"ទីត~ទីត~"សម្លេងសុីផ្លេឡាបានបន្លឺឡើងធ្វើអោយអ្នកដែរឈរសន្ទនាគ្នាអម្បាញ់មិញនេះងាកទៅរកប្រភពសម្លេងក៏ឃើញថាជាឡានរបស់យ៉ុនជូមិនបង្អង់យូរជេស៊ូក៏ប្រញាប់រត់ឡើងឡានរបស់យ៉ុនជូយ៉ាងលឿនព្រេាះតែខ្លាចជុងហ្គុកចាប់បានថានាងអៀននឹងសម្ដីរបស់គេហើយបើគេគិតអីវែងឆ្ងាយជាងនឹងទៀតនាងច្បាស់ជាចប់មិនខានទេជេស៊ូនាងឆ្នាស់ខ្លាំងពិតមែនតែអារឿងអៀននេះក៏មិនណយដែរ
"ជូ បើកឡានចេញទៅអោយលឿនទៅ"គ្រាន់តែចូលមកដល់ក្នុងឡានភ្លាមស៊ូក៏បង្គាប់អោយយ៉ុនជូបើកឡានចេញទៅអោយលឿនខ្លាចជុងហ្គុកគេតាមមករកនាង
"ហើយយ៉ាងមិចឯងនឹងមិញនេះឃើញឈរនិយាយជាមួយអាបុិនេាះសុខៗពេលយើងមកដល់រត់តាហេបតាហបដូចមនុស្សត្រូវគេចាប់សុី ហើយមកប្រាប់យើងអោយបើកឡានចេញទៅអោយលឿនទៀត?"យ៉ុនជូឃើញថាជេស៊ូមានសកម្មភាពប្លែកៗនាងក៏រាងឆ្ងល់បន្តិចដែរព្រេាះសព្វដងនាងមិនដែរមានសកម្មភាពបែបនេះទេ
"អាបុិស្អីរបស់ឯងគេនឹងហើយជា ចន ជុងហ្គុក CEOរបស់ក្រុមហ៊ុនចនគ្រុបនឹងហើយ មិញនេះពេលយើងនិយាយទូរសព្ទជាមួយឯងគេឈរស្ដាប់ឮទាំងអស់"
"ហ៎ាស...ថាមិចគេស្ដាប់ឮចឹងហ៎េ?"គ្រាន់តែជេស៊ូនិយាយភ្លាមយ៉ុនជូនាងភ្ញាក់ផ្អើលជាខ្លាំងហើយក៏រាងភ័យជំនួសមិត្តភក្តិដែរ មិនអោយភ័យយ៉ាងមិចបើនិយាយដើមគេហើយគេតាមទាន់នេាះ
"អឺរ..."
"ហើយគេថាយ៉ាងមិចទៅបើនិយាយដើមគេអច្ចឹងថែមទាំងដៀលពីអត្តចរិករបស់គេទៀត"
"ប្រហែលជាគេមិនខឹងនឹងយើងទេ ព្រោះមិញនេះគេនិយាយលេងញេាះជាមួយយើងធម្មតា"
"អូរ...អូរ...នេះជាញេាះឬញ៉ែរអោយប្រាកដទៅណ៎"
"ញេាះគឺញេាះហើយគ្មានញ៉ែរស្អីទេឯងកុំបុិនពេក"មិនទាន់បាត់មួលមៅជាមួយនឹងជុងហ្គុកផងឥឡូវយ៉ុនជូមកបន្ថែមពីលើទៀត
"យើងនិយាយលេងត៎ាស ប្រញាប់តែខឹងឯងនេះ តែថាមើលទៅគេប្រហែលជាចាប់អារម្មណ៍នឹងឯងហើយស៊ូបើឯងបើកចិត្តបន្តិចក៏ល្អព្រេាះមើលទៅគេក៏ស្អាតសង្ហារមិនណយដែរណ៎ា"យ៉ុនជូនិយាយបញ្ចុះបញ្ចូលដូចជាចង់អោយជេស៊ូស្រឡាញ់គ្នាជាមួយនឹងជុងហ្គុកអច្ចឹងតែហេតុអ្វីបានជានាងមិនស្រឡាញ់គេទៅព្រេាះនាងបានសរសើរជុងហ្គុកថាស្អាតសង្ហារទៀតតែហេតុអ្វីបានជានាងរុញអោយស៊ូនាងស្រឡាញ់គេទៅវិញ?
"ឆឺស...គ្មានថ្ងៃទេស...ន៎ែយើងសួរឯងមួយឯងមើលទៅគេយ៉ាងមិចឃើញស្អាតឃើញសង្ហារហ៎ា?"
"អៅវ...មើលសួរ ឯងមិនដែរមើលព័ត៌មានមើលទូរទស្សន៍ទេអី?ប៉ុស្តិ៍ណាក៏គេផ្សាយពីCEOក្រុនហ៊ុនចនគ្រុបដែរទទួលដំណែងពីឪពុកដែរហើយនរណាៗក៏គេសរសើរCEOម្នាក់នេាះដែរ ស្អាត ឆ្លាត សង្ហារ វ័យក្មេង យើងដំបូងក៏មិនជឿរដែរតែពេលបានឃើញម្ដងមែនពិតជាដូចអ្វីដែរគេនិយាយមែន ពិតៗបស់គេយាយ"
"អូខេយ...ចាំយើងព្យាយាមមើលគេអោយចេញសង្ហារដូចមាត់គេនិយាយពិតមែន"ជេស៊ូ
"ហើយនេះឯងប្រុងទៅណានឹង?"
"គឺបើកឡានទៅក្លឹបផាតធីអបអរឯងនេាះអី"យ៉ុនជូ
"ក្លឹបមួយណា?"
"ក្លឹបPJM ជាកម្មសិទ្ធិរបស់លោក ផាក ជីមីននេាះអី"
"អូរ....នេះដឹងច្បាស់ណាស់ណ៎"
"មិនអោយដឹងយ៉ាងមិចបើយើងសើបអស់ហើយ"
"ដល់ថ្នាក់សើបផង នេះកុំប្រាប់ណ៎ាថាឯងលួចស្រឡាញ់បងប្រុសយើងណ៎ា"
"ហ៎ាស??បងប្រុសឯងចឹងហ៎េ?"
"មិត្តភក្តិគ្នារាប់ឆ្នាំហើយឯងអត់ដឹងថាយើងមានបងប្រុសទេអីនាងជូ?"ជេស៊ូនាងឆ្ងល់នឹងយ៉ុនជូជាខ្លាំងនេះមិត្តភ័ក្ភគ្នារាប់សិបឆ្នាំហើយជូអត់ដឹងថានាងមានបងប្រុស?
"យើងដឹងថាឯងមានបងប្រុស ឯងគ្រាន់តែធ្លាប់ប្រាប់យើងថាបងឯងទៅរស់នៅក្រៅប្រទេស ឈ្មោះគាត់ ការងារគាត់ក៏ឯងមិនបានប្រាប់យើងធ្វើមិចនឹងយើងដឹងទៅយ៉ាប់មែន"យ៉ុនជូនាងនិយាយត្រូងព្រេាះថាជេស៊ូបាននិយាយប្រាប់ត្រឹមថាបងប្រុសរបស់នាងទៅក្រៅប្រទេចំណែកឈ្មេាះនឹងការងាររបស់គាត់ជេស៊ូមិនបានប្រាប់នាងទេ
"អឺរ អោយប្អូនសូរីបងថ្លៃ"
"ន៎ែ មកបងថ្លៃប្អូនថោកអីហ៎ានាងស៊ូ?"
"អៅវ គឺឯងស្រឡាញ់បងប្រុសរបស់យើងហើយមិនយូរមិនឆាប់នឹងបានរៀបការជាមួយគាត់ហើយក៏ក្លាយជាបងថ្លៃរបស់យើងនឹងហើយ ប៉ុណ្ណឹងក៏មិនយល់ដែរ"
"គិតបានវែងឆ្ងាយម្លេះ វាមិនលឿនដល់ថ្នាក់នឹងទេយ៉ាងហោចណាស់ក៏យើងនៅលេងចរិកបន្តិចបន្តួចដែរ ហឺស"
"លេងចរិកច្រើនយើងប្រាប់អោយហើយចេាះថាបងប្រុសរបស់យើងមិនចេះទ្រច្រើនទេ ប្រយ័ត្នអត់លិតទៅនាង"
"អត់ អត់ទៅ មិនខ្វះទេប្រុសពេញទឹកពេញដីមិនមែននៅតែបងប្រុសឯងមួយឯណានាងស៊ូ បើលេងចរិកធ្វើប្រុសស្អាតខ្លាំងពេកក៏យើងខ្ពើមស្រឡាញ់ដែរ"
"អស្ចារ្យ"ជេស៊ូដាក់មួយឃ្លាឌឺដងទៅកាន់យ៉ុនជូលាយឡំជាមួយនឹងស្នាមញញឹមសើចចម្អក់