ភាគទី១៣

96 4 0
                                    

"តេាះរៀបការឥឡូវតែម្ដងទៅ"ជុងហ្គុក
"ហ៎ាស?នេះ...នេះលោកដឹងខ្លួនតាំងពីពេលណា?"
"យូរហើយ ដឹងតាំងពីក្មេងមកយំមាត់ពេបច្បែបៗ ហៀរសំបោរកខ្លាក់ទាមទារអោយគេដឹងខ្លួនវិញ"
"ដឹងខ្លួនយូរហើយ មិចមិនបើកភ្នែកហ៎ា..ហឹកៗ..នេះលោកឯងចង់ធ្វើបាបខ្ញុំមែនទេ សួរថាសប្បាយណាស់ទៅហីហ៎ាស..ហឹកៗ"ទេាះបីជុងហ្គុកដឹងខ្លួនក៏ដោយជេស៊ូនាងនៅតែយំអណ្ដឺកអណ្ដកដដែល
"បារម្ភហ៎..."
"មែន...អុះ...មិនបានបារម្ភបារួយស្អីទេ"
"បើបារម្ភក៏និយាយមកបងមិនថាអីទេ"
"ថាមិនគឺមិនហើយ ខ្ញុំជាដើមហេតុធ្វើអោយលោកក្លាយទៅជាបែបនេះ ដូច្នេះហើយបើលោកកើតអីទៅខ្ញុំនឹងត្រូវទទួលរ៉ាប់រងនូវទង្វើររបស់ខ្ញុំធ្វើដាក់លោក ហើយក៏ខុសជាមួយអ៊ុំស្រីដូចគ្នាដែរខ្ញុំធ្វើអោយកូនប្រុសរបស់គាត់តែម្នាក់របស់គាត់កើតរឿងបែបនេះ"
"ចុះមានបារម្ភអីបន្តិចអត់?"ស្ដាប់ជេស៊ូរៀបរាប់ហើយជុងហ្គុកក៏សួរមួយសំណួរទៅកាន់នាងទឹកមុខស្មើរធេង
"គឺ...គឺ..អត់ទេ"
"អូខេ...ខ្ញុំចង់នៅម្នាក់ឯង សុំអញ្ជើញទៅសិនទៅខ្ញុំចង់សម្រាក"ចម្លើយដែរនាងឆ្លើយចេញមកទ្រូងឆ្វេងរបស់នាយប្រៀបដូចជាមានគេយកអាវុធមុតស្រួចមកឆ្គៀលហាន់បេះដូងនាយជាជម្រៀកៗអញ្ចឹង ជុងហ្គុកលើកភួយមកដណ្ដប់គេងបែរខ្នងដាក់ជេស៊ូ ហើយក៏ដេញនាងចេញពីក្នុងបន្ទប់នេាះ សព្វនាមដូរពីបងមកខ្ញុំវិញ
"តែលោកទើបតែដឹងខ្លួនមិនទាន់បានញុំាអីទឹកក៏មិនទាន់បានញុំាដែរ នេះបម្រុងគេងទៀតហើយមែនទេ?"ភ្ញាក់ពីសន្លប់មិនទាន់បានញុំាសូម្បីតែទឹកហើយប្រុងសម្រាកទៅវិញទៀត
"ហឿងញុម មិនសុីរហូតដល់ដាច់ពេាះស្លាប់ក៏មិនមានអីពាក់ពន្ធ័ជាមួយអ្នកនាងដែរ"ជុងហ្គុក
"ធ្វើព្រេាះតែការចង់ទទួលខុសត្រូវ មិនចេញពីចិត្ត ខ្ញុំមិនត្រូវការ"ជុងហ្គុកនិយាយខ្សឹបៗម្នាក់ឯងតែក៏អាចអោយនាក់ម្ខាងទៀតស្ដាប់ឮដែរតែជេស៊ូនាងធ្វើជាមិនឮធ្វើហីៗហើយក៏ដើរចេញពីបន្ទប់នេាះទៅ
"គេដេញលេងទៅមែនទែន ហឺស"
~ក្រាក~
មួយសំន្ទុះក្រោយមកសម្លេងបើកទ្វារបានបន្លឺឡើងបង្ហាញអោយឃើញរាងស្ដើងដើរចូលមកក្នុងបន្ទប់ដៃមានអាហារនឹងទឹកដេាះគោសំពីងសំពោង ចូលមកដល់ក្នុងបន្ទប់សម្រាករបស់ជុងហ្គុកជេស៊ូក៏យកអាហារទៅទុកនៅលើតុមួយឡែកសិនហើយងាកមកមើលអ្នកដែរគេងលង់លក់នៅលើគ្រែ នេះមិនព្រមញុំាអីពិតមែនហ៎េ
"ជុង..ជុង..ក្រោកមកញុំាបាយសិនចាំគេងតទៀត"
"អត់ចង់"
"ទៅហើយ ត្រឡប់មកវិញធ្វើអី?"ជុងហ្គុក
"អោយទៅណាកើត បើកូនឆ្កែវាមិនព្រមញុំាបាយផង"មាត់និយាយឆ្លើយឆ្លងមួយជុងហ្គុកតែដៃកំពុងតែរៀបចំអាហារដាក់ចានសម្រាប់ជុងហ្គុក
"ចាំបាច់អោយវាសុីធ្វើអី ទុកអោយដាច់ពេាះស្លាប់ត៎ាហ្មងទៅ"គ្រាន់តែឃើញជេស៊ូត្រឡប់មកវិញសប្បាយចិត្តដឹងហេាះហើយ តែសម្ដីវិញបានគេលួងរឹតតែបានចិត្ត
"ខ្លាចកូនឆ្កែដាច់ពេាះស្លាប់មុនចូលរោងការ មេាះកូនឆ្កែមេាះក្រោកមកញុំាបាយសិនមកណ៎ា"
"មិនសុីទេ"ជុងហ្គុកឆ្លើយប្រាប់ជេស៊ូវិញទាំងពាក្យសម្ដី គំរេាះគំរើយ ជេស៊ូអត់មិនបានទុកអាហារនៅលើតុហើយក៏មកជិតគ្រែដែរជុងហ្គុកគេង
"ទៅញុំាសិនទៅណាអូនទិញរបស់ដែរបងចូលចិត្តមកច្រើនណាស់មានទឹកដេាះគោចេកដែរ អូនធ្វើនេះព្រេាះតែការស្រឡាញ់មិនមែនការទទួលខុសត្រូវដូចដែរបងនិយាយនេាះទេ"ជេស៊ូចូលមកគេងឱបជុងហ្គុកពីក្រោយលួងលោមកុំអោយអ្នកម្ខាងទៀតងក់ងរដូចកូនក្មេងមិនព្រមមិនបាយញុំាទឹកសេាះ
"ក្រោកមកញុំាសិនមកណ៎ា"ស្ដាប់សម្ដីកាយវិការជេស៊ូនាងលួងលោមជុងហ្គុកគេលួចអស់សំណើចក្នុងចិត្តហើយក៏ក្រោកអង្គុយផ្អែកក្បាលគ្រែដើម្បីញុំាបាយ
"មេាះចាំអូនបញ្ចុកណា"ជ្រុលជាលួងហើយត្រូវតែទ្រាំលួងអោយដល់ទីបញ្ចប់បន្តិចហើយ
"ឆ្អែតហើយ"ពាក្យដំបូងដែរជុងហ្គុកនិយាយទៅកាន់ជេស៊ូកំបុតៗបានគេលួងអាបុិនេះកាន់តែបានចិត្ត
"ញុំាទើបតែបានបន្តិចនឹងហើយប្រាប់ថាឆ្អែត?អូខេ..ចឹងញុំាទឹកដេាះគោចេកនេះទៅ"ដំបូងជេស៊ូនាងក៏ចង់បង្ខំអោយគេញុំាបន្តទៀតដែរ តែពេលនឹកគិតដល់ថាគេមិនចង់និយាយជាមួយនាងអារម្មណ៍គេមើលទៅមិនល្អ នាងក៏យល់ស្របជាមួយគេ និងដើរទៅយកទឹកដេាះគោចេកអោយជុងហ្គុកញុំាមុនពេលគេង
"សម្រាកសិនទៅ ខ្ញុំទៅងូតទឹកបន្តិចសិន"
"ដឹងស្អីទេអញម្ដងអូនម្ដងខ្ញុំ"ជុងហ្គុកគេនិយាយក្នុងចិត្តរបស់គេ ចុះបើគេនិយាយអូនហើយអត់ឆ្លើយមួយគេវិញផងគេមិនដូរមកខ្ញុំវិញ..យី..
   #15នាទីកន្លងផុតទៅ
"អុញ គេងលក់បាត់ហើយមើលគេងដូចកូនក្មេង ភួយក៏មិនដណ្ដប់ ហ្ហើយ"ជេស៊ូនាងចូលទៅងូតទឹកដប់ប្រាំនាទីសេាះចេញមកវិញក៏ឃើញជុងហ្គុកគេងលក់ត្រដាងដៃត្រដាងជើងភួយទម្លាក់ទៅចំហៀងគ្រែ
"អុយ ធ្ងន់ម្ល៉េះលោក អឺស"មិននៅឈរមើលរាងស្ដើងក៏ដើរមកតម្រង់ខ្លួនអោយជុងហ្គុកបានគេងអោយស្រួលបួលវិញតែគ្រាន់តែជើងគេមួយចំហៀងនាងលើកមិនចង់រួចទៅហើយ រៀបចំអោយគេគេងបានត្រឹមត្រូវដណ្ដប់ភួយរួចរាល់ហើយក៏
"ខ្សឺត..ក្រអូបម្ល៉េះលោក អត់ងូតទឹកក៏នៅតែក្រអូប ហិហិ"នាងដើរមកថើបថ្ងាសគេមួយខ្សឺតថើបហើយក៏និយាយម្នាក់ឯងសើចម្នាក់ឯង សើចអស់ចិត្តហើយក៏ដើរទៅគេងនៅលើសាឡុងនៅជិតនេាះ
"ឡើងមកគេងលើគ្រែមក"ជុងហ្គុក
"អុយ...អត់ទេ ចង្អៀតណាស់លោកគេងម្នាក់ឯងទៅខ្ញុំគេងហើយងងុយណាស់ ហ្ហើយ..."ជេស៊ូក៏រៀងភ្ញាក់បន្តិចដែរព្រេាះតែនាងដើរមកដល់សាឡុងភ្លាមគេហៅនាងអោយគេងលើគ្រែជាមួយគ្នាហីគ្រែឡើងតូចហើយហៅនាងអោយទៅគេងជាមួយគេនាងក៏ធ្វើជាស្ងាបហើយគេទម្លាក់ខ្លួនគេងទៅ
"ហ្ហើយ ហេតុអីពិបាកនិយាយគ្នាយ៉ាងនេះលោក"ជុងហ្គុកចុះពីលើគ្រែហើយដើរទៅបីនាងយកមកដាក់គេងលើគ្រែជាមួយគ្នា នេះដាក់ក្បាលដល់ខ្នើយមិនទាន់បានប៉ុន្មានផងក៏គេលក់បាត់ហើយ សង្ស័យតែហត់ខ្លាំងណាស់មើលទៅមួយថ្ងៃនេះនាងនៅមើលថែជុងហ្គុកតហូត រាងក្រាស់ដាក់រាងស្ដើងអោយគេងលើគ្រែរួចរាល់ខ្លួនក៏ឡើងទៅគេងជិតជេស៊ូថែមទាំងទាញនាងចូលមកក្នុងរង្វង់ដៃរបស់គេឱបនាងយ៉ាងស្អិតរមួល

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now