Pt29
•SKIP
"ចង់ញ៉ាំអី?" យ៉ុនគីសួរទៅកាន់ជីមីខណៈដែលគេកំពុងតែបេីកឡានចេញពីក្រុមហ៑ុន។
"ខ្ញុំមិនដឹងទេ"
"ចឹងទៅញ៉ាំ ខេក នៅហាងរបស់ពូជីនតែម្តងទៅ"
"ក៏ស្រេចតែលេាក" ឮហេីយយ៉ុនគីមិនមាត់តបច្រេីន ក៏បេីកឡានទៅហាងរបស់ពូជីនគេ ហេីយក៏ត្រូវជាពូរបស់ជុងគុកដូចគ្នា។
មិនយូរប៉ុន្មានពួកគេក៏បានមកដល់ហាងកាហ្វេមួយកន្លែងធំល្មម ឈ្មោះថា Moon Coffee។
"សួស្តីពួកលោក ស្វាគមន៍មកកាន់ Moon Coffee របស់ពួកយើង" stuff
"បាទសួស្ដី ខ្ញុំចង់ជួបម្ចាស់ហាងគាត់នៅដែរទេ?"
"គាត់នៅខាងក្នុង ចាំខ្ញុំទៅតាមគាត់អេាយចុះលេាក" stuff
"បាទអរគុណ! យេីងទៅរកកន្លែងអង្គុយទៅ" ថារួចពួកគេក៏នាំគ្នាទៅរកកន្លែងអង្គុយចាំជីន តែយ៉ុនគីគេក៏បានហៅ ខេក និងកាហ្វេអេាយជីមីនញាំុផងដែរ។ គេអង្គុយចាំប្រហែលមួយសន្ទុះទេីប ជីនមកដល់។
"អេ៎ ថ្ងៃនេះខ្យល់អីបក់ឯងមកដល់ហាងពូនេះ" ដេីរមកដេាយថ្ងៃដៃកាន់ថាសនំមកជាមួយ។
"ខ្យល់នឹកទេដឹង"
"មុខឯងនេះនឹកយេីង? ឆេីស សួស្តីជីមីន" ថាអេាយយ៉ុនគីរួចគេក៏ងាកមករាក់ទាក់ជាមួយជីមីន ព្រោះធ្លាប់ស្គាល់គ្នាកាលពីលេីកមុនដែលមកជាមួយយ៉ុនគីនេាះឯង។
"ជម្រាបសួរលេាកពូ"
"មិនបាច់គួរសមទេសុទ្ធតែគ្នាឯងនិង" គេញញឹមដាក់ជីមីនហេីយជីមីនក៏ញញឹមតបទៅវិញ។
"ចុះពូជុន ទៅណាហើយ?"
"ទៅយកអីុននីចេញពីសាលាបាត់ហេីយ" ឮហើយនាយក៏ងក់ក្បាលបញ្ចាក់ថាយល់។
"ជីមីន ជួយភ្លក់នំរបស់ពូបន្តិចបានទេ ពូទេីបតែរកនឹកឃេីញរូបមន្តថ្មីធ្វេីហេីយមិនទាន់បានសាកទេ"
"បានណាលេាកពូ"
"គឺនេះណា" ទាញថាសនំដាក់ទៅចំមុខជីមីន។
"អឹម ឆ្ងាញ់ណាស់ពូ" គ្រាន់តែដាក់នំចូលក្នុងមាត់បានមួយម៉ាត់គេក៏លន់មាត់ឡេីង ជីនគេពូកែខ្លាំងណាស់។
"ពិតមែនហេស៎?"
"បាទ គឺរសជាតិប្លែក មិនសូវផ្អែមខ្លាំងពេក មានឈ្ងុយក្លិនទឹកឃ្មុំទៀត សាច់នំទន់ល្អខ្លាំងណាស់"
"គឺមកពីពូដាក់ទឹកឃ្មុំចូល ពូមិនគិតថាឆ្ងាញ់ថ្នាក់នេះទេ"
"លេាកពូ ពូកែស្រាប់ហេីយរឿងអីដែលថាឆ្ងាញ់នេាះ" ថាហេីយក៏យកនំមកញាំុបន្ថែមទៀត ចំណែកឯយ៉ុនគីមិននិយាយអីសេាះ គឺនៅអង្គុយចាំស្តាប់ពួកគេនិយាយគ្នានិងឯង។
"ឯងបញ្ជេាពូពេកទេដឹងនិង?" ថាហេីយក៏សេីចតិចៗ។
"មិនបានបញ្ជេាទេមកពីពូ ពូកែពិតមែន! ហេីយនំនេះពូចង់ដាក់ឈ្មេាះថាមិចដែរ?"
" ខារ៉ាម៉ែល ខេក ឯងគិតថាល្អទេ?"
"នំឆ្ងាញ់ ឈ្មោះក៏ពិរេាះ ពេលនេះវាចូល Top favorite ខ្ញុំហេីយ" ជីនឮហេីយក៏សេីច យ៉ុនគីក៏បានត្រឹមតែញញឹមយ៉ាងមានក្តីសុខពេលដែលឃេីញជីមីនបែបនេះ។ បន្ទាប់មកពួកគេក៏បន្តនិយាយគ្នារហូតដល់ម៉េាង 5ជាងទេីបយ៉ុនគីសម្រេចចិត្តនាំជីមីនទៅផ្ទះវិញ ឯជីមីនទេាះនាយអេាយនៅយូរក៏មិនប្រកែកអី ព្រោះតែនៅនិយាយជាមួយជីនគឺសប្បាយណាស់។
YOU ARE READING
I REALLY LOVE YOU (Complete)
Romance"ចប់ហើយមែនទេ?" "ថ-ថេ? អូនមកទីនេះយ៉ាងមិចបាន?" "ថេអូនកុំយល់ច្រឡំអី រឿងទាំងអស់វាមិនដែលអូនគិតទេ បង-" "កុំចូលមកជិតខ្ញុំ! ថយអេាយឆ្ងាយពីខ្ញុំទៅ" "ថេ~" "ប្រាប់ថាកុំចូលមកជិតខ្ញុំឮទេ?" [...] "ថេស្តាប់ហេតុផល បងម្តងបានទេ?" "គ្មានអ្វីដែលខ្ញុំត្រូវស្តាប់ទេ" "អូនត...