"សម្ដីប្រុសព្រានតែប៉ុណ្ណឹងឯង"ក្រោយពីសម្រួលអារម្មណ៍មកធម្មតាវិញហើយជេស៊ូនាងតបទៅគេវិញព្រមទាំងសម្លឹងមើលមុខរបស់គេឥតព្រេច
"ព្រាន ឈ្លើយ តែជាមួយអូនទេអ្នកផ្សេងបងមិនហ៊ានទេ"សព្វនាមប្រែបីរយហុកសិបដឺការ៉េធ្លាប់តែឮនិយាយ នាង~យើង~តែឥឡូវប្រែមកបងអូនដូចជាតាលាន់ណាស់
"មកបងអូនស្អីខ្ពើមណាស់ ឮហើយចង់ក្អួត"មិននិយាយតែមាត់នាងធ្វើជាលានអណ្ដាតប្រៀបដូចជាមនុស្សក្អួតយ៉ាងអច្ចឹង
"ឈប់និយាយជាមួយហើយប្រកែកយកតែឈ្នះគ្មានកម្លាំងប្រកែកជាមួយទេសគេងវិញ"និយាយចប់ជុងហ្គុកក៏ទាញនាងមកកាន់តែជិតឱបកាន់តែណែនធ្វើអោយអ្នកដែលត្រូវគេឱបនេាះថប់ដង្ហើមសឹងតែដាច់ខ្យល់ទៅហើយ
"បើឱបក៏ឱបទៅចាំបាច់រឹតខ្លាំងធ្វើអី?ដាច់ខ្យល់ខ្ញុំស្លាប់អាឡូវហើយ"ជេស៊ូនាងមិនជំទាស់រឿងដែលគេឱបនាងទេអ្វីដែលនាងជំទាស់គឺត្រង់ថាគេឱបនាងរឹតខ្លាំងសឹងតែដកដង្ហើមមិនរួចទៅហើយ
"សូរី គេងទៅអូនសម្លាញ់"ឮនាងរអ៊ូរបែបនេះនាយកម្លេាះក៏ប្រលែងនាងពីការឱបរឹតខ្លាំងមកឱបធម្មតាវិញមិនភ្លេចនិយាយផ្អែមល្អែមទៅកាន់នាងនេាះទេ
"ស្អីទេអញ ជ្រេញត៎ាហ្មង"ជេស៊ូ
ទ្រនិចនាឡិកាកាន់តែដើររំកិលទៅមុខពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោងពេលនេះទ្រនិចនាឡិកាចង្អុលដល់ម៉ោងប្រាំមួយល្ងាច នៅលើគ្រែកំពុងតែមានរាងស្ដើងគេងលក់យ៉ាងស្កប់ស្កល់មិនកម្រើកសូម្បីបន្តិច
"ស៊ូ...ស៊ូ...ភ្ញាក់ឡើងអូនម៉ោងប្រាំមួយហើយក្រោកទៅងូតទឹកនឹងបានមកញុំាអាហារ"គ្រាន់តែចម្អិនអាហារសម្រាប់ញុំារួចរាល់អស់រាងក្រាស់ជុងហ្គុកក៏មកដាស់រាងស្ដើងអោយភ្ញាក់ពីគេងទៅងូតទឹកនឹងមកញុំាបាយព្រេាះតាំងពីព្រឹកនាងមិនទាន់បានអីចូលពេាះមួយគ្រាប់នេាះទេ
"អឹម...សុំគេងបន្តិចទៀតកុំមករំខាន"នាងឮសម្លេងរំខានដែលគេដាស់នាងអោយក្រោកក៏តបទៅគេវិញទាំងសម្លេងងុលៗយ៉ាងខ្ជិលច្រអូស
"ងើបមកអោយឆាប់ទៅងូតទឹកញុំាបាយសិនចាំមកគេងត"និយាយស្រួលបួលមិនចង់គ្រាន់តែគេសម្លុតបន្តិចជេស៊ូនាងក៏បើកភ្នែកឡើងមកសម្លឹងមុខគេតែម្ដង
"កុំមកសម្លឹងមុខបង"
"ធុញ...ចូលចិត្តតែបង្ខំ"នាងតបទៅគេរួចក៏ស្ទុះក្រោកពីលើគ្រែសម្ដៅទៅបន្ទប់ទឹកតែក៏ត្រូវ
ព្រូស
ជេស៊ូចុះពីលើគ្រែក៏ទន់ដួល ជុងហ្គុកឃើញដូច្នេះក៏ចូលទៅបីជេស៊ូដាក់ក្នុងបន្ទប់ទឹកហើយក៏ដើរចេញមកវិញហើយក៏រៀបចំខោអាវសម្រាប់នាងស្លៀកពាក់ព្រេាះនេះជាខុនដូររបស់គេ ដូច្នេះគេត្រូរកខោអាវសម្រាប់អោយនាងពាក់បណ្ដេាះអាសន្នសិន(យកបងធ្វើប្ដីទៅមិនខុសទេចេះរ៉ាប់រងគ្រប់យ៉ាង)
ប្រើពេលមិនយូរប៉ុន្មានរាងស្ដើងក៏បាងូតទឹករួចរាល់ស្លៀកពាក់រួចរាលហើយក៏ដើរចេញមកញុំាបាយនៅបន្ទប់អាហារដែលនៅជិតបន្ទប់នាងគេងនេាះមកដល់ក៏ឃើញថាមានមុខម្ហូបជាច្រើននៅលើតុ
"ហេតុអីក៏លោកចាំបាច់កម្មង់ម្ហូបមកច្រើនយ៉ាងនេះញុំាអស់ដែរឬ?"មកដល់ឃើញម្ហូបច្រើនពេកនាងឆ្ងល់ជាខ្លាំងហេតុអីក៏គេកម្មង់មកច្រើនយ៉ាងនេះគិតថានាងជាជ្រូកឬក៏អីបានជាកម្មង់នេាះកម្មង់
"អ្នកណាប្រាប់អូនថាបងកម្មង់ម្ហូបទាំងនេះមកពីខាងក្រៅ?សូរីបាទ ម្ហូបទាំងនេះបងធ្វើដោយផ្ទាល់ដៃសម្រាប់អោយអនាគតភរិយាញុំា"នាងសួរមកគេ គេមិនទាន់បានឆ្លើយតបទៅនាងវិញទេបែរជាគេសួរបកទៅនាងវិញមុននឹងឆ្លើយសំណួររបស់នាងនេះគេខំធ្វើម្ហូបទាំងនេាះចង់ស្លាប់មកយល់ចាឡំថាគេកម្មង់អាហារមកពីក្រៅ
"ឃើញវាច្រើនមុខពេកក៏ចេះតែថាទៅគ្មានអ្នកណាគេប្រាប់ទេ ហើយមួយទៀតមកនិយាយពាក្យអនាគតភរិយាស្អី?មាត់នឹងវាចេះតែឡាមិច?អស់ពីបងអូន មកអូនសម្លាញ់ អស់ពីអូនសម្លាញ់ មកអនាគតភរិយានេះមិនចេះហត់ទេហ៎េ?"នាងធុញនឹងពាក្យសម្ដីគេនិយាយពិតមែនឮម្ដងៗចង់តែហក់ទៅទះមាត់ទេតាមចិត្តដែលធុញដែលខឹង
"មាត់នឹងវាគ្មានយ៉ាងមិចទេតែមកពីចង់ហៅនឹងណ៎ាប្រពន្ធសម្លាញ់-ផាច់-"