ភ្លើងស្រាប់តែបើកវឹបបញ្ចាំបំភ្លឺគ្រប់ទិសទីពេញវិមាននាំអោយស្រមោលអ្នកម្ខាងទៀតលាតបង្ហាញអោយថេយ៉ុងបានឃើញ។ ផ្ទៃមុខរលោងព្យាយាមងាកទៅមួយៗទាំងអារម្មណ៍ញ៉ាប់ញ័រជាខ្លាំងរហូតដល់បានឃើញនាយកម្លោះពេញៗភ្នែក។ ជុងហ្គុកអង្គុយគង់ទាក់ខ្លានៅលើសាឡុកដៃកាន់ស្រាមកផឹកទាំងសភាពគឺអាវខ្មៅដៃខ្លីបិទមិនជិតទើបបង្ហាញរាងរ៉ូវដ៏ជក់ភ្នែកសម្រាប់អ្នកផ្សេងដែលកំពុងមើលមក ប៉ុន្តែសម្រាប់កាយតូចគ្មានអារម្មណ៍អ្វីទាំងអស់ក្រៅពីញញើតនឹងចរឹកសោះកក្រោះរបស់រាងក្រាស់នាំអោយគេអត់គិតមិនបានថានាយខឹងនឹងខ្លួនយ៉ាងណា? អ្វីដែលកាន់តែចម្លែកត្រង់ថាហេតុអ្វីបានជានាយមិនសន្លប់ទៀតក្រែងក្នុងកាហ្វេនោះគេបានដាក់ថ្នាំរួចហើយមិនចឹង?
«មិចបានធ្វើមុខបែបនេះ?បងជាប្តីអូនមិនមែនជាឃាតករទេអូនសម្លាញ់»ខណះពេលឃើញទឹកមុខស្លេកស្លាំងដែលបញ្ជាក់យ៉ាងច្បាស់ពីអារម្មណ៍ភ័យខ្លាចនាំអោយនាយកម្លោះអត់និយាយលួងលោមប្រពន្ធមិនបានតែនាយមិនដឹងឡើយថាត្រឹមតែបង្ហាញវត្តមាននៅទីនេះក៏ជាកត្តាមួយដ៏ធំធ្វើអោយថេយ៉ុងភ័យខ្លាចខ្លាំងដែរ។ គ្រប់គម្រោងទាំងប៉ុន្មានរាងក្រាស់អាចសម្មត់បានដោយមិនបង្ហាញអោយថេយ៉ុងដឹងខ្លួនសូម្បីតែបន្តិច។
«.....»ថេយ៍ឈរកាន់ខ្សែរកាបូបស្ពាយយ៉ាងណែនសូម្បីតែមុខរាងក្រាស់ក៏មិនហ៊ាននឹងសម្លឹងមើលចំដែរ
«អូនចង់ចាកចេញពីទីនេះណាស់មែនទេ?»សំណួរធម្មតាៗតែបណ្តាលអោយអ្នកដែលត្រូវឆ្លើយនិយាយមិនចង់ចេញហាក់បីដូចត្រូវបានគេចាប់ដេរមាត់អោយជាប់យ៉ាងអញ្ជឹង«មែនហើយខ្ញ៉ំចង់ចាកចេញ ទៅណាក៏បានអោយតែឆ្ងាយពីនរកមួយនេះ»គេបានបិទភ្នែកស្រូបយកខ្យល់ដង្ហើមអោយចូលពេញពោះមុននឹងហ៊ានប្រឈមមុខដោយប្រើសម្តីដ៏គ្រោះថ្នាក់បំផុតនៅចំពោះមុខជុងហ្គុក បើជ្រុលជាដើរដល់ដំណាក់កាលនេះហើយចឹងគេក៏មិនរាយថ្ថយដើម្បីដោះខ្លួនចេញពីវិមានដ៏ខ្មៅងងឹតមួយនេះដែរ អោយតែមានសេរីភាពគេប្តូរគ្រប់យ៉ាងសូម្បីតែជីវិត។
«ក៏បាន....»ពីរម៉ាត់ដែលមិនគួរអោយជឿនោះគឺនាយកម្លោះបានយល់ព្រមនៃគោលបំណងរបស់ថេយ៉ុង តើគេស្តាប់ច្រឡំទេដឹងដែលបានស្តាប់លឺពាក្យនេះចេញពីមាត់ប្រុសម្នាក់នឹង?
«.....??»ថេយ៍ធ្វើភ្នែកម៉ក់ៗហាក់ដូចមិនទុកចិត្តត្រចៀកខ្លួនឯងព្រោះក្រែងល៎ខ្លួនស្តាប់ច្រឡំ
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...