Pt49
•2ឆ្នាំក្រេាយមក
ពេលវេលាចេះតែដេីរលឿនពីមួយថ្ងៃទៅមួយថ្ងៃទីបំផុតវាកន្លងហួសដល់ទៅ2ឆ្នាំបាត់ទៅហេីយ។ អ្នកខ្លះក៏មានគ្រួសារមានកូន អ្នកខ្លះទៀតក៏ចាប់ផ្តេីមរៀបការឯអ្នកមិនមានស្នេហាក៏ចាប់ផ្តេីមមានសង្សារនិងគេនិងឯងដែរហេីយ មិនអន់ទេ។ សួរថារយៈពេល2ឆ្នាំជាងមកនេះផ្លាស់ប្តូរច្រេីនទេ? គឺវាផ្លាស់ប្តូរច្រេីនណាស់ស្ទេីតែនឹកស្មានមិនដល់។
@ក្រុមហ៊ុនWI.KIM
WI.KIM ដែលមានឈ្មោះពេញ We in kim គឺជាក្រុមហ៊ុន ឌីសាញ និងជាប្រេន ដ៏ល្បីឈ្មោះមួយប្រចាំប្រទេសកូរ៉េនិងប្រទេសផ្សេងៗ។ ដែលសព្វថ្ងៃនេះពួកគេមាន គីម ថេហ្យុង ដែលជាបុរសសង្ហាទាំងស្អាតវ័យក្មេង ជាអ្នកកាន់កាប់។ តាមពិតក្រុមហ៊ុននេះគឺជាក្រុមហ៊ុនរបស់ម៉ាក់គេនេាះឯង ដូចដែលបាននិយាយគ្នា ដល់ពេលថេហ្យុងរៀនចប់គាត់និងអេាយគេមកកាន់សាខានៅកូរ៉េនេះ ឯសាខានៅបរទេសគឺទុកអេាយហូស៊ុកជាអ្នកកាន់កាប់។
សព្វថ្ងៃនេះគេមិនមែនត្រឹមតែជាអ្នកគ្រប់គ្រងឬក៏Ceoនេាះទេ គេថែមទាំងជាម៉ូឌែលប្រចាំប្រេនរបស់ខ្លួនទៀត។ តាមពិតគេមិនចង់ធ្វើជាម៉ូឌែលអីនោះទេតែដោយសារលេីកមុន មានបញ្ហាម៉ូឌែលខាងក្រុមហ៊ុនមានឧប្បត្តិហេតុគ្រេាះថ្នាក់ចរាចរណ៍ ភ្លាមៗនោះ រកមនុស្សមកជំនួសមិនបានទេីបហូស៊ុកដែលឈាងមកចូលមកមេីលក្រុហ៊ុមពេលដែលមកបរទេសនេាះ (ធម្មតាគឺគេទៅមកៗ ពីអាមេរិកមកកូរ៉េ) ជំរុញអោយក្រុមការងារថតម៉ូដយកថេហ្យុងទៅជំនួស ព្រោះសម្រស់គេក៏បាន និយាយរួមស្អាតជាងម៉ូឌែលខាងក្រុមហ៊ុនទៅទៀត។ ពេលឮបងខ្លួនដាក់សំណើដំបូងគេពិតជាមិនចង់មែនតែដេាយសារទាល់ណាស់ទេីបគេសម្រេចចិត្តធ្វេី ហើយចាត់ទុកថាធ្វើដេីម្បីក្រុមហ៊ុនទៅចុះ។ និយាយរួមមកដល់ពេលនេះហើយក៏គេនៅតែជាម៉ូឌែលដែរ ថែមទាំងក្លាយជាម៉ូឌែលធំប្រចាំក្រុមហ៊ុនតែម្តង។មកមេីលនៅក្នុងបន្ទប់មួយដែលពពេញទៅដេាយកាតុបតែងភ្លេីងពណ៍ចម្រុះយកភាពស្រស់ស្អាតដេីម្បីជួយបន្ថែមនៅសម្រស់សម្រាប់ម៉ូឌែលដ៏ស្រស់ស្អាតទាក់ទាញម្នាក់នេះ។
"លេាកពិតជាស្រស់ស្អាតខ្លាំងណាស់ ពូកែពិតមែន!" អ្នកចាត់ការនៅទីនោះសម្លឹងមើលទៅក្នុងកុំព្យូទ័រសរសេីរគេមិនដាច់នៅរូបភាពនិងស្តាយដ៏បិុនប្រសព្វទាក់ទាញរបស់គេ។
"មិនដល់ថ្នាក់និងទេ" គេតបទៅវិញញញឹមទាំងអឹមអៀន។
"អឺ អស់ហើយមែនទេ?"
"ចាស៎លេាកអាចសម្រាកបានហេីយ ស្អែកទេីបមានប្លង់ថ្មីអេាយថតទៀត"
"អូខេចឹងខ្ញុំសូមទៅសិនហេីយណា គ្រប់គ្នាខ្ញុំលាសិនហើយ!"
"បាទ/ចាស៎" និយាយរួចរាងតូចក៏ដេីរចេញពីបន្ទប់ថតនេាះ ឯអ្នកដែលនៅក្នុងបន្ទប់នេាះតាមសម្លឹងមេីលរាងតូចដេាយស្នាមញញឹមគ្រប់គ្នា។ ដេាយសារតែចរិករួសរាយមិនប្រកាន់ខ្លួនរបស់គេនិងហេីយទេីបធ្វេីអេាយអ្នកនៅជុំវិញខ្លួនគេារពស្រឡាញ់និងចូលចិត្តគេ។
YOU ARE READING
I REALLY LOVE YOU (Complete)
Romance"ចប់ហើយមែនទេ?" "ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" "ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-" "កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" "ថេ~" "ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" [...] "ថេស្តាប់ហេតុផល បងម្តងបានទេ?" "គ្មានអ្វីដែលខ្ញុំត្រូវស្តាប់ទេ" "អូនត...