"គេងមួយនាទីមួយតឹក"
"បិទមាត់ទៅប្រយ័ត្នអត់មួយឆ្នាំពេញ"ជេស៊ូ និយាយសំដៅទៅលើការផ្ដាច់របបជុងហ្គុកមួយឆ្នាំ មានប្ដីមួយនេះរាល់ថ្ងៃគ្មានគិតអ្វីក្រៅពីរឿងលើគ្រែសេាះ
"បើអូនហ៊ានមែន បងនិងចេញទៅរកស្រីខាងក្រៅ"ជុងហ្គុក និយាយហីៗធ្វើរឹកពារធម្មតាៗ ខុសពីអ្នកដែលនៅគេងលើភ្លៅគេកំពុងតែផ្ទុះកំហឹងដូចបន្ទុះភ្នំភ្លើងសកម្មទៅហើយ
"បើចង់ណាស់ ក៏ទៅរកពួកនាងនេាះអោយបាត់ទៅ ចេញអោយឆ្ងាយពីមុខខ្ញុំទៅ"ជេស៊ូ ស្ទុះងើបមកញ៉េតៗដាក់ជុងហ្គុកថែមទាំងច្រានទ្រូងនាយអោយឃ្លាតឆ្ងាយពីនាងទៀត នាងពិតជាខឹងនឹងសម្ដីរបស់គេខ្លាំងណាស់ សុទ្ធតែទៅរកស្រីខាងក្រៅ៕សួរថាប្រពន្ធណាមិនខឹងបើប្ដីមកនិយាយរឿងស្រីផ្សេងនៅនឹងមុខទៅហើយនេាះ?បើប្រពន្ធនេាះមិនខឹងទាល់តែប្រពន្ធនេាះទៅបួសធ្វើជាដូចជី ទើបមិនខឹងនឹងប្ដី!!!!
"បងនិយាយលេងតើពៅមាស ប្ដីឯណាទៅហ៊ាននេាះ មានអូនមួយគ្រប់គ្រាន់ហើយទាំងស្អាត ឆ្លាត ពូកែគ្រប់រឿង ឆ្នាស់ឆ្នើម រាងរៅស្រឡូន ត្រកៀកសាយ ដើមទ្រូងមូលក្រឡង់ ប្រពន្ធបងគួរអោយស្រឡាញ់ម៉ាចប់ទៅហើយ ទៅរកនាងៗអស់នេាះធើអីទៀតទៅហ៎ក"នាយខិតទៅជិតភរិយាទាញនាងមកឱបក្នុងទ្រូងដ៏សែនកក់ក្ដៅរបស់នាយជាប់
"កុំអារបៀបវៃក្បាលអង្អែលខ្នង ធ្វើឲ្យខឹងនឹងអាងលួងតាមក្រោយ អូនមិនចូលចិត្ត"អាចថានាងខឹងងរងក់ច្រើនក៏ថាបាន តែមិនអោយនាងខឹងយ៉ាងមិច ស្ដាប់តែសម្ដីស្វាមីនាងនិយាយនរណាៗក៏ខឹងដែរ ត្រូវចំនឹងពេលកូនធ្វើទុកបុកម្នេញទៀតកាន់តែយ៉ាប់យ៉ឺន
"មុននេះក្រែងអូនថាងងុយគេងហី?ឥឡូវឆាប់គេងវិញទៅ គេងលើភ្លៅបងមក អូនអង្គុយច្រើនក៏មិនល្អដែរ ព្រោះនៅឆ្ងាយទៀតណាស់ទើបដល់បូសាន"នាយនិយាយទៅកាន់ភរិយាដែលនៅអោបជាប់នៅនឹងដៃ តែគ្មានទទួលបានការឆ្លើយតបពីនាងវិញឡើយ
"ងាប់ហើយអញ...ហើយស្រមុកតាំងពីងកាលហ្នឹង?"នាយឱនមកមើលភរិយារបស់ខ្លួនក៏ឃើញថានាងគេងលង់លក់យ៉ាងស្ងប់ស្ងល់ចឹងត៎ាសបានមិនតមាត់ជាមួយគេសេាះ ពួកគេធ្វើដំណើររាងយូរគួរសមដែលទើបមកដល់ទីក្រុងបូសានដែលជាទីក្រុងទី២នៅក្នុងប្រទេសកូរ៉េខាងត្បូង
ជុងហ្គុកមកដល់ផ្ទះដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនគេ គេក៏ប្រញាប់បីកាយភរិយាចុលទៅក្នុងបន្ទប់ នេះនាងគេងបានយូរល្អណាស់ណ៎
"យូរទៅកាន់តែធ្ងន់ទៅៗហើយប្រពន្ធបងអើយ តែមិនថ្វីទេបុិនហ្នឹងក៏គួរអោយស្រឡាញ់ដែរ មិនដឹងទៅរកគ្រូណាដាក់ស្នេហ៍ប្ដីទេ ទើបប្ដីស្រឡាញ់ងប់ងុលបែបនេះ សឺត.."ជុងហ្គុកបីភរិយាមកដល់ក្នុងបន្ទប់ក៏ដាក់នាងគេងលើគ្រែយ៉ាងថ្នមៗបំផុត បើមិនថ្នមទេត៎ានាងគេងមិនទាន់ឆ្អែត នាងភ្ញាក់គេពិតជាមិនមានដង្ហើមដកទៀតទេមើលទៅ
នាយចូលទៅក្នុងបន្ទប់ជម្រះកាយស្លៀកពាក់យ៉ាងសមសួនព្រេាះល្ងាចនេះត្រូវនាំភរិយាដើរលេង នាយឡើងលើគ្រែចូលទៅដាស់ភរិយា
"ស៊ូអូនភ្ញាក់ឡើង អូនមិនចង់ទៅមើលថ្ងៃលិចនៅសមុទ្រទេហ៎េ"នាយគេាះស្មាភរិយាថ្នមៗ
"អឹម..ហឹម...ហ្ហឺយ..."ងាប់ហើយលោកអើយបីតង់នេះជុងហ្គុកអោយគេយូរម៉ោងផង បើអោយនាងគេងតែមួយភ្លែតដាស់នាងដឹងតែខឹងនាយដាច់ក្បាលដាច់កន្ទុយជាមិនខានទេ
"ក្រោកឡើងមកអូន ទៅមើលថ្ងៃលិច"
"ម៉ោងប៉ុន្មានហើយ?"
"ម៉ោងបីជិតបួនរសៀលហើយអូន"
"អឹម...តេាះ..អូនប្ដូរឈុតសិន"នាងក្រមុំបើកភ្នែកមមីមមើទម្លាក់ជើងចុះពីលើគ្រែហើយដើរទៅយកថងខោអាវដែលនាងបានចូលទិញជាមួយស្វាមីមុនពេលមកដល់បូសាន
"មេាះចាំប្ដីជួយ"ជុងហ្គ្កឃើញសភាពការមិនសូវស្រួលភរិយាដើរបើកភ្នែកមិនរួចផងនាយក៏ជួយ បើបណ្ដោយខ្លាចនាងដើរទៅបុកនឹងអីមួយ មិនអច្ចឹងទេរអិលក្នុងបន្ទប់ទឹក គេប្រាកដជាចប់មិនខានទេ នាងមិនកូនដំបូងហើយទើបតែបានប៉ុន្មានសប្ដាហ៍ដូច្នេះទៀតវាងាយនឹងរលូតណាស់
"បានហើយបងចេញទៅវិញទៅអូនប្ដូរឈុតសិន"រាងក្រាស់ដើរតាមក្រោយរាងស្ដើងរហូតហើយឈរមើលនាងងូតទឹកទៀត នាងងូតរួចរាល់ហើយគេមិនទាន់ទៅទៀតទាល់តែដេញទើបចេញ
ជេស៊ូយកឈុតប៊ីហ្គានីពណ៌ផ្កាឈូកមកស្លៀកឈុតនេាះវាសិចសុិខ្លាំងណាស់បើប្ដីនាងឃើញដឹងតែមិនរួចខ្លួនទេ ទើបនាងយកអាវយឺតពណ៌សស្ដើងខ្លីត្រឹមភ្លៅមួយមកពាក់ពីលើឈុតប៊ីហ្គានីដ៏សិចសុីរបស់នាង រៀបចំស្លៀកពាក់រួចរាល់ហើយជេស៊ូក៏ដើរចេញមកក្រៅវិញ ចេញមកមានស្វាមីឈរចាំនៅមុខបន្ទប់តែម្ដង គេសម្លឹងមើលនាងពីក្បាលដល់ចុងជើងថែមទាំងលេបទឹកមាត់ក្អឹកៗចំជារោគចិត្តមែន
"ងាប់ហើយអញលើគោក"ជុងហ្គ្កនិយាយតិចៗ
"មេាះពៅមាសចាំបងលាបឡេការពារកម្ដៅថ្ងៃនឹងបំប៉នស្បែកអោយ"
__________
ស៊ូហ៎ាកុំទុកចិត្តអាបុិនឹងពេកណ៎ាកូន
https://t.me/+3NRnXW1MvqU5MjZl