ភាគី១២ បារម្ភ

98 4 0
                                    

"ស៊ូ...ស៊ូមានរឿងអីកូន ហេតុអីក៏ស្រែកឡូរឡាពេញផ្ទះបែបនេះ"ពេលឮសម្លេងកូនស្រែកខ្លាំងៗពេញផ្ទះលោកស្រីផាកនឹងលោកស្រីចនរត់មកមើលជាមួយគ្នាតែពួកគាត់មិនបានចាប់អារម្មណ៍មើលជុងហ្គុកនេាះទេ
"ស្លាប់ហើយជុងហ្គុក.."លោកស្រីចន
"អ្នក...អ្នកម៉ាក់...ជុង..ជុងហ្គុកគេ..ហឹកៗ"ជេស៊ូភ័យញ័រខ្លួនទទ្រើតនិយាយរឿងរ៉ាវប្រាប់ម្ដាយរបស់ខ្លួនមិនកើតនេាះទេ ព្រោះតែឈាមរបស់ជុងហ្គុកមិនបាត់ហូរឡើយ
"ន៎ែ...លីយ៉ុនឯងនៅឈរមើលដល់ណាទៀត មិចមិនឆាប់មកយកលោកប្រុសឯងទៅមន្ទីរពេទ្យអោយលឿនទៅ"លោកស្រីចន
"បាទ"លីយ៉ុន
"លោក...លោកអ៊ុំអោយខ្ញុំសុំទោស...ខ្ញុំគ្មានចេតនាទេ មកពីកូនរបស់លោកអ៊ុំច្រឡើមពេក..ហឹកៗ"ជេស៊ូនិយាយរៀបរាប់ប្រាប់លោកស្រីចនទាំងយំអណ្តឺតអណ្តក
"មិនអីទេកូន...ជុងហ្គុកគេអស់អីហើយ អ៊ុំមិនស្ដីបន្ទោសអោយកូនទេព្រេាះអ៊ុំស្គាល់ចរិករបស់កូនអ៊ុំច្បាស់ណាស់ ឈប់យំបានហើយហើមភ្នែកលែងស្អាតហើយ"លោកស្រីចន

#មន្ទីរពេទ្យ
មកដល់ក្នុងមន្ទីរពេទ្យជេស៊ូមិនអង្គុយនេាះទេគិតតែពីដើរចុះដើរឡើងៗធ្វើអោយអ្នកអង្គុយដំណើរនាងដើរទៅមកនឹងក៏ចង់វិលមុខដែរ
"ស៊ូអង្គុយជិតម៉ាក់មកកូន កុំបារម្ភពីជុងហ្គុកអីគេមិនអីទេ គ្រាន់តែបែកក្បាលហូរឈាមចេញមកតែប៉ុណ្ណឹងទេកូន"លោកស្រីចនប្រាប់អោយជេស៊ូមកអង្គុយជិតគាត់ គាត់ប្រាប់នាងកុំបារម្ភពីជុងហ្គុក គ្រាន់តែបែកក្បាលប៉ុណ្ណឹងវាមិនអីទេ តែគាត់វិញក៏បារម្ភពីជុងហ្គុកមិនតិចជាងជេស៊ូដែរ
"តែម៉ាក់ខ្ញុំខ្លាចគេកើតអីធ្ងន់ធ្ងរ ចុះ...ចុះបើគេបាត់ការចងចាំ...គេមិនចាំម៉ាក់...មិនចាំខ្ញុំ...គេថាទទួលខុសត្រូវលើខ្ញុំ...ចុះគេបាត់បង់ការចងចាំខ្ញុំនឹងត្រូវបាត់បង់ព្រហ្មចារីទទេរៗហើយមែនទេម៉ាក់..ហឹកៗ..."ជេស៊ូចូលមកឱបលោកស្រីចនយ៉ាងណែន ហើយរៀបរាប់ពីរឿងដែល នាងបារម្ភពីគេ ជេស៊ូនិយាយផងយំអណ្តឺតអណ្តកផង ហើយនាងព្រមទាំងប្ដូរសព្វនាមហៅលោកស្រីចនថាអ៊ុំមកហៅថាម៉ាក់វិញទៀត
"មិនអីទេកូន គ្រាន់តែបុកក្បាលនឹងជ្រុងតុវាមិនដល់ថ្នាក់បាត់បង់ការចងចាំទេឈប់យំទៅ"លោកស្រីចនឱបនាងតបវិញនឹងយកដៃអង្អែលខ្នងរបស់នាងចុះឡើងៗជាការលួងលោម បានជាគាត់មិនសួររឿងដែលជេស៊ូនិយាយថាជុងហ្គុកទទួលខុសត្រូវលើនាងនេាះគឺ មកពីគាត់បានដឹងរួចមកហើយ ជុងហ្គុកជាអ្នកប្រាប់គាត់ ពេលគាត់បានឮដំបូងក៏ភ្ញាក់ផ្ញើលដែរ គាត់ក៏នាំជុងហ្គុកមកផ្ទះជេស៊ូ ដើម្បីនិយាយរឿងដែរ ពួកគេទាំងពីរអ្នកបានជ្រុលជ្រួសជាមួយគ្នា តែមិនទាន់ទាំងបាននិយាយផងក៏មានរឿងបែបនេះកើតទៅលើជុងហ្គុកទៅហើយ
~ក្រាក~
"លោកគ្រូពេទ្យជុងហ្គុកគេយ៉ាងមិចហើយ?"គ្រាន់តែឮសម្លេងបើកទ្វារចេញពីក្នុងបន្ទប់សង្រ្គោះបន្ទាន់របស់ជុងហ្គុកភ្លាមជេស៊ូក្រោកពីកៅអីយ៉ាងលឿនហើយក៏សួរទៅកាន់លោកដុកទ័រ
"ក្បាលរបស់អ្នកជំងឺបែកធំ ឈាមហូរអស់ច្រើន ខ្ញុំបានបញ្ចូលឈាមអោយអ្នកជំងឺរួចអស់ហើយ ប្រហែលជាមួយម៉ោងក្រោយអ្នកជំងឺដឹងខ្លួនវិញហើយ សូមប្រយ័ត្នផងកុំអោយគេប៉ះទង្គិចខ្លាំងជាងនេះទៀតអី បើមិនអញ្ចឹងទេអ្នកជំងឺអាចឈានដល់ការបាត់បង់ការចងចាំ អស់កិច្ចការហើយខ្ញុំសុំលាសិនហើយ"គ្រូពេទ្យ
"ចាស៎ អគុណលោកគ្រូពេទ្យ"លោកស្រីចន
"អគុណច្រើនលោកគ្រូពេទ្យ"ជេស៊ូ
#ខាងក្នុងបន្ទប់
"ស៊ូកូននៅមើលជុងហ្គុកបានតើមែនទេ?ម៉ាក់មានការងារដែលត្រូវធ្វើបន្តិចចាំម៉ាក់ត្រឡបមកវិញ"លោកស្រីចន
"ចាស៎ ម៉ាក់...ចប់ការងារម៉ាក់សម្រាកទៅកូនមើលទៅម៉ាក់ដូចជាហត់ហើយ ម៉ាក់មិនបាច់មកក៏បានដែរចាំកូននៅមើលគេដោយខ្លួនឯង "ជេស៊ូ
"ប្រាកដទេ?"លោកស្រីចន
"ប្រាកដណាស់ម៉ាក់ កូនជាដើមហេតុធ្វើអោយគេទៅជាបែបនេះចឹងហើយទុកអោយកូនជាអ្នកទទួលខុសត្រូវ ម៉ាក់ជួយខលប្រាប់ម៉ាក់ប៉ារបស់ខ្ញុំផង ថាជុងហ្គុកគេអស់អីហើយ កូនប្រញាប់ពេកទើបភ្លេចយកទូរសព្ទមក"ជេស៊ូ
"ចាំម៉ាក់ខលប្រាប់ ម៉ាក់ទៅសិនហើយណា"លោកស្រីចនគាត់គ្មានការងារអ្វីដូចដែរនិយាយប្រាប់ជេស៊ូនេាះទេ គាត់គ្រាន់តែចង់ទុកពេលអោយពួកគេទាំងពីរនាក់បាននៅជាមួយគ្នា
"ចាស៎ម៉ាក់"ជេស៊ូ
#មួយម៉ោងក្រោយមក
"ន៎ែ មនុស្សឆ្កួតពេលណាលោកដឹងខ្លួនហ៎ាស..នេះគ្រូពេទ្យប្រាប់ថាមួយម៉ោងក្រោយលោកដឹងខ្លួនហើយ ឥឡូវមួយម៉ោងជាងហើយលោកនៅមិនទាន់ដឹងខ្លួនទៀត នេះចង់បំភ័យខ្ញុំទៀតហើយមែនទេ..ហឹកៗ...យ៉ាងមិចក្រែងថាទទួលខុសត្រូវលើខ្ញុំហី ឬក៏ចង់គិតថាបានខ្លួនប្រាណខ្ញុំហើយចង់បេាះបង់ខ្ញុំចោលចឹងហ៎េស...អាកូនឆ្កែដឹងខ្លួនមកណា គេសុំទោស..ហឺៗ...ក្រោកមកអោយឆាប់មកទទួលខុសត្រូវលើខ្ញុំភ្លាម ខ្ញុំព្រមអោយលោកទទួលខុសត្រូវលើខ្ញុំហើយ...ក្រោកមកអោយឆាប់ទាន់ខ្ញុំទុកឱកាសអោយ"ជេស៊ូ
"តេាះរៀបការឥឡូវតែម្ដងទៅ"ជុងហ្គុក

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now