ភាគទី២៣

78 1 0
                                    

#១ខែកន្លែងផុតទៅ
ធ្មេចបើកៗមួយខែកន្លងផុតទៅយ៉ាងរហ័ស ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលជាកម្មសិទ្ធិរបស់គ្រួសារត្រកូលផាក កំពុងតែរៀបចំពិធីមង្គលការអោយកូនស្រីពៅរបស់ខ្លួនជាមួយនឹងកូនប្រុសត្រកូលចនយ៉ាងអធឹកអធ័ម មានមនុស្សម្នាគ្រប់ស្រទាប់វណ្ណៈ ញាតិមិត្ត បងប្អូន ជីដូនជីតា បានជញ្ជើញពីទីជិតទីឆ្ងាយ មកចូលរួមពិធីរៀបការរបស់ពួកគេទាំងពីរនាក់  នៅក្នុងបន្ទប់តុបតែងខ្លួនមានកូនកម្លេាះអង្គុយលើកៅអី ទឹកមុខស្រពាប់ស្រពោន អ្នកណាមិនដឹងថាគេមិនពេញចិត្តនឹងពិធីរៀបការនេះជាពុំខានទេ ប៉ុន្តែមិនមែនទេមកពីគេខ្សត់ខ្សោយកម្លាំងព្រេាះតែ ក្អួតចង្អោរចេញមកពេញមួយថ្ងៃហើយ រាល់ថ្ងៃមិនដែលមានអាការៈបែបនឹងទេ តែថ្ងៃនេះជាថ្ងៃពិសេសរបស់គេជាមួយនឹងមនុស្សស្រីជាទីស្រឡាញ់គេបែរជាមានអាការ:ប្លែកបែបនេះទៅវិញ។
"ជុង...ទៅរួចអត់នឹង?"ជេស៊ូនាងដើរមកសួរអនាគតស្វាមីជាមួយនឹងទឹកមុខព្រួយបារម្ភជាខ្លាំង ទឹកមុខអ្នកកម្លោះធ្លាប់តែស្រស់បស់ ញញឹមញញែមគ្រប់ពេល តែបែរជាប្ដូរមកស្លេកស្លាំងត្រឹមមួយរំពេចបែបនេះ អ្នកណាភ័យព្រួយនោះក្នុងនាមជាប្រពន្ធនោះ
"បងមិនអីទេ"នាយតបទៅនាងវិញភ្ជាប់ជាមួយស្នាមញញឹមបែបខ្សេាះមិនមានកម្លាំងកំហែង
"បងចង់ញុំអីអត់? ចាំអូនអោយគេទៅយកមកអោយ"ជេស៊ូ និយាយដោយយកដៃទៅគោះស្មា និងអង្អែលខ្នងគេបន្តិច
"យកតែទឹកដេាះគោចេកអោយបងមួយដបបានហើយ" ជុងគុគ ដោយហេតុតែមិនចង់អោយនាងនៅព្រួយនឹងរូបគេនាយក៏ទៀមទារទឹកដោះគោសំណព្វចិត្ត
"អូខេ ជុប៎" មុននឹងនាងចាកចេញទៅនាងបានអោនទៅថើបថ្ងាសនាយជាការលា
"អ៊ួក....អ៊ួក..."ជេស៊ូចេញទៅប្រាប់គេអោយយកទឹកដោះគោអោយជុងហ្គុកមិនទាន់បានប៉ុន្មាននាទីផង នាយកម្លោះស្ទុះក្រោកពីលើកៅអីទៅបន្ទប់ទឹក ហើយបន្តក្អួតយកៗ
"ជុង..ជុង...បងយ៉ាងមិចហើយ ហឹកៗៗៗ"ឮសម្រែកមនុស្សក្អួតចង្អោរពីបន្ទប់ទឹកជេស៊ូក៏ ប្រញាប់ប្រញាល់រត់ចូលទៅបន្ទប់ទឹករឹតខ្នងអោយជុងហ្គុក អោយគេក្អួតចេញមករាងងាយបន្តិច ឃើញគឺធ្លាក់ក្នុងសភាពបែបនេះជេស៊ូនាងបារម្ភពីគេរហូតដល់បង្ហូរទឹកថ្លាចេញពីប្រឡេាះភ្នែករបស់នាងជាបន្តបន្ទាប់
"បងមិនអីទេ ឈប់យំទៅណ៎ា ជុប៎"គេបែរមុខមកមើលនាងក៏ឃើញថានាងកំពុងតែយំ ជុងហ្គុកក៏និយាយលួងលោមនាង ទាញនាងចូលក្នុងរង្វង់ដៃក្រាស់របស់គេអង្អែលក្បាលនាងតិចៗព្រមទាំងបន្តក់ស្មាមថើមកក់ក្តៅទៅអោយនាងផងដែរ
"ទៅមន្ទីពេទ្យឥឡូវនេះទេ អូនបារម្ភពីបងណាស់ ហឹកៗ"ជេស៊ូមិនស្ដាប់តាមការលួងលោមរបស់ជុងហ្គុកទេ ពោលគឺនាងកាន់តែយំថែមទៀត
"កម្មវិធីជិតចាប់ផ្តើមហើយ បងញុំាទឹកដេាះគោតិចអស់អីហើយ ឈប់យំទៅយប់នេះជាយប់ពិសេសរបស់យើងណ៎ា អូនយំបែបនេះលែងស្អាតអស់ហើយឃើញទេ"ប្រអប់ដៃក្រាស់លើកឡើង ជូតទឹកភ្នែកចេញពីមុខរបស់នាងថើរៗ
"ឈប់យំទៅណា៎ ប្រពន្ធសម្លាញ់"
"មេាះចាំបងពាក់ខ្សែ.ក.អោយណ៎ា"ជុងហ្គុកទាញដៃនាងចេញពីបន្ទប់ទឹក ដើរសំដៅមកមុខកញ្ចក់ បើកកិតុទាញយកប្រអប់គ្រឿងពេជ្យមួយឈុតយកចេញមក ហើយក៏យកមកពាក់អោយកូនក្រមុំជាទីស្រឡាញ់របស់នាយ
"ថ្ងៃនេះអូនស្រស់ស្អាតខ្លាំងណាស់ ដូចជាទេពធីតាធ្លាក់ពីឋានសួគ៌"
"បងក៏សង្ហារដែរ"
"មេាះចាំអូនបូអោយណ៎ា"
"កូនក្រមុំ កូនកម្លោះរៀបចំខ្លួនហើយឬនៅចាស៎?"Girl
"ជិតរួចរាល់ហើយចាស៎ នៅតែបន្តិចទៀតទេ"ជេស៊ូ
"បើរៀបចំរួចរាល់ហើយ សូមអញ្ជើញកូនកម្លោះចុះទៅខាងក្រោមមុនកូនក្រមុំ នៅពេលបន្តិចទៀតកម្មវិធីចាប់ផ្ដើមហើយ"Girl
"ចាស៎"ជេស៊ូ
"បងទៅសិនហើយណ៎ា"ជុងហ្គុក
"អូខេ បន្តិចទៀតជួបគ្នាណ៎ា បងសម្លាញ់ ជុប៎"ជេស៊ូ
#ក្នុងកម្មវិធីមង្គលការ
"អូហូរកូនកម្លេាះថ្ងៃនេះសង្ហារណាស់ណ៎ មុខមាត់រីកស្រស់បស់ដូចផ្កាត្រូវទឹក មិនដូចកាលមុនឃើញតែមុខងាប់រហូត"ជីនដើរមកជិតជុងហ្គុកពាក្យញេសញ៉ងដាក់ជុងហ្គុក
"សង្ហារយូរហើយទឹមដឹង?"ជុងហ្គុក
"បងជីន...ហ្ហួយបងឯង ប្រើទឹកអប់ម៉ាកស្អីនឹង ក្លិនដូចអាចន៍មាន់..អ៊ែក..ធុំហើយចង់តែក្អួត កុំចូលមកជិតខ្ញុំ ប្រយ័ត្នខ្ញុំក្អួតដាក់កណ្ដាលមុខ"ជុងហ្គុក
"យើងជាប្រុសស្អាត សង្ហារជាងគេលើលោក អោយមកប្រើទឹកអប់ក្លិនអាចន៍មាន់យ៉ាងមិចហ៎ា"ជីន
"ទឹកអប់យើងប្រើសុទ្ធតែប្រេនម៉ាកឆាប់មែល(ឆានែល) ក្លិនគេឡើងក្រអូប ហើយឯងមកថាក្លិនដូចអាចន៍មាន់ បើមិនជឿហិតអោយជិតហ៎ាសន៎េស"ជីន
"កុំចូលមកជិតខ្ញុំ...អ៊ួក"ជុងហ្គុក
"ហ្ហឺយ...វាស្អីហែងនឹងអាហ្គុក"កាលបើឃើញជុងហ្គុកក្អួតដាក់អាវខ្លួនបែបនេះJinក៏រាងមួលម៉ៅបន្តិចដែរ
"ឯងមកចូលរួមពិធីមង្គលការវា រៀបចំខ្លួនស្លៀកពាក់ឡើងសង្ហារ បាញ់ទឹកអប់ឡើងក្រអូប មកដល់វាថាឯងបាញ់ទឹកអប់ក្លិនដូចអាចន៍មាន់ ថែមទាំងមកក្អួតដាក់អាវឯងទៀត"ជីនអ៊ូដាក់ជុងហ្គុក ហើយក៏ដើរទៅបន្ទប់ទឹកបាត់
ពិធីមង្គលការនាពេលរាត្រីបានចាប់ផ្តើមឡើង ដោយមានកូនកម្លេាះឈរនៅជិតលោកអាចារ្យត្រៀមរង់ចាំកូនក្រមុំ មិនយូរប៉ុន្មានទ្វារក៏បានចាប់បើកឡើងបង្ហាញអោយឃើញ វ័យចំណាស់ដឹកដៃកូនក្រមុំដែលមានរ៉ូប ពណ៌សវែងអន្លាយ មុខកូនក្រមុំគ្របដោយស្បៃរស មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ លោកផាកដឹកដៃកូនស្រីធ្វើដំណើរបន្តិចម្ដងៗរហូតមកដល់ទល់មុខនឹងជុងហ្គុក
"ប៉ាផ្ញើរកូនស្រីផងណ៎ា រៀបការជាប្តីប្រពន្ធនឹងគ្នាហើយ ត្រូវតែចេះស្រឡាញ់ អនុគ្រោះ យោគយល់ មើលថែគ្នាអោយបានល្អ បើមួយជាភ្លើងមួយទៀតត្រូវតែជាទឹក ត្រូវតែចេះស្ដាប់ហេតុផលគ្នាទៅវិញទៅមក ប៉ាពឹងពាក់លើឯងហើយជុងហ្គុក ត្រូវមើលថែជេស៊ូអោយដូចជាកែវភ្នែកមួយគូររបស់ឯងណ៎ា"
"បាទលោកប៉ា ខ្ញុំសន្យាថានឹងមើលថែស៊ូ អោយដូចជាកែវភ្នែករបស់ខ្ញុំដែរ"ជុងហ្គុក
"តើអ្នកនាង ផាក ជេស៊ូ ព្រមទទួលលោក ចន ជុងហ្គុក ធ្វើជាស្វាមីស្របច្បាប់ដែរឬទេ?"លោកអាចារ្យ
"ចាស៎ នាងខ្ញុំព្រម"ជេស៊ូ
"ចុះលោក ចន ជុងហ្គុក ព្រមទទួលអ្នកនាង ផាក ជេស៊ូ ធ្វើជាភរិយាស្របច្បាប់ដែរឬទេ?"លោកអាចារ្យ
"បាទ ខ្ញុំព្រមទទួល ផាក ជេស៊ូ ធ្វើជាភរិយាស្របច្បាស់របស់ខ្ញុំ ស៊ូជាមនុស្សស្រីដំបូងដែលចូលមកជីវិតរបស់ខ្ញុំ ស៊ូបានធ្វើអោយខ្ញុំផ្លាស់ប្ដូរអត្តចរិកបីរយហុកសិបដឺក្រេ ខ្ញុំសន្យាថានឹងមើលថែស៊ូអស់មួយជីវិតរបស់ខ្ញុំ ថែទាំស៊ូអោយដូចជាកែវភ្នែកមួយគូររបស់ខ្ញុំ"ជុងហ្គុក
~ហូរ~ផ្លាច់~ផ្លាច់~ថើបទៅ~ថើបទៅ
កាលបើបានស្ដាប់សម្ដីជុងហ្គុកនិយាយហើយ ភ្ញៀវកិត្តិយសដែរនៅក្នុងកម្មវិធីនេាះនាំគ្នាស្រែហោរទះដៃគ្រប់ៗគ្នា ហើយក៏ស្នើរអោយពួកគេទាំងពីរអ្នកថើបគ្នាទៀត
"អឹម..."បបូរមាត់ក្រាស់គ្របដណ្ដប់លើបបូរស្ដើង តាមការសំណូមពររបស់ភ្ញៀវកិត្តិយស ថើបមិនទាន់បានប៉ុន្មានផងជុងគុគមានអារម្មណ៍ថាថប់ៗដង្ហើម
~ព្រូស~

_____
ហ្គុតណាយ🤣💜

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now