Pt43✨: បញ្ចប់វាត្រឹមនិងទៅខ្ញុំសុំ!

1.3K 65 0
                                    

Pt43

•SKIP

"បងយ៉ាងគាត់ថាហេីយ ឯងប្រាកដជាមក" នាយវ៉ុនសាននិយាយទៅកាន់រាងតូចដែលកំពុងតែដេីរមកនេាះ។ តាមពិតទៅយ៉ាងជុនគេអេាយ នាយវ៉ុនសានមកចាំនាំថេហ្យុងទៅអគារចាស់ខាងក្រេាយតាមពេលវេលាដែរគេបានកំណត់។
"នាយយ៉ាងជុននៅឯណា?"
"មកតាមខ្ញុំមក" ថាហេីយគេក៏ដេីរទៅមុនដេីម្បីជាអ្នកនាំផ្លូវចំណែកឯថេហ្យុងក៏ដេីរតាមពីក្រេាយ។

•SKIP

"គេនៅឯណា?"
"គាត់នៅខាងនេាះកំពុងតែមានភ្ងៀវឯងចាំបន្តិចសិនទៅ" គេនិយាយទាំងញញឹមសម្លឹងទៅកាន់ថេហ្យុង ទឹកមុខពពេញដេាយល្បិចកល។
«ឯងគិតថាយេីងខ្លាចពាក្យគម្រាមរបស់ឯងហេស៎?»
"នេះជាសម្លេងរបស់ជុងតេី? គេនៅខាងក្នុងហេស៎?" នាយវ៉ុនសានគេបានឮរាងតូចសួរតែគេមិនបានតបទេ គ្រាន់តែងាកមកមើលមុខរាងតូចធ្វេីជាពេបមាត់ញាក់ស្មារធ្វេីដូចមិនដឹងខ្យល់អី។
[...]
"យេីងមិនបានគម្រាមតែយេីងនិងប្រាប់ពិតមែន"
"ក៏អញ្ជើញធ្វេីទៅ ព្រោះយូរមិនឆាប់ក៏យេីងនិងប្រាប់រឿងនេះទៅគេដដែលនិង"
"អូហ៍ មិនខ្លាចគេខូចចិត្តទេហេស៎? ហើយឯងនិងគេប្រាកដជាមិនបានរស់នៅជាមួយគ្នាតាមបំណងនេាះដែរ!"
"ឯងគិតថាយេីងខ្វល់ហេស៎? រឿងគេខូចចិត្តឬមិនខូចចិត្ដវាជារឿងរបស់គេ ចំណែកយេីងពេលរៀបការហេីយនិងមានក្តីសុខ សុភមង្គលជាមួយនឹងស៊ូអា រស់នៅស្វីសមានអីមិនល្អ?"
"ឯងនិយាយដូចឯងមិនបានស្រឡាញ់ថេហ្យុងអញ្ចឹង"
"ហឹុស" នាយពេលឮយ៉ាងជុននិយាយបែបនិងក៏ធ្វេីជាអស់សំណេីចទេីបនិយាយតបទៅវិញ៖
"យើងមិនគិតថាឯងល្ងង់ដល់ថ្នាក់និងសេាះ! ឯងគិតថាមនុស្សដូចយេីងនេះទៅយកមនុស្សប្រុសគ្នាឯងចឹងហេស៎?" នាយចងចិញ្ចើមធ្វើជានិយាយធ្វើដូចរឿងដែរគេនិយាយនេះជាការពិតអញ្ចឹង។ ចំណែកនាយយ៉ាងជុនឮបែបនិងក៏ធ្វេីជាពេបមាត់តិចៗ ហើយក៏លួចសមចិត្តយ៉ាងខ្លាំង។
"យើងយកគេគ្រាន់តែកំដរអារម្មណ៍ គ្រាន់តែចង់ប្តូររស់ជាតិខ្លះប៉ុណ្ណោះ យេីងមិនបានស្រឡាញ់គេពិតប្រាកដ! មនុស្សដែលយើងស្រឡាញ់គឺស៊ូអាអនាគតប្រពន្ធយេីងទៅវិញទេ"
"ចប់ហើយមែនទេ?" សម្លេងខ្សាវៗបន្លឺឡេីងពីក្រេាយខ្នងនាយធ្វេីអេាយគេហាក់ភាំងនិងសម្លេងនេះជាខ្លាំង។
"ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" នាយចាប់ផ្តើមភ័យពេលដែលបានឃេីញវត្តមានអ្នកដែលនៅពីក្រេាយខ្នងពេល គេសម្លឹងមេីលទៅកែវភ្នែកក្រឡង់ដែលកំពុងតែសម្លឹងមុខគេចំៗ រួចក៏មានដក់ទឹកភ្នែកនៅក្នុងរង្វង់ភ្នែករបស់គេទាំងពីរ។
"ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-"
"កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" រាងតូចនិយាយដាក់នាយរីឯទឹកភ្នែកក៏ចាប់ផ្តេីមស្រក់មកម្តងបន្តិចៗ។
"ថេ~"
"ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" ថេហ្យុងស្រែកដាក់នាយខ្លាំងៗ ទឹកភ្នែកគេក៏ចាប់ផ្តេីមហូរមកកាន់តែខ្លាំងទៅៗដូចគ្នា។
"កន្លងមកលេាកសម្តែងត្រូវទេ? លេាកសម្តែងបានល្អខ្លាំងណាស់ដឹងទេ?"
"ថេអូនស្តាប់បងបកស្រាយសិនទៅ!" ជុងគុកនិយាយឡេីងទាំងតឹងទ្រូង ពេលនេះគេគួរនិយាយបែបណាទេីបថេហ្យុងព្រមស្តាប់គេ?
"លេាកចង់បកស្រាយរឿងមួយណា? ព្រោះវាច្រើនរឿងខ្លាំងណាស់"
"បង..."
"លេាកនេះពូកែគ្រប់យ៉ាងដូចគេនិយាយពិតមែន សម្តែងក៏បានល្អមិនអន់ទេ" គេនិយាយផងសេីចផង ធ្វើដូចរឿងនេះកំប្លែងណាស់ចឹង ទាំងដែរទឹកភ្នែកក៏នៅតែហូរមិនឈប់។
"បងស្រឡាញ់អូនណាថេ ស្រឡាញ់ពិតមែនបងមិនកុហកអូនទេ"
"ហេតុអីបេាកប្រាស់ខ្ញុំ? ខ្ញុំស្អប់បំផុតគឺមនុស្សបេាកប្រាស់"
"ថេអូនកុំបែបនេះបានទេ? បងស្រឡាញ់អូនស្តាប់ហេតុផលបងបន្តិចទៅ"
"នៅមានហេតុផលអីទៀត?"
"ថេហ្យុង~"
"លេាកហត់ឬអត់? ខ្ញុំហត់ជំនួសលេាកខ្លាំងណាស់ បានហេីយឈប់ទៅបញ្ចប់វាត្រឹមនិងទៅចាត់ទុកថាខ្ញុំសុំ" ជុងគុកពេលឮបែបនេះ ទឹកភ្នែករបស់នាយក៏ចាប់ផ្តើមស្រក់ចុះមក វាគួរអេាយចង់សេីចណាស់ត្រូវទេដែលកូនប្រុសដេីមទ្រូងប្រាំហាត់ដូចនាយមកយំនៅចំពេាះមុខគេផ្សេងបែបនេះ? តែគេមិនខ្វល់អ្វីទាំងអស់អ្វីដែលញេខ្វល់ពេលនេះគឺថេហ្យុង គីម ថេហ្យុង មនុស្សដែលគេស្រឡាញ់ខ្លាំងបំផុត។
"ជូនពរអេាយលេាកមានសុភមង្គលជាមួយអនាគតគ្រួសារលេាកទៅចុះ" ថាហើយក៏ងាកមុខដេីរចេញ តែក៏ត្រូវនាយរត់មកអេាបក្រសេាបកាយពីក្រេាយជាប់។
"ថេបងសុំទេាស! កុំទៅអីណា បងស្រឡាញ់បងរស់ខ្វះអូនមិនបានទេ! អូនចង់អេាយបងលុតជង្គង់នៅនិងមុខអូនក៏បងព្រមដែរ តែកុំទៅចេាលបង អូនចង់វ៉ៃបងជេស្តីថាអេាយបងក៏បានដែរស្រាច់តែចិត្តអូន តែកុំចេញពីបងអីបងសុំអង្វរ បងខុសហើយ ហឹក" នាយអេាបកាយតូចដែលនៅពីមុខខ្លួនដែលកំពុងតែចង់ចាកចេញពីគេ គេយំស្រស្រាក់បាត់បង់ភាពជាម្ចាស់ការលេីខ្លួនឯង ស្រែកអង្វរកអេាយមនុស្សដែលគេស្រឡាញ់កុំចាកចេញពីគេ គេសុខចិត្តធ្វេីគ្រប់យ៉ាងដេីម្បីថេហ្យុងនៅពេលនេះ អេាយគេទៅស្លាប់ក៏គេព្រមដែរ។
"លែងខ្ញុំទៅ" គេព្យាយាមបេះដៃនាយចេញដេីម្បីកុំអេាយនាយអេាបខ្លួន។
"សុំអង្វរ បងអង្វរអូនពិតមែនណាថេ~" ពីមួយវិនាទីទៅមួយវិនាទីនាយយំកាន់តែខ្លាំងៗទៅ។
"ខ្ញុំក៏អង្វរលេាកដូចគ្នាដែរ! យេីងបញ្ចប់វាត្រឹមនិងទៅ" ជុងគុកនាយគ្រាន់តែឮបែបនេះក៏ចាប់ផ្តេីមទន់ដៃទន់ជេីង ដល់ថ្នាក់សូម្បីតែកម្លាំងដែលនាយអេាបរកាយតូចមិញនេះក៏លែងចង់មានទៀតដែរ។
"បងសុំទេាស អត់ទោសអោយបងផង បងសុំអង្វរ" គេហៅនាយតូចតិចៗបន្ទាប់មកក៏បន្ទន់ជង្គង់ចុះ ដេីម្បីអេាយថេហ្យុងព្រមអភ័យទេាស ព្រមស្តាប់ហេតុផលរបស់គេ។
"ឈប់ធ្វើបែបនេះទៅ" ថេហ្យុងគេហាក់មិនខ្វល់និងនាយ ទេាះជានាយលុតជង្គង់នៅនិងមុខគេទៅហេីយក៏គេមិនបានងាកទៅមេីលនាយដែរ។ បន្ទាប់ពីនិយាយរួចគេក៏ឈានជេីងដេីរចេញ ដោយគ្មានអាល័យពីចិត្តនាយបន្តិចសេាះ។
"ហេតុអី? ហឹកៗ ហេតុអីក៏បែបនេះ?" ពេលដែលឃើញរាងតូចដេីរចេញទៅនាយគិតតែពីយំយកៗ គេស្ទើរតែទន់ខ្លួនដួលទៅលេីដីទៅហេីយ ពេលនេះក្នុងខ្លួនគេគ្មានកម្លាំងអ្វីបន្តិចទាល់តែសេាះ គេចង់តែស្លាប់អេាយបាត់ប្រហែលល្អជាងនៅពេលនេះ គេឈឺខ្លាំងណាស់ហេតុអីក៏គេជួបរឿងបែបនេះ។ គេខំប្រឹងប្រមួលកម្លាំងដែលមាននៅក្នុងខ្លួនពេលនេះទាំងប៉ុន្មានក្រេាយឈរឡេីង ពេលនេះសូម្បីតែឈរក៏គេឈរមិនចង់នឹងដែរ។
ព្រូស~
ឈានជើងដេីរទៅមុខមិនបានពីរជំហានស្រួលបួលផង នាយក៏ត្រូវដួលសន្លប់ទៅលេីដីភ្លាមៗ។
"ហេីុយ វាដួលសន្លប់!" នាយយ៉ាងជុនដែលឈរនៅទីនេាះជាមួយនាយវ៉ុនសានមិនទាន់ទៅណា ពេលដែលគេឃេីញនាយសន្លប់ក៏ភ្ងាក់ផ្អេីលភ្លាម។
"កុំខ្វលអីបង ទុកអេាយវាស្លាប់ទៅ"
"ឯងឆ្កួតទេហេស៎? ទេាះជាយេីងស្អប់វាតែមិនដល់ថ្នាក់ចង់អេាយវាស្លាប់ទេ" ពាក្យដែលគេនិយាយចេញមកនេះវាជាការពិតទេាះបីគេស្អប់នាយ មិនត្រូវជាមួយនាយក៏ប៉ុន្តែគេក៏មិនដលើថ្នាក់ចង់អេាយនាយស្លាប់នេាះទេ។
"ហើយយេីងគិតធ្វេីយ៉ាងម៉េចទៅបង?"
"យកវាទៅមន្ទីរពេទ្យទី"
"តែយេីងជិតដល់ពេលប្រកួតហេីយណា នៅតែ10នាទីទៀតទេ"
"គឺគ្រាន់តែខលហៅឡានពេទ្យអេាយមកយកទៅបានហេីយ"
"ចឹងខ្ញុំទាក់ទងទៅសិន"
"អេាយលឿឡើងទៅ!" ប្រាប់បែបនេះហេីយនាយវ៉ុនសានក៏ក្រេាកឡេីងដេីម្បីទាញទូរសព្ទទាក់ទងទៅខាងមន្ទីពេទ្យ។
"ឯងកុំទាន់អាល់ងាប់ណាវេីុយ! បេីឯងងាប់ទៅបានអ្នកណាវ៉ៃគ្នាជាមួយយេីងទៀត"

To be continue...

I REALLY LOVE YOU (Complete)Donde viven las historias. Descúbrelo ahora