ភាគ21:ទះថើប

1.3K 56 8
                                    

ការសម្លឹងមើលគ្នារវាងពួកគេនាំអោយក្លាយជារឿងសង្ស័យមួយអូសទាញអារម្មណ៍លោកគ្រូពេទ្យផាកវិភាគគិតមិនបាន។ កាយវិការបែបនេះទោះមើលទៅដូចជាកំពុងឈ្លោះគ្នាតែសម្រាប់បូគឹមនាយមិនចង់អោយពួកគេនៅក្បែរគ្នាឡើយ
«ថេយ៍....»នាយកម្លោះប្រញ៉ាប់ខិតមករកគូដណ្តឹងអោយកៀកជាងមុនរួចសឹមលើកដៃមកដាក់លើស្មាតូចរបស់ថេយ៍ថ្នមៗដោយមានបំណងដាស់អារម្មណ៍អ្នកម្ខាងទៀតអោយមកចាប់អារម្មណ៍លើខ្លួនវិញ។

«បាទ...?»អារម្មណ៍ខឹងស្អប់ត្រូវបានផ្តាច់បន្ទាប់ពីសម្លេងបូគឹមបន្លឺឡើងនាំអោយសមីខ្លួនភ្ញាក់ស្មារតីហើយបែរមុខមើលមកគូដណ្តឹងខ្លួនយ៉ាងលឿន។
«អូនមានអីជាមួយគេមែនទេ?បានជាឈរសម្លឹងមើលគេមិនដាក់បែបនេះ?»នាយស្រដីតិចៗល្មមតែលឺពីអ្នកទាំងអារម្មណ៍អន់ចិត្តបុកសម្រុកមកថែមដែលវាបញ្ជាក់លើផ្ទៃមុខដែលកំពុងបង្ហាញអោយថេយ៉ុងបានឃើញយ៉ាងច្បាស់។

«អត់ទេៗ បងក៉ំយល់ច្រឡំអី»កាយតូចប្រញ៉ាប់លើកដៃក្រវីចុះឡើងៗព្រមទាំងមិនភ្លេចធ្វើការប្រកែកក៉ំអោយអ្នកនៅចំពោះមុខយល់ច្រឡំផងដែរ ព្រោះដូចដែលបានដឹងថាគេមិនអាចប្រាប់រឿងនោះអោយនាយបូគឹមដឹងបាននោះទេ។
«មិនអីទេ បងជឿជាក់លើអូន»នាយកម្លោះលូកដៃអោបចង្កេះស្រឡូនអោយផ្អឹបនឹងខ្លួនជាប់មុននឹងពោលពាក្យទាំងស្នាមញញឹមហាក់បីបញ្ហាញថាខ្លួនពិតជាជឿជាក់រាងតូចពិតមែន ប៉ុន្តែអ្នកណាទៅដឹងថានាយនៅតែបារម្ភជាពិសេសចំពោះជុងហ្គុកមិនថាកាយតូចព្យាយាមនៅឆ្ងាយយ៉ាងណានាយដឹងច្បាស់ថាអ្នកម្ខាងទៀតមិនព្រមប្រលែងថេយ៉ុងងាយៗឡើយ បើប្រហេសនឹងបាត់បង់គឺមានតែបែបនេះឯង។

«.....»ក្រសែរភ្នែកព័ណ៍ត្នោតដិតបានរវៀសមើលទៅដៃលោកគ្រូពេទ្យផាកដែលកំពុងសសៀរអោបចង្កេះប្រពន្ធរបស់ខ្លួនយ៉ាងស្និតស្អិតប្រៀបដូចខ្លាចបាត់បង់យ៉ាងចឹង។ នាយកម្លោះមិនស្រដីព្រោះភ្លើងប្រច័ណ្ឌកំពុងរីករាលដាលបន្តិចម្តងៗដោយមិនអោយអ្នកណាមើលដឹង ដៃជ្រែកហោប៉ាវឈរពើងទ្រូងទាំងមិនភ្លេចយកអណ្តាតដ៏រវៀសទៅទល់ផ្ពាល់ជាញឹកញ៉ាប់ដែរបើនិយាយពីអារម្មណ៍ពិតវិញនាយសឹងតែដើរចូលទៅកាត់ដៃបូគឹមចោលទៅហើយ។ មនុស្សដូចលោករដ្ឋមន្ត្រីចនគឺហួងហែងរបស់ខ្លាំងណាស់ជាពិសេសគឺអ្នកនៅចំពោះមុខនោះឯងឥឡូវនេះបែរជាគូសត្រូវមានចិត្តប្រហើនហ៊ានប៉ះរបស់ជាកម្មសិទ្ធនាយទៅវិញ។ បើមិនក៉ំតែមានកម្មពិធីឬនៅប្រទេសគេទេម្លេសពេលនេះសាកសពលោកគ្រូពេទ្យកំពុងស្តូកស្តឹងនៅនឹងមុខនាយកម្លោះបាត់ទៅហើយ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now