Pt67
@បន្ទប់អ្នកជំងឺ
"ហេតុអីក៏ប៉ាបងធ្វេីបែបនេះ? អេាយគេមកចាប់កូនខ្លួនឯងនេះ សមដែរហេស៎?" ស៊ូអា
"វាជារឿងធម្មតាទៅហើយ"
"រឿងធម្មតា?" គ្រាន់តែឮនាងនិយាយបែបនេះគ្រប់គ្នាក៏ចាប់ផ្តេីមឆ្ងល់កាន់តែខ្លាំង។
"ពេលដែលមានរឿងជាមួយលោកចន នេាះគាត់ក៏ហាមបងមិនអេាយរវល់មិនអេាយទៅរកលេាក ហើយគាត់ថែមទាំងចាប់បងឃំនៅតែក្នុងបន្ទប់ទៀត គ្រាន់តែបញ្ជារគេអេាយមកចាប់ខ្លួននេះបងគិតថាវាធម្មតាទៅហេីយ" នាងនិយាយសេីចទាំងមិនសម។
"បិទសិទ្ធិបងខ្លាំងពេលទេដឹង?"
"ដូច្នេះហើយទេីបបងរត់មករកមិត្តនៅទីនេះ"
រីងៗ~
សម្លេងទូរស័ព្ទរបស់ស៊ូអាក៏បានបន្លឺឡេីង មុននឹងនាងចុចលេីក នាងក៏បានសម្លឹងមុខជុងគុកបន្តិច ហើយជុងគុកក៏ចាំស្តាប់។
"សួស្តី"
«ខ្ញុំសុំជួបលេាកចនបន្តិចបានទេ?» ឮបែបនេះស៊ូអាក៏ហុចទូរសព្ទទៅអេាយនាយ។
"ហាឡូ"
«លេាកចន ជនល្មើសអស់នោះបានសារភាពហើយ»
"ពិតមែនហេស៎? តេីគេជាអ្នកណា?"
«គឺលេាក វ៉ាង ឆយអីន អ្នកដែលធ្លាប់មានរឿងកេងលុយក្រុមហ៊ុននឹងហេីយ»
"ពិតជាគេមែន"
«យេីងបានបញ្ជារគ្នាអេាយទៅចាប់ខ្លួនគេហេីយ»
"អរគុណហើយ"
«មិនអីទេ បានដំណឹងបែបណាយេីងនឹងប្រាប់លេាក»
"អឹម" និយាយចប់នាយក៏បិទទូរសព្ទ។
"ប៉ូលិសថាយ៉ាងមិចបង?" ស៊ូអា
"រកមុខមេខ្លេាងឃេីញហេីយថាជាអ្នកណា"
"ជាអ្នកណា?" ឆហ្វា និងអ្នកគ្រប់គ្នានៅក្នុងបន្ទប់ថេ និងសីុនហាក៏ប្រឹងយកចិត្តទុកដាក់ស្តាប់។
"លោក វ៉ាង ឆយអីន!"...
បន្ទាប់ពីបាននិយាយរឿងទាំងអស់ហេីយ ឆហ្វានាងក៏ពិបាកទទួលយកខ្លាំង គេមិនគិតថាប៉ាគេធ្វេីរឿងអាក្រក់ថ្នាក់នេះទេ ប៉ុន្តែក៏ត្រូវធ្វើចិត្តទទួលយកវា។ មិនប៉ុន្មាន ជុងគុកក៏បានអេាយស៊ូអានាំឆហ្វាទៅសម្រាកទៅផ្ទះខ្លួនសិន រង់ចាំប៉ូលិសទាក់ទងមកថាបាន ចាប់ខ្លួនលោកវ៉ាងហេីយឬនៅ បេីនៅវិញអ្នកនាងវ៉ាងនៅខុនដូម្នាក់ឯងគ្មានសុវត្តភាពទេ ស៊ូអានឹងឆហ្វាក៏បានទៅផ្ទះរបស់ជុងគុក ពេលដែលជូនឆហ្វាដល់ហេីយក៏អេាយអ្នកបម្រេីក្នុងផ្ទះជួយមេីល ហើយគេក៏ត្រឡប់មកមេីលជុងគុកវិញ។
"ស៊ូអាមកវិញហើយ ខ្ញុំក៏ត្រូវទៅដូចគ្នា សុំទៅសិនហេីយ"
"ប្រញាប់ទៅម្ល៉េះ?" ជុងគុកសួរឡេីងដូចមិនទាន់ចង់អេាយគេទៅ។
"នេះក៏ល្ងាចហើយ" ថេតបវិញ។
"បងទៅវិញក៏បានបងជុង ខ្ញុំអាចមើលបាន"
"ស្អែកខ្ញុំក៏ប្រហែលមិនបានមកដែរ"
"ហេតុអីទៅ?" ជុងគុក
"ស្អែកខ្ញុំមានការងារជាច្រើនដែរត្រូវធ្វើ ប្រហែលជាមិនមានពេលមកនេាះទេ សុំទេាសផង" ជុងគុកឮបែបនេះក៏មិនបានតបអ្វីដែរ បានត្រឹមនៅស្ងៀមៗ។
"មិនអីទេបង" ស៊ូអា
"ខ្ញុំទៅសិនហើយ ស៊ូអាបងទៅហើយ" ស៊ូអាងាក់ក្បាលតិចៗ ថេនិងសីុនហាក៏ដេីរចេញទៅ។ ឯជុងគុកក៏សម្លឹងមេីលដំណេីររាងតូចពីក្រេាយ ពេលដែលគេដេីរចេញទៅ។
"ហេីុយ បងអេីយបង"
"ស្អីរបស់ឯង?"
"កុំស្មានថាខ្ញុំមិនដឹងអេាយសេាះ"
"ដឹងស្អី?" ជុងគុកគ្រាន់តែនិយាយហេីយក៏ សម្លក់ប្អូនខ្លួនតិចៗ ហើយក៏ផ្តេកខ្លួនគេងនៅលេីពូក ស៊ូអាក៏សេីចតិចៗ។
[...]
"ហេតុអីក៏ជេខេដូចជាប្លែកៗជាមួយថេម្លេះ?" សីុនហាចាប់ផ្តេីមសួរថេ ខណៈដែលខ្លួនឯងកំពុងតែបេីកឡាន។
"គេមិនស្គាល់ខ្ញុំទេ" ថេឆ្លេីយទាំងមុខស្មេី។
"មិនស្គាល់? បាត់បង់ការចងចាំហេស៎? តែថាឃើញគេ-"
"គេស្គាល់គ្រប់គ្នាលេីកលែងតែខ្ញុំ"
"មិចនឹងអាចទៅរួច គេធ្វើពុតទេដឹង?"
"ខ្ញុំមិនដឹងទេ" ថេក្រវីក្បាលតិចៗ ដឹងបែបនេះសីុនហាក៏ឈប់សួរនាំតទៅទៀតដែរ ថេក៏មិនបានមាត់អ្វីច្រេីនដូចគ្នា។
មិនយូរប៉ុន្មានសីុនហាក៏បានបេីកឡានជូនថេហ្យុងមកដល់ផ្ទះ។ មកដល់ក្នុងគឺស្ងាត់ហើយ ព្រោះប៉ាម៉ាក់សុតតែមិននៅ ឯហូស៊ុកក៏បានឡេីងទៅអាមេរិកវិញបាត់ក្នុងផ្ទះនៅតែអ្នកបម្រេី។ គេក៏ខ្ចិលនៅខាងក្រេាមទេីបឡេីងទៅសង្ងំនៅក្នុងបន្ទប់។ គេដេកគិតរឿងទាំងអស់ឡេីងវិញ តាំងពីថ្ងៃដែលជុងគុកដឹងខ្លួនវិញ ហេតុអីបានជានាយមិនចាំគេ? នាយចាំគ្រប់គ្នាស្គាល់គ្រប់គ្នាលេីលលែងតែគេ! នាយនិយាយថាមិនធ្លាប់ស្រឡាញ់គេ មិនស្គាល់ថាគេជាអ្នកណា? គេអន់ចិត្ត តែគេត្រូវធ្វើចិត្តព្រេាះហានយូនិយាយហេីយថាអាចនឹងមកពីនាយទេីបនឹងដឹងខ្លួនទេីបបែបនេះ តែនេះវា2ថ្ងៃហេីយនាយនៅតែដដែល គេត្រូវធ្វើយ៉ាងម៉េច?
YOU ARE READING
I REALLY LOVE YOU (Complete)
Romance"ចប់ហើយមែនទេ?" "ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" "ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-" "កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" "ថេ~" "ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" [...] "ថេស្តាប់ហេតុផល បងម្តងបានទេ?" "គ្មានអ្វីដែលខ្ញុំត្រូវស្តាប់ទេ" "អូនត...