Pt9
•SKIP
បន្ទាប់ពីទទួលយករង្វាន់ថតរូបរួចរាល់អស់ហេីយពួកគេក៏បានទៅផ្លាស់សម្លៀកបំពាក់ហេីយក៏ដេីរមកបន្ទប់ក្រុមផ្ទាល់ខ្លួនរបស់ពួកគេ។
"ហេីុយ" គ្រាន់តែចូលមកដល់បន្ទប់ភ្លាមអ៊ុនវ៉ូក៏ស្រែកឡេីងភ្លាមតែម្តងធ្វេីអេាយយ៉ូគ្យមដែលដេីរពីក្រេាយនេាះទះក្បាលគេមួយដៃ។
"អ៎ូយ អាចង្រៃមកទះយេីងធ្វេីអី ឈឺណា!" យកដៃមកអង្អែលកន្លែងដែលយ៉ូគ្យមវៃមិចៗនេះដេាយមិនភ្លេចសម្លក់យ៉ូគ្យមដែលដេីរទៅអង្គុយនេាះឡេីយ។
"អ្នកណាអេាយឯងប្រឹងជំទៀលធ្វេីអី? សាំុមែន" យកទឹកមកផឹក អ៊ុនវ៉ូខ្ចិលមាត់ច្រេីនក៏ដេីរមកអង្គុយដែរទៅ។
"ឯងគិតដូចយេីងឬអត់ ថាភ្នែកពួកយេីងបែបនៀកប្រាកដជាមានអ្នកណាមានចេតនាធ្វេីហេីយ" ហានយូងាកមកសួរជុងគុក។
"ហេីយពួកឯងគិតថាអ្នកណា?" ជុងគុក
"ពួកឆ្កែលេាបខាំ មានអ្នកណាក្រៅពីអាយ៉ាងជុនទៀតទៅ" ប៊ែមៗ
"មកពីឯងនិង" អ៊ុនវ៉ូគេលេីកដៃទះក្បាលរបស់ប៊ែមៗមួយដៃ នាយខឹងមិនទាន់បាត់ទេខំប្រាប់ហេីយពេលនិងមិនជឿហេីយមកថាអេាយគេទៀត
"អ៎ូយ! អាឆ្កែ មិចបានមកពីយេីងវិញ?" យកដៃមកស្ទាបក្បាល។
"បេីឯងជឿយេីងតាំងពីដំបូងក៏ចប់ សំខាន់ភ្លេីមិនជឿហេីយមកថាអេាយអញទៀត" អ៊ុនវ៉ូ
"ទៅសុំទេាសៗ ពេញចិត្តហេីយនៅ" យកដៃសំពះហេីយមកដាក់ឡេីងផុតក្បាលតែម្តង។
កុកៗ~
បន្ទាប់ពីគេាះទ្វាររួចថេហ្យុងក៏បេីកទ្វារចូលមកដេាយក្នុងដៃមានប្រអប់ថ្នាំផងដែរហេីយក៏មានរីនអា យ៉ុនហ៊ី មកតាមពីក្រេាយផងដែរដេាយក្នុងដៃមានរបស់ផ្សេងៗគ្នាដូចជារបស់ញាំុខ្លះនិងភេសជ្ជ:អីបែបនិង។
"អ្នកទាំងអស់គ្នាមកបន្តក់ថ្នាំភ្នែកសិនទៅ" ថាបណ្តេីរបេីកប្រអប់ថ្នាំបណ្តេីរ ម្នាក់ៗមេីលមកហេីយទាំងឆ្ងល់ក្នុងចិត្តថា ហេតុអីបានជាថេហ្យុងល្អដាក់ពួកគេយ៉ាងនេះ? ទាំងដែរតាមពិតទេីបតែស្គាល់គ្នាមិនទាន់បានមួយអាទិត្យផងនិង? គេចង់ប្រាប់ថាថេហ្យុងម្នាក់នេះត្រូវចិត្តពួកគេខ្លាំង យកចិត្តទុកដាក់ជាមួយពួកគេសាឡប់><
ចំណែកជុងគុកវិញសម្លឹងមេីលកាយវិការនាយតូចទាំងញញឹមជាប់មាត់ធ្វេីអេាយមិត្តនាយនៅជិតនេាះឃេីញហេីយក៏នាំគ្នាសេីចតិចៗ។
"អ្ហឹសហេម! ហ៊ឹម អាគុកៗ រុយចូលមាត់ៗ" អ៊ុនវ៉ូយកដៃមកអេាបចូលគ្នាលេីកដៃបាំងមាត់បន្តិចធ្វេីជាក្អកក្រហេមចង្អាន់នាយ នាយក៏ងាកមកសម្លក់ថ្លែតែម្តង។
"ថេហ្យុងហា៎យាយចឹងឯណាជីមីន? គេទៅណាហេីយ?" អ៊ុនវ៉ូដេីរមកជិតថេហ្យុងដាក់ដៃច្រត់លេីតុ។
"ជីមីនទៅផ្ទះមុនហេីយ ឮថាមួយរយៈនេះលេាកអ៊ំអេាយជួយការងារច្រេីន" ថេហ្យុង
"ពួកលេាកយកទឹកឬអត់?" រីនអា
"អេាយខ្ញុំមួយមក" ប៊ែមៗ
"បេីយកមិចមិនដេីរមកយកខ្លួនឯងចាំគេយកអេាយទៀតមែនទេ?" ប៊ែមៗក្រឺតនិងរីនអាណាស់ចង់តែចាប់វ៉ៃអីតេី គេសុខចិត្តដេីរឡេីងទៅយកទឹកខ្លួនឯងហេីយក៏ដេីរមកវិញបុកស្មាររបស់រីនអាថែមទៀត។
"អ៎ូយ ន៎ែចង់រករឿងគ្នាហេស?" រីនអា
"អ្នករករឿង? ហេីយរកពេលណាដែរ? មិនជ្រាបសេាះ"
"ហេីុយអាឆ្គួតនេះដេីរបុកអញហេីយមកនិយាយទៀត"
"ន៎ែនាង! ខ្លួនប្អូនគេទេនិយាយអេាយមានការគួសមខ្លះផង"
"ហេីយយ៉ាងមិច"
"រីនអាយេីងថាបានហេីយ" ដេាយសារតែខ្លាចមានរឿងវែងឆ្ងាយទេីបគេសម្រេចចិត្តមកឃាត់
"ពួកឯងទាំងពីរយ៉ាងមិចនឹងឈ្លេាះគ្នារហូតមិត្តនឹងគ្នាសេាះនឹង" យ៉ូគ្យម
"មិនមែនមិត្ត" និយាយឡេីងព្រមគ្នា។
"អ៎ាអូខេៗ មិនមែនក៏មិនមែន" យ៉ូគ្យម
"បេីអានេះវិញគ្មានខ្វល់អីតិច ឯងគិតថាក្នុងបន្ទប់និងមានតែឯងពីរអ្នក?" អ៊ុនវ៉ូងាកមកថាអេាយនាយហានយូជាយុនហ៑ី ដែរអង្គុយញាំុនំយ៉ាងផ្អែមល្ហែមនេាះ មិនខ្វល់អីបន្តិចទាល់តែសេាះ។
"រឿងអញកុំចេះ" នាយតបមួយមាត់ក្អួតឈាមតែម្តង ហេីយគេក៏ញាំុនំរបស់គេជាមួយយ៉ុនហ៊ីបន្ត។
"បានហេីយមកបន្តក់ថ្នាំភ្នែកទៅ" ថេហ្យុង
"ខ្ញុំៗមុន" មកម្តងទាំងអស់គ្នាគឺដណ្តេីមគ្នាចង់បានមុន ទាំងជុងគុក អ៊ុនវ៉ូ យ៉ូគ្យម និង ប៊ែម លេីកលែងតែហានយូមួយទេ។
"បានឈប់ៗ ម្នាក់ម្តងទៅអូខេ?" និយាយហេីយនាយក៏ទៅអង្គុយអេាយនាយតូចបន្តក់ថ្នាំអេាយ ហេីយថេហ្យុងក៏បានអេាយរីនអាមកជួយផងដែរ។
ពួកគេទាំងអស់គ្នានៅក្នុងបន្ទប់នេាះប្រហែលជាមួយម៉េាងញាំុអី ហេីយក៏និយាយគ្នាខ្លះ ទេីបដល់ម៉េាងត្រូវទៅផ្ទះទេីបំបែកគ្នា។•ពេលល្ងាច
"ថេៗៗ ឈប់សិនៗ" នាយរត់មកទាំងត្រហេបត្រហប។
"មានរឿងអីមែនទេ? បានជារត់ប្រញាប់ប្រញាល់យ៉ាងនឹង?" ងាកមកសួរនាយដែលកំពុងតែឈរដកដង្ហេីមញប់ដូចម៉ាសីុនដេរនេាះ។
"គឺ..."
"ឈប់ៗ កំុទាន់និយាយអីអេាយបាត់ហត់សិនទៅ" នាយក៏ឈរដកដង្ហេីមមួយសន្ទុះសិនដេីម្បីអេាយបាត់ហត់។
"អូខេនិយាយមក"
"គឺថេទៅផ្ទះហេីយមែនទេ?"
"រត់មកត្រហេបត្រហបមានរឿងតែប៉ុន្នឹងទេ?" ថេហ្យុងសួរបកទៅវិញរួចក្រវីក្បាលសេីចតិចៗទាំងហួសចិត្តទេីបនិយាយបន្ត៖
"គឺមែនហេីយ"
"ហេីយ មានអ្នកណាមកទទួលហេីយនៅ?ឬក៏ទៅវិញខ្លួនឯង?"
"គឺប៉ាខ្ញុំគាត់អេាយអ្នកបេីកឡានមកទទួល ទៅញាំុអាហារពេលល្ងាចជាមួយលេាកអ៊ំ"
"អ៎រស្តាយណាស់ ខ្ញុំគិតថាចង់ជូនថេទៅផ្ទះ" និយាយទាំងខកចិត្តតិចតួច។
"មិនអីទេខ្ញុំមិនចង់រំខានលេាកច្រេីនទេ"
"មិនរំខានអីទេ ខ្ញុំចង់តបស្នងថេខ្លះនិងណា" ជុងគុក
"តបស្នង? តបស្នងអ្វីទៅ" ថេហ្យុង
"គឺតបស្នងដែលធ្វេីអេាយខ្ញុំស្រឡាញ់នឹងហេីយ" តបទាំងញញឹមដាក់ថេ ចំណែកថេឯនុះគាំងស្ញេញដូច អីុនធេីណេត មិនដេីរអញ្ចឹងគេសម្លឹងមេីលនាយធ្វេីភ្នែកម៉ក់ៗដាក់នាយ ធ្វេីអេាយនាយរឹតតែខ្នាញ់ បានតែចាប់ក្រញិចម្តងតេីបានល្អមេីល!
ទឹតៗ~
"អ្នកប្រុស" សម្លេងអ្នកបេីកឡានដែលចុចសីុភ្លេឡានមិចនេះបានស្រែកហៅនាយតូចធ្វេីអេាយគេមានស្មារតីឡេីងវិញ បន្ទាប់ពីបានគាំងនឹងសម្តីជុងគុកមិចនេះ។
"អឺ...អឺខ្ញុំ ខ្ញុំទៅសិនហេីយណា" ញញឹមដាក់នាយទាំងមិនសម។
"បាយៗ ស្អែកជួបគ្នាទៀតណា" នាយលេីកដៃជាសញ្ញាដេីម្បីលាថេហ្យុង។
"បាយៗ" តបវិញហេីយក៏ឡេីងឡានទៅបាត់។
"គួរអោយស្រលាញ់ណាស់" ជុងគុកTo be continue...
VOUS LISEZ
I REALLY LOVE YOU (Complete)
Roman d'amour"ចប់ហើយមែនទេ?" "ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" "ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-" "កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" "ថេ~" "ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" [...] "ថេស្តាប់ហេតុផល បងម្តងបានទេ?" "គ្មានអ្វីដែលខ្ញុំត្រូវស្តាប់ទេ" "អូនត...