ភាគទី១៥

84 5 0
                                    

"ចាសម៉ាក់"ជេស៊ូដឹងល្បិចរបស់ម្ដាយក្មេកក៏ចូលដៃចូលជើងជាមួយគាត់ នាងបង្ហើបគូទចេញពីកៅអីបង្កជាសម្លេងអោយអ្នកដែលកំពុងគេងលើគ្រែបានឮ
"អូនចង់ទៅចោលបង?"ឮសម្លេងកៅអីភ្លាមជុងហ្គុកស្ទុះអង្គុយហើយសួរទៅអ្នកដែលប្រុងដើរចេញពីបន្ទប់
"ទៅៗស៊ូ មិនបាច់ខ្វល់នឹងគេទេគេមិនខ្វល់ពីកូន កូនមិនបាច់ខ្វល់ពីគេវិញទេ"លោកស្រីចននិយាយលះៗប្រាប់ទៅជេស៊ូ ដើម្បីសម្ដែងអោយកាន់តែសមជេស៊ូនាងមិននិយាយអីក៏ដើរចេញទៅទៀត
"បងធ្វើលេងត៎ាស អូនខឹងបងមែនទែន?"ជុងហ្គុកហក់ពីលើគ្រែទៅអោបជេស៊ូពីក្រោយហើយបេាះសម្លេងយ៉ាងស្រទន់សួរទៅកាន់នាង
"......."ជេស៊ូ
"កុំទៅអីណា នៅជាមួយបងនឹងហើយ បងស្របតាមអូនហើយដេកពេទ្យ2-3ថ្ងៃទៀតក៏មិនអីដែរបងព្រម ឈប់ខឹងបងទៅណ៎ាណ៎ា"ជុងហ្គុកទទួចអង្វរនាងដូចកូនក្មេងទារម៉ាក់ៗមឹមៗ
"ច្បាស់ហើយ?"ជេស៊ូ
"ច្បាស់ណាស់ ទេាះការងារនេាះសំខាន់យ៉ាងណាបងអាចចោលបានតែអូនវិញបងចោលមិនបានទេ"ជុងហ្គុកនិយាមិនខ្មាស់អ្នកម្ដាយរបស់គេដែលគាត់កំពុងតែឈរស្ដាប់នេាះទេ មិនត្រឹមតែស្ដាប់ទេគាត់លួចសើចម្នាក់ឯងទៀត សើចនឹងកាយវិការកូនប្រុសរបស់គាត់
"ចេះគិតចឹងល្អហើយ ឆាប់ឡើងទៅលើអង្គុយលើគ្រែទៅ ចាំអូនបញ្ចុកអាហារ"
"បាទ អូនសម្លាញ់"ជុងហ្គុកខិតមកជិតនាងហើយខ្សឹបដាក់ត្រចៀកតិចៗជេស៊ូវិញនាងមិននិយាយអីបានត្រឹមតែឈរសម្លក់នាយកម្លេាះ
"ស៊ូកូនគិតយ៉ាងមិចរឿងកូននឹងជុងហ្គុក?"ឃើញឱកាសល្អដែរពួកគេទាំងពីរនាក់ស្និតស្នាលនឹងគ្នាលោកស្រីចនក៏សួរពីរឿងដែរនាងនឹងជុងហ្គុកជ្រុលជ្រួសជាមួយនឹងជុងហ្គុក
"រឿងអីម៉ាក់?"ជេស៊ូចំណែកឯជុងហ្គុកវិញគេដឹងថាម៉ាក់របស់គេចង់និយាយអ្វីគេមិនតនេាះទេទុកអោយជេស៊ូនិយាយជាមួយតែពីរនាក់
"រឿងដែលកូននឹងជុងហ្គុកជ្រុលជ្រួសជាមួយគ្នានេាះអី"លោកស្រីចន
"ម៉ាក់ដឹងរឿងនេាះ?"នាងពិតជាភ្ញាក់ផ្អើលនៅពេលដែលលោកស្រីចនគាត់ដឹងពីរឿងនេះ ហើយក៏ងាកទៅសម្លឹងមុខរបស់ជុងហ្គុក គេសម្លឹងមើលមកនាងវិញដោយកែវភ្នែកស្រទន់
"ម៉ាក់ដឹងយូរដែរហើយ ម៉ាក់ប៉ារបស់កូនក៏ដឹងពីរឿងនេះ
ដែរ "លោកស្រីចន
"ម៉ាក់...ម៉ាក់និយាយអីនឹង"ជេស៊ូនាងចាប់ផ្ដើមភ័យរកនិយាយអ្វីមិនត្រូវ
"ម៉ាក់ប៉ាកូនដឹងពីរឿងនេះហើយ គាត់ក៏មិនបានស្ដីបន្ទោសអោយកូនដែរ ម៉ាក់សុំទោសផងដែរធ្វើអីមិនប្រាប់កូន"លោកស្រីចន
"មិនអីទេម៉ាក់"នាងតបទៅគាត់វិញទាំងមុខមិនសូវជារីកនេាះទេ ទេាះគាត់មិនស្ដីបន្ទោសអោយនាងក៏ដោយ តើនាងមានមុខទៅជួបពួកគាត់យ៉ាងមិច?ដែរធ្វើរឿងអញ្ចឹងៗមុនរៀបការនេាះ
"បើម៉ាក់មិនធ្វើអញ្ចឹងទេ កូននឹងលាក់រឿងនេាះរហូតមែនទេ"លោកស្រីចន
"កូន...កូន"នាងមិនដឹងថាតបទៅវិញជាមួយគាត់យ៉ាងមិចនេាះទេ
"ពេលដែរជុងហ្គុកគេនិយាយហេតុផលរបស់កូនប្រាប់គេ  ជុងហ្គុកគេមកប្រាប់ម៉ាក់ ម៉ាក់មិនយល់ស្របនឹងហេតុផលរបស់កូនទេ កូនដឹងទេបើកូនធ្វើដូច្នេះបើអ្នកដទៃគេដឹងរឿងនេះហើយគេយកទៅនិយាយត-តគ្នា កេរ្តិ៍ឈ្មោះរបស់កូននឹងទៅជាយ៉ាងណា មិនថាតែកូននេាះទេមនុស្សស្រីគ្រប់រូបនៅពេលដែលបាត់បង់ព្រហ្មចារីដោយទៅបុរសណាម្នាក់ដែលគេមិនព្រមទទួលខុសត្រូវកេរ្តិ៍ឈ្មេាះរបស់ពួកគេក៏ស្អុយរលួយ ទេាះនាងមានសម្រស់ស្រស់ស្អាតដូចទេពអប្សរជានារីដែលខំលួចស្រឡាញ់ជាយូរណាស់មកហើ យនឹងផ្សងសុំធ្វើមិចអោយនាងបានក្លាយជាគូរអនាគតរបស់គេ បើនាងអស់ព្រហ្មចារីហើយបុរសដែលខំលួចស្រឡាញ់នេាះក៏ដកចិត្តវិញហើយចិត្តដែលផ្សងប្រាថ្នាដែលចង់បាននាងធ្វើជាគូរអនាគតនេាះក៏លែងមានទៀតដែរ"លោកស្រីចន
"កូនយកពាក្យសម្ដីរបស់ម៉ាក់ទៅគិតមើលទៅ"លោកស្រីចន
"កូនមិនដឹងថាត្រូវធ្វើយ៉ាងមិចទៀតទេអ្នកម៉ាក់"ជេស៊ូតបជាមួយលោកស្រីចនវិញឈ្ងោកមុខចុះក្រោម មិនហ៊ានសម្លឹងមិខគាត់នេាះទេ
"រៀបការទៅ"គ្រាន់តែឮប្រយោគនេះចេញពីមាត់របស់ជុងហ្គុកជេស៊ូនាងងើបមុខមកសម្លឹងមុខរបស់គេ
"មែនហើយ នេះជាផ្លូវចេញដ៏ល្អបំផុតហើយ"លោកស្រីចន
"តែម៉ាក់កូនមិនទាន់ត្រៀមខ្លួនទេ ហើយក៏មិនទាន់បានពិភាក្សាជាមួយម៉ាក់ប៉ារបស់ខ្ញុំដែរ"ជេស៊ូ
"ចឹងកូននិយាយជាមួយម៉ាក់ប៉ាកូនសិនចេាះម៉ាក់មិនបង្ខំទេ ជុងហ្គុកញុំាបន្តទៅម៉ាក់ទៅផ្ទះសិនហើយ ជេស៊ូម៉ាក់ផ្ញើរជុងហ្គុកផង"លោកស្រីចន
"ចាសម៉ាក់"ជេស៊ូ
"ម៉ាក់ហ៎ មកមើលកូនមិនទាន់បានប៉ុន្មាននាទីផង ទៅចោលកូនទៀតហ៎ាស"ជុងហ្គុកពេបមាត់រកយំធ្វើមើលតែក្មេងអាយុប្រាំឆ្នាំ
"ម៉ាក់រវល់ កូននៅជាមួយជេស៊ូហើយនៅចង់បានអីទៀត?ចឹងកុំអោយពិបាកថាម៉ាក់ទៅចោលកូន កូនចេញពីមន្ទីរពេទ្យឥឡូវនេះទៅនៅផ្ទះជាមួយម៉ាក់ កូនស៊ូក៏ទៅផ្ទះរបស់នាងវិញ យ៉ាងម៉េចដែរ?"ដឹងចិត្តកូនប្រុសថាមិនចង់បែកពីជេស៊ូ លោកស្រីចនរកលេសដេាះសារធ្វើយ៉ាងមិចអោយគេបាននៅឆ្ងាយពីជេស៊ូ
"មិនអីទេ កូននិយាយលេង"ជុងហ្គុក
"ម៉ាក់ទៅសិនហើយស៊ូ"លោកស្រីចន
"ចាសម៉ាក់"ជេស៊ូ
"លាតែស៊ូ ចុះកូន?"ជុងហ្គុក
"ហ្ហើយ ឯងនេះ ខ្ញុំម្ចាស់ថ្វាយបង្គំលាអង្គម្ចាស់
ចន ជុងហ្គុក"លោកស្រីចន
"អុយ ម៉ាក់មិនបាច់លើកខ្ញុំខ្ពស់ដល់ថ្នាក់នឹងទេ"ជុថហ្គុក
"ម៉ាក់ទៅហើយមិននៅខាតពេលជាមួយឯងទេស"លោកស្រីចន
"មោ ញុំាបន្តទៀត"លោកស្រីចនចេញទៅបាត់ជេស៊ូក៏លើកចានបបរដែរជុងហ្គុកញុំាមុននេះមកបញ្ចុកគេត បើនាងមិនបញ្ចុកគេទេបបរនេះគ្មានបានចូលពេាះទេ
"បងឆ្អែតហើយ អោយមកនេះបងបញ្ចុកអូនម្ដង"ជុងហ្គុកទាញចានបបរពីដៃជេស៊ូតែនាងមិនព្រមអោយគេឡើយ
"មិនបាច់ទេ អូនមិនឃ្លានទេ"ជេស៊ូនាងនៅតែចចេសប្រកែកជាមួយនឹងជុងហ្គុកចានបបរនាងក៏មិនព្រមអោយទៅគេដែរ
"មិនឃ្លានក៏ត្រូវតែញុំា អូនមិនមើលរូបរាងរបស់អូនទេថាឥឡូវវាយ៉ាងមិច ស្គមឡើងដូចកញ្ចឹងចេកហើយ"ជុងហ្គុក
"អូខេ បើអូនមិនព្រមញុំាបបរចឹងញុំាបាយដែរម៉ាក់ទិញមកអោយទៅ"ជុងហ្គុកចុះពីលើគ្រែទៅយកបាយមួយប្រអប់នៅលើតុមកបញ្ចុកជេស៊ូ
"អូនមិនឃ្លានពិតមែនណា ជុងហ្គុក"អស់ជម្រើសប្រកែកជាមួយគេនាងក៏ដូរមកលន់តួដាក់គេ
"កុំនិយាយច្រើន ហារមាត់មក"ជុងហ្គុក
"មិនឃ្លាន លេបមិនចូលទេ"ជេស៊ូ
"ស៊ូបងមិនចូលចិត្តនិយាយច្រើនដងទេណ៎ា ហារមាត់មក"ជុងហ្គុក
"មិនញុំាទេ"ជេស៊ូ
"ឮបងប្រាប់ថាអោយហារមាត់ទេ?"ជុងហ្គុកគំហកដាក់ជេស៊ូធ្វើអោយនាងរលីងរលោងហើយក៏ព្រមហារមាត់អោយគេបញ្ចុកបាយ
"គ្រាន់តែញុំាបាយសេាះពិបាកជាងក្មេងទៀត"ជុងហ្គុក
"និយាយស្រួលបួលបានត៎ាសចាំបាច់គំហក ហឹក..ហិក..ហឹក"ជេស៊ូ
"បងសុំណាពៅមាស ជុប៎ មកពីអូននឹងបងនិយាយស្រួលបួលមិនព្រមតាមទេ ពេលបងគំហកដាក់បានអូនតាមបងហើយតាំងមករលីងរលោងដាក់បង"ជុងហ្គុក

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now