ភាគទី1
រថយន្តlamborghiniទំនើបមួយគ្រឿងបានបោលយ៉ាងលឿនឆ្លងកាត់ទីក្រុងធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងមិនបានប៉ុន្មានរថយន្តនេាះបានធ្វើដំណើរមកដល់ក្រុមហ៊ុនមួយកន្លែងដែលល្បីឈ្មេាះសុះសាយពាសពេញផ្ទៃប្រទេសជាក្រុមហ៊ុនផលិតសម្ភារ:ប្រើប្រាស់នារីបុរសគ្រប់ប្រភេទដែរជាកម្មសិទ្ធិរបស់គ្រួសារត្រកូលចន ក្រុមហ៊ុននេះដំបូងឡើយកើតចេញពីខិតខំប្រឹងប្រែងរបស់លោក ចន ដែរជាអ្នកបង្កើតក្រុមហ៊ុននេះដោយផ្ទាល់ដៃថែមទាំងបានពង្រីកសាខាជាច្រើននៅក្រៅប្រទេសក្រុមហ៊ុមទាំងអស់នេាះសុទ្ធតែជាស្នាដៃលោកជាអ្នកបង្កើត លោកចនមានជំងឺប្រចាំកាយរហូតដល់បាត់បង់ជីវិត ទើបក្រុមហ៊ុនទាំងប៉ុន្មានត្រូវធ្លាក់មកលើកូនប្រុសតែម្នាក់របស់គាត់គេមានរូបសម្បត្តិស្អាត ឆ្លាត វាងវៃ ទើបអាចគ្រប់គ្រងក្រុមហ៊ុនបាន ឡានចតនៅមុខមុនបានប៉ុន្មាននាទីរាងក្រាស់សង្ហារបានចុះពីលើឡានទាំងទឹកមុខស្មើធេងជាទឹកមុខដែរអ្នកគ្រប់គ្រងទាំងអស់ត្រូវបង្ហាញអោយបុគ្គលិកឃើញកោតខ្លាចគេដែលជាអ្នកគ្រប់គ្រង
"ថ្ងៃនេះឯកសារអោយយើងសុីញ៉េរឬក៏អត់ជីហ៊ុន"
"អត់មានទេចៅហ្វាយតែថ្ងៃនេះមានសម្ភាសន៍លេខាថ្មីទាន"
"ម៉ោងប៉ុន្មានដែរ"
"ម៉ោង7:30នាទីទាន"
"អឺរ ចឹងបើអស់អីហើយឯងទៅធ្វើការងាររបស់ឯងវិញទៅ"
"បាទទាន"
ដោយសារតែថ្ងៃនេះមិនមានឯកសារត្រូវសុីញ៉េរអ្នកម្លេាះក៏បើកកុំព្យូទ័រមើលទិន្នន័យក្រុមហ៊ុនជារបស់គេដែរនៅក្រៅប្រទេសឃើញថាវាមានទិន្នន័យលក់ចេញបានច្រើនជាងក្រុមហ៊ុនដទៃទៀតហើយក៏លក់បានតម្លៃខ្ពស់ថែមទៀតផងជុងហ្គុកអង្គុយមើលរហូតដល់ម៉ោងដែរត្រូវសម្ភាស៍លេខាថ្មីដែរគេទើបតែនឹងប្រកាសជ្រើសរើសថ្មីៗនេះទេ
"~តុក~តុក~"
"ចូលមក"សម្លេងគេាះទ្វាofficeធ្វើការរបស់គេបានបន្លឺឡើងទើបអ្នកកម្លេាះរៀបរឹកពារ មុខមាំ សម្ដីរឹងកំព្រឺស សមជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពល ហើយក៏បន្លឺសម្លេងអនុញ្ញាតអោយអ្នកខាងក្រៅចូលមក
"ជម្រាបសួរលោកអគ្គនាយក ខ្ញុំជាលេខាថ្មីដែរត្រូវមកសម្ភាស៍នៅព្រឹកនេះចា៎"
"អង្គុយចុះសិនមក"
"ចាស៎ អគុណលោកអគ្គនាយក"ជេស៊ូ
កន្លះម៉ោងក្រោយមកកិច្ចសម្ភាសន៍ត្រូវបានបញ្ចប់ឃើញថាប្រវត្តិរូបរបស់ជេស៊ូល្អ រៀនសូត្របានខ្ពង់ខ្ពស់ មានចំណេះដឹង សមត្ថភាពគ្រប់គ្រាន់សមជាលេខារបស់គេបានទើបជុងហ្គុកសម្រេចចិត្តរើសយកនាងធ្វើលេខាដោយអោយនាងធ្វើការចាប់ពីថ្ងៃនេះតែម្ដង
"សម្រេចថាយកតាមនឹងចេាះហើយថ្ងៃស្អែកនាងអាចមកធ្វើជាលេខានៅក្នុងក្រុមហ៊ុននេះបានហើយ ចំណែកច្បាប់នៅក្នុងក្រុមហ៊ុនចាំយើងអោយជីហ៊ុនណែនាំនាងតាមក្រោយ"
"ចាស៎ ចឹងខ្ញុំសុំលាលោកទៅវិញសិនហើយ"
"អូរ...មួយទៀតអាទិត្យក្រោយនេះយើងមានprojectនៅក្រៅប្រទេស នាងត្រូវទៅជាមួយយើង"
"ខ្ញុំ?"
"នឹងហើយ មានណាទៀត"
"តែខ្ញុំចូលធ្វើការមិនទាន់បានប៉ុន្មានផងត្រូវចេញទៅក្រៅប្រទេស ខ្ញុំថាវាដូចជាលឿនពេកហើយទេដឹងលោក"
"យ៉ាងមិច!!!នាងមិនចង់ទៅ?បើមិនចង់ទៅក៏មិនអីដែរ យើងទៅតែម្នាក់ឯងក៏បានតែរឿងប្រាក់ខែនាងរឿងនាងខ្ជិលធ្វើការមិនចង់ទៅជាមួយយើង យើងគិតតាមនឹងហើយ"
"អ្នកណាថាខ្ញុំមិនចង់ទៅ កុំមកនិយាយអឺរអើរតែឯង ខ្ញុំមិនចូលចិត្តទេអ្នកដែរនិយាយតែខ្លួនឯងហើយអឺតអើរតែឯងនឹងស្អប់ជាទីបំផុតឃើញមុខចង់តែដាក់បីដៃរាប់មួយ អុកមួយជង្គង់ ដាល់កណ្ដាលមាត់ បើខ្ញុំមិនចង់ទៅខ្ញុំនិយាយខ្លួនឯងហើយមិនបាច់លោកអាកាត់ខ្លួនឯងទេ...."ជេស៊ូរៀបរាប់យ៉ាងវែងអន្លាយធ្វើអោយអ្នកដែរឈរស្ដាប់ចំហមាត់ធ្លុងមិននឹកស្មានថានាងឆ្នាស់ដល់ថ្នាក់នេះសេាះមុននេះពេលសម្ភាស៍ឃើញនិយាយឡើងស្រួលបួលសុភាពរៀបសារមិនដូចជាពេលនេះសេាះដូចមនុស្ស2នាក់ផ្សេងគ្នា
"អុស...ចាឡំមាត់"ឃើញអ្នកកម្លេាះឈរស្ដាប់ចំហមាត់ជេស៊ូនាងភ្ញាក់ខ្លួនប្រៀបដូចគេយកទឹកមកជះចំកណ្ដាលមុខព្រេាះនាងបានរៀបរឹកមកពីផ្ទះរួចរាល់អស់ហើយថាមកសម្ភាស៍ថ្ងៃដំបូងត្រូវតែធ្វើចរិកសុភាពរៀបសារ លាក់ចរិកកាចឆ្នាស់របស់នាងតែពេលនេះវារបូតចេញទៅហើយ មិនចាំយូរជេស៊ូក៏រត់ចេញពីជុងហ្គុកលឿនដូចអាមិចខ្លាចគេចាប់ពិរុធបាន
_____