ភាគទី២៥ មានផ្ទៃពេាះ

92 5 0
                                    

ភាគទី២៥

ព្រឹកថ្ងៃថ្មី🌤️
"អ៊ួក...អ៊ួក.."ព្រឹកព្រលឹមមិនទាន់នាយកម្លេាះសង្ហារ ចន ជុងហ្គុក ស្ទុះពីលើគ្រែទាញកន្សែងនៅក្រោមគ្រែមករុំល្វែងក្រោមរបស់គេ ព្រោះតែយប់មិញនេះ គេផ្សំដំណេកជាមួយ ភរិយាជាស្រឡាញ់របស់គេ នាយរត់ចូលបន្ទប់ទឹក ក្អួតដាក់ឡាបូវ៉ក់ៗឡើងអស់ពីខ្លួន នេះគេមិនទាន់បានញុំាអីចូលពេាះបាន មួយគ្រាប់ផង ក្អួតនេាះក្អួត
"ជុង ទៅមន្ទីពេទ្យឥឡូវនេះតែម្ដងទៅ អាការៈបងកាន់តែធ្ងន់ធ្ងរហើយណ៎ា"កាលបើឮសម្លេងក្អួតខ្លាំងចេញពីបន្ទប់ទឹក ជេស៊ូដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នេាះ ក៏ស្ទុះមកមើលរាងក្រាស់នៅឯបន្ទប់ទឹក នឹងជួយរឹតខ្នងអោយគេទៀត នាងមើលទៅអាការ:ក្អួតចង្អោររបស់គេមិនធូរស្បើយសេាះ វាមានតែធ្ងន់ធ្ងរទៅៗ នាងក៏អោយគេទៅមន្ទីរពេទ្យបើទុកតទៅទៀត យ៉ាប់ជាមិនខានទេ
"បងមិនអីទេ សង្ស័យតែមកពីក្រពះហើយ ព្រោះមួយរយៈនេះញុំាអីមិនសូវបាន ញុំាបានតែអូន"នាយងើបមុខពីឡាបូបែរមុខមករកជេស៊ូរួចក៏តបទៅនាងវិញដោយសម្ដីឈ្លើយ គួរអោយចង់ដាល់មាត់អោយបែកឈាមទេ ក្អួតសឹងរកដង្ហើមដកគ្មានហើយ នៅប្រើសម្ដីអញ្ចឹងបានទៀត
"ត្រូវតែទៅមន្ទីរពេទ្យឥឡូវនេះភ្លាម បងឯងក្អួតរហូតបើទុកយូរជាងនឹងទៀតយត្ន័ស្លាប់អត់ដីកប់ទៅ បើស្លាប់អូនយកប្ដីមួយទៀតហើយប្រាប់អោយហើយ មុខមាត់នៅស្អាតបែបនេះដែរ"ជេស៊ូប្រឹថចាប់ទាញដៃជុងហ្គុកចេញពីបន្ទប់ទឹក នាំគរទៅមន្ទីរពេទ្យ ទៅពិនិត្យមើលអាការៈថាគេកើតអីអោយប្រាកដ
"មុខអូននៅស្អាត តែអូនអស់ហ្សុីនហើយនឹង អ្នកណាយកអូន?"
"មិនចេះខ្វះទេអ្នកដែរចាំយកទេ អោយតែអូនហារមាត់យក ប្រុសៗតម្រង់ជួររាប់សិបជួរហ៎ ប្រាប់បងឯងអោយហើយទៅ មោកុំនៅតែប៉ែច្រើនទៅពេទ្យ"
"អត់ទៅទេ ទៅហាន់នីមូនវិញ"ជុងហ្គុកធ្វើទឹកមុខងក់ងរបែបខ្ជីខ្ជូត ធ្វើអោយអ្នកដែរបង្ខំមុននេះត្រូវស្របតាមគេវិញ
"ចឹងក៏បាន ហើយបងចង់ទៅហាន់នីមូននៅណា?"
"នៅទីក្រុងបូសាន"
"អូខេ តែបើទៅដល់ទីនេាះហើយ អាការៈបងនៅតែញុំាអីមិនបាន ក្អួតបែបនេះទៀតអូនចាប់ច្រកបាវយកទៅពេទ្យហើយ គ្រាន់តែទៅពេទ្យសេាះក៏វេទនាដែរ"
"រៀបចំខោអាវទៅ បងទៅងូតទឹកចេញទៅក្រុមហ៊ុនមួយភ្លែត មុននឹងទៅបូសាន"
"ចាស ដេតឌី..."
"អុយ ព្រឺសម្បុរ"ជុងហ្គុក
__skip__
"នេះលើសប៉ុន្មានថ្ងៃហើយមិចក៏មិនទាន់ឃើញមកទៀត"ជុងហ្គុកចេញទៅបាត់ជេស៊ូរៀបចំខោអាវងូតទឹករួចរាល់ក៏នឹកគិតដលើរឿងមួយ ដែរចម្លែកបំផុតសម្រាប់នាងនេាះគឺ នាងលើសថ្ងៃមកខែបួនប្រាំថ្ងៃហើយ រាល់ខែមកទាងពេលល្អណាស់ តែសម្រាប់ខែនេះវិញវាហាក់នឹងចម្លែកណាស់
"តិចខ្ញុំ ទេមិនអាចទៅរួចទេ"សុខៗនាងក៏គិតដល់ការមានកូន ព្រោះកាលដែរនាងធ្លាប់សិក្សាកន្លងមក បើស្រ្ដីបាត់រដូវនេាះ វាអាចនឹងប្រឈមមុខនឹងការមានគភ៌ គិតដល់ចំណុចនេះនាងក៏រាងភ័យដែរ ព្រោះតែមិនទាន់បានត្រៀមថានឹងធ្វើជាម៉ាក់តបស់គេទេ
"បងមីវ ខ្ញុំសុំពឹងបងអោយទៅទិញ ប្រដាប់ពិនិត្យទឹកនោមរបស់ស្ដ្រីបានទេ?"នាងចុះមកខាងក្រោម ក៏ចូលទៅជិតអ្នកបម្រើស្រី ហើយក៏ចូលទៅខ្សឹបអ្នកបម្រើនេាះតិចៗ
"ចាស បានត៎ាសអ្នកនាង"មីវ
"បងលាក់ផងណ៎ា កុំអោយអ្នកណាគេដឹង"
"ចាស អ្នកនាង"
ព្រោះតែឃ្លានិចនៅមិនឆ្ងាយពីភូមិគ្រឹះ មិនយូរប៉ុន្មានមីវក៏ទិញបានប្រដាប់ពិនិត្យទឹកនោមបាន រួចយកមកប្រគល់អោយជេស៊ូ
"អគុណហើយបង"
"ចាស មិនអីទេអ្នកនាង វាជាតួនាទីខ្ញុំស្រាប់ហើយ"មីវ
"ចឹងទៅធ្វើការងាររបស់បងវិញទៅ ខ្ញុំអគុណម្ដងទៀត"
"ចាស អ្នកនាង"
ក្រោយពីមីវចេញទៅបាត់ ជេស៊ូប្រញាប់បិទទ្វារបន្ទប់ដើរសំដៅទៅបន្ទប់ទឹកដើម្បីតេស្តទឹកនោម ថានាងពិតជាមានកូនមែនឬមិនមាននេាះ។
"កុំទាន់មាននៅពេលនេះអី...កុំទាន់មាន..កុំទាន់មាន"ជេស៊ូចេញពីបន្ទប់ទឹកវិញនាងមិនទាន់បានមើលលទ្ធផលនេាះទេ នាងយកដៃបិទលើប្រដាប់ពិនិត្យទឹកនោមនេាះ ហើយដើរទន្ទេញសូមអោយកុំទាន់មានកូនពេលនេះអី នាងដើរទាំងបើកភ្នែកព្រឹមៗដកដង្ហើមវែង មាត់ទន្ទេញញាប់ឆ្មេញ នាងដាក់បង្គុយលើកៅអីតុ តុបតែងខ្លួនរបស់នាង។ជេស៊ូបិទភ្នែកហើយយកប្រដាប់ពិនិត្យទឹកនោមនេាះដាក់លើតុ នាងបើកភ្នែកម្ដងបន្តិចៗ ដើម្បីអ៊ុតមើលលទ្ធផលនេាះ
"ស៊ូ....អូនមានកូន"ជុងហ្គុកស្រែកខ្លាំងដោយការភ្ញាក់ផ្អើល
"អ៎ាយ...."នាងកំពុងតែភ័យផង ស្ងាត់ៗជុងហ្គុកមកស្រែកខ្លាំងបែបនេះនាងកាន់តេភ័យលើសដើម ព្រលឹងនាងហេាះទៅសុីព្រលិតបាត់ហើយ។ ជុងហ្គុកគេចូលមកស្ងាត់ៗលបៗចង់ពញាក់ជេស៊ូ ចង់ដឹងថានាងកំពុងតែធ្វើ តែពេលគេចូលមកដល់ឃើញនាងអង្គុយលើកៅអីកំពុងតែបិទភ្នែក ហើយនៅដកដង្ហើមវែងៗ ប្រៀបដូចចទៅប្រព្រឹត្តទង្វើរខុសអច្ចឹង ជុងហ្គុកក៏ដើរទៅជិតនាងហើយក៏ឃើញប្រដាប់ពិនិត្យទឹកនោមរបស់ស្ដ្រី អ្វីដែរកាន់តែធ្វើអោយនាយភ្ញាក់ផ្អើលនេាះគឺ លើប្រដាប់ទឹកនោមនេាះមានឆ្នូតក្រហមពីរឆ្នូត ជុងហ្គុកភ្ញាក់ផ្អើលពេកបូករួមជាមួយនឹងភាពរំភើប នាយបានស្រែកមួយវ៉ាសធ្វើអោយជេស៊ូភ័យជាខ្លាំង។
"យ៎េ អូនមានកូនហើយ បំណងប្រាថ្នារបស់បងក្លាយជាការពិតហើយ សឺត សឺត សឺត សឺត"ជុងហ្គុករំភើបពេកគេលើកនាងបង្វិលពីរបីជុំ គេថើបថ្ពាល់ ថើបថ្ងាសរបស់នាង
មិនអោយចន្លេាះមួយកន្លែងណាទេ
"ជុងបានហើយ អូនវិលមុខណាស់"
"អូរ..អោយបងសុំទោសណ៎ា មកពីបងរំភើបខ្លាំងពេកនឹងណ៎ា ហិហិ"ជុងហ្គុកសើចស្ញេញបញ្ចេញធ្មេញទន្សាយដាក់នាង
"តេាះទៅបានៅ?"
"ឈប់សិនចាំបន្តិចណ៎ា"ជុងហ្គុកប្រញាប់ដកទូរសព្ទចេញពីហោប៉ាវខោរបស់គេខលទៅនរណាម្នាក់
"ជម្រាបសួរ អ្នកម៉ាក់~"ជុងហ្គុកខលជាវីអូទៅលោកស្រីចន
"ចាស ជម្រាបសួរ លោកម្ចាស់កូន"លោកស្រីចន
(បញ្ជាក់÷លោកស្រីចនគាត់នៅក្រៅប្រទេសពេលពិធីមង្គលការជុងហ្គុកនឹងជេស៊ូត្រូវបានបញ្ចប់គាត់ចេញទៅទាំងយប់ ដើម្បីបំពេញការងាររយ:ពេលមួយអាទិត្យដូច្នេះហើយទើបជុងហ្គុកត្រូវខលទៅគាត់ប្រាប់ដំណឹងល្អអោយគាត់បានដឹង)ជុងហ្គុកក៏ទើបតែដឹងដែរថាម៉ាក់គេចេញទៅក្រៅប្រទេសព្រឹកមិញនេះទេ ពេលគេចុះពីបន្ទប់ទៅក្រុមហ៊ុនចុះមកដល់ខាងក្រោមគេសួរអ្នកបម្រើ អ្នកបម្រើក៏ប្រាប់គេថាលោកស្រីចនទៅក្រៅប្រទេស គាត់មិនបាននៅប្រាប់ជុងហ្គុក ដោយផ្ទាល់ព្រោះតែយប់មិញជុងហ្គុកគេសន្លប់ ទើបលោកស្រីចនប្រាប់អ្នកបម្រើចាំអោយប្រាប់ជុងហ្គុកផង
"ម៉ាក់ប្រពន្ធខ្ញុំមានចៅអោយម៉ាក់ពរហើយ"ជុងហ្គុកនិយាយប្រាប់លោកស្រីចនគេញញឹមបិទមាត់មិនជិតទេ
"ពិតមែនហ៎ស៊ូ"
"ចាស ម៉ាក់ ចុះម៉ាក់នៅទីណានឹង?"នាងតបទៅម្ដាយក្មេកវិញដោយស្នាមញញឹម សុខៗជេស៊ូក៏សួរលោកស្រីចនថាគាត់នៅឯណា ព្រោះថានាងនៅក្នុងភូមិគ្រឹះចននេះទេ ហើយលោកស្រីចនក៏នៅទីនេះដែរ ហេតុអីក៏ចាំបាច់ខលរកគ្នាដែរ?
"គឺម៉ាក់នៅសហរដ្ឋអាមេរិក ម៉ាក់ចេញមកប្រញាប់ពេកទើបមិនបានប្រាប់កូនៗអោយបានដឹង"
"អរ ចឹងទេហ៎ កូនខំតែឆ្ងល់ នៅផ្ទះជាមួយគ្នាសេាះហេតុអ្វីបានជុងហ្គុកចាំបាច់ខលទៅម៉ាក់ដែរ ហិហិ"
"មើលថែខ្លួនអោយល្អផងណ៎ាកូន កូនពេលនេះមិនមែនខ្លួនមួយដូចកាលពីមុនទៀតទេ ជុងហ្គុកមើលថែប្រពន្ធឯងអោយល្អ ទាំងការញុំា ការគេង ការធ្វើការងារក្នុងផ្ទះផ្សេងៗ កុំអោយនាងឆងយករបស់ខ្ពស់ៗ ហាមទុកនាងនៅម្នាក់ឯង យល់ទេ នៅតែប៉ុន្មានថ្ងៃទៀតម៉ាក់ត្រឡប់ទៅវិញហើយ"លោកស្រីចននិយាយរៀបរាប់ផ្ដែផ្ដាំអោយជុងហ្គុកមើលថែជេស៊ូអោយបានល្អ ព្រោះថានាងមានកូនដំបូងៗចឹងវាងាយប្រឈមមុខនឹងការរលូតណាស់
"បាទ ម៉ាក់ខ្ញុំយល់ហើយ"ជុងហ្គុក
"ពេលនេះកូនកំពុងតែរៀបចំទៅហាន់នីមូននៅទីក្រុងបូសានណ៎ាម៉ាក់"ជុងហ្គុកនិយាយបង្វែរកាំមេរ៉ាទូរសព្ទអោយលោកស្រីចនឃើញវ៉ាលីដែរជេស៊ូរៀបចំត្រៀមចេញទៅហាន់នីមូននៅបូសាន
"ធ្វើដំណើរដោយសុវត្ថិភាពណ៎ាកូន"
"ជុងហ្គុក ទៅហាន់នីមូនហាមធ្ចើអីផ្ដេសផ្ដាស កុំភ្លេចថាប្រពន្ធឯងនាងមានកូនហ៎ាស"លោកស្រីចនគាត់និយាយសំដៅទៅលើការរួមមេត្រីរបស់កូនគាត់ទាំងពីរ
"ហ្ហួយម៉ាក់ហ៎...មើលមកកូនក្នុងផ្លូវល្អខ្លះផង"
"រឿងផ្សេងម៉ាក់អាចមើលកូនក្នុងផ្លូវល្អបានទាំងអស់ លើកលែងរឿងរួមមេត្រីនឹងមួយ"
"ប៉ុនហ្នឹងសិនចេាះម៉ាក់រវល់បន្តិច"
"បាទ ម៉ាក់ បាយបាយ"
"ជម្រាបលាអ្នកម៉ាក់"ជេស៊ូ
"ជុងហ្គុកកុំភ្លេចមើលថែប្រពន្ធឯងតាមអ្វីដែរម៉ាក់ប្រាប់ណា"
"បាទ ខ្ញុំដឹងហើយអ្នកម៉ាក់ជាទីស្រឡាញ់ បាយៗជុប៎ៗ"
_____
លេងហ្គេមបើបាន ១៥០like & ៤០share គ្រប់ពេលណាអោយមួយភាគទៀត🥳

អន្ទាក់ស្នេហ៍លោកCEOWhere stories live. Discover now