់មកវិញ រៀបចំរបស់របរដេីម្បីចុះពីលេីភ្នំវិញ។ ចំណាយពេលធ្វើដំណើរគឺដេីរថ្មីជេីងចុះមក ទម្រាំតែដល់គឺឡេីង2ម៉េាងត្រឹមតែម្តង។ មកដល់ភ្លាមមិនចាំយូរយ៉ុនគី ក៏បំបែកគ្នាជាមួយនិងពួកគេ ហេីយពួកគេក៏នាំគ្នាទៅផ្ទះស្នាក់ដេីម្បីរៀបចំអីវ៉ាន់ឡេីងទៅសេអ៊ូលវិញ។ បន្ទាប់ពីរៀបចំអីវ៉ាន់ប្រឡប់ទៅវិញរួចរាល់អស់ ម៉េាង1ថ្ងៃត្រង់ទេីបបានធ្វេីដំណេីរចេញទៅ ហេីយឡានគឺជិះដូចដេីមគ្រាន់តែថាលេីកនិងរីនអាប្តូរទៅជិះឡានរបស់ហានយូជាមួយយុនហ៊ីវិញ ថេហ្យុងជាមួយជីមីន ចំណែកពួកនាយ4នាក់ទៀតគឺជិះឡានតែមួយជាមួយគ្នា។

•ទីក្រុងសេអ៊ូល (ម៉េាង4:56នាទី)
@ផ្ទះជីមីន

     "មកវិញហេស៎កូន! ថេហ្យុង! យ៉ាងមិចដែរនៅកាងណាមសប្បាយដែរទេ? ពួកនាងទៅលេីកមក" លេាកស្រីគីមដេីរមកជិតកូនដេាយមានថេហ្យុងលេីកអីវ៉ាន់មកពីក្រេាយ ទេីបគាត់ប្រាប់អេាយអ្នកបម្រេីទៅយក។
     "គឺមានអីសប្បាយតេីម៉ាក់"
     "អ៊ំស្រីចឹងខ្ញុំសុំទៅវិញសិនហេីយណា"
     "ហេតុអីក៏ប្រញាប់ម្លេះកូន? ប្រុងថាអេាយនៅញាំុបាយនៅទីនេះសិន"
     "គឺខ្ញុំត្រូវយកអីវ៉ាន់ទៅទុកដែរ ទេីបប្រញាប់ចាំលេីកថ្ងៃស្អែកតែម្តងទៅអ៊ំស្រី"
     "អឹមចឹងក៏បាន ទៅវិញចុះ"
     "ខ្ញុំលាសិនហេីយ! ជីមីន!"
     "អឺ ទៅៗ"
     "បេីកឡានប្រយ័ត្នប្រយែងផងណា"
     "បាទ"

•SKIP

រីងៗ~
     គ្រាន់តែមកដល់ផ្ទះមិនទាន់បាន20នាទីផងក៏មានអ្នកតេមករាងតូចទៅហេីយអ្នកនេាះគ្មានអ្នកណាក្រៅពីជុងគុកទេ តែចង់សួរថាថេហ្យុងមកដល់ផ្ទះហេីយឬនៅ។
     "ហាឡូ ជុងគុក"
«អាឡូថេ ថេដល់ផ្ទះឬនៅ?»
     "អ៎ គឺទេីបតែមកដល់មុននេះបន្តិចទេ ចុះជុងគុក?"
«ខ្ញុំដល់មួយស្របក់ហេីយ ខ្ញុំបារម្ភពីថេទេីបខ្ញុំCall ទៅសួរ» នាយនិយាយត្រង់ៗតែម្តងមិនលាក់បាំង ឬក៏ខ្លាចនិងការនិយាយចេញមកទេថាគេបារម្ភ ព្រេាះគេបារម្ភពិតមែន។
     "អរគុណហេីយដែលបារម្ភ" ថេហ្យុងញញឹមតិចៗ។
     "ជុងគុក ប៉ុន្នឹងសិនហេីយណាខ្ញុំយកអីវ៉ាន់ឡេីងខាងលេីបន្តិច"
«ថេមិនទាន់បានរៀបចំទេឬ?»
     "ក៏ប្រាប់ហេីយថាទេីបតែមកដល់នេាះអី"
«ចឹងថេរៀបចំចុះ ខ្ញុំលែងរំខានហេីយ»
     "បាយៗ ណា"
«បាទ បាយៗ» ប្រព័ន្ធទូរសព្ទក៏កាត់ផ្តាច់។ បន្ទាប់ពីដាក់ទូរសព្ទចុះរួច ថេក៏ឈរញញឹមម្នាក់ឯង មិនដឹងយ៉ាងមិចអេាយតែពេលបាននិយាយជាមួយនាយគេមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់។
     "អ៊ំ លេាកប៉ាគាត់ទៅណាហេីយ" មកដល់យូរដែរហេីយទេីបគេចាប់អារម្មណ៍ថាបាត់ប៉ាគេ ទេីបគេសួរអ៊ំមេផ្ទះ បេីគាត់ទៅធ្វេីការគឺមិនអាចទេសាលាឈប់សម្រាកខានស្អែកឯណេាះទេីបចូលវិញ ហេីយគាត់បាត់ទៅណា?
     "លេាកប្រុសគាត់ចេញទៅក្រៅមុនអ្នកប្រុសមកដល់ប្រហែលជាកន្លះម៉េាងទេ" អ៊ំយ៉ាន
     "ហេីយគាត់ទៅណាអ៊ំមានដឹងឬអត់?"
     "មិនដឹងទេអ្នកប្រុស ព្រោះគាត់មិនបានប្រាប់"
     "ចឹងមិនអីទេអ៊ំ ហេីយអ៊ំកុំភ្លេចអេាយពួកនាងមកយកអីវ៉ាន់ខ្ញុំទៅខាងផង"
     "ចាស៎ អ្នកប្រុស" ថេហ្យុងញញឹមតបទៅគាត់វិញរួចក៏ឡេីងទៅបន្ទប់បាត់។
     ប្រហែលជា30នាទីក្រេាយមក បន្ទាប់ពីថេហ្យុងបានឡេីងទៅងូតទឹកផ្លាស់សម្លៀកបំពាក់រួចក៏ចុះមកវិញ ក្លិនឈ្ងុយឡេីងឈូលពេញច្រមុះ គេចុះពីលេីកាំជណ្តេីបណ្តេីរួចក៏សម្លឹងមេីលអ្នកបម្រេីដែលកំពុងតែរៀបចំអាហារនៅលេីតុបណ្តេីរ។
     "អូហ៍ ឈ្ងុយខ្លាំងណាស់អ៑ំ ហេតុអីក៏ថ្ងៃនេះធ្វេីច្រេីនម្លេះ?" ថេហ្យុងដេីរមកក្បែរតុអាហារ។
     "គឺលេាកប្រុសគាត់តេមកប្រាប់អេាយធ្វេីអេាយច្រេីន ឮថាចាំទទួលភ្ងៀវពិសេសណាអ្នកប្រុស"
     "ភ្ងៀវពិសេស? អ្នកណាទៅអ៊ំ" ថេហ្យុងចង ចញ្ចេីមចូលគ្នាទាំងទឹកមុខឆ្ងល់។
     "គាត់មិនបានប្រាប់ថាអ្នកណាទេ"
     "អ៎ នេាះប៉ាមកវិញល្មម"
     "ចាំអ៊ំទៅបេីកទ្វារ"
     "មិនអីទេអ៊ំទុកអេាយខ្ញុំទៅចុះ អ៊ំនៅរៀបចំបន្តទៅ" ថារួចគេក៏ដេីរទៅបេីកទ្វារបងផ្ទះអេាយប៉ារបស់គេ។
     "ហឹមប៉ាគួរតែប្តូរដាក់ទ្វារគន្លឹះយន្តវិញល្អទេ ដេីម្បីកុំអេាយពិបាកដេីរមកបេីកបែបនេះ" លេាកគីមចុះពីលេីឡាននិយាយទៅកាន់ថេហ្យុងតែបេីតាមមេីលទៅដូចជាមានអ្នកណាម្នាក់ទៀតនៅក្នុងឡានមិនព្រមចុះមកសេាះ ប្រហែលជាភ្ញៀវពិសេសនិងហេីយមេីលទៅ។
     "ចឹងក៏ល្អដែរប៉ា"
     "អឹមចាំមេីលចាំហៅគេមកប្តូរ"
     "បាទ! ហេីយអ្នកណាគេនៅក្នុងឡាននិងប៉ា?"
     "ចង់នៅក្នុងឡាននិងដល់ពេលណាទៀតមិចមិនចុះមកលេាកប្រុស" គាត់បេីកទ្វាឡានស្រែកប្រាប់អ្នកដែលនៅខាងក្នុងនេាះ ព្រេាះមិនព្រមចុះទាល់តែប្រាប់ទេីបចុះ។
     "Tada~ Surprise ដែរទេ?"
     "ហឹម? អ្នកណាគេនឹងប៉ា" គេចងចិញ្ចេីមនិយាយទាំងឆ្ងល់ធ្វេីអេាយប៉ាគេ និងហូស៊ុកងាកបេីកភ្នែកធំៗងាកមកមេីលគេ។
     "លលេង ហិៗ បងប្រុស!"
     "កុំមកជិតមិនអេាយប៉ះទេ"
     "អូហ៍មិញនេះខ្ញុំលលេងតេីអ្នកណាទៅភ្លេចបងប្រុសដ៏សែនល្អបាននេាះ"
     "ឆេីស ពូកែណាស់អាខាងយកចិត្តនិង" ថារួចគេក៏លេីកដៃឡេីងដេីម្បីអេាយថេហ្យុងចូលមកអេាប។
     "ហឹម នឹកបងប្រុសណាស់! ហេីយចុះម៉ាក់នេាះ?"
     "ម៉ាក់តាមដែលប្រាប់3ខែទៀតទេីបមក"
     "ហេីយចុះបង?"
     "ឯងគិតថាបងមកនៅមែនទេ? បងមកតែ2អាទិត្យទេបងឡេីងទៅវិញហេីយ" គេនិយាយថែមទាំងញីក្បាលប្អូនតិចៗ ពោពេញទៅដេាយក្តីស្រឡាញ់និងការនឹករឭក។
     "អ៎"
     "បានហេីយចូលក្នុងទៅចាំនិយាយគ្នានៅខាងក្នុងបន្តវិញ! ក្មេងៗមកជួយយកអីវ៉ាន់ហូស៊ុកទៅទុកផង"
     "បាទលេាកប្រុស" និយាយរួចក៏ទុកអេាយអ្នកបម្រេីឡេីកអីវ៉ាន់ចេញពីគូទឡាន រួចក៏នាំគ្នាដេីរចូលទៅក្នុងផ្ទះ។

     •គីម ហូស៊ុក អាយុ29ឆ្នាំ គឺកូនប្រុសច្បងរបស់គ្រួសារគីម ដែលត្រូវជាបងប្រុសរបស់ថេហ្យុង។ គេនេះឯងដែលជាអ្នកចាំជួយការងាររបស់ម៉ាក់គេនៅឯបរទេស កាលដែលមកកូរ៉េនេះក៏មកចាត់ចែងរឿងបេីកសាខាក្រុមហ៊ុននៅកូរ៉េនេះអេាយម៉ាក់របស់គេដែរ។ និយាយរួមហូស៊ុកគឺគេជួយការងាររបស់ម៉ាក់គេច្រេីនជាងប៉ា ព្រោះប៉ាគេការងារមិនច្រេីនខ្លាំងដល់ម៉ាក់នេាះទេ ទេីបធ្វេីអេាយគេត្រូវតាមម៉ាក់គេទៅគ្រប់កន្លែងតែម្តង។ ភាគច្រើននាយឡេីងមកកូរ៉េជាមួយនិងថេហ្យុង ពេលដែលថេហ្យុងសុំម៉ាក់មកលេងប៉ាអីបែបនិង ហេីយពេលក៏មកតែម្នាក់ឯងដូចពេលនេះ រៀបចំកិច្ចការរួចក៏ត្រឡប់ទៅវិញ។ គេជាមនុស្សលេងសេីចច្រេីនខ្លាំងណាស់ ហេីយក៏កក់ក្តៅដូចគ្នា ថេហ្យុងស្រឡាញ់ហូស៊ុកខ្លាំង ភាគច្រើនមានរឿងអីក៏គេយកទៅពិភាក្សាជាបងដែរ ចំណែកហូស៊ុកក៏ស្រឡាញ់ថេហ្យុងខ្លាំងដែរ តាមចិត្តរាងតូចស្ទេីតែគ្រប់រឿង តែថាមានប្អូនប្រុសតែមួយគ្រាប់មិនអេាយស្រឡាញ់យ៉ាងមិញទៅ មែនឬអត់?

To be continue...

I REALLY LOVE YOU (Complete)Where stories live. Discover now