Pt26✨: អាពៅវាមានសង្សារហេីយប៉ា!!!

945 60 0
                                    

Pt26

•SKIP

     "ប៉ាហៅខ្ញុំមកមានការអី"
     "គឺប៉ាមានរឿងចង់និយាយជាមួយឯង" លេាកផាកតបតែមាត់ ចំណែកភ្នែកគឺនៅសម្លឹងឯកសារជាប់និងដៃនៅឡេីយទេ។
     "ថ្ងៃអាទិត្យនេះទំនេរទេ?" គាត់ដាក់ឯកសារនឹងដៃចុះរួចក៏ងាកមកនិយាយជាមួយកូនប្រុស។
     "ទំនេរតេីប៉ា"
     "ល្អហេីយចឹង ថ្ងៃនេាះប៉ានិងអេាយកូនទៅជួយនិយាយរឿងការងារជាមួយយ៉ុនគីជំនួសប៉ាព្រេាះប៉ាត្រូវឡេីងទៅខេត្ត ប៉ាបាននិយាយជាគេរឿងនេះរួចរាល់ហេីយ"
     "តែហេតុអីក៏ជាមួយអាតាម្នា- គឺគាត់និងទៀតហេីយ?"
     "ចុះដៃគូរជំនួញប៉ាធំបំផុតមានអ្នកណាក្រៅពី យ៉ុនគីទៀតទៅ?"
     "គេជាដៃគូរធំ ហេតុអីប៉ាហ៊ានបណ្តេាយខ្ញុំអេាយទៅនិយាយជាមួយគាត់ដែរ?" គេលេីកជញ្ចេីមនិយាយជាមួយលេាកផាកហៅយ៉ុនគីថា «គាត់» ព្រោះនៅចំពោះមុខឪពុកគេត្រូវតែគេារពនាយបន្តិចហេីយ ចាំពេលនៅក្រេាយខ្នងចាំហៅថាលេាកតា ឬអាតាចាស់និងវិញ។
     "ដេាយសារប៉ាទុក្ខចិត្តលេីកូន មានជំនឿលេីកូនទេីបប៉ាបណ្ដេាយព្រេាះប៉ាដឹងថាកូនប៉ាពូកែស្រាប់ហេីយរឿងប៉ុន្នឹងរឿងអីធ្វេីភ្លត់កេីតនេាះ?" គាត់លេីកដៃឡេីងអង្អែលក្បាលជីមីន តិចៗ។
     "កូនមិនប្រកែកក៏បាន"
     "ល្អ កូនប៉ាគួរអេាយស្រឡាញ់ណាស់ យប់ជ្រៅហេីយទៅគេងទៅស្អែកត្រូវទៅរៀនទៀត"
     "បាទប៉ា ជុប Good night" មុននិងទៅបន្ទប់ខ្លួនឯងវិញគេមិនភ្លេចថេីបលេាកប៉ាដ៏គួរអេាយស្រឡាញ់របស់គេបានឡេីយ។
     "ហឹុស ចំមែន"...

     ព្រឹកថ្ងៃថ្មី ជាថ្ងៃធម្មតាមិនមែនជាថ្ងៃសម្រាកអ្វីឡេីយ ថ្ងៃនេះសិស្សានុសិស្សនៅសកលវិទ្យាល័យគឺមករៀនធម្មតា អ្វីដែលសំខាន់ថ្ងៃនេះគឺរៀនពេញម៉េាងទៀត អ្នកខ្លះរៀនបណ្តេីរស្ងាបបណ្តេីរគឺតាមទម្លាប់សិស្សដែលខ្ចិលនិងឯង។ បន្ទាប់ពីរៀនអស់ជាច្រេីនម៉េាង ច្រើនមុខវិជ្ជាច្រើនគ្រូមកទីបំផុត ក៏ដល់ម៉េាងត្រូវលំហែរខួរក្បាលហេីយ ព្រោះវាជាម៉េាងចេញទៅផ្ទះ គួរតែទៅដេីរលេងលំហែរខួរក្បាលខ្លះ។ ចំណែកឯណាគូរស្នេហ៍ថ្មីថ្មេាងនេាះវិញ ពេលដែលចេញក៏បបួលគ្នាទៅមេីលកុន ដំបូងថាគ្រាន់តែទៅញាំុបាយធម្មតា តែពេលចេញមកសល់ពេលច្រេីន ជុងគុកក៏បបួលសង្សារខ្លួនទៅមេីលកុនតែម្តង។
     "អូនចង់មេីលរឿងអី?" បន្ទាប់ពីឈរសម្លឹងមេីលស្លាករឿងអស់ចិត្តនាយក៏ងាកមកសួរថេហ្យុងថាចង់មេីលរឿងអី។
     "អត់ដឹងទេ" តបទៅវិញក្រវីក្បាលតិចៗ ភ្នែកនៅសម្លឹងរកមេីលរឿងជាប់។
     "អ៎ុ មេីល Spider-Man No Way Home ល្អដែរទេ? រឿងនេះបងអត់ទាន់បានមេីលទេ"
     "ក៏ល្អ ខ្ញុំក៏មិនទាន់បានមេីល បានមេីលតែ Teaser "
     "ចឹងចាំបងទិញសំបុត្រ" ឮបែបនេះថេហ្យុងក៏ងក់ក្បាល់តិចៗ។
     "សួស្តីបង យករឿង Spider-Man No Way Home ពីរសំបុត្រមក ហេីយកូកានិង ភប់ខន ផងដែរ" នាយប្រាប់ទៅកាន់ stuff។
     "តេាះ ហេីយនេះ" ហុច ភប់ខន អេាយថេហ្យុងរួច នាយតូចក៏ញញឹមបន្តិចទទួលរបស់ពីដៃនាយរួចក៏នាំគ្នាដេីរចូលទៅក្នុងរេាងកុន។

I REALLY LOVE YOU (Complete)Donde viven las historias. Descúbrelo ahora