ភាគទី២ គេតាមទាន់

164 5 0
                                    

ជុងហ្គុកបានត្រឹមតែសម្លឹងមើលដំណើររបស់ជេស៊ូដើរទៅយ៉ាងលឿនរកតែគេឃាត់មិនទាន់ សំណួរជាច្រើនបានផុសនៅក្នុងខួរក្បាលរបស់គេ គឺចង់ដឹងថាចរិកពិតរបស់នាងយ៉ាងមិច?ហេតុអ្វីបានជាគេនិយាយមួយនាង នាងតបមកគេវិញដោយសម្លេងស្រាលស្រទន់ហើយមិញនេះមកលែតៗដាក់គេដូចមនុស្សផ្សេងគ្នា ឬមកពីនាងលាក់ចរិកពិត?ហេតុអ្វីក៏ត្រូវលាក់ដែរ?តែណ៎ាហើយចេាះមិនយូរមិនឆាប់នាងនឹងបញ្ចេញចរិកពិតមកដោយឯកឯង
នៅផ្នែកខាងក្រៅមុខក្រុមហ៊ុនចនគ្រុបមាននារីរូបស្រស់ម្នាក់ឈរកាន់ទូរស័ព្ទហាក់ដូចចង់callទៅនរណាគេម្នាក់នារីម្នាក់នេាះគ្មាននរណាក្រៅពីជេស៊ូដោយសារព្រឹកមិញនាងជិះតាក់សុីមកពេលទៅវិញនាងឈរហៅតាក់សុីជិះទៅវិញតែរកតាក់សុីជិះអត់បានមិនមែនមិនមានតាក់សុីនេាះទេ មានតែពេលនាងបក់ដៃហៅគេ គេក៏មានដឹកអ្នកដំណើរដូច្នេះហើយទើបនាងរកតាក់សុីជិះពុំបាន អស់ជម្រើសជេស៊ូក៏ទាញយកទូរសព្ទដៃរបស់ខ្លួនcallទៅយ៉ុនជូ(ជូ)ដែរជាBffរបស់នាងអោយមកជូននាងទៅផ្ទះវិញ ប៉ុន្តែជេស៊ូនាងបិសតែនឹងភ្លេចទៅហើយថានាងបានសន្យាជាមួយយ៉ុនជូថាបើនាងសម្ភាន៍ចូលក្រុមហ៊ុននេះជាប់(ចនគ្រុប)នាងនឹងpayយ៉ុនជូដើរលេង មើលកុន ដើរផ្សារ និយាយរួមទៅបើយ៉ុនជូចង់ទៅណានាងព្រមទៅទាំងអស់ព្រេាះតែក្ដីស្រមៃរបស់នាងបានក្លាយជាការពិត
"~ហេឡូ~ជូ~ឯងនៅឯណា"ស៊ូ
"យើងនៅតាមផ្លូវ ស៊ូមានការអីមែនទេ?"ជូ
"គឺឯងមកយកយើងនៅក្រុមហ៊ុនចបគ្រុបតិចមក យើងមិនមានអីជិះទេ"
"អូខេ ចាំយើងទៅយក តែថាឯងសម្ភាសន៍ជាប់ឬក៏អត់?"
"ល្បិចច្រើនដូចជានាងស៊ូនេះហ៎េ សម្ភាសន៍មិនជាប់នេាះហឺស"
"ចឹងបានន័យថាឯងសម្ភាសន៍ជាប់ហ៎េស៊ូ"
"អឺរ ជាប់ហើយ តែពេលដឹងអតចរិករបស់អគ្គនាយកក្រុមហ៊ុនយើងលែងចង់ធ្វើការនៅនឹងទៀតហើយ"
"ហ៎ាក...ចរិកគេយ៉ាងមិចបានដល់ថ្នាក់ចង់បេាះបង់ការងារដែរឯងស្រឡាញ់តាំងពីតូចចឹងស៊ូ?"គ្រាន់តែឮអ្នកជេស៊ូនិយាយអច្ចឹងធ្វើអោយយ៉ុនជូនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រេាះស៊ូនាងធ្លាប់ប្រាប់ជូថាបើរៀនចប់នាងចង់ធ្វើការក្នុងក្រុមហ៊ុនធំមួយមានកេរ្តិ៍ឈ្មេាះល្បីល្បាញទូទាំងប្រទេស តែពេលនេះនាងបានចូលសម្ភាសន៍ការងារនេះជាប់ហើយហេតុអ្វីបានជាបេាះបង់វាចោលទៅវិញ?នាងមិនយល់ថាស៊ូនាងគិតយ៉ាងមិចទេវិលវល់អស់ហើយ
"ចរិកគួរអោយធុញ គួរអោយស្អប់ សួរយើងយើងមិនទាន់បានឆ្លើយផងមកថាយើងនឹងអីណា មិនចង់ធ្វើការ ខ្ជិល និយាយអឺរអើតែឯងរហូត ព្រឹកមិញមិនទាន់បានចូលធ្វើការផងមកញ៉េតៗដាក់យើងហើយចុះទម្រាំបានចូលធ្វើការទៀតមិនដឹងថានឹងទៅជាយ៉ងណាទេ ហើយរូបរាងវិញយើងមើលទៅគ្មានឃើញស្អាតឬសង្ហារត្រង់ណាផង មុខឡើងដូចចេកកោតពួកស្រីៗទាំងនេាះចោមរោមតាមស្រឡាញ់ដែរ បើថាក្នុងofficeវិញស្តុកសុទ្ធតែទឹកដេាះគោចេក ចឹងត៎ាសបានមុខដូចចេកណាស់"ជេស៊ូនាងរៀបរាប់ពីអតចរិករបស់ប្រធានក្រុមហ៊ុនរបស់នាងបែកអូហូរស្ទឹងប្រាប់ទៅជូអស់គ្មានសល់ប្រាប់ដើម្បីបាត់កំហឹងដែរខឹងជុងហ្គុកព្រឹកមិញនេះមកញ៉េតៗដាក់នាងអាងតែនាងមិនមាត់បានចិត្តស៊ូនាងខឹងចាំមើលពេលនាងបានចូលធ្វើការនៅទីនេាះបានពេញសិទ្ធិបើជុងហ្គុកហ៊ានតែញ៉េតដាក់នាង នាងញ៉េតដាក់វិញ ថ្ងៃនេះនាងមិនញ៉េតដាក់គេវិញព្រេាះនាងគិតថានាងទើបតែមកសម្ភាសន៍ដំបូងចឹងត្រូវលាក់ចរិកសិនដើម្បីកុំអោយគេវាយតម្លៃមកលើនាង ហើយបើគេដឹងចរិកពិតនាង នាងប្រាកដជាមិនបានធ្វើការក្នុងក្រុមហ៊ុននេះទេ គ្រាន់តែដឹងចរិករបស់ប្រធានក្រុមហ៊ុនមកស៊ូនាងលែងចង់ធ្វើការនៅក្រុមហ៊ុននឹងទៀតហើយតែវាហួសពេលហើយ
"ចរិកយើងដល់ថ្នាក់នឹងផងរឺ ផាក ជេស៊ូ?"ជុងហ្គុក
"ជ..ជូ...ប៉ុណ្ណឹងសិនចេាះឯងកំពុងបើកឡានអញ្ចឹងនិយាយទូរសព្ទវាគ្រេាះថ្នាក់ណាស់"
"អូខេយ ប៉ុណ្ណឹងសិនចេាះ តែឯងក៏ភ្លេចសន្យាណ៎ា"
"អឺរ...យើងមិនភ្លេចទេ ប៉ុណ្ណឹងសិនចេាះ~ទឺត~"

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now