"ស្រីមេម៉ាយតាលោកឯង"យ៉ុនជូជេតាជីមីនមិនក្រែងចិត្តលោកស្រីផាកដែរឈរនៅទីនេាះទេ អ្នកណាមិនខឹងនៅសុខៗមកថាអោយនាងជាស្រីមេម៉ាយដូច្នេះនេាះ ហាណាជាក្មួយជីដូនមួយរបស់នាងសេាះមកយល់ច្រឡំថាជាកូនរបស់នាង គេនៅឡើងក្រមុំមកថាគេមេម៉ាយយីអាបុិនេះ។
"ចុះបើមេម៉ាយមែនអោយខ្ញុំថាមិចវិញចេាះ?រឺក៏ចង់អោយខ្ញុំថា ស្រីមេម៉ាយជាស្រីក្រមុំ?"ជីមីនតបទៅយ៉ុនជូវិញដោយពាក្យសម្ដីឌឺដងវាយជញ្ជើមមួយចំហៀងដាក់យ៉ុនជូ នាងទ្រាំមិនបាន សឹងតែហក់ទៅដាល់អោយបែកជញ្ជើមនឹងទេ មនុស្សស្អីមិនទាំងដងឹរឿងច្បាស់ផងមកចោទស្រស់ៗបែបនេះអ្នកណាទៅព្រមនេាះ។
"ឆាប់បិទមាត់ដ៏ស្អុយដូចខ្មោចងាប់៧ថ្ងៃរបស់លោកទៅ បើមិនដឹងរឿងច្បាស់កុំចេះតែនិយាយ យត្ន័បែកមាត់ខានសុីអំបិលម្ទេស"យ៉ុនជូដាក់ផាំងៗទៅជីមីនវិញ
"បានហើយជីមីន អោយចេះបាត់មួយម៉ាត់ផង ប្អូនទើបធ្វើដំណើរមកហត់នាងត្រូវការសម្រាក ចុះមកដល់ជួបមុខគ្នាទាស់ដូចឆ្កែឆ្មាហើយ មិនចេះខ្មាស់ហានណាទេហ៎េស?"ជីមីនបម្រុងនឹងតប តជាមួយយ៉ុនជូវិញហើយ តែត្រូវលោកស្រីផាកនិយាយកាត់ នេះបើគាត់មិនឃាត់ទេពួកគេទាំងពីរនាក់មិនដឹងឈ្លេាះគ្នាបែកអូរហូរស្ទឹងដល់ណាទេ។
"ម៉ាក់ហ៎....ស្ដីអោយតែខ្ញុំមិចមិនស្ដីអោយនាងដែរទៅ ម៉ាក់លំអៀង"ជីមីនតបទៅអ្នលដែរជាម៉ាក់ដោយទឹកមុខម៉ាញិម៉ាញក់ដូចប៊េប៊ីងក់ងរ ហើយក្រវីគូទឡើងទៅបន្ទប់បាត់ ធ្វើអោយលោកស្រីផាកហួសចិត្តនឹងកូនប្រុសច្បងរបស់ខ្លួនជាខ្លាំង ហើយក៏រាងអស់សំណើចនឹងរឹកពារបស់គេដែរ។
"តេាះជូចូលទៅរកអីញុំាសិនមេាះ កុំទៅខ្វល់នឹងសម្ដីរបស់បងប្រុសរបស់យើង គាត់ចង់អូសក្រឡាសុីហ្សុីន អូសចាឡំ គាត់ចង់អូសក្រឡាញ៉ែឯងលេងនឹងហ៎ាស"ឃើញទឹកមុខមិត្តភក្ភិមិនសូវល្អ ជេស៊ចូលមកដឹកដៃមិត្តភក្ភិដើរសំដៅទៅផ្ទះបាយបណ្ដើរ និយាយរៀបរាប់បណ្ដើរ បន្លំនិយាយពាក្យដោយចេតនាដាក់យ៉ុនជូទៀត បន្លើសការពិតរបស់បងប្រុសទៀត ចំជាកំពូលប្អូនស្រីមែន
"ក្រែងឯងលួចក្រាស់គាត់ហី ចឹងចេះតែទ្រាំសិនទៅ
ហ្វ្រេន....ដើម្បីអនាគតកូនប្រុសម៉ាក់យើង"ជេស៊ូនាងមិនទាន់ភ្លេចទេរឿងដែរ យ៉ុនជូលួចស្រឡាញ់បងប្រុសរបស់នាងនេាះ
"ថាមិនត្រូវពេលនេះឯងជាមិត្តភក្តិរបស់យើង ថ្ងៃអនាគតជាបងថ្លៃយើងក៏មិនដឹង ហីសហី..."ជេស៊ូនៅតែប៉ាបាច់ប៉ាបោច សុំាតាប៉ែឡែឡូតដាក់យ៉ុនជូមិនឈប់។
"ហត់នៅ?"យ៉ុនជូ
"នៅផង ហិហិ"នាងសើចលឹបភ្នែកដាក់យ៉ុនជូវិញ នេះក្បាលកញ្ចាស់បានប្ដី មានកូនស្អែកខានស្អែកហើយនៅតែធ្វើចារឹកអាឡិអាឡក់ដូចក្មេងទៀត
"បើឯងមិនហត់ទេ យើងហត់ហើយឈប់និយាយទៅ មានអីញុំាខ្លះនឹង ទាន់បានញាំអីទាំងព្រឹកមកម្ល៉េះ រវល់មើលថែលោកស្រីម្ចាស់ក្មួយកូរគ្មានលួសមួយម៉ោង ដឹងចឹងមិនយកមកនាំជាប់ដៃជាប់ជើងទេស រកតែឯងដើររកមើលប៊យៗក៏មិនបាន"យ៉ុនជូ
"ក្រែងថាស្រឡាញ់បងប្រុសយើងហី?ហើយមិចទៅរកមើលប៊យៗស្អីទៀតហើយហ៎ា"
"ជួបចរិកពិតហើយខ្ជិលស្រឡាញ់ទៀតហ៎ាស អស់អារម្មណ៍"
"ឯងស្គាល់គាត់មិនទាន់ច្បាស់ចឹងហើយ នេះញុំាទៅ យើងទៅមើលជុងហ្គុកបន្តិចសិន"
"បែកបន្តិចមិនបានទេណ៎"
"កុំចេះហឿងយើង គិតតែឯងទៅ បើហ៊ានតែបែកចិត្តពីបងប្រុសរបស់យើង ឯងដឹងគ្នាជាមួយយើងមិនខានទេ"
"ដឹងស្អីឯងទេនាងស៊ូអើយ បេះដូងឯងសេាះនឹងហ៎ាស វាចេះមកកំណត់អោយឯងទៀត"យ៉ុនជូអង្គុយរអ៊ូតែម្នាក់ឯងរអ៊ូហើយក៏ដាក់អាហារចូលមាត់ តាំងព្រឹកមកនាងមិនទាន់បានញុំាអីចូលពេាះនៅឡើយទេ រវល់តែមើលកំពូលក្មួយ មកជួបចាស់ទុំចឹងសុភាពណាស់តែបើនៅតែពីរនាក់វិញកូរនាងរហូត
ជុងហ្គុក&យ៉ុនជូ
"ញុំទឹកដេាះគោអត់អូនទៅយកមកអោយ"ជេស៊ូចូលមកដល់ក្នុងបន្ទប់ឃើញអនាគតស្វាមីអង្គុយកន្លែងតុធ្វើការទឹកមុខស្អុយប៉ែលដូចគេយកទៅបាញ់ចោល ឃើញទឹកមុខគេមិនស្រួលនាងដើរទៅជិតគេហើយក៏ទាញគេមកអោប ផ្ទប់នឹងទ្រូងរបស់នាង ដៃអង្អែលក្បាលគេតិចៗដូចមាំមីលួងកូនៗ
"អូនបងចង់បានកូនតូចៗរត់លេងពេញផ្ទះ បងឃើញក្មួយមិត្តភក្តិអូនខ្ចូតពេកបងចង់បានកូនដែរ"ជុងហ្គុកងើបក្បាលចេញហើយសម្លឹងមើលមុខរបស់នាង និយាយដោយទឹកមុខអង្វរករ
"ងាប់អញ ស្មានគេខូចចិត្តរឿងការងារ"
"តែអូនមិនទាន់ចង់បានទេ ចាំតិចទៀតសិនទៅ"នាងសែនហួសចិត្តនឹងគេស្មានខូចចិត្តរឿងការងារ តែពេលស្ដាប់សម្ដីគេហើយនាងចង់តែសន្លប់ឈរទេ
"អូនឯងមិនយល់ចិត្តបងទេស ហឺសខឹងហី"ជុងហ្គុកងើបពីកៅអីដើរសំដៅទៅគ្រែគេង ទម្លាក់ខ្លួនលើពូកមួយទំហឹង ទាញភួយមកគ្រប់ជិតឆឹង រឹកពារបស់គេធ្វើអោយនាងសែនខ្នាញ់ជាខ្លាំង ចង់តែចាប់ថើបអោយណាណីទេ
"ខឹងៗទៅអញមិនទ្រ"មាត់ក្បត់ចិត្ត
"មិនបានអោយមកទ្រទេ ចេញទៅគេចង់នៅម្នាក់ឯង"ជុងហ្គុក
"ហឺស ចេញក៏បានទៅដើរមើលប៊យៗនៅក្រៅល្អជាង"ជេស៊ូនិយាយដើរចេញបានពីរជំហានតែត្រូវសម្លេងមាំឃាត់
"ហ៊ានតែទៅមានរឿងជាមួយបងមិនចានទេ"
"បងនឹងតាមទៅបាញ់បំបែកក្បាលអាប៊យម្នាក់នេាះចោលតែម្ដង តិចថាមិនបានប្រាប់"ជុងហ្គុក______
Admin អត់មានគម្រោងថានឹងសរសេរទេ តែពេលឃើញមានReaderម្នាក់គាត់ខមិនចង់អោយadmin post រឿងនឹងត adminក៏អង្គុយសរសេរអោយ តែរាងខ្លីតិចហើយ💜សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយស៊ែរផ្ដល់កម្លាំងចិត្តអោយadminណា💜💜
