អាហាររៀបចំពេញលើតុបបូរចម្រុះគ្រប់សព្វដាក់នៅចំពោះមុខម្តាយកូនទាំងពីរដែលនិយាយគ្នាមិនដាច់ពីមាត់រហូតលេចវត្តមានរាងតូចដើរចូលមកដោយបម្រុងដាក់ខ្លួនអង្គុយ
«ឈប់....»សម្តីហាមឃាត់របស់នាយកម្លោះប្រៀបដូចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើថេយ៉ុងបណ្តាលអោយគេអាកសកម្មភាពទាំងងើយឆ្ងល់
«បើឃ្លានទៅញាំជាមួយអ្នកបម្រើទៅ ព្រោះយ៉ាងណាអូនក៏មិនចូលចិត្តម៉ាក់ដូច្នេះក៉ំធ្វើអោយចរឹកយ៉ាប់របស់អូននាំអោយគាត់មានអារម្មណ៍មិនស្រណុកទៀត»គេបានផ្លាសប្តូរហើយ តើវាដូច្នេះទេ? ថេយ៍សឹងតែហើមមាត់និយាយតបតនាយមិនរួចព្រោះក្នុងទ្រូងវាកំពុងអួលណែនជាខ្លាំងមិនថាពីមុនចរឹកខ្លួនយ៉ាប់យ៉ាងណាក៏នាយមិនផ្តាច់ការដល់ថ្នាក់នេះដែរ ប៉ុន្តែ...ណ្ហើយចុះគេកំពុងរស់នៅក្រោមដំបូលផ្ទះរបស់អ្នកដទៃទោះដឹងហើយថាមាននាមជាប្រពន្ធតែទង្វើរវាងប្តីប្រពន្ធមួយនេះមិនដូចគូស្នេហ៍ដទៃឡើយ បើចឹងយើងគួររាប់វាថាដូចគ្នាដែរទេ?«....»ថេយ៍ដកខ្លួនចេញពីកៅអីមុននឹងដើរទៅកន្លែងផ្ទះបាយទាំងកែវភ្នែករលីងរលោងព្រោះអំឡុកពេលនោះគេព្យាយាមទប់ទឹកភ្នែកខ្លាំងណាស់ មិនចង់អោយចំណុចខ្សោយទាំងនេះលេចនៅចំពោះមុខប្តីកំណាចម្នាក់នឹងទេ។
«ឯងមិនគួរធ្វើបែបនេះដាក់គេពេកទេ»លោកស្រីចនស្រដីធម្មតាៗតែក្នុងចិត្តត្រេតអរដែលឃើញថេយ៉ុងឈឺចាប់បែបនេះ
«មនុស្សដូចជាគេរឹងចចេសណាស់រៀនអោយគេទទួលទោសខ្លះទើបសម ម៉ាក់ក៉ំខ្វល់អី»នាយកម្លោះអង្គុយដួសអាហារញាំធម្មតាសូម្បីតែចិត្តមេត្តានៅក្នុងខ្លួនបន្តិចក៏គ្មានដែរ។ លោកស្រីចនញញឹមមុននឹងដួរអាហារមកញាំជាមួយកូនប្រុស
៚ផ្ទះបាយ
«អ្នកប្រុសតូចញាំអីបន្តិចទៅ»ម៉ែដោះដើរចូលមកជិតកម្លោះតូចដែលអង្គុយអោបជង្គង់ស្រងោះស្រងោតនៅមាត់ច្រកទ្វាខាងក្រោយតែម្នាក់ឯង។«ខ្ញ៉ំអត់ឃ្លានទេម៉ែដោះ»គ្មានអារម្មណ៍គ្មានចំណងអាហារទោះពេលនេះមានម្ហូបដាក់នៅចំពោះមុខក៏គេមិនឃ្លានបន្តិចដែរ
«បើឯងមិនញាំមិនផឹកបែបនេះមិចនឹងអាចមានកូនបានទៅសុខភាពមិនល្អគឺពិបាកយកកូនខ្លាំងណាស់»មិនអស់ត្រឹមនេះលោកស្រីចនដើរចូលមកជិតទាំងមិនភ្លេចនឹងលួងលោមក្នុងបំណងប្រើប្រាស់ដែរ
«ទោះញាំឬមិនញាំក៏មិនពាក់ពាន់នឹងលោកស្រីដែរ ចេញទៅក៉ំអោយខ្ញ៉ំឃើញមុខ»កម្លោះតូចបោះសម្តីម៉ាត់ៗទៅកាន់លោកស្រីចនទាំងមានចិត្តស្អប់ខ្ពើមរកពាក្យអ្វីនិយាយប្រៀបមិនបាន បើអាចគេច្បាស់ជាសម្លាប់គាត់បាត់ទៅហើយបើមិនដោយសារទីនេះនៅក្នុងវិមានចនទេនោះ។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...