Pt65
"ឯងសន្លប់យូរដល់ឆ្កួតឬយ៉ាងមិច?" សម្លេងនិយាយខ្លាំងរបស់ហានយូ ធ្លេាយមកដល់ខាងក្រៅ ធ្វើអោយថេហ្យុងដែលរៀបនិងបេីកទ្វារចូលទៅមុននេះ បែរជាមិនបេីកហេីយឈរស្តាប់វិញថាពួកគេកំពុងតែនិយាយពីរឿងអ្វី។
"យើងមិនស្គាល់គេពិតមែនអេាយយេីងនិយាយថាមិច?" ធ្វើចងចិញ្ចើមចូលគ្នាសម្លឹងមេីលទៅមេីលមុខហានយូ។
"គេជាមនុស្សដែលឯងតាមលួងមករហូតនិងឯង"
"លួង? ហេតុអីត្រូវលួង?"
"តាមលួងសង្សារចាស់ ហេតុអីសួរភ្លេីបែបនេះ"
"គេនិងហេស៎សង្សារចាស់យេីង? យេីងធ្លាប់ទៅស្រឡាញ់គេតាំងពីពេលណា?" ឮបែបនេះហានយូក៏សម្លឹងមុខនាយជាប់ គេកំពុងតែនិយាយពីអីនិង?
"ឯងទេីបតែដឹងខ្លួនយេីងមិនចង់ដាល់ឯងបន្ថែមទៀតទេដែលនិយាយភ្លេីមិនដឹងអីបែបនេះ! ពួកឯងទៅតាមរីនអេាយមកពិនិត្យខួរក្បាលវាចេញបន្តិចទៅ ក្រែងល៎វាត្រូវគេបាញ់ដល់ថ្នាក់ឆ្កួត" ហានយូនិយាយទៅកាន់អ្នកផ្សេងទៀត។
"មិនបាច់ទេ យេីងមិនបានកេីតអី"
"ទៅៗ អេាយប្រាកដចិត្តថាវាមិនបានបាត់បង់ការចងចាំ"
"ចាំយេីងអ្នកទៅ" ប៊ែមជាអ្នកទៅនាយ ក៏ដកដង្ហើមធំក្រវីក្បាល ហួសចិត្តគ្រាន់តែបែបនឹងសេាះសុទ្ធតែពិនិត្យខួរក្បាល គេមិនបានកេីតអីទេ មិនស្គាល់ប្រាប់ថាមិនស្គាល់ហេីយ។
ក្រាក~
"ថេ មកពីពេលណា?" ប៊ែមៗបេីកទ្វារមកក៏ឃេីញគេនៅឈរនៅខាងមុខបន្ទប់ពេទ្យទេីបរៀងភ័យ ព្រោះតែខ្លាចថាគេឮអ្វីដែលជុងគុកនិយាយមិញនេះ។
"អឺគឺមកដល់មិញនេះឯង ទៅណាមែនទេ?" ថេធ្វេីជាសួរទាំងដែរការពិតគេបានដឹងហេីយ។
"ថេចូលទៅខាងក្នុងទៅខ្ញុំទៅរករីនបន្តិច" ថេងក់ក្បាលហេីយប៊ែមៗក៏ដេីរទៅរករីនអាអេាយមកពិនិត្យ ឯថេក៏កាន់ថង់អាហារធ្វេីមុខ លីលឺដេីរចូលទៅខាងក្នុងមេីលមុខនាយតិចៗ ធ្វើទឹកមុខទាំងមិនត្រូវ ហើយក៏មិនដឹងថាគួរនិយាយពីណាទៅមុនដែរ។
"ជុង...ជុងគុកលេាកញាំុពេលនេះតែម្តងទេចាំខ្ញុំរៀបចំអេាយ" គេសម្លឹងមុខនាយធ្វេីភ្នែកម៉ក់ៗ។
"អរគុណច្រើនណាស់" ជុងគុកញញឹមដាក់ថេតិចៗ ថេក៏យកអាហាររៀបចំអេាយនាយ ហើយហានយូគិតតែពីសម្លក់មុខនាយមិនឈប់។
"នេះ...ញាំុកេីតខ្លួនឯងឬអត់? ញាំុខ្ញុំបញ្ចុកក៏បាន" ថេទាញតុមួយមកអង្គុយក្បែរក្បាលគ្រែជិតនាយដាក់ចាននៅលេីតុ លេីកស្លាបព្រាបបរមកភ្លំតិចៗមុននិងអេាយនាយញាំុកុំអេាយរលាកមាត់ នាយក៏មិនបានប្រកែក។ បន្ទាប់ពីបញ្ចុកបបរអេាយនាយហេីយ ថេក៏ក្រេាយចេញអេាយរីនចូលមកពិនិត្យតែម្តង។
"វាយ៉ាងមិចដែរ?" ហានយូ
"អាការៈប្រក្រតីធម្មតា មិនមានអ្វីពាក់ព័ន្ធនិងក្បាលទេ ព្រោះតែពេលនោះមិនបានប៉ះទង្គិចក្បាលមែនទេថេ?" រីនអាសួរបញ្ជាក់បន្ថែមខ្លាចថានាងមិនច្បាស់។
"ឯងស្គាល់គ្រូពេទ្យផ្នែកខួរក្បាលហៅមកពិនិត្យវាចេញផង"
"មានអីហេស៎?" ថេធ្វេីជាសួរ តែហានយូក៏ក្រវីក្បាល ព្រោះមិនចង់អេាយថេដឹងរឿងនេះ ដែលនិយាយចុះឡេីងៗមិញនេះគេគ្រាន់តែចង់និយាយថាអេាយនាយទេ។
"យេីងប្រាប់ហេីយថាយេីងធម្មតា មិនបានកេីតអី"
"ធម្មតាឯងបែបនេះ?"
"យេីងមិនដែលស្គាល់គេពិតមែនឯងអេាយយេីងនិយាយយ៉ាងមិច? គេជាអ្នកណាក៏យេីងមិនដឹង ឈ្មោះគេក៏យេីងមិនស្គាល់"
"អាគុកបិទមាត់ឯង ឈប់និយាយភ្លាម" ហានយូគំហកឡើងធ្វើអេាយអ្នកជិតខ្លួនសឹងតែភ្ងាក់កន្រ្ទាក់ខ្លួន។ ឯថេពេលឮសម្តីនាយនិយាយមុននេះក៏ហាក់គាំងភាំង និយាយអ្វីមិនចេញសូម្បីតែហេីបបបូរមាត់។ និយាយចេញមកនេះបានន័យថាមិច? មិនដែលស្គាល់គេចឹងហេស៎?
"អេាយយេីងឈប់និយាយយ៉ាងមិច? មិនស្គាល់ប្រាប់ថាមិនស្គាល់ហេីយ" នាយនិយាយទាំងទឹកមុខធុញទ្រាន់សម្លឹងមេីលទៅមិត្តខ្លួនដែលគិតតែនិយាយតាប៉ែដាក់គេមិនឈប់នេាះ។
"នេះថេហ្យុង មនុស្សឯងស្រឡាញ់" អ៊ុនវ៉ូ
"សុំទេាសខ្ញុំ...ខ្ញុំមិនស្គាល់ឯងពិតមែនហេីយខ្ញុំក៏មិនដែលស្រឡាញ់ឯងដែរ" ជុងគុកនិយាយទាំងទឹកមុខមិនសមទៅកាន់រាងតូចដែលកំពុងតែសម្លឹងមកគេ។
"ថេៗ ឈប់សិន! ឯងចាំមេីលណាអាគុក" ថាហេីយហានយូក៏ប្រញាប់ដេីរតាមថេទៅ ឯជុងគុកក៏ដកដង្ហេីមធំតិចៗ គេនិយាយបែបនិងថេហ្យុងអាចនិងខឹងឬអន់ចិត្តដែរទេ? ដែលគេនិយាយថាមិនស្គាល់បែបនេះ? តែថាគេមិនស្គាល់ពិតមែនអេាយនិយាយថាមិច?
YOU ARE READING
I REALLY LOVE YOU (Complete)
Romance"ចប់ហើយមែនទេ?" "ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" "ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-" "កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" "ថេ~" "ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" [...] "ថេស្តាប់ហេតុផល បងម្តងបានទេ?" "គ្មានអ្វីដែលខ្ញុំត្រូវស្តាប់ទេ" "អូនត...