Pt39
•SKIP
ក្រេាយអង្គុយញាំុអីជាមួយគ្នាអស់ជាច្រេីនម៉េាងគួរសម ពួកគេក៏បំបែកគ្នាទៅផ្ទះរាងខ្លួនហេីយចាំជួបគ្នានៅថ្ងៃស្អែក។ ថ្ងៃស្អែកសាលាមិនបានរៀនទេ តែពួកគេត្រូវទៅហាត់បាល់ ព្រោះនៅតែ1អាទិត្យទៀតដល់ថ្ងៃប្រកួតល្មម។ ឯថេហ្យុងនិងជីមីនថ្វីត្បិតតែមកជាមួយគ្នាមែនតែទៅវិញក៏ទៅខុសគ្នា ព្រោះជីមីនបានប្រាប់ថេហ្យុងថាមានណាត់ ទេីបថេហ្យុងសម្រេចចិត្តទៅ Condo របស់ជុងគុកសិនចាំល្ងាចចាំទៅផ្ទះ។
មកដល់ Condo នាយគេក៏មិនបានធ្វេីអ្វីច្រេីនដែរ គ្រាន់តែធ្វើអាហារពេលល្ងាចញាុំជាមួយនាយដូចរាល់ដង។
"អឹម ឆ្ងាញ់ខ្លាំងណាស់ថេ!" ពាក្យនេះនាយនិយាយសឹងតែគ្រាប់ម៉ាត់ពេលដែលដុសម្ហូបយកមកញាុំ។
"បងនិយាយដដែលៗមិនចេះធុញទេហេស៎?"
"មានអីត្រូវធុញទៅ? អាហារដែលអូនធ្វើគឺវាឆ្ងាញ់ពិតមែន ហេតុអីក៏ថេល្អគ្រប់យ៉ាងបែបនេះណ៎? រៀនក៏ពូកែ ធ្វើម្ហូបក៏ពូកែ ស្អាតក៏ស្អាត ចរិកក៏ល្អ..."
"បានៗ អូនឈ្លក់បាយឥឡូវហេីយ បញ្ជេាស្រស់ៗនៅមុខតែម្តងណ៎"
"មិនបានបញ្ជេាបងនិយាយពិតមែនណា~"
"កំពុងញាំុបាយកុំផ្អែមពេកវាត្រលន់" ឮបែបនេះហេីយនាយក៏ធ្វេីជាពេបមាត់តិចៗ។
"ជុងគុក!"
"បាទមានអីមែនទេ អូនសម្លាញ់" គ្រាន់តែឮរាងតូចហៅឈ្មេាះគេធ្វេីអេាយគេប្រញាប់ឆ្លេីយយ៉ាងលឿន តបទៅវិញទាំងញញឹមបិទមាត់មិនជិត។
"អូនសួរបងរឿងមួយបានទេ?"
"សម្រាប់អូនបងអេាយសួរ10ឯណេាះ"
"បងមានរឿងអីលាក់បាំងអូនឬអត់?" ជុងគុកគ្រាន់តែឮបែបនេះក៏ហាក់ភាំងនិងសំណួរនេះជាខ្លាំង តេីថេហ្យុងបានដឹងរឿងអីមែនទេ? ឬគេសង្ស័យរឿងអីមួយ? ឬក៏រឿងនេាះ? តេីគេគួរតបទៅវិញថាមិញ?
"អឺ គ្ម-គ្មានទេ បងគ្មានរឿងអីលាក់និងអូនទេ!"
"ប្រាកដឬអត់?"
"ប្រាកដបងមានរឿងអីត្រូវលាក់បាំងអូនទៅ?"
"បេីមិនមានគឺល្អហេីយ មិនអីទេ" និយាយហេីយថេហ្យុងក៏ធ្វេីធម្មតាៗហីៗ រួចក៏ចាប់ផ្តើមញាំុបាយវិញ។
"ហេតុអីក៏នៅសុខៗ អូនស្រាប់តែសួរពីរឿងនិង? អូនបានដឹងរឿងអីមែនទេ" គេសួរបញ្ចាក់ព្រោះខ្លាចថាថេហ្យុងនិងដឹងពីរឿងគេជាមួយនិងស៊ូអា។
"អត់ទេ គ្រាន់តែនៅសុខៗក៏មានអារម្មណ៍ថាមិនប្រាកដចិត្តរឿងអ្វីមួយក៏មិនដឹង" ជុងគុកឮបែបនេះហេីយក៏រាងកេីតចិត្តភ័យបន្តិចដែរ! ព្រោះតែគេបាននិយាយថាគេនិងចាត់ការរឿងនេាះអេាយដាច់ស្រាច់ចាំប្រាប់ទៅកាន់សង្សារខ្លួន ចុះបេីគេដឹងរឿងនេះមុន អាចកើតរឿងអ្វីឡេីងទៅ?
"ជុង! បងសន្យាជាមួយអូនបានទេ?"
"អេាយតែអូនសុំបងព្រមគ្រប់រឿងមិនថារឿងអ្វីឡេីយ"
"មិនថាមានរឿងអីក៏ដេាយកុំលាក់បាំងអូនបានទេ? មិនថារឿងទាក់ទងនិងអូនក៏ដេាយបងប្រាប់អូន អូននិងបេីកចិត្តទទួលស្តាប់វាដេាយមានហេតុផលខ្លាំងបំផុត!" រាងតូចនិយាយរៀបរាប់ដេាយទឹកមុខរាបស្មេីទៅកាន់នាយ។ ទាំងពាក្យសម្ដីនិងទឹកមុខរបស់ថេហ្យុងបង្ហាញចេញមកពេលនេះរឹតតែធ្វេីអេាយនាយកាន់តែមិនស្រួលក្នុងចិត្ត។
"អូនកុំបារម្ភអី បងនិងមិនលាក់បាំងអូនទេ រឿងខ្លះដល់ពេលសមគួរបងនិងប្រាប់អូនអេាយបានដឹង" គេនិយាយថែមទាំងចាប់ដៃរាងតូចញញឹមស្រាលៗដាក់ថេហ្យុង ដេីម្បីអេាយថេហ្យុងមានទំនុកចិត្តលេីខ្លួនគេ។
"អូនជឿបង! ញាំុបាយវិញទៅ"
"បាទ~" បន្ទាប់ពីបញ្ចប់ការសន្ទនាគ្នាពួកគេក៏នាំគ្នាញាំុបាយបន្ត។
ដល់ពេលល្ងាចឡើងរាងតូចក៏សុំនាយត្រឡប់ទៅផ្ទះវិញ ចំណែកឯនាយគឺមិនចង់អេាយទៅទេចង់អេាតគេនៅគេងជាមួយខ្លួនច្រេីនជាងតែក៏មិនហ៊ានបង្ខំថេហ្យុងដែរ ទេីបបណ្ដាេយអេាយគេទៅ ហើយគេក៏នៅគេងនៅឯ Condo និងហេីយខ្ចិលត្រឡប់ទៅផ្ទះវិញ។
CZYTASZ
I REALLY LOVE YOU (Complete)
Romans"ចប់ហើយមែនទេ?" "ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" "ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-" "កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" "ថេ~" "ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" [...] "ថេស្តាប់ហេតុផល បងម្តងបានទេ?" "គ្មានអ្វីដែលខ្ញុំត្រូវស្តាប់ទេ" "អូនត...