Pt61✨: កូនប្រសាគាត់រឿងអីថាមិនបាន?

1.3K 63 1
                                    

Pt61

•SKIP
@លេីកេាះ

ពេលនេះម៉េាង5ល្ងាចទៅហេីយ នៅលើកេាះមួយដែលសម្បូរទៅដេាយអ្នកភូមិនេសាទរស់នៅជាច្រេីនគ្រួសារ។ នៅទីនេាះក៏មានផ្ទះមួយដែលធំជាងគេ ជាផ្ទះថ្មធំជាងផ្ទះអ្នកលេីកេាះ ដែលជាប្រភេទផ្ទះឈើ។ មកមើលនៅក្នុងបន្ទប់មួយដែលនៅក្នុងផ្ទះនេាះ មានមនុស្សប្រុសម្នាក់ដែលកំពុងតែគេងលង់លក់ព្រេាះតែអស់កម្លាំង។ មិនយូរប៉ុន្មានគេក៏បានភ្ងាក់។
"ហ្អឹម" គេក្រេាកឡេីងយកដៃទៅស្ទាបក្បាលខ្លួនព្រេាះមានអារម្មណ៍ថាវាឈឺខ្ទេាកៗ។ គេបេីកភ្នែកសន្សឹមៗ ងេីបខ្លួនចេញពីពូកទាំងពិបាក បានបន្តិចក៏មានអារម្មណ៍ថាប្លែកៗ ទេីបចាប់ផ្តើមសម្លឹងមើលជុំវិញបន្ទប់។
"នេះមិនមែនជាបន្ទប់ខ្ញុំទេ ហើយចុះ...?" គេងាកសម្លឹងមេីលទៅតាមបង្អួចកញ្ចក់ខាងក្រៅ ដែលមិនបានបាំងវាំងនន ទាំងងជ្រួញចិញ្ចើម។
"ហេតុអីក៏ខ្ញុំមកនៅទីនេះបាន? ហើយនេះផ្ទះអ្នកណា? អ្នកណាគេយកខ្ញុំមកទីនេះ? ចុះប៉ាម៉ាក់ បងប្រុស?" គេព្យាយាមងេីបចេញពីគ្រែធំនេាះទាំងពិបាក មិនបានប្រយ័ត្នក៏ជំពប់ជេីងដួលនៅក្បែរក្បាលគ្រែរ។
"អ៎ូយ...សឺត" គេស្ក្រឺតជេីងធ្មេញ យកដៃមកអង្អែលចង្កេះខ្លួនតិចៗ។
"ហឹកៗ"
ក្រឹប~
"ថេ..." ជុងគុកកាន់ថាសអាហារចូលមក ប្រញាប់ទុកថាសអាហារទៅលេីតុ រួចរត់ទៅមេីលរាងតូច។
"អូនយ៉ាងមិចនិងហេតុអីក៏មកនៅត្រង់នេះ មេីលអេាយបងមេីលបន្តិចមានត្រូវត្រង់ណាទេ"
"ជាលេាក? លេាកចាប់ខ្ញុំមកមែនទេ? កុំមកប៉ះខ្ញុំចេញអេាយឆ្ងាយពីខ្ញុំទៅ" គេក្រវាសដៃជុងគុកចេញពីស្មាគេហេីយ ក៏ប្រុងងេីបឡេីងតែត្រូវនាយលេីកបីទៅដាក់លេីពូកវិញយ៉ាងលឿន។
"ហឹកៗ ចេញទៅកុំជិតខ្ញុំ ខ្ញុំស្អប់លោក" គ្រាន់តែនាយដាក់ចុះមកដល់លេីពូកភ្លាមគេក៏ច្រាននាយចេញ ទាញខ្នេីយយកទៅគប់នាយ។
"ថេឈប់ បងប្រាប់ថាអេាយឈប់ បេីមិនឈប់ទេកុំថាបងមិនបានប្រាប់" គេឈរច្រត់សម្លឹងមេីលទៅរាងតូច និយាយទាំងសម្លេងមាំុ តែរាងតូចមិនបានស្តាប់តាមទេគេនៅតែយកខ្នេីយទៅគប់នាយ នាយអត់មិនបានក៏ចូលទៅចាប់ផ្តួលកាយទៅលេីពូក រួចសង្កត់ដៃជាប់ទាំងសងខាង។
"បងប្រាប់ថាអេាយឈប់ឮទេ?"
"ហ្អឹក លែងខ្ញុំទៅខ្ញុំស្អប់លោក អាមនុស្សឆ្កួតមនុស្សអាក្រក់ អាគម្រក់ ខ្ញុំស្អប់ល-អ្ហឹម" ដេាយសារតែទ្រាំមិនបានជុងគុកក៏បានអេានទៅថេីបបំបិទមាត់តែម្តង កុំអេាយពូកែជេរនិយាយមិនស្តាប់ពេក។
"ថេ~" នាយហៅរាងតូចតិចៗ ថេគេងាកមុខចេញសម្រក់ទឹកភ្នែកនាយក៏ខ្ចិលមាត់បន្តទេីប លេីកបីរាងតូចឡេីង។
ដឹបៗ~
"ធ្វើស្អីរបស់លោកទៀតហើយមនុស្សឆ្កួត" ថេយំយកដៃទៅវ៉ៃទ្រូងនាយខ្លាំងៗ។ នាយក៏បីគេមកតុអាហារ ហើយក៏ដាក់គេអេាយអង្គុយនៅលេីភ្លៅនាយ ថេប្រឹងរេីបម្រាស តែវាមិនមែនងាយទេ។
"លែងខ្ញុំទៅ ហឹកៗ"
"ស្ងាត់ឈប់យំ" នាយនិយាយខ្លាំងៗ លេីកដៃទៅចង្អុលមុខគេរបៀបគម្រាម។
"ហឹកលែង..." គេនៅតែចចេះប្រឹងរេីបម្រាសបិុសនិងធ្លាក់ទេីបនាយប្រញាប់ស្រវ៉ាអេាបចង្កេះជាប់ បន្ថែមកម្លាំងដៃទប់។
"នៅអេាយស្ងៀមចេះទេ? បេីធ្លាក់ទៅគិតយ៉ាងមិច ក្រែងនៅឈឺមិនចឹង? បើដេីរមិនរួចអស់មួយជីវិតគិតយ៉ាងម៉េចទៅ" នាយសង្កត់សម្លេងនិយាយខ្លាំងដាក់រាងតូច។
"ខ្ញុំក្លាយជាបែបនេះដេាយសារអ្នកណា?"
"បានហើយ ឈប់យំភ្លាមទៅ នៅអេាយស្ងៀម ញាំុបាយ" នាយទាញថាសអាហារមកជិតខ្លួន។
"ខ្ញុំមិនបានឃ្លាន"
"មិនឃ្លានយ៉ាងម៉េចតាំងពីព្រឹកមកបានស្អីចូលពេាះមួយគ្រាប់ហេីយឬនៅ?" នាយជ្រួចចិញ្ចេីមនិយាយទាំងហួសចិត្ត របស់រាងតូចនៅពេលនេះ គេពិបាកនិយាយជាមួយណាស់។
"វាជារឿងរបស់ខ្ញុំលោកកុំមករវល់" នៅតែរឹងរួសនិយាយស្តាប់គ្នាមិនបានដូចដេីម ហេតុអីក៏ចរិកខុសពីមុនឆ្ងាយយ៉ាងនេះ?
"ថេបេីនៅតែរឹងចចេះនិយាយស្តាប់មិនបានជាមួយបងទៀតកុំថាបងមិនបានប្រាប់អេាយសេាះ"
"ចង់សម្លាប់ខ្ញុំហេស? ក៏សម្លាប់ឥឡូវនេះមកមិនជាបញ្ហាទេ" គេរឹតតែផ្គេីត នាយក៏រឹតតែក្តៅឡេីងដូចគ្នា។
"អ្ហឹម" អត់មិនបាននាយក៏បឺតមាត់គេខ្លាំងរហូតដល់ថ្នាក់មានឈាមជ្រាបចេញមក។
"អាមនុស្សឆ្កួត" គេរុញនាយចេញយកដៃមកជូតមាត់ខ្លួនចេញ
"បងថ្នមនិយាយស្រួលជាមួយដល់កម្រិតហើយ បើនៅតែស្តាប់គ្នាមិនបានទៀតកុំថាបងអាក្រក់! ញាំុបាយ" អេាយគេថ្នមគេថ្នាមដល់កម្រិតហេីយ តែបើពិបាកនិយាយ នាយនិងប្រេីធម៌ក្តៅវិញម្តង។
"ខ្ញុំញ៉ាំខ្លួនឯងបាន ដៃខ្ញុំមិនបានបាក់ មិនបាច់លេាកបញ្ចុក"
"..." នាយមិនមាត់តែសង្កត់ទឹកមុខកាចជាងមុន ទេីបថេគេត្រូវបង្ខំចិត្តញាំុ អាហារដែលនាយបញ្ចុកទាំង មុខក្រម៉ូវ មេីលតាមមុខគេចង់តែយំទេ។
"ហឹុស ថ្នាក់ថ្នមមិនចង់ពិតមែន ទាល់តែបែបនេះមែនទេទេីបស្តាប់?" ថេមិនមាត់ហេីយក៏មិនបានងាកមេីលមុខនាយបានត្រឹមតែ បង្ខំលេបបាយដែលនាយបញ្ចុកទាំងទឹកភ្នែក។

I REALLY LOVE YOU (Complete)Where stories live. Discover now