ភាគទី២៦

94 3 1
                                    

រថយន្តសេរីទំនើបBMWបរឆ្លងកាត់ទីក្រុងសេអ៊ូលសំដៅទៅមន្ទីរពេទ្យនៅកណ្ដាលទីក្រុង មុននឹងចេញដំណើរទៅហាន់នីមូននៅទីក្រុងបូសាន
"ជុង ផ្លូវនេះដូចមិនមែនទៅបូសានទេ"
"អូននិយាយត្រូវហើយ ផ្លូវនេះមិនមែនជាផ្លូវទៅបូសានទេ ជាផ្លូវទៅមន្ទីរពេទ្យ មុននឹងទៅបូសានបងចង់នាំអូនទៅពិនិត្យផ្ទៃរពេាះមើលមុខរបស់កូនបងសិន មែនទេកូនប៉ាៗ"នាយនិយាយហើយក៏យកត្រចៀកទៅផ្អឹបនឹងក្បាលពេាះរៀបស្មើររបស់ជេស៊ូ កាយវិការរបស់គេធ្វើអោយនាងខ្នាញ់ណាស់ កូនមិនទាន់លូតលាស់ធំផង មកនិយាយជាមួយគេ
"បងឯងនេះទៅណាមកណាមិនដែរចេះប្រាប់មុនសេាះ ហីមើលធ្វើចរិក កូនមិនទាន់លូតលាស់ធំផងមកនិយាយជាមួយគេ ធ្វើមើលតែគេ់អញ្ចឹង"
"បងចង់ស៊ុបប្រាយអូន"
"ស៊ុបប្រាយឆ្កួតឡប់អីចឹងទេស"
"កូនឯងមើលម៉ាក់ៗរបស់កូន ថាអោយប៉ាៗឆ្កួតឡប់ហ៎ក"ជុងហ្គុកទម្លាក់ទឹកមុខចុះ និយាយដោយសម្ដីញិញក់ប្រាប់ដុំឈាមដែរ នៅក្នុងផ្ទៃរបស់ជេស៊ូ
"ក្រឺតណាស់អាញ ចង់តែចាប់ញិចទេ"នាងចាប់ទាញថ្គាល់គេក្រវីទៅក្រវីមក
"និយាយអញ្ចឹងបងឈប់ក្អួតនៅ?"
"នៅទេ ចេះតែឃ្លានរបស់ជូៗ គ្មានតែនិយាយក៏លេបទឹកមាត់ដែរ"
"អីឡូវអូនលែងឆ្ងល់ពីអាការ:របស់បងទៀតហើយ បងមិនមែនឈឺក្រពះ ហើយក៏មិនមែនញុំាអីខុសដែរ"
"ចឹងបងកើតអីវិញ?"
"គឺបងចាញ់កូនជំនួសអូននឹងណ៎ា គេថាបើប្ដីចាញ់កូនជំនួសប្រពន្ធគឺមកពីប្ដីនេាះស្រឡាញ់ប្រពន្ធខ្លាំងពេក"
"មិនអោយស្រលាញ់ខ្លាំងយ៉ាងមិចបាន បើអូនឆ្នាស់ហើយថែមទាំងមានក្លិនក្រអូបទៀត បងចូលចិត្តណាស់ដឹងទេ ហើយក៏ស្រឡាញ់អូនខ្លាំងដែរ អូនជាមនុស្សស្រីដែរអាចកែប្រែអត្តចរិករបស់បងបានមួយរយហុកសិបដឺក្រេ"
"អូហូរ...ដល់ថ្នាក់នឹងផងឬលោកប្ដី"
"មិនត្រឹមតែប៉ុនហ្នឹងទេ អូនថែមទាំងអោយបងស្គាល់ពីស្នេហា ការកសាងគ្រួសារមួយដោយសុភមង្គល ទាំងដែរកាលពីមុនបងមិនដែរ ចូលចិត្តគិតរឿងសាងគ្រួសារអីអស់ទាំងនេះទេ"
"យប់ៗបងតែងតែទៅកហលឹបហើយយកស្រីទៅដេកជាមួយ ហើយហុចលុយជាការស្រេច វាធ្វើអោយបងសប្បាយៗមួយពេល"
"តែពេលមានវត្តមានរបស់អូនចូលក្នុងជីវិតបង បងផ្លាស់ប្ដូរទាំងអស់"
"បើបងនៅតែទៅរកស្រីក្នុងក្លឹបទៀត អូននឹងកាត់អាប្អូនរបស់បងឯងចោលមិនខានទេ ប្រាប់អោយហើយ"
"អុយ បងមិចនឹងហ៊ានទៅពៅមាស មានប្រពន្ធគួរអោយស្រឡាញ់យ៉ាងនេះហើយ ទៅរកពួកស្រីអស់ទាំងនេាះធ្វើអីទៀតនេាះ សឺត"មើលទៅនាងហាក់ដូចជាខឹង ជុងហ្គុកថើបលួងលោមនាង ស្រ្ដីមានផ្ទៃពេាះដំបូង អារម្មណ៍ឆាប់ផ្លាស់ប្ដូរណាស់
"លីយ៉ុមជិតដល់មន្ទីរពេទ្យនៅ?"
"ជិតដល់ហើយអ្នកនាងនៅតែបន្តិចទៀតទេ"
~ងឺត~
"ដល់ហើយចៅហ្វាយ"
"ហ៊ឹម តេាះអូន"
ជុងហ្គុកបណ្ដើរភរិយាចូលមកមន្ទីរពេទ្យ ដើរដោយប្រយត្ន័បំផុត ព្រោះគេឮម៉ាក់របស់គេប្រាប់គេថាកូនដំបូងអញ្ចឹងត្រូវតែថ្នមបន្តិចហើយ ព្រោះវាអាចនឹងប្រឈមមុខនឹងការរលូត
"សួស្តីលោកចន មានអ្វីអោយខាងយើងជួយទេ? "ចូលមកដល់ខាងក្នុងមានគ្រូពេទ្យស្រីម្នាក់ចូលមករាក់ទាក់ពួកគេ
"យើងនាំភរិយាមកពិនិត្យផ្ទៃពេាះ"
"អញ្ជើញមកខាងនេះចាស៎"
"សូម្បីអញ្ជើញអ្នកស្រីចនឡើងគេងលើគ្រែ ហើយលាត់អាវឡើងបន្តិចព្រេាះខ្ញុំត្រូវការឆ្លុះអេកូមើលទារកក្នុងផ្ទៃចាស៎"
"ចាស៎លោកគ្រូពេទ្យ"ជេស៊ូឡើងគេលើគ្រែហើយធ្វើតាមអ្វីដែលលោកគ្រូពេទ្យបានណែនាំ
គ្រូពេទ្យបានយកឧបករណ៍អេកូនឹងគ្រឿងផ្សេងដែរគេប្រើសម្រាប់ឆ្លុះអេកូមកដាក់លើក្បាលពេាះរៀបស្មើររបស់ជេស៊ូ អូសទៅអូសមកលើពេាះរបស់នាង ជុងហ្គុកមើលទៅអេក្រង់បង្ហាញឈាមមួយដុំក្នុងផ្ទៃរបស់នាងដោយយកចិត្តទុកដាក់ ហើយញញឹមបិទមាត់មិនជិតទេ។
មិនប៉ុន្មាននាទី ការឆ្លុះអេកូក៏បានបញ្ចប់ លោកគ្រូពេទ្យក៏យកឧបករណ៍នេាះចេញពីពេាះជេស៊ូវិញ
"ដោយសារទារកទើបតែបាន២សប្ដាហ៍ ទើបយើងមិនអាចដឹងថាជាស្រីឬប្រុស"
"ខ្ញុំសូមណែនាំអ្នកម៉ាក់គួរតែញុំាអាហារដែរម្បូរដោយជាតិវីតាមីន ដើម្បីពៅដលទារកក្នុងផ្ទៃអោយគេមានការលូតលាស់បានល្អ អ្នកម៉ាក់មិនត្រូវធ្វើការងារណាដែរធ្ងន់ៗទេ វាប៉ះពាល់ដល់ទារកក្នុងផ្ទៃ លោកប៉ាត្រូវមើលថែអ្នកម៉ាក់កុំអោយអ្នកម៉ាក់នៅម្នាក់ឯង ព្រោះថាកូនដំបូងអញ្ចឹងប្រឈមនឹងការរលូតខ្លាំងណាស់"
"ខ្ញុំមានតែប៉ុនហ្នឹងទេ សូមអញ្ជើញលោកប៉ាអ្នកម៉ាក់ទៅបើកថ្នាំនៅខាងនេាះបាទ"លោកគ្រូពេទ្យ
"បាទ/ចាស អគុណណាស់លោកគ្រូពេទ្យ"ជុងហ្គុក&ជេស៊ូ
"បាទ"លោកគ្រូពេទ្យ
"តេាះយើងឆាប់ទៅលោកប្ដី នឹងអាងបានទៅបូសាន"ជេស៊ូ
"តេាះលោកស្រីភរិយា"ជុងហ្គុក
"ជុងហ្គុកអូនចង់ចូលផ្សារទំនើបទិញប៊ីហ្គានីពីរបីឈុត ទុកពេលទៅលេងសមុទ្រ"ជេស៊ូនឹងជុងហ្គុកបើកថ្នាំទូរទាត់លុយកាក់ហើយក៏បានចូលមកក្នុងឡានដែរមានលីយ៉ុននៅចាំ ជេស៊ូចង់ទៅលេងសមុទ្រក៏សុំជុងហ្គុកចូលផ្សារទិញប៊ីហ្គានីពីរបីឈុត
___
កូនមួយហើយនៅរកប៊ីហ្គានីទៀត

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now