ភាគ37:លោកអាក្រក់ណាស់

932 46 5
                                    

«លោកក៉ំនិយាយបំភ័យខ្ញ៉ំ ក្នុងនាមជារដ្ឋមន្ត្រីម្នាក់លោកគ្មានសិទ្ធសម្លាប់នរណានោះទេ»នាយមិនមែនជាម៉ាហ្វៀមិនមែនជាអ្នកលេងតែគឺជារដ្ឋមន្ត្រីហេតុនេះបានជាថេយ៍នូវតែអាចមានសង្ឃឹមខ្លះយ៉ាងហោចនាយក៏ដឹងពីតួនាទីរបស់ខ្លួនឯងដែរ។
«អ្នកណាថាបងធ្វើដោយខ្លួនឯង?»ដៃក្រាស់ចាប់យកបារីមកញីលើកូនចានដែកមួយៗមុននឹងក្រោកឈរអស់កម្ពស់រួចដើរឆ្ពោះទៅកាន់ថេយ៉ុងបណ្តាលអោយអ្នកម្ខាងទៀតភ័យស្លុតអារម្មណ៍ជាខ្លាំងខ្លាចតែថានាយហ៊ានលើកដៃសម្លាប់ខ្លួនដោយសារកំហឹងមួយឆាវនោះទេ។
«ប្រពន្ធសម្លាញ់ អូនមិនដឹងទេថាមានវិធីច្រើនណាស់ក្នុងការសម្លាប់មនុស្សដែលហ៊ានប្រឆាំងនឹងបងដោយភាពប្រហើនរបស់ពួកគេ»នាយលូកដៃជ្រែកខោប៉ាវទាំងស្នាមញញឹមព្រមទាំងបោះសម្តីដ៏រឹងកំពិសឡើងមកយ៉ាងកំណាចហាក់បីដូចចង់បង្ហាញថាពេលនេះថេយ៉ុងកំពុងលេងសើចជាមួយអណ្តាតភ្លើងហើយ។

«.....»កម្លោះតូចលេបទឹកមាត់គេអាចយល់ដោយមិនពិបាកអ្នកមានមុខមាត់ដូចជានាយងាយស្រួលណាស់ក្នុងការរករឿងត្រឹមត្រូវអ្វីមួយមកលើកខ្លួនឯងអោយខ្ពស់ដោយធាក់ទំលាក់គូសត្រូវទៅជ្រោះមួយយ៉ាងជ្រៅមិនងាយអាចងើបមកវិញបាន។ ជុងហ្គុកលើកដៃផ្ទាត់នាំអោយសម្រិតជើងដើរលាន់អូសទាញចំណាប់អារម្មណ៍រាងតូចអោយងាកទៅមើលយ៉ាងលឿន។ បុរសពីរអ្នកចាប់អូសរាងកាយដែលមានស្នាមជាំពេញមុខហាក់បីដូចត្រូវបានគេវាយដំយ៉ាងដំណំដែលមិនគួរអោយជឿ ស្ថានភាពទ្រត់ទ្រោងក្លាយជាទីព្រួយបារម្ភពីសំណាក់កាយតូចឈរសម្លឹងមើលមកជាខ្លាំង។
«បងបូគឹម....»គ្រាន់តែបានឃើញបុរសដែលខ្លួនចង់ជួបបែបនេះថេយ៉ុងរហ័សបម្រុងរត់ទៅជិតតែគួរស្តាយនោះមានដៃក្រាស់មកចាប់ជាប់មិនលែង
«លែង ខ្ញ៉ំទៅមើលបងបូគឹមលែងទៅ»កម្លោះតូចព្យាយាមរើបម្រាសនាំអោយនាយកម្លោះលើកដៃឡើងទើបបណ្តាលអោយកូនចៅដែលអូសខ្លួនបូគឹមមកមុននេះលើកកាំភ្លើងទៅភ្ជុងក្បាលរបស់គេបង្ហាញអោយថេយ៍ឃើញហើយត្រឹងនៅនឹងមួយកន្លែងភ្លាមៗ។

«ដើរទៅរកគេទៅបើអូនចង់»ជុងហ្គុកប្រលែងពីការចាប់មុននឹងប្រើពាក្យអនុញ្ញាណទាំងដឹងច្បាស់ថាថេយ៉ុងគឺមិនហ៊ានឡើយព្រោះវាគ្រាន់តែជាពាក្យសម្តីបញ្ឈឺឌឺដងតែប៉ុណ្ណោះ បើហ៊ានតែឈានទៅរកមែននោះនាយគ្រាន់តែទំលាក់ដៃចុះជីវិតនាយកម្លោះបូគឹមនឹងត្រូវផ្តាច់ដោយសារកាំភ្លើងមួយនោះមិនខាន។ ដូចអ្វីដែលរាងក្រាស់គិតទុកគឺរាងតូចពិតជាមិនហ៊ានប្រហើនដើរទៅជិតបូគឹមពិតមែនគេបានត្រឹមតែបង្ហាញកែវភ្នែករលីងរលោងដែលខ្លោចចិត្តនៅពេលឃើញស្ថានភាពគូដណ្តឹងរបស់ខ្លួនយ៉ាប់យឺនបែបនេះប៉ុណ្ណោះ។
«អូននៅចាំសម្តីបងដែរទេ....?»ជុងហ្គុកដើរមកឈរពីក្រោយខ្នងកាយតូចសន្សឹមៗ
«.....»រាងតូចមិនស្រដីព្រោះរាងកាយទាំងមូលហាក់រឹងកម្រើកទៅណាមិនរួចបន្ទាប់ពីជុងហ្គុកយកដើមទ្រូងហាបណែនរបស់ខ្លួនមកផ្អឹបនឹងខ្នងរបស់គេជាប់បណ្តាលអោយគេទទួលបានអារម្មណ៍ថាក្តៅភាយៗពីក្រោយខ្នងយ៉ាងខ្លាំង
«ថារត់ទៅហើយ....គឺមិនត្រូវត្រឡប់មកវិញនោះទេ»បាត់ដៃក្រាស់លើកមកអង្អែលភ្ពាល់ទន់រលោងស្រាលៗមុននឹងវាចាលើករឿងល័ក្ខខ័ណ្ឌឡើងមក ដូចដែលបាននិយាយចឹងទៅហើយក៉ំត្រឡប់មកវិញបើមិនចឹងអ្នកដែលគ្រោះថ្នាក់បំផុតគឺជារាងតូចនេះហើយ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now