ថេយ៉ុងព្យាយាមរើបម្រាស់ជាខ្លាំងតែដូចដឹងច្បាស់ថារាងកាយរបស់គេមិនអាចយកឈ្នះកម្លាំងជុងហ្គុកបានឡើយ។
«សម្តីរបស់លោកធ្វើដូចខ្ញ៉ំនឹងធ្លាប់បានរស់នៅជាមួយលោកចឹង?»
«ឬក៏មិនមែនទេ? អូ មែនហើយភ្លេចទៅថាអូនបាត់ការចង់ចាំ....ដូច្នេះបងគួរតែធ្វើអ្វីមួយដើម្បីរំលឹកការចងចាំរបស់អូនមកវិញហើយ»«បិទមាត់របស់លោក ហើយមកពីកន្លែងណាឆាប់បោលក្បាលទៅកន្លែងនោះវិញទៅ»កម្លោះតូចហាក់មានអារម្មណ៍ថាក្រហល់ក្រហាយពេញទ្រូងជាខ្លាំងរាល់ពេលបានជួបនាយកម្លោះតើមានម្តងណាដែលអារម្មណ៍គេបាននៅស្ងប់សុខខ្លះ?
«ដាច់ចិត្តដេញប្តីទាំងបែបនេះដែរហេស?»
«លោកគួរតែទះមាត់ខ្លួនឯងចេញម្តងទៅដើម្បីក៉ំអោយអាមាត់នោះពូកែនិយាយផ្តេសផ្តាស់ពេក អ្នកណាប្រពន្ធលោកឯង?»«ស៉ំទោសប្រពន្ធសម្លាញ់ បងទះមិនបានទេព្រោះវាមិនបាននិយាយខុស មានតែខួរក្បាលអូនទៅវិញទេហេតុអីមិនចងចាំបង? ប៉ុន្តែមិនអីទេចាំបងជាអ្នកពិនិត្យមើលវាដោយខ្លួនឯង»នាយញញឹមលាក់គំនួច
« អឹម-បងគួរតែចាប់ផ្តើមពីណាមុនទៅ?ពីលើដល់ក្រោម ឬពីក្រោមមកលើ»ក្រសែរភ្នែកព្រានបាញ់សម្លឹងមើលពីចុងជើងស្រឡូនរហូតដល់បបូរមាត់ផ្កាឈូកស្រាលៗទាំងតណ្ហាបំបុកសម្រុកអោយអារម្មណ៍នាយចង់ចាប់សង្ក្រប់រាងកាយអ្នកនៅក្រោមទ្រូងហែកស៉ីភ្លាមៗ«ថោកទាប ឆាប់លែងខ្ញ៉ំភ្លាមទៅ»ឃើញទឹកមុខដែលស្រោបដោយនឹងតណ្ហាប្រៀបដូចចង់ចាប់ខ្លួនទៅហែកស៉ីទាំងរស់បែបនេះថេយ៉ុងកាន់តែប្រឹងរើបម្រះលើសដើម។
«គិតថានិយាយហើយបងព្រមលែង?»ដូចដឹងទៅហើយថាទោះគេប្រកែកយ៉ាងណាក៏គ្មានថ្ងៃប្រុសម្នាក់នេះដោះលែងងាយៗដែរ ថេយ៉ុងឃើញហើយក្រឺតខ្នាញប្រុសម្នាក់នេះជាខ្លាំងព្រោះកាលណាគេកាន់តែរើបម្រាសនាយសង្ហារកាន់តែប្រហើនលើសដើម«បើមិនលែងខ្ញ៉ំនឹងស្រែក....(ចាំបន្តិចហេតុអីបានជាមានអារម្មណ៍ថាសុខៗងងឹតមុខបែបនេះ?)»ធ្វើការគម្រាមមិនបានប៉ុន្មានផងអាការះងងឹតមុខបានធ្វើអោយគេចម្លែកចិត្តភ្លាម ហេតុអីសុខៗក្លាយជាបែបនេះមិនមែនព្រោះតែ
+ប៉ុន្មាននាទីមុន
មុននឹងចូលគេងថេយ៉ុងតែងតែផឹកទឹកមុនជានិច្ចនៅពេលរាងកាយចេញពីបន្ទប់ទឹករួចជំហ៊ានជើងក៏បោះមកឈរក្បែរតុជិតក្បាលគ្រែភ្លាម
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...