Pt53✨: យេីងជួបគ្នាម្តងទៀតហេីយថេ

1.2K 62 0
                                    

Pt53

•2ថ្ងៃក្រេាយមក
@ក្រុមហ៊ុនWI.KIM

     "ថ្ងៃនេះចៅហ្វាយមានណាត់ជាមួយអ្នករួមភាគហ៊ុនថ្មី"
     "ម្នាក់ណាដែរ?"
     "ជេខេ"
     "ហើយរឿងដែលខ្ញុំអេាយបងពិនិត្យឡេីងវិញអំពីគេ យ៉ាងម៉េចហើយ?"
     "គ្មានអីទេ ប្រវត្តិគេដាក់មកច្បាស់ ហើយអ្នកប្រុសហូស៊ុកក៏ជាអ្នក អនុញ្ញាតិដេាយផ្ទាល់ទៀត ទាស់តែរឿងឈ្មោះដេីមនេះឯង"
     "ចុះមានសួរបងប្រុសឬអត់ គាត់អាចនិងដឹង"
     "គាត់ថាគាត់ក៏មិនដឹងដែរ ព្រោះគេសុំមិនបញ្ចាក់ ទេីបគាត់មិនសួរនាំតែអាចទុកចិត្តបាន"
     "អូខេមិនអីទេចឹង តាមនិងចុះបង! បងជួយយកឯកសារនេះទៅទុកអេាយខ្ញុំ" គេទទួលឯកសារពីដៃរបស់រាងតូចរួចទេីបនិយាយបន្ត៖
     "បន្តិចទៀតចៅហ្វាយមានថតហេីយ"
     "អូខេ បងជួយចាត់ចែងអេាយខ្ញុំផង"
     "បាទ" នាយក៏ដេីរចេញទៅខាងក្រៅ ហើយរៀបចំឯកសារអេាយថេហ្យុង។ ឯថេហ្យុងក៏បានដេីរទៅស្ទូរឌីយ៉ូថត។

     ពេលគេចូលមកដល់ក៏មានខាងក្រុមការងារនៅចាំគេស្រាប់។
     "សួស្តី" និយាយទៅដេាយស្មាមញញឹម។
     "សួស្តីអ្នកប្រុស"
     "ថ្ងៃនេះយេីងត្រូវថតអ្វីខ្លះ?"
     "ថ្ងៃនេះមានប្លង់ថត ពីរនាក់"
     "រកមនុស្សបានហើយមែនទេ?"
     "ជាម៉ូឌែលប្រុស ខាងយេីងបានរៀបចំរួចរាល់អស់ហេីយ ចាំតែពេលគេមកដល់សិនទេ!"
     "អ្ហ៎ ចុះប្លង់ដំបូង?"
     "ប្លង់ដំបូងគឺអ្នកប្រុសតែម្នាក់ឯងសិន អ្នកប្រុសទៅរៀបចំខ្លួនបាន"
     "អូខេណាបង"
     "ខាងនេះ" ថេហ្យុងក៏ដេីរទៅតាមអ្នកចាត់ការម្នាក់នេាះ ហើយក៏មានខាងក្រុមការងាររៀបចំខ្លួនអេាយគេមុនថត ដូចជាខាងម៉ូដសក់ និងផាត់មុខបន្តិចបន្តួច...។

     "ប្លង់ទីមួយជិតចប់ហើយហេតុអីគេមិនទាន់មកទៀត?" អ្នកស្រីយីងវុនគឺជាអ្នកចាត់ការធំបំផុតនៅស្ទូឌីយ៉ូនេះ ហើយក៏ជាអ្នកគ្រប់គ្រងខាងថតម៉ូដ ឬផ្សព្វផ្សាយទស្សនាវដី និងប្រេនរបស់ក្រុមហ៊ុននេះដែរ។ គាត់អាយុមិនច្រេីនប៉ុន្មានទេ ប្រហែលជាខ្ទង់សាមសិបក្រាស់និងឯង តែក៏អាចហៅបានថាជាចាស់ទុំម្នាក់ គ្រប់គ្នានៅក្នុងក្រុមហ៊ុនភាគច្រេីនតែងតែហៅគាតើថាអ្នកស្រីយីងវុន មានតែថេហ្យុងមួយទេដែលហៅគាត់ថាបង។
     "ខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរ"
     "មានបានទាក់ទងទៅគេហេីយឬនៅ?"
     "ខ្ញុំបានខលទៅគេរួចហេីយ តែគេមិនទទួល"
     "ហេីុយធ្វើយ៉ាងម៉េចទៅចឹង?"
     "មានរឿងអីមែនទេបង?" រាងតូចមិនទាន់រួចទេ តែបានសម្រាកប្រាំនាទី ទេីបគេឆ្លៀតមកសួរអ្នកចាត់ការនៅទីនេះ។
     "ពេលនេះម៉ូឌែលមួយទៀតពួកយេីងទាក់ទងទៅគេមិនបានមិនដឹងថាមានបញ្ហាអីទេ!"
     "ហើយពួកបងគិតធ្វើយ៉ាងម៉េចទៅ នេះដល់ម៉ោងថតហើយ ឬក៏រំសាយចេាលសិន?"
     "មិនបានទេអ្នកប្រុស យេីងបានរៀបចំរួចរាល់អស់ហេីយ យេីងត្រូវតែថតថ្ងៃនេះអេាយបាន" យីងវុន
     "ហើយបងគិតធ្វើយ៉ាងម៉េចទៅ? ខាងម៉ូឌែលម្នាក់ទៀត គេអាចនិងមានបញ្ហាអីក៏ថាបាន"
     "បងយីង ចុះបេីយេីងរកអ្នកផ្សេងមកជំនួស?" ខាងក្រុមការងារម្នាក់បានជួយបញ្ចេញយេាបល់។
     "បើរកពេលនេះទាន់ដែរហេស៎បង?"
     "នាយសីុនហាក៏សង្ហារមិនអន់ បេីយកគេយ៉ាងម៉េចដែរអ្នកប្រុស?" យីងវុន
     "សីុនហាមិននៅទេ ខ្ញុំទេីបតែអេាយគាត់ទៅត្រួតពិនិត្យកន្លែងមិញនេះទេ!"
     "ហេីុយ! គិតយ៉ាងម៉េចទៅពេលនេះ?" យីងវុនគាត់ចាប់ផ្តេីមឈឺក្បាលវិលមុខនិងរឿងនេះហេីយ។
     "អ៎ុនឹកឃេីញហេីយ នាងទៅចាត់ចែងថតប្លង់ចុងក្រេាយអេាយអ្នកប្រុសទៅ រឿងនេះទុកខ្ញុំចាត់ការ"
     "បងប្រុងទៅណា?" ថេហ្យុងសួរ។
     "ខ្ញុំទៅដេីររកមេីលអ្នកនៅក្នុងក្រុមហ៊ុននេះ ខ្ញុំមិនជឿថាមួយក្រុមហ៊ុនអត់អ្នកសង្ហារមានសមត្ថភាពសេាះនេាះ" គាត់និយាយញញឹមទាំងជឿជាក់ថាអាចនិងរកបាន រួចក៏បានដេីរចេញពីស្ទូឌីអូទៅខាងក្រៅ។ ចំណែកឯថេហ្យុងក៏ចាប់ផ្តេីមថតបង្ហេីយមួយប្លង់ចុងក្រេាយ។
[...]
     "មេីលៗមានអ្នកណាសង្ហារអាចយកជាការបានឬអត់" គាត់ដេីរបណ្តេីរមេីលបុគ្គលិកដែលកំពុងអង្គុយធ្វេីការបណ្តេីរ។
     "ហេីុយ ពួកនាយៗនេះសង្ហារតែមិនសីុនិង Concept ការថតសេាះ! យេីងទៅរកនៅឯណាទៅ?" គាត់ចាប់ផ្ដើមចងចិញ្ចើម បង្ហាញទឹកមុខធុញទ្រាន់ចេញមក។ អាចនិយាយបុគ្គលិកប្រុសៗនៅក្រុមហ៊ុនសុតតែសង្ហារតាមបែបពួកគេម្នាក់ៗ តែវាមិនស៊ីនិងតម្រូវការថតនេាះទេ បេីសីុនហាអាចនិងសីុនិង Concept នេះតែពេលនេះគេមិននៅ ហើយធ្វើយ៉ាងម៉េចទៅរកមកពីណាបាន?
     "អត់ទេាស ខ្ញុំសុំសួរមួយបានទេ បន្ទប់របស់លេាកប្រធានគីមនៅជាន់ទីប៉ុន្មានដែរ?"
     "នៅជាន់ទី21លេាកឡេីងទៅឃេីញហេីយ" គាត់ឆ្លេីយហីៗមិនបានចាប់អារម្មណ៍បុរសម្មាក់នេាះទេ ខណៈនេះអារម្មណ៍មិនល្អអាចនិយាយថាគាត់គំរេាះគំរេីយជាមួយអ្នកដែលមានកិច្ចការមកជួបប្រធានក្រុមហ៊ុនក៏បាន តែគាត់បែបនេះតាំងពីដេីមមកម្លេះ។
     "បាទអរគុណ" ថាហេីយនាយក៏មប្រុងនិងដេីរចេញតែអ្នកស្រីយីងវុនបានក្រឡែកភ្នែកទៅឃេីញមុនទេីបគាត់ប្រញាប់ឃាត់ដំណេីរនាយ។
     "អេៗ ឈប់សិនលេាកមានណាត់ជាមួយលោកប្រធានគីមមែនទេ?"
     "បាទមែនហើយ" ញញឹមតិចៗ។
     "នៅម៉ោងប៉ុន្មានដែរ?"
     "ម៉ោង2នេះ មានអីហេស៎?"
     "ម៉ោង2តែនេះម៉េាងទេីបតែ1:13នាទីទេ"
     "អឺគឺខ្ញុំមកមុនពេលណាត់"
     "ចឹងបញ្ចាក់ថាពេលនេះលេាកមានពេលទំនេរត្រូវទេ?"
     "មែន-មែនហេីយ"
     "អឹម ចឹងខ្ញុំអាចខ្ចីខ្លួនលេាកកន្លះម៉ោងសិនបានទេ?"
     "អឺមាន-មានអីមែនទេ?"
     "លោកសង្ហាណាស់ កម្ពស់រាងរ៉ូវក៏បាន មុខមាត់ស្រស់ស្អាតស្រស់សង្ហា មានមន្តស្នេហ៍ខ្លាំង សាកសមនិង Concept មួយនេះខ្លាំងណាស់" គាត់និយាយសរសេីរចេញពីចិត្ត ព្រោះនាយសង្ហាពិតមែន កម្ពស់ខ្ពស់ស្រឡះ ទាំងរូបរាង មុខមាត់ នាយសង្ហាឥតខ្ចោះតែម្តង សម្រាប់គាត់។
     "ចង់និយាយពីអី?"
     "ខ្ញុំសុំខ្ចីខ្លួនលេាកកន្លះម៉េាង ធ្វើជាម៉ូឌែលអេាយពួកយេីងបានទេ?"
     "ត្រូវថតមែនទេ?"
     "មែនហើយគឺថតជាមួយលេាកប្រធានគីមតែម្តង ដេាយសារតែម៉ូឌែលមានបញ្ហាទាក់ទងមិនបានទេីបខាងយេីងត្រូវរកជាប្រញាប់! លោកគិតយ៉ាងម៉េចដែរ?"
     "ជាមួយលោកប្រធានគីម?" គ្រាន់តែឮថាជាប្រធានគីម ស្នាមញញឹមក៏ផុសចេញមកនៅលេីមុខសង្ហាររបស់គេភ្លាម។
     "ចាស៎ពិតមែនហេីយ"
     "ខ្ញុំមិនពូកែខាងថតអីបែបនេះទេ! តែខ្ញុំសាកមើលម្តងទៅចុះ ចាត់ទុកថាជាបទពិសោធន៍"
     "លោកកុំបារម្ភអីរឿងថតយេីងរៀបចំអេាយគ្រប់សព្វ បេីលោកមិនសូវពូកែ ខាងយើងក៏មានគំរូអេាយដែរ! និយាយចឹងលោកឈ្មោះអីដែរ?"
     "ហៅខ្ញុំថាជេខេទៅ!"
     "ចាស៎លេាកជេខេ!"

I REALLY LOVE YOU (Complete)Where stories live. Discover now