ភាគទី១៤

92 3 0
                                    


ព្រឹកថ្ងៃថ្មី🌤️
"ហឹម"ត្របកភ្នែកក្រាស់បើកឡើងទទួលថ្ងៃថ្មីយ៉ាងខ្ជិលច្រអូសមានរាងស្ដើងនៅក្នុងរង្វង់ដៃនាងគេងកើយដៃគេពេញមួយយប់ តាំងពីយប់មកនាងគេងមិនកម្រើកបន្តិចសេាះ ជុងហ្គុកគេងគយគន់មុខមាត់របស់ជេស៊ូហើយក៏ឱនមុខទៅថើបថ្ងាសនាងមួយខ្សឺត ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែលង់នឹងសម្រស់នាងខ្លាំងឡើងៗហើយ ទេាះនាងឆ្នាស់បន្តិចមែនតែគួរអោយស្រឡាញ់
"ហ៊ឹម"ត្របកភ្នែករាងស្ដើងបង្ហើបឡើងធ្វើអោយអ្នកដែលគេងគយគន់មិញធ្វើជាបិទភ្នែកសម្ងំគេងវិញ
"ហ្ហួយ យើងមកគេងលើនេះយ៉ាងមិចបាននឹង?រឺមួ..."បើកភ្នែកមកភ្លាមឃើញខ្លួនកំពុងតែគេងលើគ្រែហើយអ្វីដែរសំខាន់ជុងហ្គុកគេងអោបនាងទៀត
"គេងលក់បែបនេះគួរអោយស្រឡាញ់ណាស់ មុខខ្ចូតដូចទន្សាយ កែវភ្នែកមូលក្រឡង់ ជញ្ជើមកោង ថ្ពាល់ទន់ៗ រាងរៅខ្ពស់ស្រឡះ និយាយរួមទៅសង្ហារមួយចប់តែទាស់ត្រង់ថា ងក់ងរច្រើនកូនក្មេងខំលួងយ៉ាងមិចក៏មិនបាត់ ក្រឺតណាស់ សឺត...សឺត...សឺត...សឺត"ជេស៊ូចាប់មុខជុងហ្គុកបានថើបថ្ពាល់ឆ្វេង ស្ដាំ ថ្ងាស ចុងក្រោយគឺបបូរមាត់ដ៏ស្រស់ស្អាតគួរអោយខ្នាញ់របស់នាយ ថើបហើយចង់ថើបទៀតមិនទាន់ងូតទឹកក៏ក្រអូបទៅហើយ ចុះបើងូតទឹកទៀតនាងពិតជាឆ្កួតនឹងក្លិនខ្លួនរបស់នាយជាមិនខានទេ
"ថើបប៉ុណ្ណឹងហើយនៅមិនទាន់ភ្ញាក់ទៀត ល្មោភគេងពិតមែន"និយាយបណ្តើរយកដៃចង្អុលតបស់នាងចុចច្រមុះរបស់ជុងហ្គុកតិចៗនាងពិតជាខ្នាញ់នឹងសម្រស់របស់គេខ្លាំងណាស់
"តែថា...គេងចឹងក៏ស្រួលម្យ៉ាងដែរ ជុប៎..."ជេស៊ូលយមុខទៅចាប់ថើបមាត់ជុងហ្គុកហើយក៏ត្រូវ
"ហឹម~"ជុងហ្គុកចាប់ករបស់ជេស៊ូជាប់មិនអោយនាងកម្រើកបានគេថើបមាត់របស់នាងក្រញិចខ្លាំងៗថើបដល់ថ្នាក់ធ្វើអោយជេស៊ូនាងដាច់ខ្យល់ទើបគេប្រលែងមាត់របស់នាងអោយមានសេ៊រីភាព
"ចង់សម្លាប់ខ្ញុំរឺយ៉ាងមិចនឹង?"ជេស៊ូសម្លក់ជុងហ្គុកធ្លែ ថើបនាងសឹងតែដាច់ខ្យល់ទើបប្រលែង
"ជួយបំពេញបំណងហើយនៅមកសម្លក់ទៀត មួយព្រឹកនឹងកេងចំណេញលើកូនប្រុសគេប៉ុណ្ណាមានដឹងខ្លួនទេអ្នកនាង"
"អ្នកណាកេងចំណេញនិយាយអោយស្រួលបួលមើស"
"នៅក្នុងបន្ទប់នេះមានតែមនុស្សពីរនាក់ទេ ចុះអ្នកណាជាអ្នកថើបខ្ញុំណ៎ មិនមែនថើបតែម្ដងរឺមួយកន្លែងទេ គ្រប់កន្លែងទាំងអស់នៅលើមុខរបស់ខ្ញុំ កូនឆ្មារមួយណាណ៎"ជុងហ្គុកនិយាយតែមិនព្រមប្រលែងនាងចេញពីរង្វង់ដៃរបស់ខ្លួនទេ នៅឱបនាងដូចដើម មាត់និយាយភ្នែកសម្លឹងទៅមើលពិដាន
"គេតាមទាន់ទទួលស្គាល់ទៅអ្នកនាងស៊ូៗមុខដូចកូនឆ្មារ"
"យើស...ហ៊ានថាខ្ញុំមុខដូចកូនឆ្មារផងហ៎េស នេះនែ"ជេស៊ូទាញខ្នើយដែរនៅជិតដៃមិនវៃគេ
"អូយ...ក្បាលខ្ញុំ"ជុងហ្គុកស្រែកខ្លាំងនៅពេលដែរជេស៊ូវៃចំរបួសត្រង់ក្បាលរបស់គេ
"លោក...លោកខ្ញុំសុំ...សុំទោស..ខ្ញុំគ្មាចេតនាទេ..ហឹកហឹក..សុំទោស"កាលបើឮគេស្រែកខ្លាំងដ៏ថ្នាក់នេះហើយជេស៊ូនាងភ័យស្លន់ស្លោទឹកភ្នែកស្រក់ចុះមក នាងជាដើមហេតុធ្វើអោយក្បាលគេទៅជាបែបនេះហើយ ឡូវមកបន្ថែមពីលើទៀត
"ឈប់យំទៅ បងមិនអីទេ"ជុងហ្គុកគេមិនបានឈឺស្អីណាស់ណាទេគ្រាន់តែចង់ដឹងរីអេកសិនរបស់នាងនៅពេលគេស្រែកថាឈឺត៎ាប៉ុណ្ណឹងឯង ចង់ដឹងថានាងបារម្ភពីគេរឺអត់ពេលឃើញនាងបែបនេះគេញញឹមបិទមាត់មិនជិតនេាះ(បងអូនទៀតហី សង្ស័យតិចទៀតដូរខ្ញុំនាងវិញឡូវហើយ🌚)
"លេងអីឡប់ៗចឹងគេភ័យហ៎ាណ៎ា"
"ក្រែងថាមិនបានបារម្ភហើយភ័យធ្វើអីចេាះ?"
"គេនិយាយលេងនឹងហឹកៗ"
"ឈប់យំទៅណាបងអស់អីហើយ ជុប"ជុងហ្គុកយកដៃផ្ដិតទឹកភ្នែករបស់នាងចេញ ហើយក៏ថើបថ្ងាសនាងមួយខ្សឺត
"ល្ងាចនេះយើងឆាប់ចេញពីមន្ទីរពេទ្យទៅ"ជុងហ្គុក
"មិចក៏ប្រញាប់ចេញម្លេះ?អាការៈបងក៏មិនទាន់បានធូរស្បើយនៅឡើយទេ"ជេស៊ូ
"បងមានការងារដែលត្រូវធ្វើជាបន្ទាន់"
"ការងារអីក៏សំខាន់ម្លេះចាំបងធូរស្រាលវិញចាំចេញទៅអូនមិនឃាត់ទេ គេងនៅទីនេះ2-3ថ្ងៃសិនទៅ"
"លែងអូនបានហើយប្រុងឱបដល់កាលទៀត យី"
"បងត្រូវតែចេញល្ងាចនេះហើយ អូនមិនបាច់ឃាត់បងទេ"ឃើញជេស៊ូប្រុងដើរចេញគេក៏ឆ្លើយបដិសេធនឹងសំណើររបស់នាង
"បងចង់ធ្វើអីក៏ធ្វើទៅ ព្រេាះបងមិនដែលគិតពីអារម្មណ៍ខ្ញុំស្រាប់ហើយ"ជេស៊ូនាងនិយាយហើយក៏ដើរចូលទៅបន្ទប់ទឹកបាត់ នាងខំខ្វល់ខ្វាយពីគេតែគេវិញមិនខ្វល់ពីនាងសេាះ យកការងារធំជាងនាងទៀត
~ក្រាក~
"awww ជុងហ្គុកនេះកូនដឹងខ្លួនយូរហើយហ៎េស"លោកស្រីចនមកសួរសុខទុកកូនប្រុសនឹងបានទិញអាហារនឹងផ្លែឈើសម្រាប់អោយកូនប្រុសញុំាទៀត
"បាទ យូរហើយម៉ាក់"ជុងហ្គុកតបទៅអ្នកជាម្ដាយវិញដោយភ្ជាប់ជាមួយនឹងស្នាមញញឹមដ៏ស្រស់សង្ហារ
"ចុះកូនស៊ូទៅណាបាត់ហើយ?"លោកស្រីចនសម្លឹងមើលជុំវិញបន្ទប់មិនឃើញជេស៊ូគាត់ក៏សួរជុងហ្គុក
"នាងចូលបន្ទប់ទឹកបាត់ហើយម៉ាក់"ជុងហ្គុក
"អរ"លោកស្រីចនឆ្លើយនឹងកូនប្រុសហើយក៏រៀបចំម្ហូបដាក់ចាននឹងចិតផ្លែឈើសម្រាប់អ្នកជំងឺញុំានឹងអោយអ្នកថែទាំអ្នកជំងឺដូចគ្នា
"ជម្រាបសួរអ្នកម៉ាក់ ម៉ាក់មកដល់យូរហើយមែនទេ?"ជេស៊ូចេញមកពីបន្ទប់ទឹកវិញឃើញលោកស្រីចនក៏និយាយគួរសមដាក់គាត់
"ម៉ាក់ទើបតែមកដល់អំបិញមិញទេ ម៉ាក់រៀបចំហើយល្មម មេាះឆាប់មកញុំាមកកូន"
"ខ្ញុំមិនឃ្លានទេម៉ាក់ ម៉ាក់អោយអ្នកជំងឺញុំាទៅ"ជេស៊នាងឆ្លើយប្រាប់ទៅលោកស្រីចនវិញទាំងទឹកមុខមិនសូវស្រស់បស់ព្រេាះតែខឹងនឹងរាងក្រាស់ជុងហ្គុកមិនទាន់បាត់
"ខ្ញុំក៏មិនឃ្លានដែរម៉ាក់ សុំគេងសិនហើយនៅមិនទាន់បាត់ងងុយនៅឡើយទេ"ប្រាប់ម្ដាយហើយជុងហ្គុកក៏ផ្កេកខ្លួនគេងវិញថ្នមៗហើយទាញភួយមកគ្របជិត
"ពីរនាក់គេថ្ងៃនេះកើតអីអញ្ចេះ?"លោកស្រីចន
"ក្រោកមកញុំាអីសិនចាំគេងវិញ ក្រោកមកមិនទាន់បានប៉ុន្មានផងគេងទៅវិញទាំងគ្មានស្អីមួយគ្រាប់ក្នុងពេាះចឹងហ៎េស?ក្រោកមកអោយឆាប់"ឃើញទឹកមុខលោកស្រីចនមិនសូវល្អជេស៊ូនាងសុខចិត្តចុះចាញ់ មិនចង់អោយគាត់ពិបាកចិត្តរឿងនាងនឹងជុងហ្គុកខឹងគ្នា នាងក៏ទៅលួងលួមជុងហ្គុក នាងអង្រួនខ្លួនគេផងតែហាក់មិនបានប្រយោជន៍ឡើយ ព្រោះតែគេមិនព្រមក្រោកមកឡើយនៅដេកដូចគល់ឈើ នាងទេដែរត្រូវខឹងគេហើយគេទេដែរត្រូវមកលួងលួមនាង តែនេះគ្មានទេនាងលួងគេលុះក្ស័យ
"ជុងហ្គុកប្អូនខំអង្វរហើយឯងនៅធ្វើពុតជាគេងទេហ៎េស"លោកស្រីចន
"បាន...មិនក្រោកមែនហ៎...ជេស៊ូត្រឡប់ទៅផ្ទះវិញទៅកូនទុកអោយម៉ាក់ជាអ្នកនៅមើលថែគេវិញ"លោកស្រីចនធ្វើជាដេញអោយជេស៊ូត្រឡប់ទៅផ្ទះវិញហើយក៏ព្រិចភ្នែកដាក់នាងបញ្ជាក់ថាគាត់គ្រាន់តែនិយាយដើម្បីអោយជុងហ្គុកក្រោកមក មិនមែនអោយនាងទៅផ្ទះមែនទែននេាះទេ
"ចាសម៉ាក់"ជេស៊ូ

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now