ក្រោយពីបានផ្ដាច់ប្រព័ន្ធទូរសព្ទរួចហើយជាស៊ូក៏ងាកមកមើលប្រភពសម្លេងដែរបន្លឺឡើងក្នុងកំឡុងពេលនាងនិយាយទូរសព្ទជាមួយយ៉ុនជូអម្បិញមិញព្រេាះនាងមានអារម្មណ៍ថាសំឡេងមួយនេះវាប្រហាក់ប្រហែលទៅនឹងសំឡេងរបស់ជុងហ្គុកដែលនិយាយមួយនាងកាលពីព្រឹកមិញ គិតដល់ចំណុចនេះហើយទើបបានជានាងមានការភ័យខ្លាចនិយាយឈ្មេាះយ៉ុនជូទាំងរដាក់រដុប អ្នកណាមិនភ័យបើនិយាយដើមគេហើយបែរជាគេតាមទាន់ទៀត
"នេះលោកឯងដែរចូលរៀនម៉ោងសីលធម៌ទេ?បានជាមកឈរស្ដាប់គេនិយាយទូរស័ព្ទបែបនេះ?"នៅមុខគេធ្វើខ្លួនឯងហំហានណាស់ខំសម្រួលឥរិយាបទធ្វើជាធម្មតា តែធាតុពិតវិញភ័យសឹងលេចនោមដាក់ខោហើយខំនិយាយបង្វែរប្រធានបទទៅណាផ្សេងអោយគេប្រកែកជាមួយនាងហើយគេនឹងភ្លេចពាក្យដែរនាងនិយាយទូរសព្ទមិញដែរដៀលពីចរិករបស់គេរូបរាងកាយរបស់គេឡើងកប់ៗមាត់ ស៊ូនាងគិតថាបើនាងបានប្រកែកជាមួយគេចប់យ៉ុនជូប្រាកដជាមកដល់ហើយនាងនឹងរត់ឡើងឡានទៅអោយលឿនតាមដែរអាចធ្វើបាន
"មិចថាយើងមិនដែរចូល?យើងចូលរហូត!!!គិតតែនាងវិញទេដែលមិនចូលរៀននេាះបានជាមកនិយាយដើមគេបែបនេះ នេះនាងប្រហែលជាគិតថាយើងចង់ឈរស្ដាប់នាងនិយាយទូរសព្ទណាស់ឬ?"មិនអោយចាញ់រាងក្រាស់ជុងហ្គុកតទៅវិញមុំាងៗដូចគ្រាប់ប៉ារ៉ាម៉ាន់ណូ
"......."គេនិយាយត្រូវចំណុចជេស៊ូគាំងស្កុបនូវមួយកន្លែងដូចជាប់ឌីស ខំញ៉េតអោយគេពេលគាញ៉េតវិញបាត់មាត់ឆឹងដូចគេចាប់បំបិទមាត់
"ដំបូងយើងគិតថាមិនចង់ស្ដាប់នោះទេស្ដាប់ទៅនាំតែខាតពេល ប៉ុន្តែពេលឮនាងដល់ចំណុចអគ្គនាយកក្រុមហ៊ុនរបស់នាងយើងក៏ឈរស្ដាប់បន្តិចទៅហើយក៏ឮនាងរៀបរាប់ថែមទាំងតិះដៀលចរិករបស់យើងទៀត យើងអាក្រក់ដល់ម្លឹងហ៎ជេស៊ូ?"មែនតាមពិតជុងហ្គុកគេមិនចង់ស្ដាប់នាងនេាះទេតែមកវាចៃដន្យពេកថ្ងៃនេះលីយ៉ុនត្រូវជុងហ្គុកអោយទៅយកឯកសារនៅផ្ទះជុងហ្គុកចាំគេយូរពេកហើយណាមួយនៅក្នុងofficeគេធុញទ្រាន់ពេកទើបគេចេញមកស្រូបខ្យល់អាកាសនៅខាងក្រៅនឹងឈរចាំលីយ៉ុននៅមុខក្រុមហ៊ុនផងដែរពេលមកដល់មុខក្រុមហ៊ុនគេក៏បានឃើញជេស៊ូនិយាយទេតែពេលឮឃ្លា អគ្គនាយកក្រុមហ៊ុនរបស់នាងគេក៏ផ្អាកដំណើរនៅមួយកន្លែងសិនត្រឹមពាក្យអគ្គនាយកក្រុមហ៊ុមគេមិនខ្វល់ទេព្រេាះពាក្យអគ្គនាយកក្រុមហ៊ុននេះមិនមែនមានតែរូបគេនេាះទេគឺនៅមានអ្នកក្រៅពីគេច្រើនទៀត តែពេលដែលឮដល់ឃ្លា ~អគ្គនាយកក្រុមហ៊ុនរបស់យើង~ជុងហ្គុកឈរនៅមួយកន្លែងចាំឈរស្ដាប់នាងនិយាយដោយសារតែនាងទើបមកធ្វើការជាមួយគេដំបូងមិនដែលធ្លាប់ឆ្លងកាត់ការធ្វើការងារទាំងអស់នេះពីមុនមកដែរហើយអគ្គនាយកក្រុមហ៊ុនរបស់នាងគ្មានអ្នកណាក្រៅពីគេនេាះទេ ជុងហ្គុកឈរស្ដាប់នាងនិយាយបន្តិចទើបគេដឹងថានាងពិតជានិយាយដើមគេទៅប្រាប់នរណាក៏មិនដឹង ជុងហ្គុកមិនអោយអ្នកម្ខាងទៀតឆ្លើយទាន់ជុងហ្គុកបន្ថែមមួយប្រយោគទៀតហើយក៏មិនភ្លេចបេាះសំណួរចោទសួរទៅកាន់ជេស៊ូដែរ
"លោកដឹងខ្លួនឯងហើយមិនចាំបាច់ខ្ញុំប្រាប់ទេ"នាងបេាះប្រយោគទៅកាន់អ្នកកម្លេាះវិញដោយសម្ដីឌឺដងផ្គើននឹងគេជាខ្លាំងនាងលែងគិតចង់លាក់ចរិកស្អីនេាះទៀតហើយវិនាទីនេះនាងមិនខ្វល់ថានឹងត្រូវគេដេញចេញនេាះព្រឹកមិញនាងមិនតមាត់ជាមួយនឹងគេទេព្រេាះតែចង់ធ្វើការងារដែរនាងស្រឡាញ់តាំងពីក្មេងតែពេលនេះនាងលែងគិតទៀតហើយនាងហ៊ានតមាត់ជាមួយគេមិនបាត់មួយមាត់
"ហ៊ឹម...បើតាមយើងគិតចរិករបស់យើង សុភាពរាបសារ ស្លូតបូត មានមន្តស្នេហ៍ មិនចេះរញ៉េរញ៉ៃសាំតាប៉ែច្រើន ទាស់ត្រង់ថាលេងស្រីគ្រប់ប្រភេទតែប៉ុណ្ណេាះ ចរិករបស់យើងខុសឆ្ងាយពីអ្វីដែរនាងបានរៀបរាប់ណាស់ដូចមេឃនឹងដី"
"ឆឺស...សុទ្អតែសុភាព មានមន្តស្នេហ៍គ្មានឃើញត្រង់ណាទាក់ទាញមានមន្តស្នេហ៍អីផងមុខឡើងដូចចេក..."
"និយាយឲ្យយើងបែបនេះប្រយ័ត្នថ្ងៃណាមួយធ្លាក់ចូលអន្ទាក់ស្នេហ៍របស់អាមុខចេកនេះទៅប្រាប់អោយហើយ"
"អ៎េក...និយាយមិនចេះអៀនមាត់ខ្ញុំគ្មានថ្ងៃស្រឡាញ់មនុស្សដូចជាលោកនេាះទេ មនុស្សស្អីមិនទាន់ដាច់ទឹកដេាះផងមកចង់ដាក់អន្ទាក់ស្នេហ៍ខ្ញុំទៅមិនរួចទេ លោកប្រធានមុខចេក...."គ្រាន់តែស្ដាប់ឃ្លាដែលជុងហ្គុកនិយាយអម្បិញមិញនេះជេស៊ូនាងក៏ធ្វើជាលានអណ្ដាតចេញក្រៅប្រៀបដូចជាការខ្ពើមរអើមរកអួតបន្តិចលក្ខណ:បែបឌឺដងតែប៉ុណ្ណេាះចុងប្រយោគជេស៊ូដើរទៅជិតជុងហ្គុកហើយជំអឺតជើងថែមទាំងខិតមុខទៅជិតរាងក្រាស់ទៀត
"នាងថាអ្នកណាមិនទាន់ដាច់ទឹកដេាះ?"ជុងហ្គុកសួរទៅជេស៊ូវិញមិនអោយចាញ់ជុងហ្គុកក៏លយមុខរបស់ខ្លួនអោយខិតទៅជិតរហូតដឹងតែមាត់ប៉ះមាត់ហើយ
"នៅតែពីរនាក់មានអ្នកណាទៀតក្រៅពីលោកឯងនឹងហើយ"ពេលជុងហ្គុកឌឺដាក់វិញនឹងខិតមុខចូលមកកៀកកាន់តែជិតជេស៊ូក៏ដកមុខរបស់ខ្លួនចេញពីគេ
"ហ្ហើយ...មិចបានជានាងដឹងថាយើងមិនទាន់ដាច់ទឹកដេាះ?មនុស្សជិតការប្រពន្ធស្អែកខានស្អែកហើយមកថាយើងមិនទាន់ដាច់ទឹកដេាះ"
"គឺខ្ញុំឃើញនៅក្នុងofficeលោកនឹងសុទ្ធតែទឹកដេាះគោចេកនឹងហើយទើបខ្ញុំថាលោកមិនទាន់ដាច់ទឹកដេាះ នេះលោកជិតរៀបការហើយឬ?"
"នៅទេ...យើងនិយាយលេងត៎ាស"
"ហើយពេលណាទើបលោកព្រមយកប្រពន្ធ?នៅយូរពេកប្រយ័ត្នចាស់ក្បាលគ្មានអ្នកយក"
"បើគ្មានអ្នកយកនាងក៏យកយើងធ្វើប្ដីទៅ ឬក៏ចាំយើងចាប់នាងមកធ្វើប្រពន្ធក៏បាន"ជុងហ្គុកគេមិនបានខឹងជេស៊ូនេាះទេគេគ្រាន់តែហួសចិត្តនឹងនាងដែរនាងនិយាយដើមគេប្រាប់ទៅអ្នកណាមិនដឹងគេក៏ញេាះនាងលេងគ្រាន់តែគេញេាះប៉ុណ្ណឹងសេាះមើលមុខថ្ពាល់របស់នាងចេាះក្រហមដូចបេ៉ងបេាះទុំទៅហើយ