Pt2✨: ចៃដន្យម្លេះ!

2.9K 133 2
                                    

Pt2

     "អេាយខ្ញុំសុំទេាស ម្តងទៀតណា"
     "ខ្ញុំមិនអីទេ កុំបារម្ភអី" នាយនិយាយទាំងញញឹមញញែម។
     "ចឹងបេីលេាកមិនអីទេខ្ញុំសុំលាសិនហេីយ សុំទេាសម្តងទៀត" គេនិយាយហេីយក៏ដេីរចេញទៅបាត់ទុកអេាយនាយឈរភ្លឹក តែបន្ទាប់មកគេក៏ភ្ងាក់ចេញពីរកាយល់សប្ដិ។
     "ហុយកេីតស្អីនាក?មានអារម្មណ៍ថាចម្លែកម្លេះ?" និយាយចេញមកទាំងមិនយល់និងខ្លួនឯងកេីតស្អីចេះ?មិចបាននាយហាក់ដូចជាមនុស្សដែលអត់មានប្រលឹងក្នុងខ្លួនចឹង? នាយឈរក្រវីក្បាលតិចៗហេីយដេីរចូលបន្ទប់ដេីម្បីលាងមាត់ខ្លួនចេញ។

•SKIP

     "នេាះថេមកវិញហេីយ! ហេតុអីគ្រាន់តែចូលបន្ទប់ទឹកសេាះយូរខ្លាំងម្លេះ?"
     "គឺមិញនេះមានរឿងតិចតួច! ហេីយឯណា អាយូនិងយុន?"
     "គឺម៉ាក់វា Call មកតាមឥឡូវវាទៅផ្ទះបាត់ហេីយ ណាមួយមកពីចាំឯងយូរពេកនិង" ជីមីន និយាយហេីយសម្លក់រាងតូចថែមទៀត។
     "អេយេីងថានេះយប់ជ្រៅហេីយយេីងត្រឡប់ទៅវិញទៅ" ថេហ្យុង
     "អឹម រីន ឯងត្រឡប់ទៅវិញខ្លួនឯងរឺអេាយពួកយេីងជូនទៅ" ជីមីន
     "យេីងទៅជាមួយពួកឯងល្អជាង!" រីនអា
     "អឹមតេាះចឹងយេីងឆាប់ទៅ"
[...]

@ងាកមកមេីលខាងពួកនាយវិញ

     "អ៎េ អាគុកយេីងទៅបន្ទប់ទឹកសេាះហេតុអីក៏យូរយ៉ាងនេះ?" អ៊ុនវ៉ូ
     "វាដេកលក់ក្នុងបន្ទប់ទឹកនុងបាត់ទេដឹង" យ៉ូគ្យម
     "នេាះវាមកវិញហេីយ" ប៊ុមៗ បន្លឺឡេីងលេីកម្រាបដៃចង្អុលទៅនាយដែរកំពុងដេីរមក។
     "ទៅធ្វេីស្អីនៅក្នុងបន្ទប់ទឹកនឹង បានជាយូរយ៉ាងនេះ?" អ៊ុនវ៉ូ សួរទាំងចងចញ្ចេីម។
     "ហេីុយមិញនេះមានរឿងតិចតួច កុំសួរច្រេីនម៉េាះផឹកទៀតទៅ" ជុងគុក
     ពួកគេក៏បន្តផឹករហូតដល់ម៉េាង10ជាងទេីបបំបែកគ្នាទៅផ្ទះរាងខ្លួន។

     ព្រឹកថ្ងៃថ្មីដែលជាថ្ងៃដែលថេហ្យុងគេ មកចូលរៀននៅសាលានេះថ្ងៃដំបូងដូចគ្នា។ គេមកដល់ក៏ត្រូវចូលរៀនតែម្តងមិនបាច់ត្រូវចាត់ចែងឯកសារអ្វីទៀត ទេព្រេាះតែលេាកហានសាន់ប៉ារបស់គេ ដែលជាម្ចាស់និងនាយកសាលានេះបានរៀបចំចាត់ចែងអេាយគេតាំងពីអាទិត្យមុន មុនពេលដែលគេមកសេអ៊ូលទៅទៀត។
     "ប្អូនៗថ្ងៃអ្នកគ្រូចង់ណែនាំប្អូនម្នាក់ដែលគាត់ទេីបតែប្តូរមកណា" និយាយទៅកាន់សិស្ស។
     "ថេហ្យុង! ប្អូនឆាប់ចូលមក" ពេលអ្នកគ្រូនិយាយរួចថេក៏ដេីរចូលមកក្នុងថ្នាក់យឺតៗមួយៗ ចង់ប្រាប់ថាថេដេីរក៏ជះភាពស្រស់ស្អាតដែរ។ គ្រាន់តែនាយតូចដេីរចូលមកភ្លាមក្រសែភ្នេែកជាច្រេីនសម្លឹងមេីលមកគេមិនដាក់សេាះ ទាំងប្រុសទាំងស្រី។
     "សួស្តីអ្នកទាំអស់គ្នា ខ្ញុំឈ្នេាះ គីម ថេហ្យុង! អ្នកទាំងអស់គ្នាអាចហៅខ្ញុំថាថេហ្យុងក៏បានដែរ រីករាយដែលបានស្គាល់" ថេនិយាយចេញមកទាំងញញឹមយ៉ាងស្រស់ ដេាយមិនយល់អារម្មណ៍អ្នកដែលអង្គុយមេីលមកគេនេាះចង់សន្លប់អស់ហេីយ។ បន្ទាប់មកក៏មានសូរសំឡេងទះដៃស្វាគម៍រាងតូចយ៉ាងពេញចិត្ត!
បន្ទាប់មករាងតូចក៏ដេីរមកអង្គុយជាមួយ ជីមីន។
     "អេ៎ឯងតុខាងក្រេាយនិងមិនមានអ្នកអង្គុយទេមែនទេ?" ថេហ្យុងនិយាយថែមទាំងងាកមេីលទៅតុខាងក្រេាយដែលទំនេរនេាះ។
     "អត់ទេតុនិងមានម្ចាស់ហេីយ តែម្ចាស់វាមិនទាន់មក!"
     "អ៎រ" គេងក់ក្បាល់តិចៗ។
កុកៗ
      សំឡេងគេាះទ្វារបស់សិស្សដែលជាតារាសកលវិទ្យាល័យតែងតែមកយឺតជាញឹកញយនេាះ។
     "ចូលមកលេាកសិស្សទាំងពីរ!" អ្នកគ្រូស្រែកប្រាប់ពួកគេបេីកទ្វាចូលមក ថែមទាំងក្រវីក្បាលតិចៗព្រេាះបែបនេះសឹងរាល់ថ្ងៃហេីយ អញ្ចឹងសេាះជាប់ឈ្មេាះជាតារាប្រចាំសកលវិទ្យាល័យនេះដែរ។
     "ហេ៎ៗ" នាយទាំងពីរចូលមកហេីយធ្វេីជាសេីចហេ៎ៗញញឹមទាំងមិនសមព្រេាះតែអ្នកគ្រូកំពុងតែមេីលមកពួកគេទាំងទឹកមុខស្មេីធេងតែម្តង។ ឈានជេីងដេីរចូលមកមួយៗ ម្នាក់ៗធ្វេីទឹកមុខមិនត្រូវសេាះ។
     "គឺនាយម្នាក់នេាះតេី" ថេហ្យុងបន្លឺតិចៗពេលដែលឃេីញជុងគុកដេីរចូលមក។
     "តារាប្រចាំសាលា! ឯងធ្លាប់ស្គាល់គេដែរមែនទេ?" ជីមីន
     "អត់ទេ" ក្រវីក្បាល។
     "តែធ្លាប់ជួបនៅក្នុងពេលដែរយេីងទៅក្លឹប!" និយាយហេីយក៏ងាកទៅមេីលមុខជីមីន។
     "ហេីុយ! កន្លែងនឹងណាគឺជាកន្លែងប្រចាំរបស់ពួកគេហេីយ" គេក៏ពេលក៏ងក់ក្បាលតិចៗបញ្ចាក់ថាយល់។
     "ឈប់សិន" អ្នកគ្រូចាប់ផ្តេីមនិយាយពេលដែរឃេីញគេទាំងពីប្រុងដេីរចូលកន្លែង ឯអ្នកទាំងពីរនេាះវិញពេលលឺហៅអ្នកចឹងភ័យឡេីងបុកពេាះទៅហេីយ តេីគេគួររកលេសប្រាប់អ្នកគ្រូថាមិញទៅ។
     "អូហ៍ អ្នកគ្រូគឺយប់មិញនេះខ្ញុំធ្វេីមេរៀនយប់ជ្រៅពេកបានយឺតបែបនេះ បេីអ្នកគ្រូមិនជឿសួរអាវ៉ូ មេីលទៅព្រេាះខ្ញុំទៅធ្វេីលំហាត់នៅផ្ទះវា មែនទេ?" គេងាកមកភ្លាមរកលេសដេាះសារបានភ្លាមតែម្តង។
     "បាទ មែនហេីយៗអ្នកគ្រូ" អ៊ុនវ៉ូឆ្លេីយដេីម្បីបញ្ចក់ថាវាជាការពិត។
     "ចុះគ្រូមិនបានថាអីឯណា គ្រូគ្រាន់តែហៅអេាយពួកឯងជួយលុបក្តារខៀនអេាយគ្រូបន្តិច ព្រេាះគ្រូត្រូវយកឯកសារទៅអេាយលេាកនាយកបន្តិច" ពេលដែលលឮអ្នកគ្រូនិយាយបែបនិងធ្វេីអេាយសិស្សគ្រប់គ្នាផ្ទុះសំណេីចឡេីងមកតែម្តង។ តាមពិតគ្រូគាត់គ្រាន់តែអេាយជួយលុបក្តារខៀនអេាយសេាះ តែនាយបែរជាបកស្រាយមកទាំងជួរតែម្តង គឺគេភ័យណាស់ព្រេាះខ្លាចគ្រូសួរនាំអីបែបនិង។
     "បាទបានអ្នកគ្រូ" បន្លឺឡេីងព្រមគ្នាថែមទាំងញញឹមដាក់អ្នកគ្រូ និយាយហេីយអ្នកគ្រូក៏ដេីរទៅបាត់ អ្នកទាំងពីរមេីលមុខគ្នាបន្តិចហេីយក៏ដេីរទៅយកប្រដាប់លុបក្តារខៀនមកលុប។
     បន្ទាប់ពីរលុបក្តាររួចគេក៏នាំគ្នាមករកកន្លែង។
     "អេាវ មិចទៅចឹងវិញ?" អ៊ុនវ៉ូ កំពុងឆ្ងល់ថាហេតុអីរាងតូចមកអង្គុយកន្លែងខ្លួនអញ្ចឹង?
     "អេាវ ស្អីឯង?" ជីមីន
     "គឺមិចបានគេមកអង្គុយកន្លែងបងចឹង?" នាយនិយាយទាំងចងចិញ្ចេីមតិចៗ កន្លែងនឹងគឺគេអង្គុយរាល់ដងជាមួយជីមីន។
     "កន្លែងនេះជាកន្លែងរបស់លេាកហេស៎? សុំទេាសផងខ្ញុំមិនបានដឹងទេព្រេាះជីមីនគេមិនបានប្រាប់" និយាយហេីយប្រុងនឹងងេីបចេញតែជីមីនឃាត់មុន។
     "អេ៎ឈប់! ឯងចង់ទៅណានៅអង្គុយទីនេះហេីយ" ជីមីននៅតែជំនះចង់អេាយរាងតូចអង្គុយជាមួយ។
     "តែនេះម្ចាស់គេមកវិញហេីយណា"
     "ឥឡូវចេះចុះទៅអង្គុយជាមួយណាគុកទៅ" អ៊ុនវ៉ូ និយាយហេីយងាកភ្នែកសម្លឹងទៅមេីលជុងគុកដែរកំពុងឈរនៅក្បែរនេាះ នាយមិនទាន់អង្គុយទេនៅឈរមេីលគេប្រកែកគ្នា។
     "ចុះមិចឯងមិនទៅអង្គុយទៅ"
     "អត់ទេ និយាយតាមត្រង់ខ្ញុំគ្មានចិត្តចង់អង្គុយជាមួយវាទេ អ៊ូយ! ហេីយឯងវ៉ៃយេីងធ្វេីអី?" យកដៃស្ទាបក្បាល់ខ្លួនឯងហេីយមិនបានភ្លេចសម្លក់នាយឡេីយ។
     "ឯងវាសមតែត្រូវបែបនេះហេីយ! មិនអីទេអង្គុយជាមួយខ្ញុំក៏បានដែរ" នាយថាអេាយអ៊ុនវ៉ូ ហេីយក៏ងាកមកនិយាយជាមួយរាតូចវិញ។
     "អ៎រចឹងក៏បាន" រាងតូចតបហេីយក៏កាន់កាតាបទៅអង្គុយជាមួយនាយ។
     "ឯងនេះ!" ជីមីន សង្កាត់សំឡេងនិយាយតិចដេាយយកដៃមកវ៉ៃ អ៊ុនវ៉ូទាំងសម្លក់នាយមិនដាក់។ នេះគេខំនាំថេមកអង្គុយជាមួយហេីយតែទីបំផុតនៅតែមិនបានអង្គុយជាមួយដដែលសាុំពិតមែន។
     "អរគុណហេីយដែរអេាយខ្ញុំអង្គុយជាមួយ" គេនិយាយហេីយញញឹមតិចៗទៅកាន់នាយ។
     "មិនអីទេព្រេាះរាល់ដងខ្ញុំអង្គុយម្នាក់ឯងស្រាប់ហេីយ" ជុងគុមតបទៅវិញទាំងញញឹមស្ញេញតែម្តង។
     "និយាយចឹងគួរអេាយខ្ញុំហៅថាមិញទៅ?"
     "គឺខ្ញុំថេហ្យុង អាចហៅថាថេ ដូចជីមីនក៏បានដែរ"
     "ចំណែកខ្ញុំគឺជុងគុក រីករាយដែរបានស្គាល់ណាថេ" នាយញញឹមយ៉ាងស្រស់។
     "បាទ" តបវិញទាំងញញឹមដូចគ្នា។
     "តាមពិតយេីងទាំងពីធ្លាប់ជួបគ្នាម្តងរួចហេីយត្រូវទេ?"
     "ក៏ពិតមែនហេីយ ចៃដន្យពិតមែន!" ថេហ្យុងតបវិញ។ មិនអេាយចាំបានយ៉ាងមិចនាយម្នាក់នេះហេីយដែលគេឃេីញឈរថេីបគ្នាជាស្រីនៅមុខបន្ទប់ទឹកនេាះ -,-

To be continue...

I REALLY LOVE YOU (Complete)Donde viven las historias. Descúbrelo ahora