ភាគទី១៧+១៨ (Millionaire boy)
"រៀបការជាមួយបងណ៎ា"
ជុងហ្គុកលុតជង្គង់នៅនឹងមុខជេស៊ូហើយក៏ទាញជញ្ជៀនចេញពីហោប៉ោវអាវក្រៅរបស់ខ្លួនមកដាក់នៅនឹងមុខរបស់នាង ទុកអោយអ្នកម្ខាងទៀតឆួលចុងច្រមុះស្រក់ទឹកនេត្រារហាម ម្ចាស់ក្រុមហ៊ុនល្បីសុះសាយទូទាំងប្រទេស មកលុតជង្គង់សុំនាងរៀបការនៅនឹងមុខបុគ្គលិកបួនប្រាំអ្នកអញ្ចឹងឬ គេពិតជាសមជាបុរសដែលនាងត្រូវរួមរស់អស់មួយជីវិតពិតមែន មនុស្សប្រុសដែលចេះមានទំនួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ ជាមនុស្សប្រុសដែលហ្មត់ចត់ ការពារ ចេះរ៉ាប់រងគ្រប់យ៉ាងគ្រប់កាលៈទេសៈ បុគ្គលិកដែលឈរមើលពួកគេនៅទីនេាះអៀនជំនួសជេស៊ូ
"អឹម"
នាងងក់ក្បាលជំនួសចម្លើយដែលឆ្លើយចេញពីមាត់ព្រេាះរវល់តែយំ ដៃម្ខាងខ្ទប់មុខយំម្ខាងទៀតហុចអោយជុងហ្គុកពាក់ជញ្ជៀន
"ហឹកៗៗៗ"
ជុងហ្គុកពាក់ជញ្ជៀនអោយនាងរួចក៏ក្រោកឈរអស់កម្ពស់ មិនចាំយូរជេស៊ូក៏ចូលទៅឱបនាយយ៉ាងណែនហើយស្រែកយំខ្លាំងៗមិនខ្មាស់បុគ្គលិក ដែលឈរមើលសេាះ
"យំធ្វើអីក្មេងឆ្កួត...ឈប់យំទៅ..ចូលទៅខាងក្នុងជាមួយបុគ្គលិកទៅ-ល-រ៉ូប"
ជុងហ្គុកទាញនាងចេញពីការឱបយកដៃរបស់ខ្លួនជូតទឹកភ្នែករបស់នាងចេញ តែជេស៊ូវិញនាងយំកាន់តែខ្លាំង នាងយំដោយសារកាយវិការរបស់គេ ការថ្នាក់ថ្នមរបស់គេធ្វើអោយនាងមានភាពកក់ក្ដៅ
"ហឺក...ហឺ..ជុងហ្គុក...អូនអគុណណាស់ដែលបងចូលមកក្នុងជីវិតរបស់អូន ការថ្នាក់ថ្នមរបស់បង ពេលដែលបាននៅក្បែរបង អូនមានអារម្មណ៍ថាកក់ក្ដៅ បងសមជាមនុស្សប្រុសក្នុងក្ដីស្រមៃរបស់អូនពិតមែន"
ជេស៊ូចូលទៅឱបនាយកម្លេាះម្ដងទៀតឱបម្ដងនេះកាន់តែខ្លាំងជាងមុនទៀត ធ្វើអោយអ្នកកម្លេាះដកដង្ហើមមិនចង់រួចដោយសារការអោបរបស់នាង
"បើអូននៅមិនឈប់យំទៀតបងដូរចិត្តលែងរៀបការជាមួយអូនទៀតហើយ"
អស់ជម្រើសលួងនាងអោយបាត់យំ ជុងហ្គកក៏ប្ដូរមកជា គម្រាមនាងម្ដង ធ្វើអោយអ្នកដែលកំពុងខ្សឹបខ្សួលក្នុងទ្រូងរបស់គេនេាះងើបចេញមក យកដៃជូតទឹកភ្នែកចេញអស់ពីថ្ពាល់ ហើយក៏លែងហ៊ានយំតទៀត
"បងចង់ធ្វើបាបអូន?"ជេស៊ូ
"អ្នកណាប្រើអោយអូនមិនស្ដាប់បងធ្វើអី បងនិយាយស្រួលបួលជាមួយអូនមិនដែលចង់ស្ដាប់ទេ ពេលដែលបងគំហក បងគម្រាមទើបអូនព្រមស្ដាប់ ចូលទៅ-ល-រ៉ូបសិនទៅពៅមាស"
ចុងប្រយោគជុងហ្គុកបានប្រាប់នាងអោយចូលទៅ-ល-រ៉ូបដែលបុគ្គលោកគេរៀបចំរួចរាល់អស់ហើយនៅឡើយចាំនាងចូលទៅលនេាះទេ ជេស៊ូក៏ចូលទៅលរ៉ូបតាមសម្ដីដែលជុងហ្គុកប្រាប់
"ហ៊ឹម"
ជេស៊ូចូលទៅខាងក្នុងបាត់ជុងហ្គុកក៏ដកដង្ហើមធំ ហើយក៏អស់សំណើចបន្តិចដែលទម្រាំតែលួងអោយទៅបានពិបាកម្លេះ នាយក៏ដើរទៅអង្គុយលើសាឡុងចាំជេស៊ូ
"រួចរាល់ហើយចាស"
ចូលទៅមិនប៉ុន្មាននាទីមានបុគ្គលិកម្នាក់ចេញមកប្រាប់ជុងហ្គុក ហើយក៏បើកវាំងននបង្ហាញនូវរូបរាងស្រីក្រមុំគ្រងរ៉ូបកូនក្រមុំវែងអន្លាយ សម្រស់របស់នាងបូករួមផ្សំជាមួយនឹងរ៉ូបកូនក្រមុំមួយនេះធ្វើអោយ អ្នកកម្លោះឈរភ្លឹកនៅនឹងមួយកន្លែង បុគ្គលិកក៏នាំគ្នាចេញ ទុកពេលវេលាអោយពួកគេទាំងពីរនាក់បាននិយាយសាងសងគ្នា
"ជុងអូនថារ៉ូបនេះដូចជាវែងហើយធំពេកហើយ"
ជេស៊ូនាងមិនបានចាប់អារម្មណ៍មើលទៅជុងហ្គុកទេ ព្រោះតែរវល់ឱនមើលរ៉ូបដែលនាងគ្រងនៅនឹងខ្លួនដែលវាវែងពេក
"ជុង...."
ជេស៊ូហៅជុងហ្គុកដោយអូសសម្លេងអោយគេឮនឹងតបជាមួយនាងវិញនាងហៅទាំងដែរមិនទានឮក្រោកមើលមុខគេនៅឡើយទេ រវល់តែឈ្ងោកមើលរ៉ូបរបស់នាង
"បងថាប៉ុននឹងល្មមនឹងអូនហើយ អូនពាក់រូបនេះទៅដូចព្រះរាជធីតាអញ្ចឹង ស្អាតខ្លាំងណាស់"
ជុងហ្គុកដើរមកជិតនាងហើយទាញចង្កេះរបស់នាងមកផ្អឹបនឹងរាងកាយរបស់ខ្លួន ពេលដែលឮសម្ដីដែលគេសរសើរធ្វើអោយជេស៊ូនាងអៀនឡើងមុខក្រហមញញឹមបិទមាត់មិនជិត
"គួរអោយស្ដាយ អត់មានលុយរាយអោយ"ជេស៊ូ
"អោយលុយដុំមកចឹង"ជុងហ្គុក
"មានលុយមកពីណាអោយ មិនទាន់បានចូលធ្វើការផង ត្រូវបានចូលធ្វើហើយមកជួបរឿងដែលធ្វើអោយCEOក្រុមហ៊ុនបែកក្បាលដេកពេទ្យបីបួនថ្ងៃ ពុងដាច់លុយផង ហើយអាបងឯងនឹងក៏ចឹងដែរគេនិយាយលេងសេាះទារសុទ្ធលុយដុំ"ជេស៊ូ
"មិនបាច់ធ្វើការក៏បានដែរចាំដេតឌីចិញ្ចឹមធានាមិនអោយអូនពិបាកទេ ចង់បានអីបងអោយគ្រប់យ៉ាង មិនថារបស់នេាះពិបាករក តម្លៃថ្លៃកប់ពពកហួសរហូតកប់ដល់ឋានព្រះចន្ទទៀតក៏បានអោយអូនបានដែរ"
ជុងហ្គុករៀបរាប់ហើយក៏ទល់ថ្ងាសរបស់ខ្លួជាមួយនឹងនាង ច្រមុះប៉ះច្រមុះ
"មិចក៏បានអោយតែបងជា Millionaire boy ព្រោះជីវិតខ្ញុំចូលចិត្តតែអេនជយ"ជេស៊ូ
"ថាលេង ក្រែងអូនជាលេខារបស់បងហី?យ៉ាងមិចចង់អោយអូនឈប់ធ្វើការ នឹងអាងបានរើសលេខាថ្មីដែលស្លៀកលិចលើលេចក្រោមបញ្ចេញគល់ទ្រូង ដើរកាច់រាង ក្រវីគូទនេាះមែនទេ?"ជេស៊ូ
"បងមិនព្រានដល់ម្លឹងទេពៅមាស ហើយក៏គ្មានថ្ងៃរើសមនុស្សស្រីអញ្ចឹងមកធ្វើជាលេខាដែល ខ្លាចប្រពន្ធបងប្រច័ណ្ឌ"ជុងហ្គុក
"បើអូនមិនប្រច័ណ្ឌមិនហួងហែងទេ ពួកកញ្ញាៗនេាះទាក់យកបងទៅបាត់ហើយ"ជេស៊ូ
"ឈប់ប្រកែកគ្នាទៀតទៅគ្មានបានប្រយោជន៍អីទេ បងមិនទៅអោយស្រីណាទាក់យកទៅបានងាយៗទេ តេាះឆាប់ទៅផ្ទះវិញម៉ាក់ប៉ាចាំយើងយូរហើយមិនដឹង"ជុងហ្គុក
"ហើយចុះបងមិន-ល-ឈុតកូនកម្លេាះទេ?"ជេស៊ូ
"ខ្ជិលណាស់ មិនបាច់ទេ"ជុងហ្គុក
"ជុងហ្គុកឆាប់ទៅ-ល-អោយលឿន"ជេស៊ូដេញជុងហ្គុកទាំងសម្ដីកាចឆ្នាស់
"បងខ្ជិល មិនចង់ដេាះចុះដេាះឡើង ធុញ"ជុងហ្គុក
"បើមិនទៅមិនបាច់មករៀបការមួយអូនហ៎េ"ជេស៊ូ
"អូនជួយដេាះអោយបងមកចឹង"ជុងហ្គុក
"អត់ គ្រាន់តែអោយ-ល-ឈុតសេាះក៏ខ្ជិលដែល ហើយធានាមកចិញ្ចឹមកូនក្រមុំគេទៀត"ជេស៊ូ
"ទៅក៏បានដេស រអ៊ូរនេាះរអ៊ូរ ហឺស"ជុងហ្គុក
"លោកប្រុសនេះឈុតសម្រាប់លោកប្រុស"
បុគ្គលិកម្នាក់ដើរយកឈុតកូនកម្លេាះមួយឈុតយកមកអោយជុងហ្គុក
"ធុញហ៎ាស"
ជុងហ្គុកទៅកញ្ឆក់ឈុតនេាះពីដៃបុគ្គលិកទឹកមុខវិញធ្វើមើលតែចែកទ្រព្យមិនស្មើរ
"រួចរាល់ហើយពេញចិត្តនៅអ្នកម្នាង"
ជុងហ្គុកចូលទៅប្ដូរឈុតមិនប៉ុន្មាននាទីក៏ចេញមកវិញក៏ឃើញថាជេស៊ូនាងបានប្ដូររ៉ូបដែល-ល-មុននេះចេញប្ដូរមកពាក់ឈុតធម្មតាវិញ ជុងហ្គុកដើរចេញមកជាមួយនឹងឈុតកូនកម្លេាះយ៉ាងស្រស់សង្ហារ តែមុខវិញមិនបាច់មើលទេ
"សង្ហាខ្លាំងណាស់ អនាគតប្ដីអ្នកណាទេណ៎"
ជេស៊ូដើរមកជិតជុងហ្គុកហើយយកដៃរបស់ខ្លួនក្ដោបមុខរបស់គេបង្វិលឆ្វេងស្ដាំដោយការក្រឺតខ្នាញ់
"ប្ដីឆ្កែ"
ជុងហ្គុកនៅតែរក្សាទឹកមុខស្មើរធេងដដែល
"អរ បើប្ដីឆ្កែយប់នឹងទៅដេកជាមួយឆ្កែទៅណា"
ជេស៊ូនាងនិយាយចាក់បណ្ដោយទៅតាមជុងហ្គុក
"គិតថាវាត្រូវសមល្មមហើយ តេាះទៅផ្ទះងងុយដេកណាស់"
នេះម៉ោងទើបតែប្រាំល្ងាចទេតែគេបែរជាស្រែកថាងងុយគេង អារម្មណ៍ប្រែប្រួលលឿនដូចរន្ទះ
"តេាះទៅចឹង"
មិនចង់សួរនាំច្រើនជេស៊ូនាងក៏យល់ស្រប់តាមគេ
#ភូមិគ្រឹះត្រកូលផាក
"អូរ ជុង..ស៊ូ..មកដល់ហើយឆាប់ចូលមកញុំាបាយសិនមកកូន"
ពេលដែលឃើញកូនស្រីរបស់ខ្លួននឹងអនាគតកូនប្រសារប្រុស បណ្ដើរគ្នាចូលមកក្នុងផ្ទះ លោកស្រីផាកក៏ហៅពួកគេទាំងពីរនាក់អោយចូលទៅញុំាបាយជុំគ្នា
"ខ្ញុំមិនឃ្លានទេម៉ាក់ ម៉ាក់មានបន្ទប់ទំនេរទេ កូនចង់សម្រាកបន្តិចសិនចាំចេញទៅផ្ទះវិញ"
ជុងហ្គុក ទេាះបីជាលោកទាំងពីរបានដឹងរឿងរបស់គេនឹងជេស៊ូក៏ដោយ ក៏គេនៅមានការក្រែងចិត្តលោកទាំងពីរដែរ សុខចិត្តសួររកបន្ទប់ទំនេរ មិនសួររកបន្ទប់របស់ជេស៊ូឡើយ
"គ្មានបន្ទប់ទំនេរទេកូន ឡើងទៅគេងនៅបន្ទប់ជេស៊ូទៅ ចាំម៉ាក់អោយគេឡើងយកអាហារអោយតាមក្រោយ"
លោកស្រីផាក នៅមានបន្ទប់ទំនេរមិនមែនអត់ដូចដែលគាត់បាននិយាយនេាះទេ តែមកពីរគាត់ចង់អោយកូនទាំងពីរនៅជាមួយគ្នារៀនយល់ពីចិត្តគ្នាទៅវិញទៅមក
"អគុណហើយម៉ាក់ តែមិនបាច់យកអាហារទៅទេ កូនអត់ឃ្លានទេ គ្រាន់តែចង់សម្រាកយកកម្លាំងតែប៉ុនណ្ណឹងឯង"ជុងហ្គុក
"អឹម អត់ក៏បាន តាមចិត្តកូនចេាះ"
ស្ដាប់លោកស្រីផាកថាចប់ជុងហ្គកក៏ឡើងទៅលើដើរសំដៅទៅបន្ទប់របស់ជេស៊ូ
"ស៊ូជុងហ្គុកគេកើតអី?"
ជុងហ្គុកដើរចេញទៅបាត់លោកស្រីផាកក៏សួរទៅជេស៊ូ ព្រោះមើលទៅរឹកពាររបស់ជុងហ្គុកខុសពីធម្មតា
"ខ្ញុំមិនដឹងទេម៉ាក់"ជេស៊ូ
"ប្រហែលជាហត់..."
"ជម្រាបសួរលោកប៉ាអ្នកម៉ាក់ សួស្ដីប្អូនស្រីក្បាលខូចរបស់បង"
ជេស៊ូនាងនិយាយមិនទាន់ចប់ផងជីមីនមកកាត់សម្ដីរបស់នាង នេះមកស្ងាត់ៗមិនអោយដំណឹងមុនសេាះ
"ហ៎ា អាបងមីន"
ពេលដែលឃើញបងប្រុសដែលបែកគ្នាជាយូរថ្ងៃយូរខែយូរឆ្នាំ មកលេងជេស៊ូនាងសប្បាយចិត្តចង់ហេាះ ក៏រត់ទៅឱបជីមីនដោយក្ដីនឹករលឹក
"បានហើយ ដាច់ខ្យល់បងស្លាប់ឡូវហើយបានឱបរឹតនេាះរឹតរកតែដកដង្ហើមមិនចង់រួច"ជីមីន
"មកពីប្អូននឹកពេកនឹងហើយ កុំភ្លេចបាញ់លុយចូលកុងអូនផងដាច់លុយហើយ"ជេស៊ូ
"បែកគ្នាយូរប្អូនបងនៅមុខលុយដដែល ហើយនេះបានជញ្ជៀនមកពីណាពាក់នៅនឹងដៃនឹង"
ដំបូងនាយមិនបានចាប់អារម្មណ៍នឹងដៃរបស់ប្អូនស្រីខ្លួននេាះទេ ពេលដែលឃើញហើយក៏រាងភ្ញាក់ផ្អើលបន្តិចដែល ព្រោះថាជញ្ជៀននេាះពាក់នៅម្រាមដៃនាងខាងឆ្វេង
"អាបងឯងតាណើបមែន ខែក្រោយខ្ញុំរៀបការបានប្ដីមុនបងហី"
អត់មិនបានជេស៊ូក៏ថាអោយបងប្រុសខ្លួនតាណើបហ្មងទៅ
"ការជាមួយអ្នកណាមិចក៏បងមិនដឹង"ជីមីន
"អោយដឹងមកពីណា បើខ្ញុំមិនបានប្រាប់បងឯងផង ហិហិ"ជេស៊ូ
"អឺស ចឹងមកតាបងតាណើបឯងនេះ"
ជីមីនលើកដៃខោកក្បាលរបស់ជេស៊ូបន្តិច
"ប៉ាទិញឡានថ្មីមែនទេ?ខ្ញុំឃើញឡាំបូហ្គីនីនៅកន្លែងចតក្នុងភូមិគ្រឹះយើងមួយគ្រឿង"ជីមីនចូលមកដំបូងថារកសួររឿងនេះដែលតែរវល់តែប្រកែកគ្នាជាមួយប្អូនក៏ភ្លេចសួរគាត់ទៅ
"ប៉ាមិនបានទិញទេ ជាឡានរបស់អនាគតប្អូនថ្លៃរបស់ឯងទេ"លោកផាក
"អ្នកណាគេលោកប៉ា"ជីមីន
"ចន ជុងហ្គុក កូនប្រុសតែម្នាក់របស់លោកចនអតីតសុីអុីអូក្រុមហ៊ុនចនគ្រុប កូនស្គាល់ទេ"លោកស្រីផាក
"មិនស្គាល់យ៉ាងមិចម៉ាក់ កាលនៅរៀនជាមួយគ្នាគេចសាលាជាមួយខ្ញុំទៅញ៉ែរស្រីរហូតនឹង ហើយចុះគេទៅណាហើយម៉ាក់"ជីមីន
"ដល់ថ្នាក់នឹងផង?"ជេស៊ូ
"គេសម្រាកនៅបន្ទប់ជេស៊ូហ៎ក"
លោកស្រីផាកឆ្លើយនឹងសំណួររបស់ជីមីន
"លើសនឹងក៏មានដែលអ្នកម្នាងប្អូន ខ្ញុំឡើងទៅមើលគេបន្តិច"ជីមីន
"បងមីន យកទឹកអោយគេមួយកែវផង ណេះ"
ជេស៊ូហុចទឹកមួយកែវទៅអោយជីមីនយកទៅអោយជុង
"ប្ដីខ្លួនឯងមិចមិនបម្រើទៅមកប្រើគេ"ជីមីន
"គ្រាន់តែលើកទឹកមួយកែវវាមិនបាក់ដៃទេ ចាំរកស្រីស្អាតអោយមួយ"ជេស៊ូ
"ត៎ាមិនរកអោយបងត្រូវហើយឯង"ជីមីន
"ហ្ហើយ អានេះមើលវាដេកជ្រុះខ្នើយរប៉ាត់រប៉ាយពេញបន្ទប់ដូចក្មេង"
ជីមីនចូលមកដល់បន្ទប់ជេស៊ូក៏ឃើញជុងហ្គុកដេកត្រដាងដៃត្រដាងជើងនៅលើគ្រែ ពេលឃើញទិដ្ឋភាពក្នុងបន្ទប់សែនហួសចិត្តនឹងជុងហ្គុក ជីមីនដើរហួសយកទឹកទៅដាក់លើតុជិតក្បាលគ្រែហើយក៏រើសខ្នើយគប់ទៅលើជុងហ្គុក
"ហ៎េ ក្រោកឡើងអាហ្គុក"
ជីមីនអង្រួនខ្លួនរបស់ជុងហ្គុកដើម្បីដាស់គេអោយភ្ញាក់
"ហ៊ឹម បងគេងមិនទាន់ឆ្អែតទេពៅមាសកុំរំខានបងអី សុំគេងឱបបន្តិចមក"
ជុងហ្គុកចាប់ដៃរបស់ជីមីនកុំអោយអង្រួនគេ ហើយក៏និយាយបែបនេះក៏ព្រេាះស្មានតែជាជេស៊ូមិនដឹងថាជាជីមីនទេ ជុងហ្គុកចាប់ទាញដៃជីមីនមកដេកលើគ្រែហើយអោបគេយ៉ាងណែន
"លែងយើងអាហ្គុក ឯងធ្វើឆ្កួតស្អីនឹង យើងមិនមែនជេស៊ូទេ"
ជីមីនប្រឹងរើចេញពីរង្វង់ដៃ ជុងហ្គុកតែមិនបានផលឡើយ ធ្វើអោយអ្នកដែលឈរថតសកម្មភាពរបស់ពួកគេទាំងពីរនាក់ ទប់សំណើចសឹងតែផ្ទុះចេញមកក្រៅហើយ
"អូននៅអោយស្ងៀមៗកុំរើបើមិនចង់អោយបងវៃអូនអោយឈឺខ្លួន"
ជុងហ្គុកនិយាយមែនតែ ភ្នែកមិនទាន់បើកមកមើលអ្នកដែលនៅក្នុងរង្វង់ដៃរបស់ខ្លួនទេថាជាអ្នកណា ចិត្តរបស់គេគិតចេញតែម្នាក់ទេគឺជេស៊ូនឹងហើយ
"អាហ្គុក យើងប្រាប់អោយលែង "អុយ" "
ទ្រាំមិនបានជីមីនក៏ស្រែកសឹងបែកភូមិគ្រឹះទាំងមូល ធ្វើអោយអ្នកដែលឱបរឹតគេមិញនេះភ្ញាក់ក្រញោង បើកភ្នែកទាំងមីងមាំង សម្លឹងជុំវិញបន្ទប់ ភ្នែកក្រវាសទៅប៉ះនឹងជីមីនកាន់តែធ្វើអោយគេភ្ញាក់មួយកំរិតទៀត