ចំណាយពេលផ្អែមល្អែមជាមួយគ្នាទោះមានរយះពេលខ្លីក៏ថេយ៉ុងចាត់ទុកថានេះជាអនុស្សាវរីយ៍ដែលខ្លួននឹងចងចាំទុកដែរ។ ក្តីស្រឡាញ់ពីមុនមិនថាការចង់ចាំត្រូវបាត់បង់ក៏បេះដូងស្មោះត្រង់មិនងាយរលាយសាបសូន្យទៅណាពាក្យថាអូនស្រឡាញ់បងនៅតែជាប់គ្រោងនៅក្នុងបេះដូងថេយ៉ុងជានិច្ច។
ឈានចូលដល់ល្ងាតបន្តិចជុងហ្គុកបាននាំប្រពន្ធបណ្តូលចិត្តទៅមាត់ឆ្នេរសមុទ្រក្នុងបំណងអង្គុយមើលព្រះអាទិត្យលិចជាមួយគ្នា។ រលកសមុទ្របោកបកមកដល់មាត់ច្រាំងសសៀប៉ះប្រអបជើងរាងតូចដែលកំពុងអង្គុយលើទោងស្ងប់ស្ងាត់តែម្នាក់ឯង តែមិនបានប៉ុន្មានផងនាយកម្លោះដើរចូលមកពីក្រោយខ្នងដោយជំហ៊ានស្ងាត់ៗមុននឹងលើកដៃចាប់កាន់ខ្សែរទោងរបស់ថេយ៉ុងបណ្តាលអោយម្ចាស់ញោចភ្ញាក់ស្មារតីភ្លាមៗ។«ក៉ំមើលមុខបងអីអូនគួរតែមើលព្រះអាទិត្យទៅ»ខណះពេលកម្លោះតូចបែរមុខមកជុងហ្គុកក៏ហាមឃាត់ដោយចង់អោយអ្នកម្ខាងទៀតសម្លឹងមើលទៅព្រះអាទិត្យជំនួសវិញព្រោះខ្លួនក៏មានរឿងដែលត្រូវនិយាយដូចគ្នា។
«....»រាងតូចស្ងាត់មិនស្រដីមានតែធ្វើតាមសម្តីដែលនាយកម្លោះប្រាប់ប៉ុណ្ណោះ ផ្ទៃមុខរលោងបែរសម្លឹងមើលព្រះអាទិត្យវិញបន្ទាប់ពីមានអារម្មណ៍ថាទោងរបស់ខ្លួនកំពុងរង្គើរដោយហេតុគឺមានអ្នកម្ខាងទៀតកំពុងរុញពីក្រោយនោះឯង។
«ថេយ៍....»នាយកម្លោះរុញទោងកាយតូចបណ្តើរហៅឈ្មោះអ្នកចំពោះមុខបណ្តើរ ថ្វីត្បិតគ្មានការឆ្លើយក៏នាយនៅបន្តនិយាយដែរ
«អូនអាចប្រាប់បងតាមត្រង់បានទេ? ថាទង្វើរាល់ថ្ងៃដែលអូនល្អជាមួយបងនេះវាជាការពិតឬក៏សម្តែង?»សំណួរដ៏មុទស្រួចប្រៀបដូចបាញ់ព្រួញចំកណ្តាលដើមទ្រូងថេយ៉ុងអោយថបដង្ហើមយ៉ាងចឹង មិនថាគេព្យាយាមបន្លំយ៉ាងណាតែគេទទួលស្គាល់ថាទង្វើទាំងអស់នេះគឺជាការសម្តែងពិតមែន។«.....ជាការពិត»ស្ងាត់មួយសន្ទុះថេយ៉ុងបានបោះពាក្យកុហកទាំងមិនស្ទាក់ស្ទើរមិនថាមើលទឹកមុខរបស់គេពេលនេះក៏គ្មានអ្នកណាអាចទាយដឹងបានដែរ។
«.....»រាងក្រាស់ស្ងាត់មាត់វិញម្តង
«វាមើលទៅប្លែកចំពោះលោក ប៉ុន្តែខ្ញ៉ំគ្រាន់តែមានអារម្មណ៍ថាហត់នឿយនឹងរឿងឈ្លោះប្រកែកបែបនេះរាល់ថ្ងៃប៉ុណ្ណោះ....ទើបចង់ស្ងាត់នឹងស្វែងយល់ពីលោកជំនួសវិញ។បើជ្រុលជារស់នៅក្រោមដំបូលផ្ទះជាមួយគ្នាទៅហើយមិចមិនសាកបើកចិត្តមើលគ្នាវិញទៅ លោកគិតចឹងទេ?»ថេយ៉ុងព្យាយាមរៀបរាប់តាមអ្វីដែលមិននាំអោយនាយកម្លោះសង្ស័យសង្ឃឹមថាអ្វីៗនឹងតាមគម្រោងរបស់គេទៅចុះ។ ផ្ទៃមុខផូផង់ងើយសម្លឹងមើលមកនាយកម្លោះដោយស្នាមញញឹមស្រាលៗកែវភ្នែកសឹងតែអាចបន្ទន់ស្មារតីអ្នកម្ខាងទៀតអោយលង់ជឿទាំងស្រុងទៅហើយ។
«បងសង្ឃឹមថាអូននិយាយជាការពិតទៅចុះ»នាយនិយាយមួយប្រយោគនេះរួចហើយក៏បន្ទន់ខ្លួនអោនមុខមកត្របាក់បបូរមាត់ស៉ីជម្ពូររាងតូចថ្នមៗតាមអារម្មណ៍ល្អៗដែលកំពុងមានពេលនេះ។ ចំណែកឯកាយតូចវិញក៏សងំអោយអ្នកម្ខាងទៀតប៉ះពាល់តាមចិត្ត ខ្យល់បកមករវិចៗផាត់ប៉ះរាងកាយពួកគេសើរៗនាំអោយបរិយាកាសប្រែទៅជាគួរអោយគយគន់បំផុត នេះជាពេលចុងក្រោយដែលថេយ៉ុងផ្តល់អោយនាយមែនទេ?
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Hành độngជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...