ភាគ41:អតីតកាល

843 37 23
                                    

ជុងហ្គុកបែរខ្នងបម្រុងនឹងដើរចេញតែត្រូវបានដៃស្រឡូនចាប់ជាប់ប្រៀបដូចចង់បង្អាក់ដំណើរនាយដើម្បីសួរនាំបន្ត
«ប៉ុ-ប៉ុន្តែលោកនិយាយថាស៉ំឱកាសម្តងទៀត»ថេយ៉ុង
«បើចឹងបែបជាឯងត្រូវខក់ចិត្តហើយព្រោះវាគ្រាន់ជាពាក្យបោកប្រាស់តែប៉ុណ្ណោះ»នាយស្រដីម៉ាត់ៗមិនគិតពិចារណាអ្វីទាំងអស់ដឹងត្រឹមថាពេលនេះគេគ្មានអារម្មណ៍មនោសចេតនាជាមួយរាងតូចនោះទេ វាចារួចនាយក៏ក្រវាសដៃថេយ៉ុងមុននឹងដើរចេញទាំងមិនងាកក្រោយ។
«ហ្ហឹកៗ អ្ហឹកកៗៗៗ»ថេយ៍អោបក្បាលជង្គង់ជប់មុខចុះទៅក្រោមស្របពេលទំហូរនៃទឹកភ្នែកកំពុងជ្រៀបប្រដេញគ្នាស្រក់ ដើម្បីកំដរម្ចាស់របស់វាក្នុងស្ថានភាពឯការមួយនេះ។

នាយកម្លោះដើរចេញមកក្រៅសម្តៅទៅអង្គុយនៅលើសាឡុងមុននឹងទាញដកហូតបារីមកជក់ហើយគេបញ្ឆេះដុតរួចក៏ផ្ល៉ំខ្យល់ចេញមកក្រៅទើបចាប់ផ្តើមគិតពីហេតុការណ៍នៅតតីកាលឡើងមក។
  «ផាច់!ផាច់! អូយ! បងឈប់វៃខ្ញ៉ំទៅ»សម្លេងទះតបរួមទាំងសម្រែកអង្វរកប្តីអោយឈប់វៃបានក្លាយជាទីចំណាប់ទាក់ទាញក្មេងអាយុ7ឆ្នាំអោយដើរលួចទៅមើលទើបរូបភាពមិនគួរបង្ហាញអោយឃើញក៏លេចនៅចំពោះមុខរបស់គេ។ លោកចនលើកដៃវៃទះតបប្រពន្ធយ៉ាងដំណំហាក់បីដូចជាកម្រោលមកពីណាចូលមកក្នុងខ្លួនរបស់គាត់អោយបញ្ចេះកំហឹងទៅលើលោកស្រីចនដែលមានសភាពគួរអោយអាណិតពេកក្រៃ
  «នាងក្លាហានណាស់ដែលហ៊ានទៅលួចជួបវាបែបនេះ»លោកចនបោះសម្តីធ្ងន់ៗទៅកាន់ភរិយាទាំងមិនមានភាពក្តីអាណិតស្រឡាញ់ក្នុងខ្លួនអីបន្តិច មិនត្រឹមតែប៉ុណ្ណោះនៅហ៊ានដកកាំបិទមកភ្ជុងមុខលោកស្រីចនថែមទៀត។
  «អត់ទេៗលោកបង ខ្ញ៉ំគ្រាន់តែជួបគ្នាដៃដន្យប៉ុណ្ណោះ ហ្ហឹកៗៗ ខ្ញ៉ំហ៊ានស្បត់ អ្ហឹកៗៗ»គាត់ភ័យណាស់ខ្លាចតែប្តីប្រហេសជ្រុលដៃសម្លាប់គាត់ចោលនោះទេ មិនមែនគាត់ខ្លាចស្លាប់តែមានពាក្យកូនប្រុសតែម្នាក់ក៏គាត់មិនចង់ធ្វើអោយជុងហ្គុកបាត់បង់ភាពកក់ក្តៅពីម្តាយដែរ។

«នាងស្មានតែយើងល្ងង់ជឿហេស?»លោកចនបម្រុងដើរទៅជិតទាំងទឹកមុខសម្លក់សម្លឹងប្រពន្ធមិនព្រិចស្របពេលចុងកាំបិទក៏ជិតខិតមករកដល់មុខលោកស្រីចនដូចគ្នា
«លោកបង ហ្ហឹកៗៗ ខ្ញ៉ំស៉ំអង្វរក៉ំសម្លាប់ខ្ញ៉ំអី អ្ហឹកៗៗខ្ញ៉ំខុសហើយលោកបង»គាត់រហ័សលើកដៃប្រណំសំពះអង្វរប្តីកំណាចដែលចិត្តសាងតែភាពច្រណែនប្រច័ណ្ឌប៉ុណ្ណោះ
«ម៉ាក់ៗ....»អំឡុងពេលនោះកម្លោះតូចជុងហ្គុករត់មកអោបកម្តាយយ៉ាងណែនបណ្តាលអោយខ្លួនគេក្លាយជាខែការពារម្តាយពីមុខអាវុធរបស់លោកចន

My husband's villain (លោកប្តីកំណាច)Where stories live. Discover now