Pt13✨: ចង់លូកថ្លេីមអាគុក

1.3K 71 0
                                    

13

@បន្ទប់របស់Red King's

     "អ៊ូយតិចៗមេីល"
     "ពេលវ៉ៃគ្នាមិចមិនប្រាប់គេអេាយវ៉ៃតិចៗផងទៅ" រីនអា
     "អារម្មណ៍មិនល្អកុំរករឿងបានទេ" ប៊ែមៗសម្លក់មកកាន់ រីនអា ពេលដែលនាងឃេីញនាយសម្លក់គេបែបនេះក៏ក្រឺតចិត្ត បន្ថែមកម្លាំងដៃខ្លាំងជាងមុនធ្វេីអេាយនាយស្រែកចាចឡេីងពេញនិង!
     "អ៊ូយ....ចង់សម្លាប់គ្នាហេស៎?" ស្រែកមួយទំហឹងឡេីងអ្នកនៅក្នុងនេាះ ភ្ងាក់ព្រឺត។ ថេហ្យុង ដកដង្ហេីមធំបន្តិច គេហត់ចិត្តនិងពីរអ្នកនេះខ្លាំងណាស់ ឈ្លេាះគ្នារហូត អញណ្ហេីយ!!
     "រីន ឯងមកធ្វេីខាងនេះទៅ ខាងនេាះទុកអេាយយេីងអ្នកធ្វេីម្តង"
     "ឆឺស.." កាច់រាងឡេីងខ្មឺតក្រេាកឡេីងដេីរសម្តៅទៅរកនាយ យ៉ូគ្យម ដែររាងតូចអេាយមកជំនួសនេាះ។ ពីរនាក់នេះបេីមិនបំបែកមិនបានទេ ពួកគេអាចឈានដល់ដំណាក់កាលវ៉ៃ បេាចសក់គ្នាក៏ថាបាន តាមដែលយ៉ូគ្យម អ៊ុនវ៉ូ ប្រាប់មកគឺចឹងឯង-,-
     "អ៎េយេីងទៅផ្ទះសិនហេីយណា" ហានយូ
     "មានរឿងអី?" ជុងគុក
     "គឺយុន...គេខឹងយេីងរឿងថ្ងៃមិញនិង ហេីយយករឿងនេះទៅប្រាប់ម៉ាក់ទៀត យេីងត្រូវទៅតាមលួងសិនហេីយ" ហានយូ រៀបរាប់ទាំងទឹកមុខកំសត់សង្សារគេខឹងគេហេីយអ្នកណាទៅសប្បាយចិត្តបាននេាះ? ហេីយ ម៉ាក់គេខឹងមិនសូវអីប៉ុន្មានទេ តែបេី យុនហ៊ី ខឹងលួងមិនងាយបាត់ទេ ត្រូវដឹងផង!!
     "អេាយយុន គេខឹងអេាយយូរៗរិតតែល្អ" ថេហ្យុងលូកមាត់ចូលនិយាយឌឺដងនាយហានយូថែមទៀត។ ហេីុយអ្នកណាមិនខឹងទៅដែលសង្សារទៅរករឿងឈឺខ្លួនមកដាក់ខ្លួននេាះ មិនមែនខឹងដែលទៅរករឿងគេទេ តែបារម្ភច្រេីនជាង ចុះបេីគេត្រូវប៉ូលិសចាប់គិតយ៉ាងមិច? ហេីយមានគ្រេាះថ្នាក់ដល់ជីវិតវិញនេាះគិតយ៉ាងមិច? ហេតុអីមិនចេះគិតសេាះ បេីសិនជាគេជា យុនហ៊ី គេក៏ខឹងដូចគ្នាដែរ។
     "ន៎ែ...នេះយេីងកំពុងពិបាកចិត្តណា ហេតុអីក៏មកបន់ថែមទៀត"
     "អេាយសមមុខហេីយចុះពេលប្រព្រឹត្តិហេតុអីមិនគិតជាមុនសិន? ហេីយឯងតាំងមកធ្វេីជាដេាះស្រាយតាមក្រេាយ ចូលចិត្តណាស់អាខាងយកហិង្សាមកដេាះស្រាយនិង" ពាក្យដែលរាងតូចថាចេញមកគឺនិយាយពីនាយ ហានយូ ទេតែអ្នកប៉ុន្មានដែលស្តាប់ឮក៏រអាសខ្លួនដែរ ព្រេាះពួកគេក៏ធ្វេីរឿងនេះដែរ។
ពេលនេះ ថេហ្យុងគេកំពុងតែខឹងមែនទេ? គេនិយាយធម្មតាៗទេតែហេតុអីពួកនាយបែរជាមានអារម្មណ៍ថា ថេហ្យុងកាចខ្លាំងម្លេះ? តេីពួកគេគួធ្វេីខ្លួនបែបណាទៅទេីបសម?
     "ហេីុយ យេីងមិនចង់ឈ្លេាះជាមួយឯងទេ" ថាហេីយក៏ដេីរចេញទៅធ្វេីមុខតឹងចិត្តតិចតួចដែរ។ តាមពិតគេមិនបានខឹង ថេហ្យុងទេតែគេខ្លាចថេហ្យុងខឹងគេទៅវិញទេ! មិត្តភក្តិស្គាល់គ្នាមកយូរត្រូវដឹងហេីយថា ថេហ្យុងជាមនុស្សបែបណា គេមិនចូលចិត្តយកកម្លាំងមកដេាះស្រាយបញ្ហាទេ ហេីយគេក៏ចូលចិត្តមនុស្សចូលចិត្តប្រេីកម្លាំងដែរ! ចុះ ជុងគុកគេគិតយ៉ាងមិចទៅ? ពេលនេះនាយក៏កំពុងតែគិតដូចគ្នាថា ថេហ្យុងអាចនិងខឹងឬមិនចូលចិត្តគេបាត់ហេីយទេដឹង?
     "ហ៊ឹម...!" ថេហ្យុងដកដង្ហេីមធំបន្តិចទេីបគេបែរមករៀបចំរបស់ដែលយកមកលាបរបួសអេាយពួកនាយមិញនេះ ដេីម្បីយកទុក។
     "ខ្ញុំសូមទៅសិនហេីយណា រីន!!"
     "តេាះ" បន្ទាប់ពីរៀបចំរួចគេក៏បានលាពួកនាយដេីម្បីទៅក្នុងថ្នាក់រៀនវិញព្រេាះចេញមកយូរដែរហេីយ តែដេាយសារជាម៉េាងសម្រាកទេីបមិនអី។
     "ហ្វូ..." អ៊ុនវ៉ូនាយបន្ធូរអារម្មណ៍បន្តិចព្រេាះអាចនិយាយបានថាមិញនេះនាយភ័យនិង កាយវិការរបស់ ថេហ្យុង ពិតមែន នាយគិតថា ថេហ្យុង និងថាអេាយពួកនាយដែរតេី តែសំណាងហេីយដែរមិន ថានេាះ។
     "អាគុក ហេីយរឿង Trip នុះ?" ប៊ែមៗងាកមកសួរនាយ។
     "មិនបាច់បារម្ភទេ ចាំយេីងទៅបបួលខ្លួនឯង"
     "ចុះបេីគេមិនព្រម?" យ៉ូគ្យមក៏និយាយបន្ត ចុះបេី ថេហ្យុង មិនព្រមវិញនេាះមេីលទៅតាមអការ: របស់ថេហ្យុងមិញនេះ គឺបញ្ចាក់ច្បាស់ហេីយថាគេមិនចូលចិត្ត មនុស្សប្រេីអំពេីហិង្សា ឬក៏ធ្វេីខ្លួនជាពួកជនអិនពាលអីបែបនិង។ អាចទេថា ថេហ្យុង និងមិនចូលចិត្តពួកគេនេាះ? ហេីយតិចថេហ្យុងឈប់រាប់អានពួកគេទៅ?
     "ហេីុយពួកឯងអីក៏បារម្ភៗខ្លាំងម្លេះ?" នាយថាអេាយវិញ មិនដឹងទេក៏អីថាពេលដែល យ៉ូគ្យមនិយាយបែបនិងធ្វេីអេាយនាយគិតច្រេីនហេីយខ្លាចថេហ្យុងមិនព្រមមែននិងណា!!
     "ចេះតែខ្លាចទៅមនុស្សល្អៗដូចថេហ្យុង បាត់អីគឺស្តាយណាស់ វេីុយ~~" ពិតមែនហេីយរកឯណាបានអ្នកដែលពូកកែ Take care លេីពួកគេដូច ថេហ្យុង នេាះ គ្មាននេាះទេ!
     "ឯងនិយាយបានន័យថាមិច?" នាយចងជញ្ចេីមសួរទៅកាន់ យ៉ូគ្យម។
     "ន៎ែ កុំប្រាប់ថាឯងចង់លូកថ្លេីមអាគុក អេាយសេាះណា" អ៊ុនវ៉ូ
     "មិនប្រាកដដែរ វាទុកចេាលយូរទៀតទៅ យេីងញ៉ែមុនហេីយ" ញ៉ាក់ជញ្ចេីមឌឺមកកាន់នាយ។
     "អាគ្យម! បេីឯងហ៊ាន ឯងងាប់មិនខានទេ" ចង្អុលមុខ យ៉ូគ្យម ទាំងស្រ្គឺតធ្មេញ នេះគ្រាន់តែជាការគំរាមទុកអាយហេីយប៉ុណ្ណោះ តែគេក៏ខ្លាចដែរ ខ្លាចថាយ៉ូគ្យម និងញ៉ែរ ថេហ្យុង ពិតមែនណា។
     "ហេីុយខ្ចិលស្តាប់សម្តីអ្នកខ្លះណាស់ គិតទៅរកបបួលថេហ្យុង ញាំុបាយវិញ ឬក៏ទៅដេីរលេងល្អទៅ?" នាយធ្វេីជាងាកមកសួរមិត្តផ្សេងទៀតឯ ជុងគុកវិញសម្លក់នាយទាំងក្តៅស្លឹកត្រចៀកហេីយ។
     "យេីងថាទៅញាំុបាយល្អ មេីលទៅ ស្វីតណាស់!" ពេលដែលឮ អ៊ុនវ៉ូ ជួយបញ្ចេញមតិយោបល់ភ្លាមនេាះធ្វេីអេាយ ជុងគុកក៏ងាកទៅរក អ៊ុនវ៉ូចងចិញ្ចេីមរិតតែខ្លាំង! នេះពួកគេកំពុងធ្វេីអី ចង់លេងអី ឬចង់ធ្វេីបាបគេ?
     "យេីងគិតថាទៅដេីរលេងតែពីរនាក់ល្អជាង ព្រេាះមានពេលនៅតែពីរនាក់" នេះៗមួយទៀតហេីយឃេីញទេ? នេះកុំប្រាប់អេាយសេាះណាថាសូម្បីតែ ប៊ែមៗ ក៏នៅខាង យ៉ូគ្យមដែរនេាះ!! ហេីយចុះនាយ? នេះ យ៉ូគ្យមគេប្រុងលេងមែនទែនហេស៎? គិតយ៉ាងមិច?
     "ពួកអាឡប់អស់នេះឈប់និយាយទៅ" នាយស្រែកដាក់ពួកគេមួយទំហឹង ព្រះអេីយភ័យមិនស្ទេីទេ។ បន្ទាប់មកនាយក៏ទាញកាតាបដេីរចេញទៅក្រៅបាត់ធ្វេីអេាយពួកនាយ ទប់សំណេីចមិនជាប់!
ផាច់ៗ~
     "ធ្វេីបានល្អណាស់ពួកម៉ាក" សំឡេងទះដៃគ្នាទៅវិញទៅមកដេាយក្តីពេញចិត្តពេញចិត្តពេញថ្លេីមរឿងដែលបានធ្វេីបាបនាយមិញនេះ តាមពិតទៅពួកគេគ្រាន់តែចង់ធ្វេីបាប ជុងគុក ប៉ុណ្ណោះនឹងហេីយមកពីនាយខ្លួនឯងមិនព្រមញ៉ែថេហ្យុង អេាយចប់ចុងចប់ដេីមទេនៅទុក អេាយសមមុខចឹងហេីយ!!

To be continue...

I REALLY LOVE YOU (Complete)Donde viven las historias. Descúbrelo ahora