ភាគទី២១

78 3 0
                                    

"ស៊ូក្រោកឡើងអូននេះម៉ោង១១ថ្ងៃត្រង់ហើយណា"
ជុងហ្គុកក្រោកពីគេងងូតទឹក ស្លៀកពាក់រួចហើយជេស៊ូនៅមិនទាន់ភ្ញាក់ពីគេងទៀត ជុងហ្គក៏សម្រេចចិត្តដាស់នាង ដើម្បីទៅងូតទឹក ស្លៀកពាក់នឹងបានចុះទៅញុំាបាយ តាំងពីព្រឹកមកនាងគិតតែគេងរហូតមិនទាន់មានស្អី មួយគ្រាប់នៅក្នុងពេះនៅឡើយទេ
"ហ៊ឹម សុំគេងបន្តិចទៀតសិន កុំទាន់មករំខានអូន"
ឮសម្លេងរំខានដំណេករបស់ខ្លួនជេស៊ូ ក៏ហើបមាត់និយាយតែភ្នែកមិនទាន់បើកនេាះទេ
"ក្រោកញុំាអីសិនទៅចាំគេងទៅវិញក៏បានដែរណ៎ា បងមិនថាអីទេ ជុប៎"
ជុងហ្គុកថើបថ្ងាសនាងមួយខ្សឺតទុកជាការលួងលោមអោយនាងក្រោកពីគេទៅញុំាអីសិន
"ខ្ជិលក្រោកណាស់ មិនទាន់អស់ងងុយផង"
នាងនិយាយទាំងសម្លេងនៅងុលៗភ្នែកនៅតែបិទរហូតមិនព្រមបើកសេាះ
"មេាះ ចាំបងបីអូនទៅងូតទឹកណ៎ា"
ថាចប់ជុងហ្គុកក៏ចាប់បីនាងទៅបន្ទប់បាត់ ដាក់នាងអោយត្រាំក្នុងទឹកក្ដៅអ៊ុនៗមានពពុះសាប៊ូពេញផ្ទៃទឹករួចហើយ ជុងហ្គុកដើរចេញមកក្រៅបន្ទប់ទឹកវិញដើរសំដៅទៅបន្ទប់ដាក់ខោអាវ រើខោអាវដែលនាងត្រូចស្លៀកនៅថ្ងៃនេះ
"ជុងហ៎ា....អូនរួចរាល់ហើយ"
ជម្រះកាយរួចរាល់អស់ហើយនាងក៏ស្រែកហៅអោយេជុងហ្គុកចូលទៅបីនាងត្រឡប់មកវិញ គេជាអ្នកយកនាងទៅហើយក៏ត្រូវយកនាងមកវិញដូចគ្នា
"អូខេ បងទៅអីឡូវហើយ ចាំបន្តិច"
កាលបើឮសម្រែកស្រែកហៅរបស់នាងហើយជុងហ្គ្កកប្រញាប់រួសរាន់ដៃជើងរៀបចំ សម្លៀកបំពាក់អោយនាងរួចរាល់ទើបដើរចូលទៅបន្ទប់ទឹក
"អុញ....."
បើកទ្វារបន្ទប់ទឹកភ្លាមជុងហ្គុកឈរអេះក្បាលរបស់ខ្លួនឯងភ្លែត ព្រោះតែឃើញទិដ្ធភាព ជេស៊ូគេងលង់លក់លើចានបង្គន់យ៉ាងស្កប់ស្កល់
"សឺត...ល្មោភដេកម្លេះពៅមាស ស្គាល់គ្នាដំបូងៗមិនមែនអញ្ចឹងទេ"
ជុងហ្គុកដើរចូលមកជិតនាងមុននឹងលើកនាងបី គេឆ្លៀតថឺបនាងមួយខ្សឺតសិន ពីមួយថ្ងៃទៅមួយថ្ងៃ គេតែងតែឈ្លក់វង្វេងនឹងនាងខ្លាំងឡើងៗហើយ

"នុស...យាងចុះមកហើយម៉ាក់"ចំណាយពេលមិនប៉ុន្មាននាទីជុងហ្គុកក៏នាំជេស៊ូចុះមកក្រោម នាងនៅតែរក្សាភាពគេងលង់លក់ដដែល មិនក្រោកសេាះទេាះជុងហ្គុកខំដាស់ប៉ុណ្ណាក៏ដោយ ជុងហ្គុកក៏សម្រេចចិត្តបីនាងចុះមកក្រោម ចុះមកតាមជណ្ដើរមិនទាន់បានប៉ុន្មានផងជីមីនក៏បន្លឺប្រយោគមួយឡើងអោយម៉ាក់របស់ខ្លួនងាកទៅមើល ព្រោះគាត់កំពុងតែអង្គុយចាំជេស៊ូនឹងជុងហ្គុក មកញុំាអាហារថ្ងៃត្រង់ជុំគ្នា ថ្ងៃនេះលោកផាកមិនបាននៅញុំាបាយជួបជុំគ្រួសារទេ ព្រោះតែគាត់ត្រូវមានការងារសំខាន់ត្រូវធ្វើ
"ជម្រាបសួរអ្នកម៉ាក់...ជម្រាបសួរបងថ្លៃ"
ជុងហ្គុកដើរមកដល់តុអាហារមានជីមីននឹងលោកស្រីផាកអង្គុយចាំ គេក៏គួសមដាក់ពួកគាត់ទាំងពីរ ហើយក៏ដាក់បង្គុយលើកៅអីទល់មុខជីមីនមានជេស៊ូកំពុងតែគេងនៅលើភ្លៅរបស់គេ
"កូនស៊ូមិចក៏ខ្ជិលយ៉ាងនេះកូន?គ្រាន់តែចុះមកញុំាបាយក៏អោយជុងហ្គុកបីចុះមកដែរ ហើយប្រិងនៅគេងដល់ណាទៀតនឹងហ៎ាស"
លោកស្រីផាកឃើញទង្វើរកូនស្រីដូច្នេះក៏ញ៉េតៗដាក់នាងមិនបាត់មួយបាត់ គាត់សែនហួសចិត្តពេលដែលឃើញចរិករឹកពាកូនគាត់បែបនេះ
"ម៉ាក់កុំញ៉េតដាក់ជេស៊ូ ម៉ាក់គួរតែញ៉េតដាក់អាហ្គុកបានត្រូវ"ជីមីន
"ត្រូវហើយម៉ាក់ ស៊ូនាងមិនដឹងអីទេ នាងបែបនេះគឺមកពីកូនទេ បើកូនមិន....ម្លេះនាងពេលនេះក៏មិនមែនអញ្ចឹងដែរ"ជុងហ្គុក
"ហើយមួយទៀតម៉ាក់ រឿងដែលខ្ញុំចង់ពិភាក្សាជាមួយម៉ាក់គឺរឿងមង្គលការរបស់ពួកខ្ញុំទាំងពីរ"
ជុងហ្គុកគេចង់និយាយរឿងនេះជាមួយគាត់យូរហើយ ប៉ុន្តែវាចេះតែភ្លេចរហូត
"ម៉ាក់ស្រេចតែលើការសម្រេចចិត្តរបស់កូនទេ"លោកស្រីផាក
"បាទម៉ាក់"ជុងហ្គុក
"ស៊ូល្មមភ្ញាក់មកញុំាបាយបានហើយ"
លោកស្រីផាកដំឡើងសម្លេងស្រែកដាក់កូនស្រីដែរនាងកំពុងតែគេងលក់នៅលើភ្លៅរបស់ជុងហ្គុក
"ហ៊ឹម ហ្ហួយម៉ាក់ហ៎...កូនមិនទាន់បានគេងឆ្អែតផង ហ្ហាយ..."
ជេស៊ូភ្ញាក់តាមសម្លេងដែរអ្នកជាម្ដាយស្រែកដាក់នាងបើកភ្នែកមកតបជាមួយគាត់វិញ តបមិនបានប៉ុន្មានក៏ស្ងាបហើយផ្ដួលក្បាលទៅលើទ្រូងរបស់ជុងហ្គុកវិញ
"អូន គេងប៉ុណ្ណឹងបានហើយ មកញុំាបាយវិញណ៎"
ជុងហ្គុកនិយាយលួងលោមជេស៊ូដោយសម្លេងស្រាលស្រទន់ដូចនារី
"អូរ....មែនហើយបងប្រុស ខ្ញុំភ្លេចរឿងមួយ"
ជេស៊ូកន្រ្តាក់ខ្លួនពីទ្រូងជុងហ្គុកបែរមុខមកនិយាយជាមួយបងប្រុសរបស់ខ្លួនវិញ
"រឿងអី?"ជីមីន
"ចាំបន្តិចសិនបងប្រុសចាំខ្ញុំស៊ុបប្រាយបង"
ជេស៊ូចុះពីលើភ្លៅរបស់រាងក្រាស់ ដើរសំដៅទៅតុទូរសព្ទដែលនៅជិតនេាះហើយនាងចុចខលទៅនរណាក៏មិនដឹង
"អូខេ ចាំបន្តិចទៅណ៎ាបងប្រុស ពេលបងបានឃើញហើយបងនឹងពេញចិត្តជាមិនខាន ហិហិ"
នាងដើរត្រឡប់មកអង្គុយលើភ្លៅជុងហ្គុកវិញ និយាយជាមួយបងប្រុសសើចឡើងលឹបភ្នែក
"រឿងអីបងចង់ដឹង"ជីមីន
"គឺកាលពីម្សិលមិញខ្ញុំបានសន្យាជាមួយបងថានឹងរកស្រីអោយបងនេាះអី ប៉ុណ្ណឹងក៏មិនចាំដែរ អូរ...ខ្ញុំភ្លេចថាបងចាស់ហើយចឹងធ្វើអោយខួរក្បាលរបស់បងចេះតែភ្លេច ចេះតែវង្វេងអញ្ចឹងឯង"ជេស៊ូ
"ចាស់ក្បាលឯងបងទើបតែអាយុ២៧ឆ្នាំនឹងចាស់?"
ជីមីនគេមិនយល់ពីសម្ដីប្អូនកេនិយាយទេ នេះគេទើបតែម្លៃប្រាំពីរសេាះមកថាគេចាស់ អាសូរតែអាយុសាមសែអីទៅ ទើបតែម្លៃជាងសេាះមកថាអោយគេចាស់
"បានហើយឆាប់ញុំាទៅ បើនៅប្រកែកគ្នាបែបនេះកាលណាបានញុំាបាយហ៎ាស"
ឮសម្ដីលោកស្រីផាកបែបនេះជីមីននឹងជេស៊ូក៏បិទមាត់ស្ងាត់ទាំងពីរនាក់ ខំប្រឹងដួសបាយដាក់ចូលមាត់ ជេស៊ូវិញនាងមានជុងហ្គុកអង្គុយបញ្ចុកបាយ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ ជីមីនទ្រាំមិនបានសឹងតែហើបមាត់ថាអោយពួកគេទាំងពីរអោយណាណីទេ អាងតែគ្នានៅសុីងហ្គលមកឃើញគេស្វីតនៅនឹងមុខអីចង់តែហក់ផ្កាប់ចានទេមែនត៎ាស
~ងឺត~
សម្លេងហ្វាំងឡានបានបន្លឺឡើងនៅក្នុងភូមិគ្រឹះផាកដែលមានរាងតូចយ៉ុនជូជាអ្នកបើកបរ ដាក់ឡានចតអោយមានរបៀបរួចរាល់អស់ហើយ យ៉ុនជូក៏ចុះមកពីលើឡានមានក្មេងស្រីគួរអោយស្រឡាញ់ ថ្ពាល់ប៉ោងៗម្នាក់នៅក្នុងដៃ យ៉ុនជូដឹកដៃក្មេងស្រីនេាះចូលមកភូមិគ្រឹះជាមួយនាង
"អុះនុះ មកដល់ល្មម"
ឃើញយ៉ុនជូចូលមកដល់ខាងក្នុងភូមិគ្រឹះជេស៊ូក៏ប្រញាប់ចូលទៅទទួល
"ជម្រាបសួរអ៊ុំស្រី អឺរ...លោកជុងហ្គុក"
យ៉ុនជូចូលមកដល់ក៏ជម្រាបសួរម៉ាក់ជេស៊ូ នាងក៏រាងភាំងបន្តិចដែលកាលបើឃើញជុងហ្គុកនៅទីនេាះ
"លើកដៃថ្វាយព្រះក្មួយ"លោកស្រីផាក
"បាទ ជម្រាបសួរ"ជុងហ្គុក
"ហានណា ជម្រាបសួរលោកយាយទៅក្មួយ"
យ៉ុនជូបង្កាប់អោយក្មួយស្រីរបស់ខ្លួនជម្រាប់សួរលោកស្រីផាកដើម្បីអោយនាងមាសីលធម៌នៅក្នុងខ្លួនទៅណាត្រូវចេះគោរពចាស់ទុំ
"ជម្រាបសួរលោកយាយ"ហានណា
"ចាស លើកដៃថ្វាយព្រះចៅគួរអោយស្រឡាញ់ណាស់"លោកស្រីផាក
"ស៊ូនេះមែនទេដែលជាស្រីឯងថារកអោយបងនេាះ?"ជីមីនចុះពីលើផ្ទះមកខាងក្រោមក៏ឃើញយ៉ុនជូនាងក្មួយនៅទីនេាះ ក៏ប្រញាប់សួរទៅជេស៊ូ
"នឹងហើយបងប្រុស យ៉ាងមិចដែរពេញចិត្តទេ?"ជេស៊ូ
"ឯងគិតអីបាននាំស្រីមេម៉ាយមកអោយបងដូច្នេះ?"ជីមីន
"ស្រីមេម៉ាយតាលោកឯង"យ៉ុនជូ
____
ក្មួយគេសេាះ

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now