Pt52✨: គូរស្នេហ៍ថ្មីថ្មេាងមួយគូរ

1.1K 57 0
                                    

Pt52

•5ថ្ងៃក្រេាយមក

     មិនប៉ុន្មានផងក៏មកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ មិត្តស្និទ្ធស្នាលនិងមិត្តសម្លាញ់របស់ថេហ្យុងទៅហេីយ។ នៅក្នុងសណ្ឋាគារមួយកន្លែងដែលជា របស់យ៉ូគ្យមនេាះឯង ពួកគេបានសម្រេចចិត្តថានិងរៀបចំពិធីនៅទីនោះ ដែលមានយ៉ូគ្យមជាម្ចាស់សណ្ឋាគារជាអ្នកចេញមុខបញ្ជារបុគ្គលិកអេាយរៀបចំដេាយផ្ទាល់ ដេាយសារតែនេះជាថ្ងៃល្អរបស់មិត្ត ដាច់ខាតគេត្រូវតែឥតខ្ចោះ។ ឯថេហ្យុងនិងជីមីនក៏បានមកដំណាលគ្នាចូលរួមក្នុងពិធីនេះ ចំណែកអ្នកផ្សេងនិងភ្ងៀវផ្សេងទៀតក៏មកជាបន្តបន្ទាប់គ្នា។
     "ជម្រាបសួរលោកពូ អ្នកមីង" ថេហ្យុងនិងជីមីនចូលមកដល់ក្នុងពិធីក៏បានធ្វេីការគេារពទៅកាន់ ប៉ាម៉ាក់របស់ ហានយូ និងរីនអា។
     "ថ្វាយព្រះណាក្មួយ" ពួកគាត់ក៏ញញឹមតបទៅវិញ។
     "លោកអ៊ំចុះអ្នកផ្សេងទៀតនៅឯណា?"
     "ហានយូនិងគ្នីគ្នានៅត្រង់នេាះ" គាត់ចង្អុលប្រាប់ពួកគេ។
     "អ៎បាទ ចឹងពួកខ្ញុំសូមទៅខាងនេាះសិនហេីយ"
     "តាមសប្បាយណាក្មួយ"
     "បាទ" និយាយចប់ពួកគេទាំងពីរក៏នាំគ្នាដេីរទៅកន្លែងដែលមានពួកនាយ។
[...]
     "ចិត្ដត្រជាក់ណាសម្លាញ់ កុំអន្ទះសាពេក" អ៊ុនវ៉ូ
     "អេាយវាត្រជាក់យ៉ាងមិច? មួយជីវិតវាការតែម្តងទេណា!" យ៉ូគ្យម
     "រីន យ៉ាងម៉េចហើយ?" ហានយូសួរទៅកាន់រីនអា ដែលដេីរមក នាងជាអ្នកនៅជាមួយនិងយុនហ៊ីពេលកំពុងរៀបចំ។
     "រៀបរយហើយ ចាំតែដល់ពេលទេ" នាងញញឹមតិចៗ ហើយក៏ងាកទៅប្រទះគ្នាជាមួយថេហ្យុងនិងជីមីនដែលកំពុងតែដេីរមក។
     "យ៉ាងម៉េចហើយ ជិតដល់ពេលហើយមែនទេ?" ថេហ្យុង
     "ជិតហើយយើងរំភើបចម្លែកណាស់" ហានយូ
     "បន្ធូរអារម្មណ៍តិចទៅមិត្ត" ជីមីន
     "អ្ហេ និយាយចឹងដូចអត់ទាន់ឃេីញអាគុ..." អ៊ុនវ៉ូភ្លេចខ្លួនបិុសនិងធ្លេាយមាត់និយាយពីឈ្មេាះរបស់ជុងគុកចេញមកទៅហេីយ តែត្រូវនាយហានយូ និងអ្នកផ្សេងអេាយសញ្ញាមុនថាកុំអេាយនិយាយព្រេាះថេហ្យុងកំពុងតែឈរនៅទីនេះដែរ។
     "មានអ្នកណាមែនទេ?"
     "អ្ហា អត់មានអីទេគ្រាន់តែភ្ងៀវធម្មតាៗទេ" ហានយូនិយាយញញឹមតិចៗដេីម្បីបន្លប់កុំអេាយថេហ្យុងសង្ស័យ។
     "អ្ហ៎"
     "ដល់ម៉ោងហើយត្រៀមខ្លួនទៅ" ឮបែបនេះពួកគេគ្រប់គ្នាក៏នាំគ្នារៀបរឹកពារចាំទទួលកូនក្រមុំដែលដេីរចេញមក។
     "កូនក្រមុំមកដល់ហើយ"
ផាច់ៗ~
     "ហូរ" សម្លេងទះដៃហូរកញ្ជ្រៀវ របស់ភ្ញៀវកិត្តិយស អបអសាទរទៅកាន់ពិធីអាពាហ៍ពិពាហ៍របស់គូរស្នេហ៏មួយគូរនេះ។ យុនហ៊ីដេីរទៅរកកូនកំលេាះរបស់ខ្លួន នៅឯលេីឆាកព្រមជាមួយនិងលេាកប៉ារបស់គេ ថែមទាំងមានអ្នកបាចផ្កាអមសងខាងនៃដំណើរមួយនេះទៀត។
[...]
«ស៊ូពេលនេះឯងនៅឯណា?»
     "ខ្ញុំមកដល់មុខសណ្ឋាគារហេីយបង"
«ចឹងប្រញាប់ចូលមកពិធីគេចាប់ផ្តេីមហេីយ»
     "ចា៎បង" នាងនិយាយរួចក៏ប្រញាប់រត់ចូលទៅខាងក្នុង ព្រោះតែគេមកយឺត តែមិនបានប្រញាត់ទេីបធ្វេីអេាយគេជ្រុលទៅដុកនិងបុរសម្នាក់។
     "អ៎ូយ"
     "អ៎ុ សុំទេាសអ្នកនាង អ្នកនាងអីទេមែនទេ?" នាយសីុនហា បន្ទាប់ពីស៊ូអាមករត់មកប៉ះនិងគេ ខណៈពេលដែលគេកំពុងតែដេីរចូលទៅខាងក្នុងដូចគ្នា គេក៏ប្រញាត់សួរនាំនិងសុំនាង តែនាងក៏មិនបានដួលទៅលេីដីអីដែរ ព្រោះនាងទប់ជាប់មុន។
     "ន៎ែលេាកយ៉ាងម៉េចនិងដេីរមិនចេះមេីលទេហេស៎? ខាតពេលខ្ញុំអស់" នាងស្រែកដាក់អ្នកកម្លោះខ្លាំងៗ ហើយក៏ដេីរចូលទៅខាងក្នុង ធ្វើអោយនាយសីុនហាឈរថ្មឹងមួយកន្លែងនិយាយអ្វីមិនចេញគេហាក់ហួសចិត្តជាខ្លាំង នាងជាអ្នករត់មកបុកគេតែបែរជានិយាយស្តីអេាយគេទៀតហេស៎?
     "គេមកខែទេដឹង?"

I REALLY LOVE YOU (Complete)Opowieści tętniące życiem. Odkryj je teraz