Pt24✨: ហេតុអីអៀនដល់ថ្នាក់នឹង?

909 57 0
                                    

Pt24

     កាត់មកដល់ពេលល្ងាច ថេហ្យុងនិងជីមីនក៏បាននាំគ្នាទៅមេីលក្រុមពួកនាយហាត់បាល់ ពេលពួកនាយហាត់ចប់គេក៏នាំគ្នាដេីរចេញមក ឈរនៅខាងមុខចាំហូស៊ុកមកទទួលទាំងពីរនាក់ ព្រោះហូស៊ុកបាននិយាយថាចាំគេមកទទួល។
     "ថេ~" សម្លេងនេះថាទៅគ្មានអ្នកណាដែលហៅរាងតូច «ថេៗ» ជាប់មាត់ក្រៅពីជុងគុក ទៀតទៅ? គេគឺកំពុងតែរត់មករកថេហ្យុង ដែលឈរម្នាក់ឯង ព្រោះជីមីនទៅបន្ទប់ទឹកបាត់ហេីយ។
     "អេាវ ជុងគុក មិនទាន់ទៅផ្ទះទៀត? ខ្ញុំឃេីញយ៉ូគ្យមអីទៅអស់ហេីយ"
     "គឺនៅទេ ចុះថេ? ទៅឥឡូវឬក៏បន្តិចទៀត?"
     "ប្រហែលជាបន្តិចទៀត! មានអីឬអត់?" តបទៅនាយញញឹមតិចៗ។
     "គឺ..អឺ..គឺ ខ្ញុំ សឺត.." នាយស្រ្គឺតជេីងធ្មេញនិយាយរដាក់រដុប ផងអីផងកាយវិកាក៏ធ្វេីមិនត្រូវព្រេាះពេលនេះគេកំពុងសួរនាំពីរឿងដែលនិយាយជាមួយថេហ្យុងកាលពីថ្ងៃមុននេាះ។
     "មានរឿងអីក៏ឆាប់និយាយមក"
     "គឺ...ហេីុយ គឺរឿងដែលខ្ញុំនិយាយជាមួយថេ ពីថ្ងៃមុននេាះថេគិតយ៉ាងមិច?" នាយខំប្រឹងប្រមូលភាពក្លាហានទាំងអស់ដែលមាននៅក្នុងខ្លួនមកនិយាយអេាយបានដូចកាលពីលេីកមុន។
     "រឿងអីទៅ?" ឃេីញទេគេធ្វើជាភ្លេីមិនដឹងអីទៀតហេីយ។
     "គឺរឿងដែលខ្ញុំសួរថេ ថាថេគិតយ៉ាងមិចចំពេាះខ្ញុំនេាះអី គឺ..ខ-ខ្ញុំចង់បានចម្លេីយពីថេនៅពេលនេះ"
     "អឺ..ពេលនេះហេស៎?"
     "មែនហើយ"
     "ខ្ញុំ...ខ្ញុំពិបាកនិយាយណាស់"
     "ថេ និងបដិសេធមែនទេ?" នាយចាប់ផ្តេីមធ្លាក់ទឹកមុខភ្លាមនៅពេលនេាះ។
     "គឺមិនមែនបានន័យចឹងទេ គឺខ្ញុំនិយាយមិនចេញ" ត្រូវហេីយគេមិនបានចង់បដិសេធទេ តែពេលនេះគេនិយាយអីមិនត្រូវ មុខក៏ចាប់ផ្តើមក្រហមបណ្តេីរៗហេីយ។
     "ចឹងឬក៏ថេយល់ព្រមទាក់ទងជាមួយខ្ញុំ?" ពេលនេះនាយចាប់ផ្តេីមមានសង្ឃឹងវិញហេីយ។
     "គឺ..គឺវាប្រហែលជាបែបនិងហេីយ" ថេហ្យុងនិយាយរាងរដាក់រដុបមិនហ៊ានមេីលមុខនាយឡេីយ។
     "ពិត មែនហេស៎ថេ? ខ្ញុំស្តាប់មិនច្រឡំទេត្រូវទេ? ជាការពិតហេស៎?" នាយចាប់កាន់ដៃរាងតូចឡេីង និយាយទាំងទឹកមុខរំភេីបហួសថ្លែង ស្ទើរតែមិនជឿ ឬនេះជាសុបិនទេដឹង?
     "អឺ..." មួយមាត់នេះគេតបទៅវិញទាំងគ្មានជាតិជៅស្អីទេព្រោះគេកំពុងតែអៀន និយាយអ្វីមិនត្រូវ។
     "យេ ខ្ញុំមិនបានយល់សុបិនទេ! ឬក៏ខ្ញុំកំពុងយល់សប្តិ?" នាយធ្វើភ័យៗ ងាកមកសួរថេហ្យុងម្តងទៀត ក្រឡគេយល់សប្តិពិតមែន។
     "ហេីុយ..." ថេហ្យុងដកដង្ហេីមធំនិងនាយដែលធ្វេីបែបនេះ អាគេកំពុងតែអៀនផងមកសួរអញ្ចេះសួរអញ្ចុះទៀត។
     "ថេទះខ្ញុំមួយកំភ្លៀងបានទេ?" ពេលឮបែបនេះធ្វេីអេាយថេហ្យុងកាន់តែហួសចិត្តថែមទៀត នាយឆ្កួតទេដឹង សុខៗមកអេាយគេទះកំភ្លៀងនិង។
     "ព្រះ នេះលេាកយ៉ាងមិចនិង?"
     "អេាយលឿនឡេី-"
     "ឯងតេាះទៅបានហេីយ" ជីមីនដេីរមកវិញឃេីញថេហ្យុង និងជុងគុកនៅឈរជាមួយគ្នាគេក៏ធ្វេីភ្នែកស្លេស្លឺៗ។
     "ជីមីន ជីមីនជួយទះខ្ញុំមួយកំភ្លៀងមក"
     "ស្អីគេ? កេីតឆ្កួតអីនិងសុខៗមកអេាយទះ"
     "ទះមកអេាយលឿនឡេីង"
ផាច់~
     "អូយ៎" ដេាយមិនចាំយូរជីមីនក៏ទះនាយមួយកំភ្លៀងសម្រេចបំណងគេតែម្តង។
     "យ៉ាងមិចស្រាលពេកមែនទេ?"
     "អត់ទេឈឺ !ឈឺពិតមែនចឹងបានន័យថាខ្ញុំមិនបាន យល់សប្ដិទេ! ហេីុយមិនបានយល់សប្តិទេ!" នាយនិយាយទាំងភាពសប្បាយរីករាយភ្លេចឈឺបាត់ទៅហេីយ។ នេះថេហ្យុងកំពុងតែគិតថាគេធ្វេីអេាយនាយបែកសតិហេីយ បេីគេមិននិយាយថាយល់ព្រមមុននិងប្រហែលជានាយមិនឆ្កួតដូចពេលនេះទេ-,-។
     "ហុយ យ៉ាងមិចអេាយប្រាកដនិង?" ជីមីន
     "ម៉េាះកុំខ្វល់អីឯងទៅៗ" និយាយចប់គេក៏អូសដៃជីមីនដេីរទៅបាត់តែមិនដឹងទៅណាទេ ដឹងត្រឹមថាពេលនេះទៅតែអេាយផុតពីនាយដិនទៅបានហេីយ។
     "ថ-ថេ~ឈប់សិន! ទៅហេីយហេស៎?" នាយនិយាយទាំងមុខស្រងូតស្រងាត់ តែនាយមិនបានដេីរតាមទៅទេ ព្រោះថេហ្យុងទៅលឿនខ្លាំងណាស់ ដេីរចេញទៅភ្លាមឡានហូស៑ុកក៏មកដល់ល្មមទេីបគេប្រញាប់ឡេីង។ នាយបន្ទាប់ពីស្រងូតស្រងាត់ក៏ប្តូរមកជាមុខស្នាមញញឹមវិញពេលនេះគេបានថេហ្យុងធ្វេីសង្សារហេីយគេត្រូវតែរៀបរិកអេាយល្អ ចាំស្អែកចាំនិយាយជាមួយរាងតូចទៀត ព្រោះពេលនេះគេដឹងថាថេហ្យុងកំពុងតែអៀនខ្លាំងមេីលតែអាការៈមិញនេះទៅដឹងហេីយ គ្រាន់តែខុសពីនាយត្រង់ថានាយមិនបានអៀនតែសប្បាយចិត្តចង់ឆ្កួតហេីយ (លេីកទី1ណាបងប្អូន)។
[...]
     "មិញនេះគេកេីតអីឯង?"
     "យេីងមិនដឹងទេ"
     "អេាវ គេនិយាយជាមួយឯងហេីយក៏បែបនេះ ឯងមិនដឹងហេស៎? ឬឯងសារភាពប្រាប់គេទេដឹង?"
     "សារភាពឆ្កួតយ៍អីឯងឈប់និយាយទៅ" អាមនុស្សកំពុងតែអៀនមិនទាន់បាត់ផងមកសួរដេញដេាលទៀត។
     "ញាំុអីយេីងពីរនាក់និង?" ហូស៊ុកងាកមកសួរពួកគេទាំងពីឯដៃកំពុងតែកាន់ចង្កូតឡាន។
     "មិនដឹងទេ" ថេហ្យុង
     "ខ្ញុំក៏មិនដឹង"
     "ចឹងយេីងទៅញាំុ ភីហ្សាល្អទេ?"
     "ស្រាច់តែបង" ជីមីន
     "តាមនិងទៅចឹង" បញ្ចប់ប្រយេាគគេក៏ជាន់ហ្គែរឡានបន្ថែមល្បឿនសម្តៅទៅរកហាងភីហ្សារ។

•SKIP
@បន្ទប់ថេហ្យុង

រីងៗ~
     គ្រាន់តែរាងតូចចេញពីបន្ទប់ទឹកមកជូតសក់មិនទាន់ស្ងួតផងក៏មានអ្នកតេមកបាត់ទៅហេីយ។
     "អ្នកណាគេ?" គេដេីរមកលេីកទូរសព្ទដេីម្បីមេីលថាជាអ្នកណា ស្រាប់តែគាំងមិនហ៊ានកម្រេីកព្រេាះអ្នកដែលតេមកនេាះគឺជា ជុងគុក។
     "បន្ធូរអារម្មណ៍ណាថេ ឯងត្រូវបន្ធូរអារម្មណ៍ហ្វូ~កុំភ័យកុំអៀនទៀត" គេបិទភ្នែកប្រាប់ខ្លួនឯងរួចទេីបចុចទទួល។
     "ហា-ហាឡូ" គេនិយាយទាំងរដាក់រដុប។
«ថេកំពុងធ្វេីអីនិង?»
     "គឺ-គឺទេីបតែចេញពីងូតមិញនេះទេ"
«ចុះអូនញាំុបាយហេីយឬនៅ?» ពាក្យមួយម៉ាត់នេះធ្វេីអេាយគេរិទ្ធតែគាំងថែមទៀត ព្រោះនាយប្តូររហ័សនាមរបស់គេមកជាអូន ព្រះជួយ។
«ថេ? ថេ? ហេតុអីក៏លែងតប អូនកេីតអីហេស៎?»
     "អ៎បាទ មិញនេះសួរថាមិច?"
«ហឹុសៗ មិញនេះបងសួរថាអូនញាំុបាយហេីយនៅ»
     "អ៎គឺខ្ញុំញាំុមកពីខាងក្រៅជាមួយបងប្រុសរួចហេីយ"
«អូនកេីតអីឬអត់នឹង? បងមានអារម្មណ៍ថាសម្លេងអូនប្លែកៗ»
     "អឺគឺគ្មានអីទេគ្រាន់តែមានអារម្មណ៍មិនស្រួល"
«នៅអៀនបងឬអត់នឹង?»
     "ក៏តិចតួច"
«ក្មេងចម្កួតហេតុអីក៏អៀនយូរយ៉ាងនេះ? តិចស្អែកទៅរៀនមិនហ៊ានមេីលមុខបងទៅ អត់មានដេីរគេចមុខបងទេប្រាប់អេាយហេីយណា»
     "ដំបូងៗគឺខ្ញុំចឹងហេីយ ហេីយរឿងដេីរគេចនុះមិនប្រាកទេ"
«អូនគេចក៏បាន តែចាំបងអ្នកដេីរតាមអូន ហិៗ»
     "ជុងគុក"
«បាទ»
     "ប៉ុន្នឹងសិនបានឬអត់?"
«មានអីមែនទេ?»
     "គឺខ្ញុំនិយាយអីមិនចេញ"
«ហឹុសៗ ហេីុយ យ៉ាប់ណាស់ថេៗ អូខេណាចឹងក៏បានដែរចាំជួបគ្នាថ្ងៃស្អែកចុះ បាយជុបៗ» និយាយចប់នាយក៏ចុចបិទទូរសព្ទ។
     "ហេីុយ លេីកនេះយេីងអៀនខ្លាំងពេកទេដឹង ចំជាយ៉ាប់មែន" គេនិយាយថាអេាយខ្លួនឯង ដូចឆ្កួតចឹងគេមិនដែលអៀនដល់ថ្នាក់នេះទេសូម្បីតែជាមួយសង្សារមុន តែលេីកនេះគេចំជាឆ្កួតមែន។
[...]
     "ក្តីសុខណាស់ម៉ាក់អេីយ" នាយនិយាយទាំងទម្លាក់ខ្លួននៅលេីពួកទាញខ្នេីយមកអេាយញញឹមមិនឈប់ទល់តែសេាះ។
     "គួរអោយស្រលាញ់ណាស់ ហិៗ" នឹកឃេីញដល់រាងតូចរិទ្ធតែធ្វេីអេាយគេខ្នាញ់ថែមទៀត គេចង់ចាប់ក្រញិចណាស់ តែពេលនេះមិនបានក្រញិចថេហ្យុងទេបានត្រឹមតែក្រញិចខ្នេីយជំនួសប៉ុណ្ណេាះ។

To be continue...

I REALLY LOVE YOU (Complete)Onde histórias criam vida. Descubra agora