"ពេលនេះអូនកំពុងមានកូនគេហាមអោយធ្វើអីផ្ដេសផ្ដាស បើអាក្អូនបងឯងវាខឹងក៏ចេះប្រើដៃប្រើអីខ្លះទៅ"ជេស៊ូនិយាយទៅកាន់ស្វាមីតែនាងមិនបានមើលមុខគេឡើយ ព្រោះតែផ្ចិតផ្ចង់នឹងការរើសឈុតប៊ីហ្គានីរបស់ខ្លួន
"មានប្រពន្ធហើយត្រូវប្រើប្រពន្ធ គេលែងប្រើដៃទៀតហើយយល់ទេអូនសម្លាញ់"នាយនៅតែប្រើពាក្យសម្ដីផ្អែមល្ហែមដាក់ភរិយាយដដែល មានប្រពន្ធហើយត្រូវប្រើប្រពន្ធហើយទៅប្រើដៃធ្វើអីទៀត ខំបង្គាប់ថ្លៃទឹកដេាះអស់រាប់មុឺនដុល្លាយកមកអោយប្រើដៃដដែល គួរតែទុកលុយល្អជាង
"ចុះបើប្រពន្ធកំពុងតែមានកូននៀក៎ ចង់ប្រើប្រពន្ធអោយដាច់ខ្យល់ស្លាប់មែនទេ?"ជេស៊ូចាប់ផ្ដើមមួលម៉ៅដាក់ជុងហ្គុកសាជាថ្មី នាងបេាះឈុតដែលកាន់នៅនឹងដៃចោលហើយងាកមកសម្លក់ដាក់ជុងហ្គុក
"អុយ...ឈប់ខឹងទៅណ៎ាម៉ែប្រពន្ធប្ដីនិយាយលេងកំដរអូនរើសឈុតតើមានទៅគិតរឿងអីបែបនេាះឡើយ រើសបន្តទៀតទៅណ៎ាអូនណ៎ា"ជុងហ្គុក ចូលមកជិតជេស៊ូហើយនិយាយលួងលោមនាង បើមិនលួងទេ យប់នេះគេច្បាស់ជាដេកក្រៅផ្ទះជាមិនខានទេ ថាខ្លាទៅកាចតែក្រឡេកមកមើលប្រពន្ធជុងហ្គុកនេះវិញកាចជាងខ្លាគុណនឹងដប់ ពេលមានកូនបែបនេះទៀតគុណនឹងម្ភៃតែម្ដង
"និយាយលេងមិនចេះគិត!!!!សម្រេចថាយកបុិនហ្នឹងឈុតទៅចេាះ ខ្ញុំលែងមានអារម្មណ៍រើសទៀតហើយ ជួយខ្ចប់អោយខ្ញុំផង"នាងថាអោយជុងហ្គុកញ៉េតៗ ស្ដាប់សម្ដីស្វាមីហើយនាងគ្មានអារម្មណ៍រើសទៀតទេ ជេស៊ូក្រឡេកទៅប្រាប់អ្នកលក់ឈុតប៊ីហ្គានីដែលនៅជិតនេាះអោយខ្ចប់ឈុតដែលនាងបានរើសអម្បាញ់មិញនេះ
"ចាស អ្នកនាង"
"ជួយទូទាត់លុយអោយគេផង អូនទៅចាំនៅក្នុងឡានមុន ងងុយគេងណាស់"ទេាះខឹងយ៉ាងណាក៏នាងនៅតែរក្សាសម្ដីដែលផ្អែមល្ហែមរបស់នាងទៅកាន់ស្វាមីដែរ។
"មិនគិតរើសឈុតអោយប្ដីស្លៀកទុកពេលទៅលេងសមុទ្រពីរបីឈុតទេអីអូន?"នាងរើសឈុតរបស់ខ្លួនហើយក៏ចង់ទៅ ចុះប្ដី?ប្ដីបានអីស្លៀកបើមិនរើសអោយផងហ្នឹង
"ទីនេះមិនមានឈុតសម្រាប់បងស្លៀកទៅលេងសមុទ្រទេ ទៅមើលនៅហាងមួយទៀតទៅ"អត់មានអាវសម្រាប់បុរសទៅលេងសមុទ្រយ៉ាងមិចបើហាងដែលពួកគេចូលនេាះ ជាងហាងលក់សម្លៀកបំពាក់បុរសនារីសម្រាប់ពាក់ទៅលេងសមុទ្រហើយនេាះ នាងឆ្លើយថាមិនមានឈុតសម្រាប់ជុងហ្គុកពាក់វាពិតជាគួរអោយចម្លែកណាស់
"មិចបានអូនថាមិនមានឈុតសម្រាប់បង នេាះមើលទៅសុទ្ធតែឈុតសម្រាប់បុរស ឈុតគេព្យួរឡើងច្រើន ហើយអូនឆ្លើយថាមិនមានឈុតសម្រាប់បង បងមិនយល់"ជុងហ្គុក ចង្អុលអោយជេស៊ូមើលទៅកន្លែងដែលគេព្យួរឈុតសម្រាប់បុរសទៅលេងសមុទ្រឡើងច្រើន តែនាងឆ្លើយថាមិនមានឈុតសម្រាប់គេទៅវិញ គេមិនយល់ពីនាង ជាងមិនយល់ពីការដេាះស្រាយសមីការគណិតវិទ្យាទៀត វាពិបាកយល់ខ្លាំងណាស់
"ឈុតឡើងស្ដើងៗ ហើយមើលទៅអានេាះវិញពាក់ទៅដូចមិនពាក់ ចេញសាច់កណ្ដាលវាល!!!!យ៉ាងមិចចង់ពាក់បង្ហាញសិចផេកអោយពួកស្រីនេាះមើលខ្លាំងណាស់ហ៎េ?"
"មានឯណា...បើអូនមិនទិញអោយបង បងមានអីពាក់ទៅ?"
"ពាក់អាវកក្អមបស់អូនទៅ អូនមានច្រើនណាស់ អូនមិនចង់អោយបងបង្ហាញសិចផេកអោយស្រីៗណាមើលក្រៅពីអូនទេ"
"អឺសអញ....ទៅលេងសមុទ្រអោយពាក់អាវកក្អម"ជុងហ្គុក បានត្រឹមនិយាយក្នុងចិត្ត មិនហ៊ាននិយាយឮទេខ្លាចនាងងរងក់ទៀតមែនស្រួលលួងទេ គេហួសចិត្តនឹងសម្ដីរបស់ភរិយាខ្លួនជាខ្លាំង មិនដឹងនាងយកអីមកគិតទេ ទៅលេងសមុទ្រអោយប្ដីពាក់អាវកក្អម ចង់តែឆ្កួតអោយបាត់ទេលោកអើយ
"សម្រេចថាទៅបានឬនៅហ្នឹង??កូនធ្វើទុកទៀតហើយ"ជេស៊ូរលាក់ដៃនាក់ជាស្វាមីដែលកំពុងតែឈរធ្មឹងមើលតែម៉ារ៉ាកាំង
"បាទៗបាន...នេះលុយយកទៅមិនបាច់អាប់ទេ"ឮសម្លេងប្រពន្ធដាស់តឿនជុងហ្គុកក៏បង្វែរអារម្មណ៍មកវិញ ហើយដកលុយចេញពីកាបូបហុចអោយអ្នកលក់នៅក្បែរនេាះ ទាំងពីរនាក់ប្ដីប្រពន្ធដើរបណ្ដើរកាន់ដៃគ្នាមើលទៅស្វីតខ្លាំងណាស់ មិនថាអ្នកមានគូរឬអត់គូរទេច្រណែននឹងពួកគេណាស់ អ្នកមានគូរខ្លះភាពផ្អែមល្ហែមមិនបានពីរនាកប្ដីប្រពន្ធមួយគូរនេះផង បើនិយាយពីអ្នកអត់គូរវិញអង្គុយប្រាថ្នាចង់បានស្នេហាផ្អែមល្ហែមដូចពួកគេទាំងពីរនាក់នេះណាស់(ក្នុងនេាះក៏មានអេតមីនដែរ)។
ពីរនាក់ប្ដីប្រពន្ធដើរកាន់ដៃគ្នាមកដល់កន្លែងចតឡានដែលមានលីយ៉ុនដែលជាជំនិតរបស់ជុងហ្គុក កំពុងរង់ចាំស្រេច មិនរង់ចាំយូរជុងហ្គុកដើរទៅបើកទ្វារឡានអោយភរិយាចូលអង្គុយដាក់ខ្សែក្រវាត់ការពាររួចរាល់ក៏ដើរចូលទៅអង្គុយក្នុងឡានរួចក៏ចេញដំណើរទៅ។នៅក្នុងឡានមានសភាពស្ងាត់ជ្រងំ បើជេស៊ូមិននាំគេនិយាយប៉ាប៉ាច់ប៉ាបោចទេគ្មាននរណានិយាយឡើយ មានឆ្ងល់ទេថាហេតុអីបានជេស៊ូស្ងាត់មាត់មិននិយាយអហវីមួយម៉ាត់អច្ចឹង?ព្រោះតែពេលនេះនាងងោកឡើងទន់កទៅហើយ អាការៈអ្នកមានផ្ទៃពោះតែប៉ុនហ្នឹងឯង។
"ស៊ូបើងងុយគេមិចមិនប្រាប់បង?"ចូលមកដំបូងជុងហ្គុកអង្គយកមិនទាន់ចាប់អារម្មណ៍ជាមួយភរិយានៅឡើយទេ រវល់តែមើលទិន្នន័យនៅក្នុងក្រុមហ៊ុន មិនបានមើលភរិយា៕ពេលមើលចប់រួចរាល់អស់ហើយនាយក៏បែរមកមើលភរិយាក៏ឃើញថានាងបិទភ្នែកគេង ដោយក្បាលឱនចុះក្រោមសឹងបាក់កហើយ
"អូនមិនចង់រំខានបង"ជេស៊ូនិយាយសម្លេងងុ៉លៗដាក់នាយជាស្វាមី
"មេាះមកគេងលើនេះមក"ជុងហ្គុកនាយទាញភរិយាមកជិតហើយទះកំភ្លៅរបស់ខ្លួនអោយភរិយាកើយ
"ហ៊ឹម...."ជេស៊ូដាក់ក្បាលលើជុងហ្គុកហើយក៏បិទភ្នែកគេងយ៉ាងមានសេចក្ដីសុខ កូននាងពិតជាធ្វើទិកខ្លាំងណាស់ នេះសំណាងនាងហើយបានជុងហ្គុកចាញ់កូនជំនួស បើមិនអច្ចឹងទេពេលនេះនាងប្រហែលជាគ្មានដង្ហើមដកផងក៏មិនដឹង៕
"គេងមួយនាទីយប់ហ្នឹង អោយបងមួយតឹក"
_______
អត់ចោលសេាះអាសម្ដីហ្នឹង!!!!