ភាគទី១០+១១ រយះក្បាល

121 4 0
                                    

"កូននិយាយអីស៊ូ"ជេស៊ូនាងរអ៊ូរង៉ូវៗម្នាក់ឯងភ្លេចខ្លួនថាមានម៉ាក់នាងនៅក្បែរខ្លួននាងដែរឮម៉ាក់សួរបែបនេះជេស៊ូឈរនៅត្រង់មួយកន្លែងមិនហ៊ានកម្រើក ហើយក៏រ៉េមុខងាកមកមើលម៉ាក់របស់នាងបន្តិចម្ដងៗ
"គឺ...គ្មានអីទេម៉ាក់...ខ្ញុំគ្រាន់តែហត់ហើយក៏ចង់ទៅសម្រាកតែប៉ុណ្ណឹងឯង"
"ចឹងកូនទៅសម្រាកសិនទៅ"លោកស្រីផាក
"ចាស៎...បាយៗម៉ាក់..ខ្សឺត..ខ្សឺត"នាងតូចនិយាយលាម្ដាយហើយមុននឹងចេញទៅឆ្លាតថើបអ្នកមានគុណពីរបីខ្សឺតសិនហើយក៏រត់ឡើងទៅបន្ទប់យ៉ាងលឿន
     #ក្នុងបន្ទប់
"ហ្ហើយ....នេះសំណាងហើយដែរអ្នកម៉ាក់មិនបានឮអ្វីដែលយើងនិយាយមិនចឹងទេស្លាប់ជាមិនខានទេនាងស៊ូអើយនាងស៊ូ ហើយអាតាបុិនឹងក៏អច្ចឹងដែរមិនដឹងធុរ:សំខាន់អីណាស់ណាទេបានជាយកយើងមកផ្ទះហើយចេញទៅវិញបាត់ គ្រាន់តែគេលេងចរិកមិនចង់ស្វាគមន៍បន្តិចសេាះធ្វើចរិកឯងណា ហ្ហើយ...ខ្ពើមណាស់"មកដល់ក្នុងបន្ទប់ភ្លាមស៊ូនាងអង្គុយនិយាយម្នាក់ឯង និយាយម្នាក់ឯងមធ្យមទេងំស្រែកឮលាន់អស់មនុស្សម្នា សព្វសត្វព្រៃព្រឹក្សា ផ្អើលអ្នកស្រុកអ្នកភូមិ (អ្នកអាន:ហ្ហួយអេតមីននេះក៏ភ្លាវមេសគ្នាស្រែកនៅក្នុងបន្ទប់ម្នាក់ឯងសេាះទៅលាន់ឮដល់សត្វព្រៃព្រឹក្សាអីណា)
~តុក~តុក~អ្នកនាងតូចចាស៎~
"មានការអីបងជី"
"គឺលោកស្រីអោយហៅអ្នកនាងចុះទៅខាងក្រោមច៎ា"
"អ្នកម៉ាក់ហៅខ្ញុំចុះទៅធ្វើអី"
"ខ្ញុំក៏មិនដឹងដែរអ្នកនាង"
"អូខេ...បងទៅប្រាប់អ្នកម៉ាក់ទៅខ្ញុំទៅចុះឥឡូវហើយ"ឡើងមកដល់បន្ទប់ដាក់ខ្លួនអង្គុយមិនទាន់បានប៉ុន្មានផងមកហៅគ្នាអោយចុះទៅវិញទៀតហើយ
"ចាស៎អ្នកនាង"
"ម៉ាក់មានការអីមែនទេបានជាអោយបងជីទៅហៅខ្ញុំទាំងដែរខ្ញុំមិនទាន់បានសម្រាកអីបន្តិចផង"ចុះមកដល់ខាងក្រោមវិញស៊ូនាងបានសួរទៅកាន់ម៉ាក់របស់នាងព្រេាះតែមិញនេះនាងបានសុំគាត់ទៅសម្រាកចូលដល់បន្ទប់មិនទាន់បានប៉ុន្មានផងក៏ទៅហៅនាងចុះមកវិញ
"ល្ងាចនេះគ្រួសារចនមកលេងនៅផ្ទះរបស់យើងហើយម៉ាក់ក៏អោយជីទៅហៅកូនព្រេាះម៉ាក់ចង់អោយកូនមកជួយធ្វើអាហារពេលល្ងាចនាងបង្អែកបន្តិចបន្តួចទុកសម្រាប់ទទួលអ្នកខាងនេាះ កូនគ្រប់អាយុត្រូវរៀបការហើយ ម៉ាក់ក៏ចង់បង្រៀនកូនពីចំណេះវិជ្ជាក្នុងផ្ទះបាយខ្លះៗ"នៅពេលស៊ូនាងរត់ឡើងទៅលើផ្ទះអំបិញមិញនេះទូរសព្ទរោទ៍ហើយលោកស្រីផាកក៏ទៅទទួលក៏ដឹងថាការខលមកពីផ្ទះត្រូលចនដែរជាមិត្តសម្លាញ់នឹងគ្នាសេាះ។កាលដែលជុងហ្គុកប្រាប់ថាទៅធ្វើធុរ:នេាះគេមិនបានទៅជួបស្រីឬក៏ដេកមួយស្រីដូចដែរជេស៊ូនិយាយនេាះទេ គឺគេទៅជួបម៉ាក់របស់គេអោយមកលេងផ្ទះជេស៊ូមិនដឹងមកលេងក្នុងគោលបំណងអ្វីនេាះទេ
"ហើយគ្រួសារនេាះគេមកធ្វើអីម៉ាក់?"
"មកសំណេះសំណាលពីរឿងកូនចៅ មេាះកូនមិនចាំបាច់ចង់ដឹងច្រើនទេ ឆាប់មកធ្វើម្ហូបមកក្រែងលែងទាន់"
"សំណេះសំណាលកូនចៅមិចវិញម៉ាក់ខ្ញុំមិនយល់ទេ"
"មោ...មិចបាច់ចង់យល់ច្រើនទេកូន តិចទៀតដឹងខ្លួនឯងហើយឆាប់មកជួយធ្វើម៉ាក់លឿនៗមក"

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now