"អូយ!!!!គេធ្វើលេងសេាះទះគេមិនមែនហុីហុី"ក្រោយពីបានសុីមួយកំផ្លៀងពីជេស៊ូរួចភ្លាមជុងហ្គុកក៏ធ្វើពុតជាឈឺលេងទឹកមុខគួរអោយអាណិតខំប្រឹងធ្វើយំដែរតែយំមិនចេញបានតែសម្ដែង
"ប៉ុណ្ណឹងនៅស្ទើរណាស់ថ្ងៃក្រោយតែហ៊ានឌឺទៀតត្រូវលើនឹងជាមិនខានទេខ្ញុំប្រាប់ទុកមុនអោយហើយ"ជេស៊ូក្រឺតនឹងសម្ដីគេខ្លាំងណាស់មិនត្រឹមតែសម្ដីទេកាយវិការម៉ាញិម៉ាញក់ទៀតទ្រាំមិនបាននាងចង់ហក់ទៅទះពីរបីដៃថែមទេ ចូលចិត្តណាស់អាខាងធ្វើអោយនាងលង់ស្រឡាញ់គេនឹង
"បានហី...ញុំាបាយទៅនៅរៀបរាប់ច្រើនជាងនឹងទៀតម្ហូបត្រជាក់លែងឆ្ងាញ់អាឡូវហើយ"
"រសជាតិយ៉ាងមិចដែរ?ឆ្ញាញ់អត់?"ជេស៊ូដាក់ម្ហូបចូលក្នុងមាត់ភ្លាមជុងហ្គុកក៏សួរពីរសជាតិនៃអាហារដែលគេបានធ្វើដោយផ្ទាល់ដៃព្រេាះគេមិនដែលចូលធ្វើម្ហូរអោយនរណាគេញុំានេាះទេមានតែជេស៊ូនេះហើយជាមនុស្សដំបូងដែលបានញុំាម្ហូបស្នាដៃរបស់ជុងហ្គុក
"រសជាតិអាចទទួលយកបាន"ជេស៊ូឆ្លើយនឹងសំណួរគេហើយក៏ដាក់ម្ហូបចូលមាត់ទៀតមិនអោយអស់ពីមាត់ទាន់នាងដាក់ម្ហូបចូលក្នុងមាត់ជាបន្តបន្ទាប់
"បើឆ្ញាញ់ក៏និយាយឲចំៗមកម្ចាស់អូនមិនបាច់និយាយបង្វែរទេ"នាងទទួលស្គាល់ថាម្ហូបរបស់គេពិតជាឆ្ងាញ់មែនប៉ុន្តែនាងមិននិយាយចំថាវាឆ្ងាញ់នេាះទេកុំអោយគេបានចិត្ត
"ម្ចាស់អូន ម្ចាស់អួយស្អីញុំាលឿនទៅនឹងអាងបានជូនខ្ញុំទៅផ្ទះវិញ បាត់មួយថ្ងៃពេញហើយមិនដឹងម៉ាក់ប៉ាគាត់បារម្ភពីខ្ញុំជាមិនខានទេ"
"គាត់មិនបារម្ភទេពីអូនទេកុំភ័យ"
"មិចបានដឹង ទ្រូងជាម្ដាយជាឪពុកបាត់កូនមួយថ្ងៃពេញម្ដាយឪពុកណាថាមិនបារម្ភពីកូននេាះ?"
"បងបានcallប្រាប់គាត់ហើយៗ"ពេលដែលជេស៊ូនាងគេលក់ជុងហ្គុកបានcallទៅប្រាប់ម៉ាក់ប៉ារបស់នាងថាជេស៊ូនាងនៅជាមួយគេមិនបាច់អោយគាត់បារម្ភពីនាងទេម៉ាក់ប៉ារបស់នាងក៏មិនបានថាអីក៏រាងធូរទ្រូងបន្តិចកាលបើឮកូនខ្លួននៅជាមួយកូនប្រុសតែមួយរបស់មិត្តភក្ភិរបស់គាត់ តែជុងហ្គុកមិនទាន់បានប្រាប់គាត់ទាំងពីរនេាះទេពីរឿងគេមានអីៗជាមួយជេស៊ូចាំទៅជម្រាបប្រាប់គាត់ដល់ផ្ទះតែម្ដង
"ហ៎ាស...callប្រាប់ចឹងហ៎េ?ហើយមិចបានលោកស្គាល់គាត់?ហើយលោកនិយាយអ្វីមួយគាត់ខ្លះ?លោកមានប្រាប់រឿងកាលពីយប់មិញដល់ពួកគាត់អត់?"ជេស៊ូគ្រាន់តែឮគេប្រាប់នាងថាគេបានcallប្រាប់ម៉ាក់ប៉ារបស់នាងថានាងនៅជាមួយគេភ្លាមនាងភ្ញាក់ផ្អើលជាខ្លាំងអ្វីដែលនាងខ្លាចគឺខ្លាចថាគេនឹងប្រាប់ម៉ាក់ប៉ារបស់នាងពីរឿងដែលកើតឡើងកាលពីយប់មិញ
"រឿងកាលពីយប់មិញមិនទាន់បានប្រាប់ទេ"ខ្ជិលហើយសំណួរដែលនាងសួរគេទាំងអស់ជុងហ្គុកក៏រើសសំណួរចុងក្រោយដែលនាងសួរយកមកឆ្លើយពីរសំណួរទៀតគេមិនបានឆ្លើយនេាះទេទុកអោយនាងសួរពួកគាត់ទាំងពីរហ្មងទៅ
"ល្អហើយចឹង តែយ៉ាងណាលោកត្រូវតែជូនខ្ញុំទៅផ្ទះដដែលនឹង"
"ទៅធ្វើអី?"ជុងហ្គុកសួរទៅកាន់ជេស៊ូដោយសម្លេងអាលេាះអាល័យដូចមិនដាច់ចិត្តអោយនាងទៅសេាះ
"ហីផ្ទះរបស់ខ្ញុំមិនអោយខ្ញុំទៅ?សួរដូចទ្រង់មិនដឹងអីមិចទេលោកឯងនេះ"បើផ្ទះរបស់នាងមិនអោយនាងទៅអោយនាងទៅណាឬគេចង់អោយនាងនៅជាមួយគេទៀតបានមើលទៅអាលេាះអាល័យណាស់
"អូខេ ទៅក៏ទៅ"ដំបូងក៏ចង់ឃាត់នាងអោយនៅជាមួយគេដែលតែគិតចុះឡើងៗបែរជាស្របតាមនាងទៅវិញប្រហែលជាមានល្បុចកលអីហើយមើលទៅព្រេាះជុងហ្គុកមិនព្រមលែងអោយអ្នកណាទៅស្រួលៗនេាះទេ
ប្រើរយៈពេលមិនបានប៉ុន្មាននាទីអ្នកទាំងពីរក៏ញុំាបាយរួចរាល់ឆ្អែតរាងខ្លួនក៏រៀបចំខ្លួនចេញទៅផ្ទះគ្រួសារត្រកូលផាកដើម្បីជូនជេស៊ូទៅផ្ទះរបស់នាងវិញ
"លឿនៗមកខ្ញុំមានការងារសំខាន់ដែលត្រូវធ្វើនៅព្រឹកនេះ គ្មានពេលច្រើនទេអ្នកម្នាងជេស៊ូ"មិនដឹងការងារអីទេសំខាន់ដល់ថ្នាក់នេះ បានជាគេបង្ខំជេស៊ូអោយលឿនយ៉ាងនេះឯសព្វនាមវិញដូរចង់មួយពាន់សព្វនាម
"ឆឺស...គ្មានពេលសម្រាប់គេផងចង់មកទទួលខុសត្រូវលើគេ"ជេស៊ូនាងនិយាយខ្សឹបៗម្នាក់ឯងមិនអោយជុងហ្គុកឮនេាះទេ
#ភូមិគ្រឹះត្រកូលផាក
រថយន្តសេរីទំនើបមួយគ្រឿងបានបោលចូលក្នុងភូមិគ្រឹះដ៏ស្គឹមស្គៃមួយដែលមានរចនាបថស្រស់ស្អាតគួរអោយចង់រស់នៅគ្រាន់តែធ្វើដំណើរមកដល់គោលដៅភ្លាមកម្លេាះក្រមុំមួយគូរបានចុះពីលើឡានដំណាលគ្នាហើយក៏ដើរបណ្ដើរគ្នាចូលទៅក្នុងផ្ទះ
"awww មកហើយហ៎េកូន មិចមិនខលប្រាប់ម៉ាក់មុនថាមកទីនេះ"ដើរមកដល់បន្ទប់ទទួលភ្ញៀវភ្លាមមានលោកស្រីផាកអង្គុយនៅទីនេាះកំពុងតែអានកាសែតពេលដែលបិទកាសែតបម្រុងនឹងទៅរៀបអាហារពេលថ្ងៃក៏ឃើញកូនស្រីរបស់ខ្លួនមកផ្ទះហើយក៏សួរទៅកាន់នាង
"គឺកូនចង់ស៊ុបប្រាយម៉ាក់នេាះអី ហិហិ"ឃើញម្ដាយភា្លមជេស៊ូនាងក៏ចូលទៅអោបគាត់យ៉ាងណែន
"ឯងនេះ...អូរ...ជុងហ្គុកជេស៊ូកូនទៅយកអោយបងញុំាមកកូន"លោកស្រីផាកអោបគ្នាជាមួយកូនស្រីជើងល្អហើយក៏បង្គាប់អោយកូនស្រីរបស់ខ្លួនទៅយកទឹកមកអោយជុងហ្គុកញុំា
"មិនអីទេអ៊ុំស្រី ខ្ញុំគ្រាន់តែឈានចូលមកលេងហើយក៏ទៅវិញហើយព្រេាះមានកាងារសំខាន់ដែលត្រូវធ្វើជាបន្ទាន់រួចសឹមខ្ញុំនឹងត្រឡបមកវិញបាទ"ជុងហ្គុករហ័សឆ្លើយបដិសេធនឹងលោកស្រីផាកភ្លាមមិនបាច់យកទឹកអោយគេទេយកមកក៏ទុកចោលដដែលព្រេាះគេមកភ្លាមក៏ត្រឡប់ទៅវិញភ្លែតព្រេាះមានការសំខាន់មិនអាចខកខានបាន
"បើសំខាន់ក៏ប្រញាប់ទៅធ្វើវាទៅកូន"
"កូន?"ជេស៊ូមិចក៏ម៉ាក់របស់នាងហៅគេថាកូន?ចម្ងល់មួយមិនទាន់បានស្រាយបំភ្លឺចម្ងល់មួយទៀតក៏លោតចូលក្នុងខួរក្បាលរបស់នាងទៀត
"បាទ ខ្ញុំជម្រាបលាសិនហើយអ្នកម៉ាក់"ចូលដៃចូលជើងណាស់ប្រូ ជុងហ្គុកជម្រាបលាលោកស្រីផាកហើយក៏ដើរចេញទៅតែមុននឹងដើរចេញទៅមិនភ្លេចញាក់ចិញ្ជើមមួយជំហៀងដាក់ជេស៊ូទេនាងឃើញដូច្នេះក៏សម្លឹកគេភ្នែកសព្រៀត
"មិនដឹងធុរ:សំខាន់អីណាស់ណាទេសង្ស័យទៅដេកមួយស្រីទេមើលទៅ ចាំមើលតែមិនមកវិញតាមពាក្យដែលនិយាយលោកឯងកុំសង្ឃឹមថាបានឃើញមុខខ្ញុំទៀត"
"កូននិយាយអីស៊ូ"លោកស្រីផាក