Pt28✨: បងមិនបេាះបង់អូនដាច់ខាត

972 53 0
                                    

Pt28

     បន្ទាប់ពីអាហារឆ្អិនរៀបចំរួចរាល់អស់នាយក៏ចេញមកពីបន្ទប់ដេាយមានសម្លៀកបំពាក់នៅលេីខ្លួនហេីយជាស្រេច។
     "អូនមិនងូតទឹកសិនទេហេស៎?"
     "អត់ទេញាំុសិនទៅ ឃ្លានណាស់នេះម៉េាងជិត8ហេីយ"
     "ម៉េាះទុកបងអ្នកដួស អូនទៅអង្គុយទៅ" ឮបែបនេះហេីយរាងតូចក៏អង្អុយចុះទុកអេាយជុងគុកអ្នករៀបចំវិញ។

•SKIP

     "អូនប្រុងទៅណា?" នាយសួរឡេីងខណៈដែលបានឃេីញរាងតូចកាន់ខ្នេីយឡេីងដូចចង់ទៅណា។
     "បងគេងលេីគ្រែទៅ លេីកនេះទុកអេាយខ្ញុំគេងលេីសាឡុងវិញ"
     "គេងជាមួយគ្នាមិនបានទេហេស៎?"
     "អត់ទេ" ឮហេីយនាយពេបមាត់តិចៗ។
     "ចឹងអូនមកគេងលេីគ្រែវិញទៅចឹងទុកបងទៅគេងលេីសាឡុងដូចមុន"
     "មិនបាច់ទេ បងកំពុងឈឺគេងលេីគ្រែនិងហេីយមិនបាច់លះបង់ពេកក៏បាន"
     "តែប-"
     "ស៊ូត គេងទៅ Goodnight ជុប" ថេហ្យុងអេានថេីបនាយមួយខ្សឺតរួចក៏ដេីរមកគេងលេីសាឡុង ឯនាយមិនគិតគេនុះទេគឺនៅតាមមេីលថេហ្យុងជាប់រហូតដូចមិនអស់ចិត្ត ព្រោះគេចង់អេាយរាងតូចមកគេងលេីគ្រែច្រេីនជាងបេីមិនអេាយគេគេងជាមួយគេសុខចិត្តទៅគេលេីសាឡុងដូចរាល់ដងប្រសេីរជាងអេាយរាងតូចពិបាក។
     "ហេតុអីនៅសម្លឹងទៀត? ឆាប់គេងទៅ"
     "ក៏បាន" ថាហេីយនាយក៏ទម្លាក់ខ្លួនលេីពូកទាំងមុខស្អុយប៉ែទាញភួយមកត្រដប់ ចំណែកថេហ្យុងបានត្រឹមក្រវីក្បាលតិចៗរួចក៏បិទភ្នែកគេងដូចគ្នា។

     "ក្មេងចម្គួត" បន្ទាប់ពីថេហ្យុងគេងលក់ជុងគុកក៏បេីកភ្នែកឡេីងមកសម្លឹងមេីលទៅថេហ្យុងបន្តិចមុននិងលេីកបីរាងតូចថ្នមៗយកគេទៅដាក់លេីពូក គិតហេស៎ថាគេសុខចិត្តអេាយថេហ្យុងគេងនៅលេីសាឡុងនេាះ? គេសុខចិត្តជាអ្នកគេងវិញល្អជាង។ បន្ទាប់ពីដាក់ថេហ្យុងចុះនៅលេីពូកថ្មមៗរួចគេក៏ទាញភួយមកត្រដប់អេាយរាងតូច គេក៏ឈរសម្លឹងថេហ្យុងមិនដាក់ភ្នែកទាល់តែសេាះ។
     "បងស្រលាញ់អូន បងនិងមិនព្រមអេាយអ្នកណាមកសម្រេចចិត្តលេីរឿងរបស់យេីងឡេីយ បងនិងចាត់ចែងរឿងទាំងនេាះអេាយបានល្អ បងមិនបេាះបង់អូនដាច់ខាត" និយាយរួចគេក៏អេានទៅផ្តិតបបូរមាត់ខ្លួនទៅរាងតូចថេីបថ្មមៗ។ បន្ទប់ពីថេីបថេហ្យុងមួយសន្ទុះគេក៏ដេីរទៅគេងនៅលេីសាឡុងគេមេីលមុខរាងតូចបន្តិចក៏បិទភ្នែកគេងខ្លួនឯង។

I REALLY LOVE YOU (Complete)Where stories live. Discover now