កម្មពិធីអបអរថ្ងៃមង្គលការក៏ត្រូវបានបញ្ចប់យ៉ាងរលូនគ្មានបញ្ហាមកជ្រៀជ្រែត អំឡុងពេលនេះវាច្បាស់ជាយប់ដ៏រីករាយសម្រាប់ប្តីប្រពន្ធថ្មីថ្មោងហើយត្រូវទេ? តែហេតុអីសម្រាប់ពិធីមង្គលការដ៏អន្ធឹកអន្ធាមរបស់លោករដ្ឋមន្ត្រីម្នាក់នេះបែរទៅជាយប់ដែលត្រូវអ្នកមាននាមជាភរិយាអង្គុយបង្ហូរទឹកភ្នែកទៅវិញ?
«ម៉ាក់ ឯណាជុងហ្គុក?»វិមានដ៏ធំល្វឹងល្វើយស្ងប់ស្ងាត់មានតែរាងកាយតូចច្រឡឹងក្នុងសម្លៀកបំពាក់ឈុតកូនក្រម៉ំព័ណ៍សជាខោអាវក្រាសែលដ៏ស្រស់ស្អាតសមនឹងរូបរាងឥតទាស់របស់អ្នកពាក់ដែលមានផ្ទៃមុខគួរអោយគយគុនមិនជិនណាយស្របពេលនារីៗជាច្រើននៅជ៉ំវិញខ្លួនរបស់គេកំពុងតែកើតមានការច្រណែនមិនសុខចិត្តនៅពេលក្មេងប្រុសម្នាក់នេះមានសម្រស់ស្រស់ស្អាតលើសជាងនារីឯទៀត។
គីម ថេយ៉ុង អ៊ែលសៀនហ៍ កំពុងអង្គុយទល់មុខមនុស្សវ័យចំណាស់ម្នាក់ដែលមាននាមជាម្តាយក្មេករបស់ខ្លួនជាមួយទឹកមុខស្រពាបស្រពោនបន្ទាប់ពីមិនបានឃើញប្តីនៅក្បែរទាំងដែលវាជាពេលយប់ដ៏សំខាន់ត្រូវនៅក្នុងបន្ទប់ជាមួយគ្នាតែពេលនេះវាយប់ជ្រៅទៅហើយនៅមិនទាន់ឃើញវត្តមានអ្នកជាប្តីបង្ហាញខ្លួនមកទៀត។
«រកយើងធ្វើស្អី?»សម្លេងក្រល៎ធំក្រហឹមពីដើមកបានបន្លឺឡើងអូសទាញម្តាយកូនប្រសារទាំងពីរអោយចោលភ្នែកទៅមើល។ ថេយ៉ុងសឹងតែគាំងបេះដូងភ្លាមៗខណះពេលភ្នែកទាំងគូបានចាប់ផ្តិចយករូបភាពប្តីកំពុងបណ្តើរស្រីស្រស់ឆើតឆាយស្លៀកពាក់ហៃស៊ូ ស្បែកជើងកែងចោទខ្ពស់ជាមួយបបូរមាត់ក្រហមឆេះដិតជាប់មិនងាយជ្រះអោបដៃមាំទាំមិនលែងដោយព្យាយាមខិតខ្លួនប្រាណល្វិតល្វន់អោយជាប់នឹងរាងកាយហាបណែនណែមណិតស្អិតដូចបានដាក់កាវប្រាំរយពីរ។
ថ្ងៃមង្គលការដែលគូស្នេហ៍គ្រប់គ្នាគិតថាវាជាថ្ងៃពរជ័យឬមានតម្លៃខ្លាំងសម្រាប់ប្តីប្រពន្ធថ្មីថ្មោង ពេលនេះគេចង់ប្រាប់ថាវាមិនមែនបញ្ចប់ទៅដោយស្នាមញញឹមទាំងអស់នោះទេ ទឹកភ្នែកនៅតែអាចស្រក់ប្រសិនជាយើងព្រមចាប់ដៃមនុស្សខុស។ ថេយ៉ុងអោនមុខចុះគេមានអារម្មណ៍ថាឈឺឆ្កៀបៗត្រង់ប្រអប់ទ្រូងខាងឆ្វេងដែលកំពុងសម្រុកបុកជម្រុញអោយទឹកថ្លាដូចកញ្ចក់ឆ្វង់ហ៊ូកាត់ផែនផ្ពាល់ត្រឹមសកម្មភាពថ្ងៃដំបូងនៃជីវិតគូស្នេហ៍ប្តីប្រពន្ធរបស់គេ។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...