ព្រះចន្ទលិចផុតបាត់ទៅព្រះអាទិត្យថ្មីក៏បានចាប់ផ្ដើមរះឡើងបំភ្លឺពន្លឺលើភពផែនដីថ្ងៃថ្មីក៏បានចូលមកដល់មនុស្សម្នានាំគ្នាប្រញាប់ប្រញាល់ភ្នាក់ពីដំណេកចេញទៅធ្វើភារកិច្ចរៀងៗខ្លួននៅឡើយតែកម្លេាះក្រមុំមួយគូរកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួលចង់ក្លាយជារាងកាយតែមួយទៅហើយ
"ហ៊ឹម"ដោយមានការរំខានពីពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចត្របកភ្នែកក្រាស់ចាប់ផ្ដើមបើកឡើងមើលជុំវិញបន្ទប់ក៏ក្រលៀសភ្នែកប៉ះនឹងរាងស្ដើងដែលគេងលើដៃរបស់គេយ៉ាងស្កប់ស្កល់គេសងំមើលមុខរបស់នាងក៏ចាប់អារម្មណ៍លើផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងពេលគេងបែបនេះគួរអោយស្រឡាញ់ណាស់មើលមិនចេះចិនណាយ នាយកម្លេាះចាប់អារម្មណ៍លើមុខរបស់នាងមិនទាន់បានប៉ុន្មានក៏គិតរឿងដែលកើតឡើងកាលពីយប់មិញដែលគេជ្រុលជ្រេាះជាមួយនឹងនាងជុងហ្គុកគេសម្រេចចិត្តរួចហើយថានឹងទទួលខុសត្រូវគ្រប់យ៉ាងមិនអោយនាងខូចខ្លួនទទេរៗនេាះទេ
"ហឹម"ជុងហ្គុកគិតបានមួយសំទុះជេស៊ូនាងក៏ចាប់ផ្ដើមភ្ញាក់ពីដំណេកជុងហ្គុកឃើញនាងភ្ញាក់បែបនេះក៏បិទភ្នែកធ្វើពិតជាដេកលក់ម្ដងទៀត
"....."នាងបើកភ្នែកមកឃើញគេកំពុងតែគេងលក់ក៏មិនភ្លេចមើលដៃរបស់គេដែលឱបនាងជាប់ដែរហាក់ដូចជាខ្លាចអ្នកណាមកដណ្ដើមនាងពីគេអច្ចឹង នាងមិននិយាយអ្វីនាងគិតរឿងកាលពីយប់មិញនាងមិនខឹងមិនមែនមិនខឹងទេនាងខឹងគេដែរតែភាគរយដែលមិនខឹងតិចជាងភាគរយដែលខឹង នាងជាមនុស្សមានហេតុផលគ្រប់គ្រាន់ គេធ្វើបែបនេះក៏ព្រេាះតែចង់ជួយនាងបើមិនមានគេទេនាងពេលនេះប្រហែលជាខ្លាចជាសាកសព្វបាត់ទៅហើយព្រេាះអាថ្នាំនេាះវាសាហាវអាចធ្វើអោយមនុស្សស្លាប់បាន គេមិនមានចេតនាធ្វើបែបនេាះទេតែមកពីនាងទេដែលបង្ខំគេតាមដែលនាងចាំពេលនាងមានសតិគ្រប់គ្រាន់គេបានសុំទោសនាងមុននឹងធ្វើវា
"នៅមើលមុខខ្ញុំយូរទៀតទេ?"ដោយគិតថានាងបើកភ្នែកយូរហើយតែមិនព្រមនិយាយអ្វីជុងហ្គុកក៏បើកភ្នែកព្រឹមៗមើលទៅនាងក៏ឃើញថានាងកំពុងតែមើលមុខគេហើយមិនព្រមច្រានគេចេញពេលគេឱបនាងបែបនេះដែរ
"អ្នកណាមើលមុខលោក អឺស ចេញទៅ"នរណាទៅដឹងថានាងកំពុងភ្លឹកមើលមុខគេសុខៗបែរជាគេភ្ញាក់មកហើយចាប់បាននាងកំពុងតែមើលមុខគេជេស៊ូមិនចាំយូរក៏ប្រលេះដៃគេចេញពីចង្កេះរបស់នាងតែថា
"សុំឱបបន្តិចទៀតមកមិនទាន់បាត់ងងុយផង គ្មានកម្លាំងក្រោកទេព្រេាះយប់មិញប្រើកម្លាំងរាងជ្រុលបន្តិច"មិនចាំយូរជុងហ្គុកក៏ចាប់នាងមកឱបសារជាថ្មី
"ឈ្លើយ....ចេញទៅខ្ញុំត្រូវការងូតទឹកទៅធ្វើការ"
"មិនបាច់ទៅទេ នៅធ្វើជាខ្នើយឱបអោយខ្ញុំសិន ខ្ញុំមិនកាត់ប្រាក់ខែនាងទេកុំភ័យ"គេនិយាយប្រាកដប្រជាជាមួយនាង
"ការងាររបស់ខ្ញុំ ខ្ញុំចង់ទៅឬមិនទៅជាសិទ្ធិរបស់ខ្ញុំលោកគ្មានសិទ្ធិអីមកបញ្ជារខ្ញុំទេ ហើយខ្ញុំក៏មិនមែនជាខ្នើយឱបរបស់លោកដែល ហើយរឿងកាលពីយប់មិញគិតថាវាជាយល់សប្ដិអាក្រក់ទៅចេាះ ចេញមើស"នាងតជាមួយគេផាំងៗនាងខឹងគេខ្លាំងណាស់និយាយមកអាងតែខ្លួនឯងជាម្ចាស់ក្រុមហ៊ុននិយាយអ្វីធ្វើអ្វីក៏បាន នាងខំប្រមូលកម្លាំងរុញគេចេញកុំអោយឱបនាងតែវាគ្មានប្រយោជន៍នេាះទេព្រេាះមាឌរបស់គេធំកម្លាំងខ្លាំងចំណែកនាងវិញកម្លាំងប៉ុនស្រមោចទៅធ្វើអីគេបាន
"យល់សប្តិអាក្រក់យ៉ាងមិច?បើនាងមានផ្ទៃពោះនាងគិតថាវាជាយល់សប្ដិអាក្រក់ដែលមែនទេ?យប់មិញខ្ញុំមិនបានការពារ"ជុងហ្គុកគេហួសចិត្តនឹងសម្ដីដែលនាងនិយាយជាខ្លាំងក៏តបទៅនាងវិញដោយទឹកមុខស្មើរធេង
"តែម្ដងវាមិនអាចដល់ថ្នាក់មានកូនទេ"
"ថាមិនត្រូវទេអ្នកនាង ផាក ជេស៊ូ ខ្ញុំនឹងទទួលខុសត្រូវលើនាង"
"មិនបាច់ទេ ល្មមលែងបានហើយខ្ញុំទៅងូតទឹក"
"នាងមិនព្រមអោយខ្ញុំទទួលខុសត្រូវ ចុះបើនាងមានកូននាងនឹងគិតយ៉ាងមិច?"ជុងហ្គុកនៅតែចចេះសួរសំណួរដដែលៗទៅជេស៊ូឮសំណួរចេញពីមាត់គេបែបនេះនាងមិនដឹងឆ្លើយជាមួយគេបែបណានេាះទេ
"ក៏ដូចខ្ញុំនិយាយនឹងហើយ តែមួយដងវាមិនអាចមាននេាះទេ ខ្ញុំក៏បានរៀនចេះដឹងពីអារឿងចឹងៗគ្រាន់បើដែរ"
"ហេតុអីក៏ក្បាលរឹងដូចដែកចិត្តរឹងដូចសុំថ្មយ៉ាងនេះ"ទ្រាំមិនបានជុងហ្គុកក៏តបនៅនាងវិញតបធម្មតាៗមិនអីទេនេះចូលលក្ខណ:តិះដៀលចរិកនាងហើយ
"បើមានគេពិតមែនខ្ញុំនឹងមើលថែគេអោយល្អ មិនអោយលោកមកពិបាកជាមួយខ្ញុំទេ យ៉ាងមិចអស់ចិត្តនៅ"នាងធុញនឹងគេខ្លាំងណាស់មិនដឹងជាស្អីទេសមកសួរដេញដោលនាងហត់នឹងឆ្លើយណាស់ចុងប្រយោគនាងក៏មិនភ្លេចសួរថាអស់ចិត្តឬនៅបើមិនចឹងទេប្រាកដជាសួរបែកអូរហូរស្ទឹងហើយ
"នាងចង់យកកូនរបស់ខ្ញុំចេញពីខ្ញុំ?មិនអាត្មានិយមពេកទេហ៎េ នាងចង់អោយកូនអត់ប៉ាហៅ?ខ្ញុំប្រាប់អោយហើយទៅអោយតែកូនរបស់នាងជាមួយនឹងខ្ញុំ ខ្ញុំនឹងទទួលយកមិនខ្លាចលំបាកដូចដែលនាងនិយាយនេាះទេ បងនឹងមើលថែអូននឹងកូនអោយបានល្អបំផុត សន្យា"អូយស្អីនឹងចុងប្រយោគសុទ្ធតែបងអូនជ្រេញហ៎ា គ្រាន់តែឮសម្តីគេនិយាយបែបនេះធ្វើអោយជេស៊ូនាងរឹងខ្លួនឆ្គឹងអៀនខ្លាំងពេកក្រហមអស់ហើយតែប្រឹងធ្វើជាធម្មតា នាងមិនមែនមិនចង់អោយគេទទួលខុសត្រូវទេនាងចង់គ្រាន់តែថាលេងចរិកស្រីស្អាតអីចឹងទៅ
