ភាគទី១៦

77 3 0
                                    

ពេលល្ងាច
"ស៊ូហ៎ា បងថាព្រឹកថ្ងៃស្អែកយើងគួរតែចេញពីមន្ទីរពេទ្យទៅណា នៅក្នុងមន្ទីរពេទ្យប្រៀបដូចជានៅក្នុងគុកហើយបងធុញនឹងបរិយាកាសដដែលៗ ហើយអាការៈរបស់បងក៏បានធូរសះស្បើយដែរ"
ជេស៊ូកំពុងតែរៀបចំដណ្ដប់ភួយអោយគេបានសម្រាក តែគេបែរជាចាប់ដៃរបស់នាងហើយនិយាយទាំងអង្វរករដាក់នាង តែនាងហាក់ដូចគ្មានប្រតិកម្មនឹងសម្ដីរបស់គេឡើយ
"ប្រាកដទេថាបានធូរស្បើយ?"ជេស៊ូ
"ប្រាកដណាស់បាទ..."ជុងហ្គុក
"បើចឹងថ្ងៃស្អែកចង់ចេញក៏ចេញចេាះ"
នាងមិនចង់ឃាត់ឃាំងគេទៀតនាំតែមានរឿងឈ្លេាះតែគ្នា ហើយណាមួយគេឈប់ធ្វើការងារពីរបីថ្ងៃហើយ ជាម្ចាស់ក្រុមហ៊ុនផងមិនដឹងការងារគរយ៉ាងមិចនេាះទេ
"អូខេ..អគុណណ៎ាអូនសម្លាញ់ ជុប៎"ជុងហ្គុកងើបមកចាប់មុខនាងថើបថ្ងាសនាងមួយខ្សឺតទុកជាការអគុណ
"ឈឺហើយនៅឆ្លៀតឱកាសទៀត"ជេស៊ូ
"ចុះបងប្រាប់ហើយត៎ាស ថាបងបានធូរស្បើយវិញហើយ"ជុងហ្គុក
"បានហីឆាប់សម្រាកទៅ ព្រឹកស្អែកត្រូវចេញពីពេទ្យផងលោកប្រុស"ជេស៊ូ
"បាទ...."ជុងហ្គុក
"អូនចង់ទៅណា?"
ពេលដែលឃើញជេស៊ូនាងដើរចេញពីគេមិនអង្គុយចាំគេគេងលក់ដូចរាល់ដងជុងហ្គុកក៏សួរនាង
"ទៅងូតទឹក យ៉ាងមិចចង់ទៅដែរមែន?"ជេស៊ូ
"ចង់ដែរត៎ាស ចង់ខ្លាំងណាស់ ព្រោះបងមិនដែរបានងូតទឹកដុសក្អែលអោយអូនផង"ជុងហ្គុក
"យី...អីក៏រោគចិត្តម្លេះលោក?ទៅងូតទឹកហើយមិននៅនាំតែខាតពេលនេាះទេ គេងត្រង់នឹងហាមងើបទៅណាអោយសេាះ"មុននឹងចេញទៅជេស៊ូនាងដាក់បម្រាមហាមមិនអោយជុងហ្គុកទៅណាអោយសេាះ រួចក៏ដើរចូលទៅក្នុងបន្ទប់បាត់ទៅ ធ្វើអោយអ្នកដែលគេងលើគ្រែញញឹមចុងមាត់បង្កប់ដោយល្បិចកលរាប់រយជំពូក
"ហ៊ឹម ត្រជាក់ស្រួលណាស់"ចូលមកដល់ក្នុងបន្ទប់ទឹកជេស៊ូក៏ចាត់ការលើសម្លៀកបំពាក់បំពាក់របស់នាងចេញ ហើយក៏ឈរក្រោមដំណក់ទឹកផ្កាឈូក ទឹកធ្លាក់ចុះមកហូរកាត់រាងកាយស្រឡូនស្រឡៅ សាច់សដូចបណ្តូលចេករបស់នាង កំពុងតែមានក្ដីសុខពេលដែលបានងូតទឹកផងស្រាប់តែមានដៃមាំមួយគូរមកចាប់អោបចង្កេះនាងពីក្រោយ
"ជុង...ជុងហ្គុក...បងចូលមកធ្វើអី?"ជេស៊ូនាងភ្ញាក់ហើយក៏រើបម្រាស់ពីការអោបរបស់នាយកម្លេាះ ព្រោះតែពេលនេះនាងស្ថិតនៅក្នុងភាពអាក្រាតកាយគ្មានអ្វីបិទបាំងឡើយ
"ចូលមកដុះក្អែលអោយ"ជុងហ្គុក
"មិនបាច់ទេអូនអាចធ្វើខ្លួនឯងបាន"ជេស៊ូ
"កុំបដិសេធនឹងបងម្ដងបានទេ?"ជុងហ្គុក
"តែអូន...អុប៎"នាងមិនទាន់បាននិយាយអ្វីផងជុងហ្គុកក៏ចាប់បំបិទមាត់របស់នាងដោយប្រើមាត់របស់គេ ការថើបរបស់គេពិតជាស្ទាត់ជំនាញធ្វើអោយនាងទោរទន់ទៅតាមកគេហើយក៏លើកដៃរបស់នាងទាំងពីរមកទប់នឹងដើមទ្រូងហាប់ណែនរបស់គេ
( Readerសាកស្រមៃខ្លួនឯងមើល ដល់ដំណាក់កាលនេះហើយគេធ្វើអីទៀត បើនៅតែពីរនាក់នឹង)

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now