Pt25✨: ម្នាក់នេាះជាប្រុសមិនមែនស្រីទេម៉ាក់!

899 55 0
                                    

Pt25

     ព្រឹកថ្មីនៃសកលវិទ្យាល័យថ្ងៃនេះជុងគុកមកដល់តាំងពីព្រឹកដូចកាលពីម្សិលមិញតែនាយរកថេហ្យុងមិនឃេីញទេ ហេីយក៏ត្រូវទៅសមបាល់ទៀត ទេីបអេាយរីនអា ជួយរកអេាយព្រេាះគេខ្លាចថាថេហ្យុងនិងគេចមុខគេដូចពេលដែលនិយាយគ្នាយប់មិញមែន។ រីនអាពេលដែលឮនាយអេាយជួយរកថេហ្យុង គេក៏រាងប្លែកចិត្តបន្តិចដែរ ជាអ្វីនិងគ្នាបានសុទ្ធតែតាមរកហេីយផ្តាំអេាយទៅជួបនៅតារាងបាល់ទៀត?

@បណ្ណាល័យ

     "ថេ ឯងមកទីនេះយូរហេីយនៅ?" រីនអា
     "យេីងមក តាំងពីពេលមកដល់សាលាភ្លាមម្លេះ!" ថេហ្យុងតបទៅខណៈពេលដែលដៃរបស់គេកំពុងតែប្រមូលសៀវភៅ។
     "ហេីយឯងមកធ្វេីអី? ដឹងទេគេតាមរកពេញនិង"
     "គឺយេីងមករកសៀវភៅមេីលនេះឯងមិនឃេីញទេ" លេីកសៀវភៅបង្ហាញទៅនាង។
     "ហេីយតាមរកយេីងមានការអី?" ថេហ្យុង
     "គឺ ជុងគុកគេផ្តាំអេាយឯងតាមទៅតារាងបាល់! ថ្ងៃនេះមេីលទៅស្និទ្ធស្នាលជាងពីម្សិលមិញទៀត ពួកមានឯងមានអីលាក់បាំងឬអត់និង?"
     "ហេីុយ គ្ម-គ្មានទេ លាក់បាំងស្អី?"
     "បេីមិនមានហេតុអីចាំបាច់និយាយដូចភ័យៗដែរ? ពួកឯងមានប្រាកដណាស់!"
     "ឆ្កួត យេីងទៅហេីយ ឯងទៅឬអត់និង?"
     "ទៅ"
     "បេីទៅក៏តាមមកនៅនិយាយអត់ប្រយោជន៍ដល់កាលទៀត" ថាហេីយគេក៏យកសៀវភៅកាន់ដេីរចេញទៅមុន ទុកអេាយរីនអា អ្នកតាមពីតក្រេាយ។

•SKIP

     "អូខេ3/5"
     "អាគុកទទួល"
     "ខាងនេះ" មកដល់ភ្លាមក៏ឮតែសម្លេងពួកនាយដែលកំពុងតែហាត់ជាមួយគ្នា រៀនសុត រៀនចាប់ រៀតទទួលបាល់ ដែលមាននាយជាខ្សែរប្រយុទ្ធធំនៅក្នុងក្រុម។ មកដល់រាងតូចមិនទាន់បានទៅរកកន្លែងអង្គុយទេ ក្រសែរភ្នែកគឺកំពុងតែបាញ់សម្លឹងមេីលទៅ ភាពរហ័សរហួនរបស់ពួកនាយនិងជុងគុកគឺល្អខ្លាំងណាស់ ពួកនាយនេះពូកែគ្រប់រឿងតែម្តង ចឹងទេីបមានស្រីៗប៉ងចង់បានណាស់។ រាងតូចឈរប្រហែលមួយស្របក់ក៏ក្រឡេកភ្នែកទៅឃេីញជីមីននឹងអ្នកផ្សេងទៀតទេីបនាំគ្នាដេីរទៅជាមួយរីនអា។ នៅទីនេាះមិនមែនមានតែគ្នាគេនេាះ គឺមានទាំងពួកស្រីៗដែលជាអ្នកគាំទ្ររបស់ Red King's និងក្រុមស្រីៗស្អាតប្រចាំសាលាដែរតាមញ៉ែពួកនាយទៀត នាំគ្នាស្រែកហូរកញ្រ្ចៀវនៅកន្លែងទាត់នេាះ។
     "ជីមីន"
     "មកហេីយហេស៎? មុននិងទៅណា?"
     "យេីងទៅរកសៀវភៅនៅបណ្ណាល័យ"
     "អឺ ពួកឯងនេះរកចង់ឆ្កួត"
     "អូខេ សម្រាកសិន" ជុងគុកស្រែកប្រាប់អ្នកគ្រប់គ្នា។ *សម្រាប់ក្រុម Red King's គឺមានសមាជិកតែ5នាក់ទេដែលជាសមាជិកធំឬ Official Member តែពេលដែលពួកគេចូលប្រកួតបាល់ គឺក្រុមបាល់ទាត់របស់គេគឺមានដល់ទៅ11នាក់។ និយាយរួមទៅសម្រាប់6នាក់ទៀត ក៏ស្និទ្ធស្នាលនិងពួកនាយខ្លាំងដែរគ្រាន់តែកាលប្រកួតហែលទឹកពួកគេមិនចូលរួមព្រេាះមិនមែនជាជំនាញណាមួយក៏មិនជាប់ឈ្មេាះ។ ហេីយ6នាក់ដែលមានជំនាញខុសគ្នានេាះគឺសុទ្ធតែជាសិស្សប្អូនឆ្នាំទី2-3របស់គេ ដូច្នេះពួកនាយទាំង5 គឺជាទីគេារពស្រឡាញ់របស់សមាជិកផ្សេងដែរ ព្រោះទាំងអាយុនិងគំនិតគឺចាស់ទុំជាង។*
     "ពួកសិស្សច្បងញាំុទឹកត្រជាក់ៗសិនទៅ" ពួកនាងស្រីៗនេាះហុចទឹកអេាយពួកនាយ។
     "អរគុណច្រើនហេីយ" ញញឹមតបតិចៗ នាំគ្នាទទួលយកទឹកនេាះព្រេាះមិនចង់បំបាក់ទឹកចិត្តពួកនាង ណាមួយពួកនាងក៏ជាអ្នកគាំទ្រ Red King's មកយូរហេីយ។
     "ហត់ទេ?" យុនហ៊ីសួររួចក៏យកកន្សែងដៃតូចៗអេាយពួកនាយជូតញេីស។
     "ហត់ណាស់បងមានអីញាំុឬអត់?" ប្រុសម្នាក់ដែលនៅក្នុងចំណេាមពួកនាយក៏និយាយឡេីង។
     "គឺមានតែនំកញ្ចប់យកដែរទេ?" ថេហ្យុងជាអ្នកឆ្លេីយ រួចលេីកយកចង់ដែលដាក់លេីកឡេីង។
     "គឺញាំុណាបង"
     "ចឹងក៏មកយកញាំុទាំងអស់គ្នាទៅ" និយាយរួចពួកគេក៏នាំគ្នាមកយកនាំទាំងនេាះ។ បន្ទាប់ពីញាំុរួចអ្នកផ្សេងក៏នាំគ្នាទៅរៀនទាត់ចាំហ្គូន នៅតែជុងគុកទេដែលនៅអង្គុយតែពីរនាក់ជាមួយថេហ្យុង ព្រោះជីមីន រីនអា យុនហ៊ីអីនាំគ្នាទៅណាក៏មិនដឹងគ្រាន់តែប្រាប់ថាទៅតែមួយភ្លែតបន្តិចទៀតមកវិញ។
     "ថេបងហត់ណាស់នៀក" នាយនិយាយព្រេាះចង់អេាយរាងតូចយកចិត្តគេ ដូចអ្នកមិញៗ។
     "ហត់? អឺនេះកន្សែងត្រជាក់ឬយកទឹកត្រជាក់ៗទេ?" នាយក្រវីក្បាលមេីលមុខគេញញឹមតិចៗ។
     "ហេីយ យកអីវិញទៅ?"
     "ចង់ថេីបថេ" និយាយធ្វើជាពេបមាត់តិចៗ។
     "អៀនទៀតហេីយ បងលលេងទេ ហិៗ" នាយសេីចឡេីងព្រេាះមុខថេហ្យុងពេលនេះពិបាកមេីលខ្លាំងណាស់ នាយឃេីញហេីយក៏ចង់តែសេីច ថេហ្យុងឡេីងគាំងណាមិញនេះ។
     "ថេឈប់អៀនបងហេីយត្រូវទេ?"
     "អឹម ប្រហែលចឹងទេដឹង!"
     "ថេមិនគួរអៀនបងទៀតទេឮអត់? ព្រោះយេីងជាសង្សារនិងគ្នាហេីយ" នាយញញឹមដាក់គេ។
     "គឺនិងព្យាយាម" គេនិយាយទាំងមុខស្មេីមិនបានសម្លឹងមុខនាយទេ។
     "សឺត...បងទៅហាត់បន្តហេីយ" ដេាយសារភាពក្រឺតខ្នាញ់និងរាងតូចពេកនាយក៏អេានទៅថេីបថ្ពាល់ក្រពុំគួរអេាយស្រឡាញ់រលាងគ្មានស្នាមដូចទារកនេាះ មួយខ្សឺតធ្វេីអេាយថេហ្យុងបេីកភ្នែកធំយកដៃស្ទាបថ្ពាល់ខ្លួនឯង សម្លឹងមេីលទៅនាយដែលរត់ចេញទៅទាំងអឹមអៀននិងកាយវិការរបស់នាយដែលធ្វេីដាក់ខ្លួនមិញនេះ។
     "ឆ្កួត~" លួចខាំមាត់ជេប្រទិចនាយ ខណៈពេលនេាះនាយក៏បានងាកមកគេញញឹមដាក់គេថែមទៀត ទេីបធ្វើអេាយគេបង្ខំចិត្តដេីរចេញពីទីនេាះទៅរកជីមីន និងអ្នកផ្សេងទៀត មិនចង់នៅឃេីញមុខនាយនេាះទេ សាំុណាស់មកថេីបគេ។
     "អាគុក ឯងប្រាប់មកថាឯងនិងថេស្រឡាញ់គ្នាហេីយមែនទេ?" ហានយូ
     "មិញនេះឃេីញថេីបណាវេីុយ" អ៊ុនវ៉ូ
     "ជាសង្សារហេីយហេស៎? បានហ៊ានដល់ថ្នាក់នេះ?" យ៉ូគ្យម
     "ប្រហែលជាចឹងទេដឹង" ជុងគុកញាក់ចិញ្ចើមឌឺដង ទាំងភាពអំនួតទៅកាន់ពួកនាយ។ បន្ទាប់មកក៏សុតបាល់មួយគ្រាប់ដម្រង់ចូលហ្គូន ដែលម្តងអ្នកចាំក៏ចាប់មិនទាន់ដែរ។

•ពេលល្ងាច(ផ្ទះជុងគុក)

     "ខ្ញុំត្រឡប់មកវិញហេីយម៉ាក់"
     "ថ្ងៃនេះមកលឿនជាងរាល់ដងណ៎កូន"
     "ហូយ៎គឺកូប្រញាប់មកសម្រាកយកកម្លាំងថ្ងៃស្អែកជាថ្ងៃពិសេសរបស់កូន"
     "ថ្ងៃពិសេសអី ស្អែកមិនមែនខួបកូនឯណា?"
     "គឺស្អែកនេះកូនមាន Date ជាមួយសង្សារ" និយាយទាំងញញឹមមិនឈប់ឈរសេាះ។
     "សង្សារកូនម្នាក់ណា? ម៉ាក់ចាំមិនអស់" លេាកស្រីគាត់និយាយឌឺទៅកាន់កូនប្រុសវិញ ព្រោះគាត់ក៏ដឹងថាកូនគាត់ជាមនុស្សបែបណា។
     "អូហ៍ ម៉ាក់ឥឡូវនេះមានតែមួយគត់គ្មានច្រេីនទៀតទេ" នាយលេីកម្រាមដៃមួយជាសញ្ញាប្រាប់ទៅកាន់អ្នកដែលជាម្តាយ។
     "ច្បាស់លាស់ជាមួយកូនស្រីគេឬអត់បានខំមកនិយាយប្រាប់ម៉ាក់ណាស់?"
     "លេីកនេះគឺកូនប្រាកដមួយរយភាគរយតែម្តង តែថាម្នាក់នេាះគេជាប្រុសមិនមែនស្រីទេម៉ាក់" នាយនិយាយប្រាប់ម៉ាក់គេត្រង់ៗមិនលាក់បាំងអ្វីឡេីយ នេះនាយមិនខ្លាចម៉ាក់គេមិនពេញចិត្តទេហេស៎?
     "ហាស៎ ស្អីគេជាប្រុស? នេះកូនប្តូររស់និយមតាំងពីពេលណានឹង? ស្លាប់ហេីយ"
     "ម៉ាក់និងមិនហាមឃាត់កូនទេត្រូវទេ? គឺកូនមិនដឹងថាគេម្នាក់នេាះយ៉ាងមិចទេ បានមានឥទ្ធិពលលេីកូនដល់ថ្នាក់នេះ? ហឹុស កូនដឹងត្រឹមថាកូនស្រឡាញ់គេខ្លាំងណាស់"
     "ចុះកូនមិនគិតទេហេស៎? ថានេះវាគ្រាន់តែជាអារម្មណ៍របស់កូនមួយឆាវ-"
     "អត់ទេម៉ាក់ វាមិនមែនបែបនិង កូនធ្លាប់ចំណាយពេលគិតមកច្រេីនលេីកច្រេីនសារហេីយ ទេីបកូនច្បាស់ដល់ថ្នាក់នេះ"
     "តាមពិតទៅម៉ាក់មិនទៅហាមឃាត់កូនអីទេ បេីកូនស្រលាញ់អ្នកណាក៏ជារឿងបេះដូងរបស់កូនខ្លួនឯង ម៉ាក់មានតែជួយត្រេកអរទេដែលកូនជួបមនុស្សពិតប្រាកដ"
     "ម៉ាក់ដឹងដែរទេថាគេម្នាក់នេាះល្អខ្លាំងណាស់! កូនក៏ធ្លាប់មានហ្គេយ៍មកតាមស្រឡាញ់ដែរ តែគេមិនដូចពួកអស់នេាះទេ គេមានចំណុចពិសេសនិងខុសប្លែកពីអ្នកផ្សេងឆ្ងាយណាស់"
     "បេីកូនច្បាស់ជាមួយគេហេីយ ត្រូវស្រឡាញ់គេមេីលថែគេអេាយបានល្អទៅ ហេីយទំនេរកុំភ្លេចនាំគេមកណែនាំអេាយម៉ាក់ស្គាល់ផង"
     "បាទម៉ាក់អរគុណម៉ាក់ណាស់" នាយក៏ទៅអេាបគាត់ជាប់ឡេីងណែន។ អ្នកម៉ាក់គេយល់ចិត្តគេខ្លាំងណាស់ នៅតែលេាកប៉ាទេចាំពេលមានឱកាសគេនិងប្រាប់គាត់ដេាយខ្លួនឯង។ នេះនាយច្បាស់ជាមួយថេហ្យុងពិតមែនថ្នាក់ទេីបតែស្រឡាញ់គ្នាសេាះគេហ៊ានយករឿងនេះមកប្រាប់ដល់ក្រុមគ្រួសារគេទៅហេីយ បែបនឹងហេីយរឿងអីដែលមិនអាចទៅដល់ថ្ងៃអនាគតជាមួយគ្នានេាះ?

To be continue...

I REALLY LOVE YOU (Complete)Where stories live. Discover now