Pt11✨: មានបាក់ឆ្អឹងឬអត់និង?

1.2K 73 0
                                    

11

     មកមេីលឡានស្ព័រពណ៍ខ្មៅនេះវិញដែលកំពុងតែឈប់នៅមុខផ្ទះត្រកូលផាកនុះ មានបុរសស្បែកស ម្នាក់ចុះមកពីក្នុងឡានរួចគេក៏បានដេីរទៅបេីកទ្វាម្ខាងទៀតដូចមានអ្នកណានៅអញ្ចឹង!!
     "ចុះរួចឬអត់?" សួរទៅកាន់អ្នកដែលកំពុងតែអង្គុយក្នុងឡាន។
     "មិនអីទេ" ថាហេីយក៏យកដៃទាំងពីទៅទប់និងទ្វាឡានដេីម្បីទប់លំនឹងក្នុងការចុះព្រេាះតែជេីងគេគឺកំពុងតែឈឺ ពិបាកកម្រេីកថែមទៀត!
     "អ៎ូយ" ស្រែកឡេីងភ្លាមៗពេលដែលខំប្រឹងចុះពីលេីឡានបិះនិងត្រូវដួលហេីយតែសំណាងដែល យ៉ុនគី ទប់គេជាប់ជាមុន កុំអីនិងលេីសដេីមមិនខានទេ!
     "ម៉េាះចាំខ្ញុំជួយវិញ" និយាយហេីយបម្រុងនិងលេីករាងតូចហេីយតែត្រូវនាយតូចនិយាយកាត់មុន។
     "ឈប់លេាក មិនបាច់ទេខ្ញុំដេីរខ្លួនឯងបាន"
     "កុំរឹង" និយាយតែប៉ុន្នឹងក៏ចាប់លេីកបី ជីមីន ឡេីងតែម្តង។
     ពេលដែលបីរាងតូចចូលមកដល់ក្នុងផ្ទះ យ៉ុនគី ក៏បានប្រទះឃេីញលេាកផាកដែលកំពុងតែឈរសម្លឹងមកនេាះ។
     "ជីមីន?" ថេហ្យុង លេីកជញ្ចេីមឡេីង។
     "ជីមីន យ៉ុនគី? កេីតអីមែនទេកូន?" ពេលឃេីញកូនមកដល់ភ្លាមក៏កេីតក្តីបារម្ភឡេីងមក ពេលដែលកូនគាត់គឺកំពុងតែនៅក្នុងរង្វង់ដៃរបស់រាងក្រាស់ដូចជាអ្នកដេីរមិនបានចឹង តែបេីគិតផ្លូវផ្សេងប្រាកដជាថា រាងតូច ឈឺចង្កេះព្រេាះយ៉ុនគីមិនខាន។ តែគាត់មិនបានគិតចឹងទេព្រេាះគាត់ស្គាល់ យ៉ុនគី យូហេីយនាយជាមនុស្សដែលអាចទុកចិត្តបាន។ បេីមិនចឹងទេថ្ងៃនេាះគាត់មិនមែនអេាយ ជីមីន ទៅរកនាយដល់ក្រុមហ៑ុនហេីយត្រូវអង្គុយនៅក្នុង Office តែពីនាក់ទៀតនេាះទេ!
     "អង្គុយចុះសិនមកមួយៗ" ថេហ្យុង ប្រាប់អេាយ ជីមីន អង្គុយលេីសាឡុងដែលមាន យ៉ុនគី ជាអ្នកដែលកំពុងបីនេាះ។
     "ជីមីនកេីតអីមែនទេកូន" គាត់អង្គុយចុះហេីយសួរទៅកាន់ ជីមីន។
     "មិនអីធ្ងន់ធ្ងរទេ គឺកូនគ្រាន់តែក្រិចជេីងប៉ុណ្ណេាះ"
     "ដេីរមិនបានហេីយថាមិនអីទៀតមែនទេ?" ថេហ្យុង
     "គឺ...ហឹុក" ធ្វេីជាយំពេបមាត់ ហេីយអេាប ថេហ្យុង ធ្វេីអេាយ យ៉ុនគី ឃេីញហេីយក៏អស់សំណេីចឡេីងមកយកដៃមកបាំងមាត់តិចៗរបៀបថាមិនចង់អេាយគេឃេីញថាខ្លួនកំពុងតែសេីច។ មេីលចុះចរិករាងតូចធ្វេីដូចក្មេងអាយុ8ខួបចឹងអ្នកណាទៅទប់សំណេីចបានទៅ ពេលនៅជាមួយនាយឆ្នាស់សម្បេីមតែពេលចឹងក៏ញិញក់សម្បេីមណាស់ដែរ ក្មេងអេីយក្មេង។
     "ជីមីន!!" អ្នកជាម្តាយដែលកំពុងតែនៅរៀបចំអាហារក្នុងផ្ទះបាយនេាះរត់មកព្រេាះតែបានឡឺសម្លេងគេជជែកគ្នានេាះ។ ពេលដែលមកដល់ឃេីញសភាពរបស់កូនខ្លួនមេីលទៅដូចរាងពិបាក ថែមទាំងមានបង់រុំនៅនិង កជេីងទៀត។
     "កូនកេីតអីនិងងហាស៎?" ដេីរមកអង្គុយជិត ជីមីន សួរទាំងក្តីបារម្ភ។
     "គ្រាន់តែគ្រិចជេីងទេម៉ាក់"
     "ហេតុអីក៏មិនប្រយ័ត្នបែបនេះហាស៎ ហេីយមានបាក់ឆ្អឹងឬអត់និងមេីស៎?" លេាកស្រីផាកធ្វេីជាញេាះគេ។
     "ហូយម៉ាក់ហ៎...." ជីមីនពេបមាត់។
     "អ៊ំស្រីកំុបារម្ភ ខ្ញុំបាននាំគេទៅពេទ្យរួចហេីយ ពេទ្យថាមិនដល់ថ្នាក់បាក់ឬ ស្រាំឆ្អឹងទេអាចទុកចិត្តបាន" យ៉ុនគី និយាយទៅកាន់ពួកទាំងញញឹមធ្វេីអេាយ ជីមីន ដែលសម្លឹងមេីលមកនេាះធ្វេីភ្នែកម៉ក់ៗ ព្រេាះមិនដឹងថាគួរនិយាយអី!
     "អ៊ំអរគុណហេីយណាយ៉ុន! តែថាហេតុអីក៏ជួបគ្នាហេីយជូនមកផ្ទះរួចចុះ វ៉ាងយូ ទៅឯណាទេីបទុកកូនចេាលបែបនេះ?" លេាកផាកនិយាយទាំងចងជញ្ចេីមចូលគ្នា។ តេី វ៉ាងយូ ដែលជាលេខាខ្លួននេាះទៅណាទៅ បានជាទុក ជីមីន ចេាលហេីយមានរបួសបែបនេះ?
     "គឺឡានខូចទេីបគាត់ត្រូវយកឡានទៅធ្វេីគាត់អេាយ កូនចាំតែកូនខ្ចិលទេីបកូនទៅរកតាក់សីុ តែពេលដែលកូនរកតាក់សីុនុង កូនមិនបានប្រយ័ត្នទេីបក្រឡាច់ជេីងទៅ, ហេីយលេាកយ៉ុនគី គាត់បានមកឃេីញកូនទេីបគាត់ជួយជូនកូនទៅមន្ទីពេទ្យហេីយក៏ជូនមកផ្ទះតែម្តងទៅ" ជីមីន និយាយរៀបរាប់ឡេីងមួយខ្សែមកវែងអន្លាយទាំងមួលហេតុដែលគេគ្រិចជេីង ,អត់ឡានជិះ ,ហេីយថែមទាំងមូលហេតុដែលនាយជូនមកផ្ទះ។
     ហេតុអីបានជាពេលដែលនាយតូចនិយាយ នាយស្រាប់តែមានអារម្មណ៍ថាក្មេងម្នាក់នេះសុភាព ហេីយគួរអេាយស្រឡាញ់ថែមទៀត!! ខុសពីពេលដែលជួបគ្នាដំបូងដាច់ ឬមកពីគេនៅក្បែរប៉ាម៉ាក់គេទេីបលាក់ចរិកឆ្នាស់ឆ្នើមទាំងនេាះ?
     "ហេីុយកូនអេីយ ហេតុអីមិនប្រយ័ត្នបែបនេះ" ពេលដែលលេាកស្រីផាកថាបែបនេះ នាយតូចក៏ងាកមកពេបមាត់ដាក់ថេហ្យុងវិញ!! ហេតុបានម៉ាក់គេចេះតែថាអេាយគេចឹង ចង់ញ៉េាះគេច្បាស់ណាស់។ ជីមីនគេសូវងាកទៅមេីលនាយដែលកំពុងតែឈរនៅខាងមុខសាឡុងនេាះទេ ព្រេាះតែមានអារម្មណ៍ថាខ្លួនត្រូវនាយសម្លឹងមេីលជាប់រហូតបេីហានតែងាកទៅប៉ះក្រសែ ភ្នែកនាយគេគេប្រាកដជារឹងខ្លួនមិនខាន ព្រេាះពេលដែលនាយលេីកបីគេភ្លាមៗនេាះ គេនៅមិនទាន់បាត់អៀនផង ហានតែងាកទៅឃេីញអីបែបនិងទៀតប្រាកដជា...ក្រហមមុខហេីយ ថេហ្យុងអាចនិងនិយាយទៀតក៏ថាបាន។
     "អ៊ំអរគុណម្តងទៀតណា យ៉ុន បេីមិនយល់ទាស់អីនៅញាំុអាហារពេលល្ងាចជាមួយគ្នាសិន" តាមពិតពេលនេះគឺជាពេលញាំុអាហារថ្ងៃត្រង់ជុំគ្រួសារតែ ឃេីញនៅដែរ ទេីបបបួលដែរទៅ ព្រេាះយ៉ុនគីគេក៏ដូចកូនក្មួយរបស់លេាកផាកម្នាក់ដែរ!
     "មែនហេីយ"
     "មិនអីទេខ្ញុំខ្លាចចិត្ត ហេីយនេះក៏ជាអាហារពេលល្ងាចលក្ខណ:គ្រួសារទៀត" គេនិយាយទាំងមានភាពក្រែងចិត្តពិតមែនព្រេាះ នេះជាអាហារជុំគ្រួសារ ហេីយណាមួយខ្លាចជីមីនមិនពេញចិត្ត។
     "មិនបាច់ក្រែងចិត្តទេក្មួយក៏ដូចជាកូនអ៊ំម្នាក់ដែរពួកយេីងពេញចិត្ត មែនទេកូន?" លេាកផាកងាកមកសួរ រាងតូចធ្វេីអេាយគេរឹងខ្លួននិយាយអីមិនចេញ។ គេចងចិញ្ចើម ដៀងភែ្នកទៅមេីល នាយបន្តិចទេីបនិយាយបន្ត៖
     "ហេតុអីក៏មកសួរខ្ញុំវិញប៉ា?" និយាយតែមិនបានសម្លឹងមេីលទៅនាយទេ។
     "អេាវ....ប៉ាសួរកូន ឬក៏កូនមិនពេញចិត្តដែលប៉ាអេាយបងមកចូលរួមជាមួយ?" យ៉ុនគីធ្វេីជាទម្លក់ទឹកមុខចុះបន្តិច ពេលដែល ជីមីន ឃេីញបែបនេះទេីបប្រញាប់ប្រកែកបន្ត៖
     "មិនចឹងទេប៉ា...(ងាកទៅមេីលមុខ យ៉ុនគី) គឺ...បេី...ចង់អេាយគេចូលរួមក៏ចូលទៅខ្ញុំមិនបានថាអីឯណា?" ជីមីន និយាយរាងរដុបបន្តិចព្រេាះគេមិនសូវចូលចិត្តនាយទេ គឺតាំងពីថ្ងៃនេាះមក។ តែក៏មិនចង់ប្រកែកច្រេីនខ្លាចថានាយនិង គិតថាខ្លួនជាមនុស្សជាតិចង្អៀតចង្អល់ គ្រាន់តែរឿងញាំុបាយប៉ុន្នឹងហេីយណាមួយនាយក៏បានជួយគេដែរ ចាត់ទុកថាជាការតបស្នងទៅចុះ។
     "គិតយ៉ាងមិចដែរ យ៉ុន?" លេាកផាកងាកមកសួរនាយម្តងទៀត
     "គឺ...យល់ព្រមក៏បានដែរបាទ" ញញឹមទៅកាន់លេាកផាកទេីមដៀងភ្នែកមកមេីលរាងតូចបន្តិច គេដែរចង់ថានាយមានអការ:យ៉ាងមិច។
     "អ៊ំរៀបចំអាហារតែម្តងទៅ" លេាកកស្រីផាកស្រែកប្រាប់ទៅមេផ្ទះអេាយរៀបចំអាហារ។
     "ម៉េាះ ,សាន់ ,យ៉ុន" លេាកផាកថាទៅកាន់ប្អូនថ្លៃខ្លួន និង យ៉ុនគី ប៉ះស្មានាយតិចៗចំណែកឯ ជីមីន គឺទុក ថេហ្យុង និង លេាកស្រីផាកជួយគ្រាទៅ។
     ពួកគេក៏បានដេីរទៅទុកអាហាររួចរៀបរិករៀបពារញាំុអាហាររៀងៗខ្លួន ហេីយពេលដែលញាំុអាហារនេាះលេាកផាកបានឆ្លៀតនិយាយញ៉េាះកូនខ្លួនចំណែកឯប៉ាថេហ្យុងក៏និយាយពីកូនខ្លួនដូចគ្នា សុទ្ធតែថា រាងតូចទាំងពីការនៅពីតូចរត់លេងស្រាតអីណាណី។ហេីយនៅពីតូចអ្នកណាមិនដែលស្រាតទៅ? ហេីយយកមកនិយាយមិនអីណា ជីមីន និង ថេហ្យុង ខាំមាត់សង្កត់ចិត្ត ហេីុយហេតុអីចូលចិត្តញ៉េាះពួកគេម្លេះត្រូវខ្មាស់និង យ៉ុនគីទៀត ផះអង្គអេីយចង់តែទៅចងកអេាយងាប់ទេ-,-

To be continue...

I REALLY LOVE YOU (Complete)Tahanan ng mga kuwento. Tumuklas ngayon